កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគូវ៉ែត?
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០១-២០០៩
កាសែត - សម្តេចហ៊ុន សែន
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១៦ មករា ២០០៩៖ សម្តេច​ហ៊ុន សែន ត្រឡប់​មក​ពីបំពេញទស្សនកិច្ច​នៅ​ប្រទេស​គុយវ៉ែត
©​ វណ្ឌី រតនា​

សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង​គណៈប្រតិភូ​មួយ​ក្រុម​បានធ្វើ​មាតុភូមិ​និវត្តន៍​​​​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែមករានេះ តាម​​​យន្តហោះ​​ពិសេសដែលផ្តល់​ជូន​ដោយ​​​​ប្រទេស​​​គូ​វ៉ែត។​ ពេល​ត្រឡប់មក​ពី​បំពេញ​ទស្សន​កិច្ច «​ជា​លក្ខណៈ​មិត្តភាព» ​ជា​លើក​ដំបូង រយៈ​ពេល​​៤ថ្ងៃ នៅ​ប្រទេស​គូ​វ៉ែត សម្តេច​ប្រមុខ​រដ្ឋាភិបាល​និង​រដ្ឋ​មន្រ្តី​អម​ដំណើរ​ប៉ុន្មាន​រូប បាន​​ចុះ​ហត្ថលេខា​​​​លើ​កិច្ច​ព្រម​ព្រៀង​ជាច្រើន ជាមួយ​ប្រទេស​​ដៃគូ​អារ៉ាប់​ថ្មី​​មួយ​នេះ​។​ សម្តេច​ក៏​បាន​លើក​ឡើង​អំពី​គោល​បំណង​បើក​ស្ថាន​ទូត​គូវ៉ែតថ្មី​ប្រចាំ​នៅ​កម្ពុជា «នា​ពេល​​ខាង​មុខ​នេះ»​ផង​ដែរ​។ កិច្ច​សហ​ប្រតិបត្តិការ​​ថ្មី​នេះទំនង​ជា​ដំណើរ​ការ​ទៅ​មុខ​​យ៉ាង​​រលូន។​

 

ពេល​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ លោក​​ហោ ណាំហុង រដ្ឋ​មន្រ្តីការ​បរទេស​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ប្រទេស​ទាំង​ពីរ​បាន​ឯក​ភាព​​លើ​គម្រោង​ត​ភ្ជាប់សេវា​​ផ្លូវ​អាកាស​​​រវាង​ប្រទេ​សកម្ពុជា​និង​ប្រទេស​គូ​វ៉ែត និង​កិច្ច​ព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​​​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ។ ប្រទេស​ទាំង​ពីរ​ក៏​បាន​​ចុះ​អនុស្សារណៈ ​ ស្តី​ពី​ការ​បញ្ជូន​​ពលករ​កម្ពុជា​ទៅ​កាន់​ប្រទេស​គូ​វ៉ែត និង​អនុស្សារណៈ​ស្តីពី​ការ​អនុវត្ត​គម្រោង​​អភិវឌ្ឍន៍​​ធារាសាស្រ្ត​​​នៅ​ខេត្ត​កំពង់ធំ ដែល​មាន​ទឹក​ប្រាក់​សរុប​៣៥០លាន​ដុល្លារ ដែល​អាច​ស្រោច​ស្រព​លើ​​​ដីស្រែ​១៣០ ០០០​ហិចតា​។ ក្រៅ​ពី​នេះ ប្រទេស​​គូវ៉ែតក៏​បាន​សន្យា​ជួ​យឧបត្ថម្ភ​ការ​ជួស​ជុល​កំណាត់​ផ្លូវ​ចំនួ​ន​ពីរ​ខ្សែ​ ស្ថិ​ត​នៅ​ភាគ​ពាយ័ព្យ​​នៃ​ប្រទេស​កម្ពុជា គឺ​កំណាត់​ផ្លូវ​ថ្មគល់​សំពៅ​លូន និង​ខោន​ដំរី​​ប៉ៃលិន​។ លោក​រដ្ឋ​មន្រ្តីការ​បរទេស​បាន​បញ្ជាក់​ថា គម្រោង​ទាំង​ពីរ​នេះ​ត្រូវ​រង់​ចាំ​​ការ​យល់ព្រម​ពី​សំណាក់​គណៈកម្មាធិការ​នៃ​ប្រទេស​គូវ៉ែត។
 
កាល​ពី​ខែសីហា ឆ្នាំ​២០០៨ គណៈប្រតិភូគូវ៉ែត​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​មក​កាន់​​ប្រទេស​កម្ពុជា ហើយ​សម្តេចហ៊ុន សែន​បាន​អញ្ជើញ​ប្រទេស​នេះ អោ​យ​បញ្ជូន​​គណៈប្រតិភូ​ផ្សេង​ទៀត​មក​កាន់​កម្ពុជា។ ដោយឡែក សម្តេច​ក៏បាន​ទទូច​សុំ​ជំនួយ​ពីតំណាង​មូល​និធិ​អភិវឌ្ឍន៍​គូវ៉ែត ដើម្បី​គាំទ្រ​​ដល់​គម្រោង​ស្តារ​ប្រព័ន្ធ​ធារាសាស្រ្ត​តូចៗ នៅ​ក្នុង​ប្រទេស​ «ដើម្បី​ជួយ​ប្រជា​កសិករ​និង​ ដើម្បី​​​កាត់​បន្ថយ​ភាព​ក្រីក្រ»។ សម្តេច​នាយក​រដ្ឋ​មន្រ្តី​បាន​ស្នើ​​ថា ថវិកា​នេះ​អាច​​ផ្ទេរ​មក​តាម​​គ្រឹះ​ស្ថាន​មីក្រូ​ឥណទាន​ឯក​ជន រឺតាម​​ធនាគារ​អភិវឌ្ឍន៍​ជន​បទ ដែល​ជា​ធនាគារ​​របស់​រដ្ឋ​។​
 
លោក​ហោ ណាំហុង បាន​អោយដឹង​ថា សម្តេច​ហ៊ុន សែន​ បាន​ជម្រុញ​​អ្នក​វិនិយោគ​ទុន​គូវ៉ែតអោយ​មក​ធ្វើ​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដែល​​កម្ពុជា​មាន​ដី​កសិកម្ម​​ ប៉ុន្តែ​​​ខ្វះខាត​ដើម​ទុន​។ សម្តេច​បាន​ស្នើ​អ្នក​វិនិយោគ​ទុន​ទាំង​នោះ​ មក​​ទិញ​ស្រូវ​ពី​កម្ពុជា ដើម្បី​ផ្គត់​ផ្គង់​ស្បៀង​ក្នុង​ប្រទេស​របស់​ខ្លួន រឺ​ស្តុក​ទុក​លក់​អោយ​​ទៅ​​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ផ្សេង​ទៀត​ដែលត្រូវការ​នាំ​ចូល​ស្រូវ​ជា​ចាំ​បាច់​។​ ក្រុម​ការងា​រមួយ​នឹង​​អនុវត្តបញ្ហា​បណ្តាក់​ទុន​រវាង​ប្រទេស​ទាំ​ងពីរ។​
 
ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍ កម្ពុជា​នៅ​រង់ចាំ​ច្រើន​ពី​ប្រទេស​គូ​វ៉ែត។ លោក​ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ដែល​បាន​រួម​ដំណើរ​ជាមួយ​សម្តេច​ហ៊ុន សែន​​​ ត្រូវ​បង្កើត​កម្មវិធី​តាំង​ពិព័រណ៍​វប្បធម៌មួយ​ ដែល​បង្ហាញ​អំពីតម្លៃ​ផលិត​ផល​សំខាន់ៗ​របស់​កម្ពុជា នៅ​ប្រទេស​គូវ៉ែត។​ លោក​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​មួយ ដែល​មាន​សុពលភាព​​​រយៈ​ពេល​​៥​ឆ្នាំ ជាមួយ​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ទំនង​ទំនង​សភា​នៃ​ប្រទេស​គូវ៉ែត ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ត្រូវ​បន្ត​សុពលភាព​ត​ទៅទៀត​​ជា​ស្វ័យ​ប្រវត្តិ ក្នុង​រយៈ​ពេល​ដូច​គ្នា បើ​សិន​ភាគី​ណា​មួយ​មិនបាន​ជូន​ដំណឹង​​ជា​លាយ​លក្ខអក្សរ​ដល់​ភាគី​មួយ​ទៀត​អំពី​គោល​បំណង​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​នេះ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ មុន​ពេល​កិច្ច​ព្រម​ព្រៀង​នេះ​អស់​សុពល​ភាព​ដំបូង រឺ​រយៈពេល​បន្ត​បន្ទាប់​ទៀត​។​
 
លោក​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​បាន​គូស​បញ្ជាក់​អំពី​អត្ថ​ប្រយោជន៍​ថា​គេ​អាច​ទាក់ទាញ​ទេសចរមកទស្សនា​នៅ​​​ប្រទេស​កម្ពុជា ដែល​មក​ពី​ប្រទេសដ៏​​តូច​មួយ​នេះ​ ប៉ុន្តែ មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ៥០ ០០០ដុល្លារ​ក្នុង​មួយ​នាក់​ (ធៀប​នឹង​នឹង​១៨០០ដុល្លារ​ក្នុង​មួយ​នាក់ នៅ​កម្ពុជា)។ «ឆ្នាំ​២០០៨ យើង​បាន​ទទួល​ទេសចរ​គូវ៉ែតត្រឹម​តែ​៧០០នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិន​ជា​យើង​អាច​ទទួល​ទេសចរ​គូវ៉ែត​ចំនួន​៥ម៉ឺន​នាក់វិញ គឺជា​រឿង​ដ៏​ល្អ​ប្រសើរ​!»។
 
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ