កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




វចនានុក្រម​​ភាសា​សញ្ញា​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង បង្ហោះ​​នៅ​លើ​បណ្តាញអ៊ីន​ធឺណែត
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៥-០១-២០០៩
អង្គការ​គ្រួសារ​ថ្មី សហការ​ជា​មួយ​វិទ្យាស្ថាន​យុវជន​គថ្លង់​បួរឡាវ៉ែន នៅប្រទេស​បារាំង បាន​បង្កើត​វចនានុក្រម​ភាសា​សញ្ញា​ខ្មែរ​​​អេឡិច​ត្រូនិច​មួយ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល ក្នុងការ​ប្រាស្រ័យទាក់ទង​ជាមួយ​មនុស្ស​គ​ថ្លង់​។

 

ចលនាប្រអប់​ដៃ​ទាំង​ពីរយ៉ាង​លឿន​ ធ្វើ​ដូច​ការហោះទាក់ទើ​របស់សត្វកន្ទុំរុយ ក្តាប់ដៃ​បន្ទាប់​មក​ដ៏លា ​ធ្វើ​ជារលក និង​បញ្ចេញ​សញ្ញា​ផ្សេងៗ​... ទាំង​នេះ​គឺ​ជា​វចនានុ​ក្រម​អេឡិច​ត្រូនិច​ភាសាសញ្ញាខ្មែរ​ ដែល​ទើប​ត្រូវ​បាន​​ដាក់​បង្ហោះ​ក្នុង​បណ្តាញអ៊ីនធឺណែត​ថ្មីៗ​នេះ​ដោយ​ អង្គការ​ជួយ​សង្រ្គោះ​​​កុមារក្រីក្រ​នៅ​កម្ពុជា «គ្រួសារថ្មី» និង​​វិទ្យាស្ថាន​យុវជនគថ្លង់បួរឡារ៉ែន​នៅប្រទេស​បារាំង។ វចនានុក្រម​​ថ្មី​នេះ​ អនុញ្ញាត​​អោយ​​​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​​​ចូលមក​​​កាន់​ពិភព​នៃ​ កំណាព្យ​កាព្យ​ឃ្លោង​មួយ​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ​ ដោយឥត​គិត​ថ្លៃ​។ ប៉ុន្តែ​​នេះ​​មិន​មែន​ជា​គោល​បំណង​សំខាន់​របស់​​ពួកគេ​ទេ។ វចនានុក្រម​ដ៏​ងាយ​ស្រួល​អនុវត្ត​នេះ​​​​​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​​ អ៊ីនធឺណែត​​​ចុច​មើល​ពាក្យ​ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស ដែល​ត្រូវ​បក​ប្រែ​ជា​​​​​ភាសាសញ្ញាខ្មែរ តាមរយៈ​រូបភាពវីដេអូតូចៗដើម្បី​​ពន្យល់​ និង​រូប​គំនូរ​​មួយផង​ដែរ​។ នេះ​​ជា​វចនានុ​ក្រម​​ភាសាសញ្ញាដំបូង​គេ​នៅកម្ពុជា ហើយ​វា​នឹង​មក​បំពេញ​បន្ថែម​បញ្ជី​ដ៏​វែង​​អន្លាយ​របស់​វចនានុក្រម​​ខ្មែរ​ នៅក្នុង​អ៊ីនធឺណែត។

 

វចនានុក្រមខ្មែរ​ភាសា​សញ្ញា​ខ្មែរៈ «កក់-ក្អែល»
វចនានុក្រមអេឡិចត្រូនិច​ភាសាសញ្ញាខ្មែរ ត្រូវ​បាន​បង្កើត​ឡើង​តាម​គំរូកម្រងវាក្យស័ព្ទ​អេឡិច​ត្រូនិច​បារាំង ​​ដែល​ត្រូវ​បាន​ដាក់បង្កើត​ឡើង​​តាំងពី​ឆ្នាំ២០០០​ដោយ​វិទ្យាស្ថាន​យុវជន​គថ្លង់​(IJS) បួរ​ឡារ៉ែន ។ វចនានុ​ក្រម​ភាសាសញ្ញាខ្មែរនេះត្រូវ​បាន​បង្ហោះ​តាមអ៊ីនធឺណែត​​ចាប់​ តាំងពីខែ​ធ្នូ​ ឆ្នាំ​២០០៨ នៅ​ក្នុង​ទម្រ ​«Beta» មាន​បី​ភាសា​(ខ្មែរ អង់គ្លេស និង​បារាំង) ​ដែល​​ត្រូវ​បក​ប្រែ​ជាភាសា​សញ្ញា​ខ្មែរ​។ សម្រាប់​ភាសា​ខ្មែរ​ មាន​ពាក្យ​ទាំង​អស់​សរុប​ជាង​២០០ ចាប់​ផ្តើម​ពី​​ពាក្យ ​«កក់​» រហូត​ដល់​ «ក្អែល​​»​។ ភាសា​បារាំង​មាន​២២០​ពាក្យ ហើយ​ភាសា​អង់គ្លេស​មាន​១៣០​ពាក្យ​។ គេ​នឹង​​បន្ថែម​ពាក្យ​​អោយ​​​ច្រើន​ជាង​​នេះ​ថែម​​​​ទៀត​។

លោក​ នីកូឡា អង់កឺទីល (Nicolas Anquetil) សាស្រ្តាចារ្យ​ផ្នែកសិល្បៈនៅ​វិទ្យាស្ថាន​​យុវជន​គ​ថ្លង់​បួរ​ដឺឡារ៉ែន និង​ជា​អ្នក​មានគំនិត​សំខាន់​ទាក់​ទង​នឹង​ផ្នែក​​បច្ចេកទេស​​​បង្កើត​ វចនានុក្រម​នេះ បាន​បញ្ជាក់​នៅ​លើ​​គេហទំព័រ​ឯកជន​របស់​លោក​ ថា ​ដៃ​គូ​សហការ​ទាំងឡាយ​របស់​គម្រោង​នេះ បាន​​រៀប​ចំ​«ហេដ្ឋារចនាសម្ព័ន្ធ​តូច​បំផុត»​​មួយ​។ គម្រោង​នេះ​​​ផ្តោតអាទិភាពសម្រាប់​យុវជនគថ្លង់ ដែល​​មើលថែ​ដោយ​អង្គការ​គ្រួសារថ្មី និង​សម្រាប់​សាធារណជនទូទៅ​​​ តាម​រយៈ​​ការ​ផ្សព្វផ្សាយ​នៅ​​តាម​បណ្តាញ​អ៊ីនធឺណែត ។

សាស្រ្តាចារ្យ ​ជនជាតិបារាំង​រូប​នេះរៀប​រាប់ថា គោលបំណង​គឺ​ធ្វើ​យ៉ាងណា​អោយ​សាមញ្ញបំផុត​​​តាម​​​គោល​ការណ៍​ព័ត៌មានវិទ្យា «Less is more» (រចនា​សម្ព័ន្ធ​​​តូច​បំផុត តែមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត)។ ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​ក៏​មាន​​បំណង​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់ «ដែល​មិនមាន​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​​វិទ្យា» អាច​ប្រើ​ប្រាស់​វចនានុក្រម​នេះ​​បាន​ដោយ​ងាយ​ស្រួល​ផង​ដែរ​។​

វចនានុក្រម​ដ៏ងាយ​ស្រួល​ប្រើប្រាស់​
ផ្ទៃ ​អក្សរ​​របស់​វិទ្យាស្ថាន​យុវជន​គថ្លង់​(IJS) ត្រូវ​បាន​រចនាឡើង​ ដើម្បី​សម្រប​ទៅ​តាម​​លក្ខណៈ​ពិសេស​នៃ​ភាសា​ខ្មែរ និង​ផ្តល់ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​​រចនានុក្រម​នេះ​នៅ​ប្រទេស​ កម្ពុជា​។ តួយ៉ាង គេ​អាច​តំឡើង​វចនានុក្រម​នេះ​​បាន​ តាម​រយៈCD-Rom មួយ នៅលើ​កុំព្យូទ័រ​ណា​ក៏​បាន​​ដែរ ហើយ​គេ​អាច​បើក​មើល​តាម​កម្មវិធី​រុក​រក​​ធម្មតា​មួយ​បាន បើទោះ​បី​ជា​គ្មាន​ត​ភ្ជាប់​បណ្តាញ​អ៊ីន​ធឺណែត​​ក៏ដោយ។ លើស​ពី​នេះ សម្រាប់​ការ​ប្រើ​ប្រាស់នៅ​លើ​បណ្តាញអ៊ីន​ធឺណែត គេ​មានរៀប​ចំ​​រូប​ភាព​វីដេអូនិង​សម្លេង​ពន្យល់​​អត្ថន័យ​របស់ពាក្យ​នីមួយៗ​ ​ ដោយ​មិន​ចាំ​បាច់​ទាម​ទារ​អោយ​មាន​ល្បឿន​អ៊ីន​ធឺណែត​លឿន​នោះ​ទេ​។​ ដូច្នេះ គេ​គ្រាន់​តែចុច នៅលើ​បញ្ជី​មួយ ដើម្បី​ជ្រើស​រើស​បញ្ជី​អក្សរ​ជា​ភាសា​ខ្មែរ បារាំង និង​អង់​គ្លេស និង​រក​មើល​ការ​បក​ប្រែ​ជា​ភាសា​សញ្ញា​ខ្មែរ​។ រាល់​ពាក្យ​នីមួយៗ តែ​ង​តែ​មាន​រូប​វីដេអូ​មនុស្ស​ប្រុស រឺ​មនុស្សស្រីវ័យ​ក្មេង​ម្នាក់​ ធ្វើ​កាយ​វិការ​​ជា​ភាសា​សញ្ញា​ខ្មែរ ​សម្គាល់​អោយ​ពាក្យ​នោះ ព្រម​ទាំង​មាន​សម្លេង អាន​ពាក្យ​​មួយ​នោះ​ជា​ភាសា​ខ្មែរ​ផង​ដែរ​។

ការ​ស្វែ​ងយល់​អំពីភាសា​មួយ និង​វប្បធម៌​មួយ​
វចនានុក្រម ​ភាសា​សញ្ញា​ខ្មែរ​នេះ​​​គឺជា​វចនានុក្រម​ដ៏មាន​សារៈ​​ប្រយោជន៍បំផុត ក្នុង​ការ​​​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​មនុស្ស​គថ្លង់ និង​មនុស្ស​ធម្មតា។​ វចនានុ​ក្រម​​ភាសាសញ្ញា​ខ្មែរ​នេះ ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​អំពី​​ការងារ​​របស់​អង្គការ​គ្រួសារ​ថ្មី ដែលជា​មូល​និធិ​ខ្មែរ​ទីមួយ ជួយ​កុមារ​កម្ពុជា ទី​ទ័ល​ក្រ ចាប់​តាំង​​ពី​ឆ្នាំ​១៩៩៤​មក​​។ អង្គការ​នេះ​បាន​បណ្តុះ​បណ្តាល​កុមារ​កម្ពុជា​គថ្លង់​ និង​បាន​បង្កើត​ភាសា​សញ្ញា​​មួយ សម្រប​ទៅតាម​ភាសា​ខ្មែរ និង​វប្បធម៌​ខ្មែរ​។ អង្គការ​គ្រួសារ​ថ្មី​ផ្តល់​អោយ​កុមារ​ក្រី​ក្រ​នូវ​ជំនួយ​ផ្នែក​សម្ភារៈ​ អប់​រំ និង​សង្គម អោយ​ស្រប​ទៅ​នឹង​បរិយាកាស​សង្គ​ម​របស់​ពួកគេ ដោយ​គោរព​ទៅតាម​ទំនៀម​ទំលាប់​និងជំនឿ​របស់​​ពួកគេ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ​ក៏​បាន​ផ្តល់​ដល់​គ្រួសារ​​ក្នុង​ រឺ​ក្រៅ​ប្រទេស​កម្ពុជា ទទួល​បាន​ចំណេះ​ដឹង​ភាសា​ដ៏​សំបូរ​បែប ​តាម​រយៈ​ការ​ស្វែង​​​យល់​​អំពី​ភាសា​និង​វប្បធម៌​ខ្មែរ​ នៅ​លើ​គេហ​ទំព័រ​មួយ​នេះ​។​
 


អានបន្ថែមៈ
វចនានុក្រម​ភាសា​ខ្មែរ​ជា​ច្រើន​​នៅលើ​បណ្តាញ​អ៊ីនធឺណែតៈ​
-វចនានុក្រម​ Lexilogos (បារាំង-ខ្មែរ)
-វចនានុក្រម​ខ្មែរ-បារាំង​-ខ្មែរ នៅលើ​​វិប​សាយ Angkor Planet

-វចនានុក្រម​ខ្មែរ-អង់គ្លេស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ខ្មែរ-កាលីហ្វ័រនី សហការ​ជាមួយ​អ្នក​ទីក្រុង​ភ្នំពេញ។

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

វចនានុក្រម​ភាសា​ខ្មែរ​ជា​ច្រើន​​នៅលើ​បណ្តាញ​អ៊ីនធឺណែតៈ​
-វចនានុក្រម​ Lexilogos (បារាំង-ខ្មែរ)
-វចនានុក្រម​ខ្មែរ-បារាំង​-ខ្មែរ នៅលើ​​វិប​សាយ Angkor Planet

-វចនានុក្រម​ខ្មែរ-អង់គ្លេស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ខ្មែរ-កាលីហ្វ័រនី សហការ​ជាមួយ​អ្នក​ទីក្រុង​ភ្នំពេញ។

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​