|
អធិប្បាយចុងក្រោយ
|
| តើអាស៊ានគឺជាមធ្យោបាយចុងក្រោយសម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជារឺ? |
| ដោយ រស់ ឌីណា និងស្ទេហ្វានី ហ្សេ | | | ១២-០១-២០០៩ | កំពង់សោម (កម្ពុជា) ថ្ងៃទី៤ កក្កដា ២០០៨៖ រថយន្តកាមីយ៉ុងធ្វើដំណើរឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ © វណ្ណឌី រតនាយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម សព្វថ្ងៃនេះ ការផលិតសំលៀកបំពាក់កាត់ដេរនៅកម្ពុជាមិនមែនកំពុងស្ថិតនៅក្នុងភាពប្រកាសអាសន្ននោះទេ ព្រោះវិស័យនេះមានការធ្លាក់ចុះត្រឹមតែ២%ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ដែលមានកំណើនពី១៥ ទៅ២០% ក្នុងមួយឆ្នាំ។ ចំណែកលោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមនិយោជកកាត់ដេរកម្ពុជា (Gmac) ក៏អះអាងចំពោះលទ្ធផលខាងលើនេះផងដែរ។ នៅក្នុងកិច្ចប្រជុំលើកទី២៦នៃក្រុមប្រឹក្សាសហព័ន្ធឧស្សាហកម្មកាត់ដេរអាស៊ាន (Aftex) ដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី៧ ខែមករា នៅរាជធានីភ្នំពេញ លោកមានប្រសាសន៍ ដោយមិនចង់បង្ហាញនូវភាពសុទិដ្ឋិនិយមថា «ប្រសិនជានៅឆ្នាំ២០០៩ កំណើនអាចរក្សានៅដដែល វាល្អប្រសើរណាស់ទៅហើយ!»។ វិបត្តិហិរញ្ញវត្ថុអន្តរជាតិតម្រូវអោយវិស័យនេះគិតគូរជាថ្មីនូវយុទ្ធសាស្រ្តរបស់ខ្លួន ហើយត្រូវធ្វើសមាហរណកម្មចូលទៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពេញលេញ ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត។ ស្ថិតនៅក្នុងការគំរាមកំហែង លោកវ៉ាន់ ស៊ូអៀង បានក្រើនរម្លឹកថា នៅប្រទេសកម្ពុជា ក្នុងចំណោមរោងចក្រចំនួន៤០០ មានរោងចក្រជាង២០បានបិទទ្វារលែងដំណើរការទៅហើយ ដោយសារមិនមានការកុម្ម៉ង់ទិញពីអតិថិជន ហើយនៅប៉ុន្មានខាងមុខនេះ រោងចក្រមួយចំនួនផ្សេងទៀតក៏អាចនឹងត្រូវបិទទ្វារផងដែរ។ ការធ្លាក់ចុះសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចូលដ៏សំខាន់នៃវិស័យកាត់ដេរកម្ពុជា (២ភាគបីនៃផលិតផលកាត់ដេរកម្ពុជាត្រូវនាំចូលទៅកាន់សហរដ្ឋ អាមេរិក) មិនត្រឹមតែឆ្លុះបញ្ចាំងអោយឃើញពីការធ្លាក់ចុះនៃការកុម្ម៉ង់ទិញ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងអំពីការទាមទារអោយមានការបញ្ចុះតម្លៃទំនិញ កាន់តែច្រើនឡើងពីសំណាក់អតិថិជនផងដែរ។ បើតាមប្រសាសន៍របស់លោកប្រធានសមាគមនិយោជកកាត់ដេរកម្ពុជា ប្រសិនជារោងចក្រសម្រេចចិត្តកាត់បន្ថយតម្លៃទំនិញ រោងចក្រនឹងទទួលការខាតបង់។ ជាក់ស្តែង អ្នកទិញកំពុងតែដាក់កំហិតអោយរោងចក្រប្រកាសក្ស័យធន រឺទទួលយល់ព្រមតាមលក្ខខណ្ឌថ្មីរបស់ពួកគេ។ ប៉ុន្តែ លោកវ៉ាន់ ស៊ូអៀង បានកត់សម្គាល់ឃើញថាបញ្ហាដែលធនាគារមិនអោយរោងចក្រខ្ចីលុយទៅ វិញនោះទេ ដែលជាបញ្ហាសំខាន់ ព្រោះរោងចក្រទាំងអស់មិនមានដើមទុនបម្រុងទុកគ្រប់គ្រាន់សម្រាប់ ដំណើរការបានឡើយ។ នៅក្នុងផ្នត់គំនិតបែបនេះ អតិថិជនអាចនឹងផ្តល់ប្រាក់កំចីដល់ផលិតករ ដើម្បីអនុញ្ញាតអោយគេអាចរស់រានបន្តទៀត ជាថ្នូរនឹងការបញ្ចុះតម្លៃទំនិញ។ លោកប្រធានមានប្រសាសន៍បន្ថែមទៀតថា «យើងត្រូវពិចារណាអោយបានល្អិតល្អន់ ព្រោះការផ្អាកសកម្មភាពរោងចក្រគឺជាការខាតបង់! យើងត្រូវគណនាថា ប្រសិនជាយើងបិទទ្វារ តើយើងខាតបង់ច្រើនជាងយើងផលិតទំនិញ នៅអំឡុងពេលខាតបង់នេះ»។ គំនិតផ្តួចផ្តើមអោយមានការផ្លាស់ប្តូរ រយៈពេលនៃវិបត្តិបានដាស់តឿនរោងចក្រអោយយល់ឃើញអំពីសារៈសំខាន់ នៃការស្វែងរកគោលដៅទីផ្សារផ្សេងៗអោយបានច្រើន។ ហេតុដូច្នេះហើយទើបបានជា នៅខែធ្នូ គណៈប្រតិភូនិយោជករោងចក្រកាត់ដេរកម្ពុជាមួយក្រុមបានធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន។ បើតាមលោកវ៉ាន់ ស៊ូអៀង ដំណើរការនេះត្រូវបានចាប់ផ្តើមឡើង ប៉ុន្តែ «មានការយឺតយ៉ាវណាស់»។ ប្រធានសមាគម Gmac បានបញ្ជាក់ថា «ប្រទេសជប៉ុនចាប់អារម្មណ៍មកទិញផលិតផលនៅប្រទេសកម្ពុជា ប៉ុន្តែ ពួកគេយល់ឃើញថាផលិតផលរបស់យើងនៅមិនទាន់មានគុណភាពគ្រប់គ្រាន់ នៅឡើយ។ ដូច្នេះ ពួកគេកុម្ម៉ង់ទិញតែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ប៉ុន្តែ សុទ្ធតែតម្រូវអោយមានគុណភាពខ្ពស់។ ប្រទេសជប៉ុនបានផ្តល់អនុសាសន៍ណែនាំកម្ពុជា ដូចជាធ្វើការផ្លាស់ប្តូរអោយមានប្រធានមួយនាក់គ្រប់គ្រងកម្មក រ១០នាក់វិញ ព្រោះសព្វថ្ងៃនេះ យើងមានប្រធានមួយនាក់ គ្រប់គ្រងកម្មករមួយក្រុមដែលមានគ្នា២០នាក់ ដើម្បីងាយស្រួលពិនិត្យគុណភាព។ ការបង្កើនចំនួននេះត្រូវចំណាយអស់ថវិកាច្រើន ហើយលើសពីនេះ សហជីពកម្មករបានប្រឆាំងទៅនឹងកំណែទម្រង់បែបនេះ។ តំណាងសហជីពបានធ្វើដំណើរជាមួយយើង ទៅកាន់ប្រទេសជប៉ុន ហើយពួកគេបានដឹងថានេះមិនមែនជាការដាក់កំហិតរបស់និយោជកនោះទេ ប៉ុន្តែ គឺជាកំហិតរបស់អតិថិជន»។ ម្យ៉ាងវិញទៀត លោកបានកត់សម្គាល់ថា ដើម្បីរក្សាទីផ្សារមួយផ្នែកនៅសហរដ្ឋអាមេរិក បណ្តានិយោជកបានដឹកនាំក្រុមការងារការពារផលប្រយោជន៍ដ៏សកម្មមួយ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងអោយសហរដ្ឋអាមេរិកលុបបំបាត់ពន្ធគយចោល ដោយបង្ហាញថាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមាន ការអភិវឌ្ឍន៍តិចតួចបំផុត។ ពន្លឿនការបង្កើតទីផ្សារសេដ្ឋកិច្ចអាស៊ាន ឧស្សាហកម្មកាត់ដេរនិងវាយនភណ្ឌស្ថិតនៅចំណោមវិស័យអាទិភាពដែលសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន មានបំណងនឹងលើកកម្ពស់។ សម្រាប់លោកចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មធ្យោបាយតែមួយគត់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីបន្តអាយុជីវិត និងជំនះលើវិបត្តិហិរញ្ញវត្ថុពិភពលោកបានគឺ ត្រូវសកម្មនិង«មានសម្លេងតែមួយ» ជាពិសេសតាមរយៈការធ្វើសុខដុមនីយកម្មស្តង់ដារនៅក្នុងឧស្សាហកម្ម កាត់ដេរ និងនីតិវិធីនាំចេញ-នាំចូលនៅក្នុងតំបន់។ លោករដ្ឋមន្រ្តីបានណែនាំថា «នៅក្នុងបរិបទតម្លៃប្រេងឥន្ធនៈនិងចំណីអាហារកើនឡើង មនុស្ស ក៏ដូចជាទំនិញ ធ្វើដំណើរកាន់តែជិតជាងមុន។ គេគួរសិក្សាស្វែងរកទីផ្សារដែលនៅជិតខ្លួនបំផុត ដូចជាទីផ្សារជប៉ុន កូរ៉េ ចិន អូស្រាលី ឥណ្ឌា ជាជាងស្វែងរកទីផ្សារដែលស្ថិតនៅឆ្ងាយចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រ »។ លោកចម ប្រសិទ្ធិ ព្យាយាមបញ្ចុះបញ្ចូលថា «យើងមិនត្រូវតស៊ូជាមួយគ្នាឯងនោះទេ ប៉ុន្តែ យើងត្រូវសាកល្បងរក្សាទីតាំងដ៏ល្អប្រសើរ ក្បែរប្រទេសជិតខាងរបស់យើងនៅក្នុងអាស៊ាន» និងត្រូវអភិវឌ្ឍន៍ការផ្លាស់ប្តូរទៅវិញទៅមកនៅក្នុងតំបន់នេះ។ លោកបានគូសបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមិនមានមធ្យោបាយប្រកួតប្រជែងជាមួយប្រទេសធំៗ ដូចជាប្រទេសចិន និងប្រទេសឥណ្ឌាបានឡើយ។ លោកចម ប្រសិទ្ធិបានសង្កត់ធ្ងន់អំពីការរួបរួមកម្លាំងគ្នារវាងសមាជិក អាស៊ាន នៅក្នុងសង្វាក់នៃការផលិតនៃវិស័យនេះ។ ស្លាកសញ្ញាអាស៊ាន ផលិតករក្រណាត់ ដូចជាប្រទេសឥណ្ឌូនេស៊ី រឺហ្វីលីពីន អាចលក់ក្រណាត់របស់ខ្លួនមកអោយប្រទេសដូចជាប្រទេសកម្ពុជា និងឡាវ ដែលមានឯកទេសខាងផលិតសំលៀកបំពាក់ ហើយអាចទទួលអត្ថប្រយោជន៍ពីពន្ធគយបន្ថែម នៅលើទីផ្សារនៃបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួនទៀត ដោយមូលហេតុថាជាប្រទេសកំពុងអភិវឌ្ឍន៍។ ជាចុងក្រោយ យើងអាចនឹងទទួលបានផលិតផល១០០% ដែលមានស្លាកសញ្ញា «ផលិតនៅអាស៊ាន»។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃថា «អ្នកទិញត្រូវយល់ដឹងថាយើងមកពីអាស៊ាន ហើយយើងធ្វើការចរចា ក្នុងនាមតំបន់តែមួយ។ អ្នកទទួលខុសត្រូវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃសមាគមអាស៊ាន បានបង្ហាញអំពីគោលបំណងរបស់ខ្លួនជាច្រើនលើកច្រើនសារមកហើយ ក្នុងការបង្កើត និងលើកកម្ពស់ផ្លាកសញ្ញាអាស៊ាន។ តើយើងអាចធ្វើបានដែររឺទេ? លក់ផលិតផលរបស់យើង ក្រោមស្លាកសញ្ញាអាស៊ានតែមួយរឺ? កត្តាទាំងនេះអាចធ្វើអោយយើងកាន់តែមានភាពប្រកួតប្រជែង...។ ប្រទេសតែមួយមិនអាចសម្រេចគោលបំណងនេះបានឡើយ ប៉ុន្តែ ប្រទេសច្រើនរួមគ្នា ពិតជាអាចទៅរួច!»។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា «យុទ្ធសាស្រ្តនេះអនុញ្ញាតអោយយើងអាចកាត់បន្ថយការពឹងផ្អែកទៅ លើអ្នកទិញខាងក្រៅប្រទេស ហើយជាលទ្ធផល យើងកាន់តែមិនទទួលរងផលប៉ះពាល់ពីវិបត្តិខាងក្រៅ។ ប្រទេសផ្សេងទៀតមានស្មារតីតែមួយ គាំទ្រការបង្កើតស្លាកសញ្ញាផ្ទាល់ខ្លួន នៅក្នុងអាស៊ាន។ សហប្រតិបត្តិការសេដ្ឋកិច្ចកំពុងដំណើរការ លោកវ៉ាន់ ស៊ូអៀង បានកត់សម្គាល់ថា «ប្រសិនជាយើងអាចទិញក្រណាត់ពីសមាជិកអាស៊ាន យើងនឹងទទួលបានទំនិញកាន់តែលឿនជាងមុន ជាមួយនឹងតម្លៃថោកជាងមុន។ ដូច្នេះ ផលិតផលរបស់យើងក៏កាន់តែចុះថោកជាមុនបន្តិចដែរ ហើយយើងអាចឆ្លើយតបការកុម្ម៉ង់ទិញកាន់តែលឿនជាងមុន»។ លោកបានបន្ថែមទៀតថា អតិថិជនខ្លះក៏ស្នើសុំប្រទេសកម្ពុជាអោយទិញវត្ថុធាតុដើម នៅក្នុងប្រទេសអាស៊ានមួយ។ ជាក់ស្តែង សមាជិកអាស៊ានខ្លះបានចុះកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីលើកលែងពន្ធនាំចូល លើផលិតផលខ្លះរបស់ខ្លួន និងកាត់បន្ថយដំណើរការរដ្ឋបាលនៅតាមព្រំដែន។ នេះគឺជាក្តីស្រមៃនៅអាស៊ីអាគ្នេយ៍ ក្នុងការបង្កើតស្លាកសញ្ញារួម ព្រមទាំងការធ្វើចរាចរណ៍ផលិតផលវាយនភណ្ឌដោយសេរី តាមគំរូរបស់ទីផ្សារអឺរុប។ សមាជិកក្រុមប្រឹក្សាសហព័ន្ធឧស្សាហកម្មកាត់ដេរអាស៊ានបាន ព្រមព្រៀងលើវិធានការផ្សេងៗ ដូចជាសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានជាដើម។ លោក Le Quoc An ជនជាតិវៀតណាម ដែលត្រូវបញ្ចប់អាណត្តិជាប្រធាន Aftex (លោកវ៉ាន់ ស៊ូអៀង ត្រូវឡើងធ្វើជាប្រធាន Aftex បន្ត) បានលើកឡើងថា Aftex បានបង្កើតវិបសាយ មួយ ដើម្បីផ្សព្វផ្សាយអោយគេស្គាល់ ដោយបង្ហាញស្ថានភាពឧស្សាហកម្មកាត់ដេរនៃសមាជិកនីមួយៗ និងបានរៀបចំសហប្រតិបត្តិការ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្រុមប្រឹក្សាសហព័ន្ធឧស្សាហកម្មកាត់ដេរអាស៊ានមានគោលបំណង ក្លាយជាមេដឹកនាំមួយ ក្នុងចំណោមមេដឹកនាំពិភពនៅក្នុងវិស័យនេះ។
សហព័ន្ធឧស្សាហកម្មកាត់ដេរអាស៊ាន (Aftex) សហព័ន្ធឧស្សាហកម្មកាត់ដេរអាស៊ាន (Aftex) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៧ ដោយសហជីពឧស្សាហកម្មកាត់ដេរនិងវាយនភណ្ឌនៃសមាជិកអាស៊ានទាំងប្រាំ មួយ បន្ទាប់មកប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ាក៏បានចូលរួម នៅពេលប្រទេសទាំងនេះធ្វើសមាហរណកម្មចូលអាស៊ាន។ រយៈពេល៣០ឆ្នាំ សមាជិកសហព័ន្ធបានជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តនិងគម្រោងគួរអោយចាប់អារម្មណ៍ ក្នុងគោលបំណងការពារទីតាំងរួម នៅលើឆាកនយោបាយពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់ពាណិជ្ជកម្មរវាងសមាជិកនីមួយៗ រួមទាំងលើកកម្ពស់ឧស្សាហកម្មកាត់ដេរនៅលើទីផ្សារពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៨មក រចនាសម្ព័ន្ធនេះបានបង្កើតឡើងនូវអគ្គលេខាធិការអចិន្រ្តៃយ៍មួយ បន្ទាប់ពីកូតាវិស័យកាត់ដេរត្រូវបានលុបចោលកាលពីខែមករា ឆ្នាំ២០០៥។ វិបសាយរបស់សហព័ន្ធៈ www.aftex1.org
នៅលើវិបសាយ កាសែត - បទយកការណ៍រូបថតនិងសម្លេងស្តីពីកម្មការិនីរោងចក្រកាត់ដេរ (០៩-១០-២០០៨) - ផលវិបាកនៃការទិញដីទុកលក់ និងវិបត្តិសេដ្ឋកិច្ចធ្វើអោយអាជីវករខ្មែរពិបាក (០៩-០១-២០០៩) - សម្តេចហ៊ុន សែន យល់ព្រមបន្ថយពន្ធនាំចេញ១០% សម្រាប់វិស័យវាយនភ័ណ្ឌ GMAC ទាមទារ៣០% (២១-១១-២០០៨) - វិស័យកាត់ដេរនៅកម្ពុជាៈ តើនិយោជក និងកម្មករនឹងឈានទៅដល់ការជជែកគ្នាអំពីរបៀប របបការងារថ្មីឬ? (២៤-១១-២០០៨)
|
|
|