កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ដីក្រហមៈ ប្រជា​ជន​រួប​រួម​កម្លាំង​តែមួយ ប្រឈម​មុខ​​នឹង​ការ​បណ្តេញ​ចេញ​លើក​ក្រោយ
ដោយ រស់​ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០១-២០០៩
 (ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ)
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៣ មករា ២០០៩៖ លោក​ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ នៅ​ក្នុង​កិច្ច​ប្រជុំ​តុមូល ស្តីពីការ​ស្នាក់នៅ​របស់​ប្រជាជន​ដីក្រហម។ រូប​ខាង​ឆ្វេង គឺជា​កូន​ប្រុស​ម្នាក់ របស់​លោក​ ស្រី សុធា ម្ចាស់​ក្រុមហ៊ុន 7NG
© ចន វីង / Magnum


កាល​ពី​ចុង​ខែកក្កដា ឆ្នាំ​២០០៣ គម្រោង​នគរូបនីយកម្ម​​មួយ​របស់​សាលាក្រុង​ភ្នំពេញ​​បាន​ប្រកាស​អោយ​ដឹង​ថា​​ប្រជាពល​រដ្ឋ​​រស់​នៅ​បែប​អនាធិបតេយ្យ​នៅ​តំបន់​​ទន្លេ​បាសាក់ ស្ថិត​នៅ​ចំ​​កណ្តាល​រាជ​ធានី​ភ្នំពេញ ត្រូវ​ម​ករស់​នៅ​​ប្រមូល​ផ្តុំ​គ្នា​​នៅ​តំបន់​មួយ ដែល​មាន​ឈ្មោះ​ថា «ដីក្រហម» ហើយ​អាច​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​ពិត​ប្រាកដ។ បី​ឆ្នាំ​ក្រោយ​មក តាម​រយៈ​សារាចរណ៍​មួយ​របស់​សាលាក្រុង អ្នក​ភូមិ​ដីក្រហម​​បាន​ទទួលដំណឹង​ថា​ពួកគាត់​នឹង​ត្រូវ​បណ្តេញ​ចេញ​​ពីតំបន់​នេះ…។ ជម្លោះ​ក៏​ចាប់​ផ្តើម​កើត​មានឡើង​រវាង​ប្រជាពលរដ្ឋ អាជ្ញា​ធរ​​មូល​ដ្ឋាន និង​ក្រុមហ៊ុន​ 7NG ដែល​​ជា​ក្រុម​ហ៊ុន​ទទួល​បាន​សម្បទាន​ដី​តំបន់​នេះ ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ តាម​រយៈ​ការ​សាង​សង់​សំណង់​អគារ និង​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​។ នៅ​​ថ្ងៃ​ទី​៣០ ខែធ្នូ​ ប្រជាពល​រដ្ឋ​ប្រមាណជិត​​១០០​​គ្រួសារ​​​ដែល​​នៅ​តស៊ូ​មិន​ព្រម​ចាកចេញពីដី​នេះ អាច​នឹង​​ត្រូវ​បណ្តេញ​ចេញ។ ការ​គំរាម​កំហែង​​​នេះ​នៅមិនទាន់​អនុវត្ត​នៅឡើយ​ទេ​។​ ជម្លោះដី​ធ្លី​នេះ​បាន​អូស​បន្លាយ​ពេល​​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ ប៉ុន្តែ បច្ចុប្បន្ន​នេះ ជម្លោះ​ដ៏​រ៉ាំ​រៃ​នេះ​ទំនង​ជា​ខិត​ជិត​​មក​ដល់​​ទី​បញ្ចប់​ហើយ​។

 

ចាប់តាំង​ពីឆ្នាំ​២០០៦មក ប្រជាពល​រដ្ឋ​ដីក្រហម​បានដឹង​ថា​ពួកគេ​ត្រូវ​ប្រគល់​ដី​របស់ខ្លួន​អោយ​ទៅ​ក្រុម​ហ៊ុន​7NG។ អ្ន​កភូមិ​ទាំង​នោះ​មាន​បំណង​ចង់​លក់​ដី​របស់​ខ្លួន តាម​តម្លៃ​ដី​​​នៅលើទីផ្សារ​បច្ចុប្បន្ន​ គឺមិន​មែន​លក់​ដី ក្នុង​តម្លៃ​ថោក តាម​សំណើ​របស់​ក្រុម​ហ៊ុន​នោះទេ។ ប្រជា​ពល​រដ្ឋ​ក៏​បាន​រម្លឹក​អំពី​ការ​សន្យា​របស់​រាជ​រដ្ឋាភិបាល​ ដែល​ធ្លាប់​បាន​អនុញ្ញាត​​អោយ​ពួកគេ​អភិវឌ្ឍ​សហគមន៍​មួយ នៅ​ត្រង់​តំបន់​​នេះ​។ ពួក​គេ​​​ប្រកាន់​​គោល​ជំហរ​​​​ម៉ឺង​ម៉ាត់​មិន​ព្រមចាកចេញ ក៏​ប៉ុន្តែ​នៅ​ទី​បំផុត ក្នុង​ចំណោម​១៤៦៥​គ្រួសារ មាន​១៣៧៤គ្រួសារ​ដែល​យល់​ព្រមចាក​ចេញ​ ពោល​គឺ​៩៣%នៃ​ប្រជាជនតំបន់​ដី​ក្រហម​​សរុប។ អ្នក​ទាំង​នោះ​យល់​ព្រម​ទទួល​​​ប្រាក់​សំណង​នៃការ​ខូច​ខាត​ផ្សេងៗ រឺ​ទទួល​យក​ផ្ទះ​មួយ​ខ្នង​នៅភូមិ​តំណាក់​​ត្រយឹង ស្ថិត​នៅខ័ណ្ឌដង្កោ ភាគ​ខាង​លិច ចម្ងាយ​​ប្រមាណ​២០​គីឡូ​ម៉ែត្រ​​ពី​ទីក្រុង​ភ្នំពេញ​​។​

នៅ​ថ្ងៃ​អង្ការ ទី​១៣ ខែមករា​នេះ ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​អញ្ជើញ​លោក​ម៉ាន់ ឈឿន​ អភិបាល​រង​ក្រុង​ភ្នំពេញ មក​បញ្ចេញ​មតិ​ ទាក់ទិន​នឹង​បញ្ហា​​​នេះ។ លោក​ម៉ាន់ ឈឿន​បាន​លើក​ឡើង​អំពី​សំណើ​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​7NG គឺ​ទឹក​ប្រាក់​​២ម៉ឺន​ដុល្លារ (បូក​បន្ថែម​​​ស្បៀង​អាហារ​ និង​ថ្លៃ​រើ​ផ្ទះ) ដែល​នឹង​ត្រូវ​ប្រគល់​អោយ​​គ្រួសា​រ​នីមួយៗ ដែល​ចចេស​​មិន​ព្រម​ចាក​​ចេញ ពោល​គឺ​ក្រុមហ៊ុន​បាន​បន្ថែម​​៥ពាន់​ដុល្លារលើទឹក​ប្រាក់​ដែល​ស្នើ​សុំ ដោយមាន​លក្ខខណ្ឌ​ថា​ប្រជាជន​ទាំង​​អស់​ដាច់ខាត​ត្រូវ​យល់​ព្រម​ទទួល​ដំណោះ​ស្រាយ​នេះ​​។​​ បើ​តាម​​ប្រសាសន៍​របស់​​លោក ស្រី ចន្ធូ​ នាយក​ក្រុម​ហ៊ុន​7NG ប្រជា​ពល​រដ្ឋ​បាន​ទទួល​ព័ត៌មាន​អំពី​សំណើ​នេះ កាល​ពីល្ងាច​ថ្ងៃម្សិលមិញ (ថ្ងៃ​ច័ន្ទ ទី​១២ មករា) ហើយ​សំណើ​ថ្មី​នេះមានសុព​លភាព​រហូត​ដល់​ថ្ងៃ​ពុធ ទី​១៤ ខែមករា​។​ មាន​ពាក្យ​ចចាម​អារ៉ាម​ថា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នឹង​មាន​ការ​បញ្ជា​អោយ​បណ្តេញ​ប្រជា​ជន​ចេញ​ពី​លំនៅដ្ឋាន​​​។ ព័ត៌មាន​ផ្លូវ​ការ ការ​បណ្តេញ​ចេញ​នឹង​កើត​មាន​ «នៅ​ពេល​ដ៏ខ្លី​ខាង​មុខ​​នេះ»។

​ទំនាក់​ទំនង​សាធារណៈ​
នៅ​ថ្ងៃ​អង្គារ​នេះ លោក​ម៉ាន់ ឈឿន​ បាន​ត្រៀម​លក្ខណៈ​ ក្នុងការ​ទំនាក់ទំនង​ជា​មួយ​សាធារណៈជន ដោយ​បានបញ្ចេញ​មតិយោបល់ ព្រម​ទាំង​​បាន​​បង្ហាញ​​រូប​ភាព​​មក​ជាមួយ​ផង​។​ តួ​យ៉ាង បទ​យក​ការណ៍​រូប​ថត​និង​សម្លេង​មួយ​ បាន​បង្ហាញ​​ពិភព​ថ្មី​មួយ​​របស់​ប្រជាជន​តាំង​ទីលំនៅ​​​ថ្មី នៅ​ភូមិ​តំណាក់​ត្រយឹង មានទឹក ភ្លើង កង់​ថ្មីៗ​ដែល​​ពួក​គេ​អាចខ្ចីប្រាក់​​ទិញបាន​ ព្រម​ទាំង​មាន​ផ្សារ ពាណិជ្ជកម្ម រោង​ចក្រ ​​​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ទៅមក​៩ជើង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​ផ្សារ​ដើមគរ (ក្រោយ​​មហោ​ស្រព​​ចេនឡា)…។​ ប្រជាជន​សប្បាយ​រីក​រាយ​ចំពោះ​ដីទំហំ​៤​ម៉ែត្រ​​​គុណ​​១២ម៉ែត្រ​របស់​ពួកគេ​ ដែល​​មាន​តែ​ជាន់​ផ្ទាល់ដី​​។​

លោក​អភិបាល​រង​ក្រុង​ភ្នំពេញ បាន​ថ្លែង​ទៅ​កាន់​៩១​គ្រួសារ​ដែល​នៅ​សេស​សល់ ​ទោះ​បី​ជា​ចំនួន​គ្រួសារ​សព្វ​ថ្ងៃបាន​កើន​ឡើងក៏​ដោយចុះ​ ដោយ​យោង​​​ទៅ​តាម​​តំណាង​សហគមន៍​ (១៥០​​គ្រួសារ)​ ប៉ុន្តែ​ បើតាម​ប្រសាសន៍​របស់​លោក​អភិបាល​​រង​ ពួក​ទាំង​នោះ​គឺ​ជា​​​ជន​ឱកាស​និយម ដែល​​បាន​មក​ចូលរួម​នៅក្នុង​ក្រុម ក្នុង​គោល​​បំណង​ទទួល​បាន​ថ្លៃ​សំណង​ផ្សេងៗ​។​ លោក​បាន​ព្រមាន​ថា «​អ្នក​​មក​ក្រោយ​​ គឺក្រុម​ហ៊ុនមិន​រាប់​បញ្ជូន​ទៅក្នុង​ការ​ចរចា​នោះទេ»។​ លោក​ម៉ាន់ ឈឿន ក៏​​បាន​​រៀប​រាប់​​បន្ថែម​ទៀតថា​ ដីក្រហម​គឺជា​​«តំបន់​គ្រោះ​ថ្នាក់» មួយ ដែល​​ប្រមូល​​​ផ្តុំដោយ​​​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ជា​កន្លែង​ប្រជុំ​ការ​ជួញ​ដូរ​គ្រប់​​ប្រភេទ​​។ អ្នក​សង្កេត​ការណ៍មួយ​រូប បាន​ខ្សឹប​ប្រាប់​ស្ងាត់ៗ​ថា «គាត់​បាន​ឃើញ​​តំណាង​​ក្រុម​ហ៊ុន​7NG លក់ «កាវ» អោយ​ប្រជាជន​…»។ ចំណែក​​​​សិល្បករ​​​​ចាប៉ី​ជើង​​ចាស់​ គឺលោក​តា​ គង់ ណៃ និង តាប៉េ ​វិញ បើ​តាម​ប្រសាសន៍​របស់​លោក​ម៉ាន់ ឈឿន ក្រុម​ហ៊ុន​បាន​ដោះ​ស្រាយបញ្ហា​របស់​​ពួក​គាត់​​ ដោយ​បាន​​ប្រគល់​ផ្ទះ​មួយខ្នង​នៅសង្កាត់​បឹង​ទំពន់ ស្ថិត​នៅ​រាជធានីភ្នំពេញ​។​

លោក​ម៉ាន់ ឈឿន បាន​កត់សម្គាល់​ថា «ចាប់​តាំង​ពីផុត​ឱសានវាទថ្ងៃទី​៣០ ធ្នូ យើ​ង​មិន​មាន​ប្រតិកម្ម​អ្វី​​នោះ​ទេ។ សាលាក្រុង​ ដែល​ជា​​អ្នក​សម្រប​សម្រួល​រវាង​ក្រុម​ហ៊ុន និង​ប្រជា​ពល​រដ្ឋ​ដីក្រហម​ បាន​រក្សា​ភាព​អត់ធ្មត់​ និង​បង្ហាញ​សុឆន្ទៈ​ដោះស្រាយ​​បញ្ហា​នេះ​អោយ​បាន​ល្អ​ប្រសើរ​បំផុត!»។​

ការ​ចោទប្រកាន់​លើ​ក្រុមហ៊ុន7NG
នៅ​ក្នុង​វេទិកា​ពិភាក្សា​នេះ លោក​ ដាវីដ ប្រ៊ីដ (David Pred) ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល Across Borders Cambodge​ បាន​ចោទសួរ​ថា​ហេតុ​អ្វី​បាន​ជា​គេ​មិន​ធ្វើការ​កត់​សម្គាល់​​​អំពី​អំពើ​ពុក​រលួយ ពាក់ព័ន្ធនឹង​ការ​បែង​ចែក​ដីឡូតិ៍ នៅក្នុង​ភូមិ​​ដំណាក់​ត្រយឹង​។ ពាក្យ​ «អំពើ​ពុក​រលួយ» ​មិន​​ត្រូវ​​​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​នោះ​ទេ...។​ លោក​ម៉ាន់ ឈឿន បាន​ឆ្លើយ​តប​លោក​ដាវីដ​វិញ​​​​ថា ប្រសិនជា​លោក​សួរអំពី​ភាព​ខុស​គ្នា​រវាង​តួលេខ ដែល​ត្រូវ​បាន​បំប៉ោង​  មានន័យ​ថា​លោក​​​​គាំ​ទ្រ​​​ខាង​​ក្រុម​​ហ៊ុន​​7NG។

លោក​ដាវីដ ប្រ៊ីដ ក៏​បាន​ចោទ​ប្រកាន់​តំណាង​សហគមន៍​ ដែល​មាន​ប្រតិកម្ម​ ដើម្បី​​​ទទួល​ផលប្រយោជន៍​បុគ្គល ដោយ​មិន​គិត​អំពី​ប្រយោជន៍​​អ្នក​ភូមិ​។ លោក​អភិបាល​​រង​បាន​​កត់​សម្គាល់​ថាប្រសិន​ជា​​ប្រជាជន​មិន​ទទួល​ស្គាល់​តំណាង​ទាំង​នោះ ហេតុ​អ្វី​បាន​ជា​ពួកគេ​មិនតវ៉ា​បញ្ឈប់​តួនាទី​របស់​ពួកគេ​នៅពេល​នោះ​។​ ​ បន្ទាប់​​មក នៅ​ពេល​​តំណា​ងអង្គការ​ Across Borders Cambodge​ លើក​ឡើង​អំពី​ការ​គាប​សង្កត់​ និង​អំពើ​ហឹង្សា​មក​លើ​ប្រជាជន​ប្រជាពលរដ្ឋ​ លោក​ម៉ាន់ ឈឿន​បាន​លើក​​បង្ហាញលិខិត​មួយ​ច្បាប់​របស់​ក្រុមហ៊ុន7NG ដែល​នៅ​ក្នុង​លិខិត​​នោះ ក្រុមហ៊ុនបាន​ប្រាប់​មេធាវី​របស់ខ្លួន អោយដក​ពាក្យ​បណ្តឹងប្រឆាំង​នឹង​​​ម្ចាស់​ហាង​​កាហ្វេរស់​នៅ​តំបន់​​ដីក្រហម​ម្នាក់​ ដែលត្រូវ​ក្រុមហ៊ុនចោទ​ប្រកាន់​ពី​​បទ​ប្រើប្រាស់​​អំពើ​ហឹង្សា​…។ ម្យ៉ាង​វិញ​ទៀត លោក​អភិបាល​រង​ក៏​បាន​បញ្ជាក់​ថា​មាន​​ប្រជាពល​រដ្ឋ​អសីល​ធម៌​មួយ​ចំនួន​​​បាន​ចោល​ថង់​ទឹក​នោម និង​លាមក មក​​​លើ​តំណាង​ក្រុមហ៊ុន​7NG។​

បន្ទាប់មក​ទៀត កញ្ញា ​ប៊ុន រចនា បុគ្គល​អង្គការ Housing Rights Task Force បាន​​​​បញ្ចេញ​មតិ និង​បាន​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ប្រជាជន​មិនមាន​លទ្ធភាព​តាំង​ទីលំនៅ​ឡើង​វិញ នៅ​កន្លែង​ដដែល​នេះ ដោយ​បាន​លើក​ឡើង​អំពី​ច្បាប់​ភូមិ​បាល​​។ ត្រង់​ចំណុច​នេះ លោក​ឈឹម ផលវរុណ​​ នាយក​វិទ្យាស្ថាន​ពល​រដ្ឋ​វិទ្យា​​និង​​ឯក​ទេស​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​វាយ​តម្លៃ​ថា «ជួន​កាល ប្រជាជន​ទាម​ទារ​សំណង​ខូច​ខាត​ច្រើន​ហួស អាច​មាន​រំញោច​អ្វី​មួយ​នៅ​ពី​ក្រោយ​​...»។ ម្យ៉ាង​ទៀត លោក​បាន​លើកឡើង​ថា​ប្រជាជន​ដី​ក្រហម​បាន​សរសេរ​លិខិត​​មួយច្បាប់​នៅឆ្នាំ​២០០៣ ផ្ញើ​ជូន​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ ដើម្បី​អោយ​​សម្តេច​អនុញ្ញាត​អោយ​ពួកគេរស់នៅ​ទីនោះបន្ត «ដោយសារ​ប្រជាជន​​​ទាំង​នេះ​បាន​ដឹង​​ថា​ពួកគេ​​រស់នៅ​​ដោយ​ខុស​ច្បាប់​រួច​ទៅ​ហើយ​​»។ អ្នក​ឯក​ទេស​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​ពួកគេចង់​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ដើម្បី​ក្លាយ​ជា​​កម្ម​សិទ្ធិ​ករ​ស្រប​ច្បាប់​​។ «ប្រសិន​ជា​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់​ ទើប​​ប្រជាជន​អាច​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ តាម​ទីផ្សារ​ដី​សព្វ​ថ្ងៃ​នេះ​បាន!»។

លោក​ម៉ាន់ ឈឿន បាន​គូស​បញ្ជាក់​បន្ថែម​ទៀតថា​កាល​ពី​ដំណាក់​កាល​ដំបូង យើង​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ដោយ​ដី​ពាក់​កណ្តាល​ត្រូវ​ធ្វើ​សម្បទាន​​ប្រគល់​អោយ​ក្រុមហ៊ុន ចំណែកដីនៅសល់​ត្រូវ​សាងសង់​លំនៅដ្ឋាន​សម្រាប់​ប្រជា​ជន​​។​ «ប៉ុន្តែ ដើម្បីអាច​​សាងសង់​ផ្ទះ​អោយ​ប្រជាជន​ទាំង​អស់​រស់នៅលើ​ផ្ទៃ​ដី​​នៅ​សល់បាន​ គេ​មាន​មធ្យោបាយ​តែ​មួយគត់ គឺ​សង់​អគារ​កម្ពស់​៩ជាន់​។ ប៉ុន្តែ ប្រជាជន​និយាយ​ថា​មិន​ចង់​រស់​នៅ​លើ​អគារ​ខ្ពស់​ច្រើន​ជាន់​នោះ​ទេ ហើយ​ថែម​ទាំង​​​​ទាម​ទារ​​អោយ​មាន​ជណ្តើរ​យន្ត... ចុះតើ​នរណា​ជា​អ្នក​ចេញ​ថ្លៃ​ភ្លើង​ជណ្តើរ​យន្ត?​​  ដោយ​សារ​ក្រុម​ហ៊ុន​7NG មាន​ដី​មួយ​កន្លែង​នៅ​ភូមិ​តំណាក់​​​ត្រយឹង ក្រុម​ហ៊ុន​ក៏​បាន​ស្នើ​អោយ​ប្រជាជន​រើ​មក​រស់នៅទីនោះ»។



អានបន្ថែម


ដំបូន្មាន​របស់​ឧកញ៉ា : "​ខ្លួន​ទី​ពឹង​ខ្លួន" -ដំបូន្មាន​របស់​ឧកញ៉ា : "​ខ្លួន​ទី​ពឹង​ខ្លួន" (១៤-០៤-២០០៨)
-អង្គការ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញ​ដោយ​ប្រើ​កម្លំាង (១៩-០២-២០០៨)
-ស្ថាន​ភាព​មិន​អំណោយ​ផល​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​អោយ​បាន​ឆាប់​រហ័ស (១៩-០២-២០០៨)
-កាល​ប្រវត្តិ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​កម្ពុជា​ (១៩-០២-២០០៨)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ