កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
យាយ យាហ៍ រូប​អារក្យដ៏ល្បីឈ្មោះ
ដោយ អេមីកូ​ស្តក់   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០១-២០០៩
យាយ យាហ៍​© អេមីកូ ស្តក់​
ខែមីនា ២០០៦ ភូមិផល (កណ្តាល កម្ពុជា) លោកយាយ យាហ៍ ត្រូវ​ព្រលឹង​នាងចម្ប៉ាស​ចូល​សណ្ឋិត​
© អេមីកូ ស្តក់​
 
កំណាត់​ដើម​ចេក​មាន​ដោត​ជើង​ដាក់​បញ្ឈរ​​​មាន​រមូរ​ស្លឹក​ចេក​សណ្ឋាន​ម្រាម​ដៃ​ដោត​ជា​ថ្នាក់​ៗ មាន​ដោតទៀន​ផ្កា​លាយ​ចម្រុះ មាន​ដាក់​បាយ​ព្រលឹង​​ឬ​លាជ ​ហៅ​ថា​​បាយ​សី។ ​លោក​យាយ យាហ៍ កំពុង​ប្រិត​ប្រៀង​​រៀប​ចំ​​បាយសី​ជាមួយ​ដៃ​ដ៏​ស្រឡូន​​របស់​លោក​យាយ​ពេញ​​មួយ​ព្រឹក ដើម្បី​ត្រៀម​រៀបចំ​ពិធី​មួយ​​នា​ខាង​មុន​​។​ ក្រោយ​​ពី​រៀប​ចំ​រួច​រាល់​ហើយ គាត់​ក៏​ជួត​ក្រមា​លើ​សក់​ស្កូវ​របស់​គាត់ ហើយ​​​ស្រូត​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ពី​ផ្ទះ​មួយទៅ​ផ្ទះ​មួយ​ទៅ​កាន់​កន្លែង​​រៀប​ចំ​ពិធី​ ដោយ​​​កាន់​ប្រដាប់​ប្រដា​បាយ​សី​​​របស់​គាត់​យ៉ាង​ប្រុង​​ប្រយ័ត្ន​​បំផុត​​​។​ លោក​យាយ​ចំណាស់ វ័យ​៨០​ឆ្នាំ​រូប​នេះ​គឺជា​រូប​អារក្ស​ នៅ​ក្នុង​ពិធី​លៀង​អារក្ស​ ដើម្បី​អរគុណ​អារក្ស​ដែល​បានជួយ​​ធ្វើ​​​អោយ​ជំងឺ​តម្កាត់​ផ្សេងៗ​បានជា​សះ​ស្បើយ​។​ លោក​យាយ​បាន​ត្អូញ​ត្អែរ​ថា «ព្រឹក​នេះ យើង​ត្រៀម​លក្ខណៈ​យឺត​ពេល ប្រសិនជា​នៅ​តែ​យឺត​​​បន្ត​ទៀត ​នៅ​ចុង​ពិធីនេះ​​ យើង​នឹងត្រូវ​យកសំណែន​​​ទៅ​​​បោះ​​ចោល​នៅ​​​វាល​ស្រែ ទាំង​​កណ្តាល​អធាត្រ​ជា​មិន​​ខាន​!»។

 

លោកយាយ យាហ៍ បាន​លាន់មាត់​ថា «គេ​តែង​តែអញ្ជើញ​ខ្ញុំ​មក​រៀប​ចំពិធីនេះ​ជា​ញឹក​ញាប់​ ព្រោះ​ខ្ញុំ​រីករាយ​ធ្វើ​ពិធីលៀង​អារក្ស​នេះ ហើយ​ខ្ញុំ​ចេះ​​រៀប​ចំដង្វាយ​ថ្វាយ​អារក្ស​ផង​ដែរ។​ ​ម្យ៉ាង​​​ទៀត  ពួក​គេ​ពិត​ជា​សប្បាយ​រីក​រាយ​នឹង​ពិធី​នេះ!»។​ គេ​អាច​ស្រមៃ​បាន​ថា​សាសនា​​ឥស្លាម​មិនរស់នៅ​ជាមួយ​នឹង​ការ​អនុវត្ត​វប្បធម៌​នោះទេ ពោល​គឺ​មាន​ការ​ពិត​និយម​ជាង​អបិយ​ជំនឿ។​ នេះ​អាច​ជា​រឿង​ដ៏​គួរ​អោយ​​ភ្ញាក់​ផ្អើល​មួយដែល​គេ​​​ឃើញពិធី​លៀង​អារក្ស​​​នៅ​​ក្នុង​​ចំណោមជន​ជាតិ​ចាម​​​ទៅវិញ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ជំនឿ​លៀង​អារក្ស​នេះ​ប្រហែល​​​​​ជា​មិន​ច្រើន​ដូច​​សព្វ​ថ្ងៃ​នេះ​នោះទេ។​ ជា​ការ​ពិត​ណាស់ ការ​ទំលាប់​រៀប​ចំពិធី​នេះ​ឡើង​ក្នុង​មួយ​ឆ្នាំៗ បាន​​បង្កើត​ជា​ចម្ងល់​មួយ គឺថា​តើ​បាយ​សី គឺជា​អ្វី? បាយ​សី​គឺជា​ដង្វាយ​ រឺ​សំណែន​​មួយ​ប្រភេទនៅ​ក្នុង​ពិធីលៀង​អារក្ស និង​ប្រពៃណី​ខ្មែរ​ផ្សេង​ទៀត​។ ការ​ពិត បាយ​សី​មិន​មាន​នៅ​ក្នុង​ពិធី​ហៅ​ព្រលឹង​របស់​ជនជាតិ​ចាម​នោះ​ទេ។ តើ​បាយ​សី​​ដែល​រៀប​ចំ​ឡើង​ដោយ​ដៃ​របស់​ជន​ជាតិ​ចាម​​នេះ អាច​ជា​ដង្វាយ​​មួយ​ប្រភេទ​នៃ​ពិធី​លៀង​អារក្ស ដើម្បី​អរគុណ​អារក្ស​ដែល​បានជួយ​​ធ្វើ​​​អោយ​​ជំងឺ​តម្កាត់​ផ្សេងៗ​របស់​ជន​ជាតិ​ចាម​​បានជា​សះស្បើយបាន​​យ៉ាង​ដូច​ម្តេច​?​​

លោក​យាយ​យាហ៍​​មិនមាន​ចម្លើយ​នោះ​ទេ។ ប៉ុន្តែ លោក​យាយ​បាន​លើក​ដៃ​ដ៏​ស្រឡូន​​ស​ស្អាត​ ចង្អុល​ទៅកាន់​អ្នក​ចូល​រួ​ម​ផ្សេង​ទៀត​ ដោយ​បញ្ជាក់​ថា​ ភាគ​ច្រើន​​នៃ​​គ្រួសារ​ចាម​នៅ​ភូមិ​ដ៏​តូច​មួយ​នៃ​ខេត្ត​កណ្តាល​​នេះ​​ទាំង​អស់​ បាន​មក​ស្វាគមន៍​ការ​មក​ដល់​ជា​បន្ត​បន្ទាប់​នៃ​រូប​អារក្ស​​​ចាម​ជាង​២​០នាក់ មក​ពីភូមិ​ផ្សេងៗ ជូនកាល​មក​ពី​ភូមិ​ឆ្ងាយៗ​​ក៏​មាន​​។ ឧបករណ៍​ភ្លេ​ង​ប្រពៃណី​​លៀង​អារក្ស​ខ្មែរ​​ត្រូវ​បាន​រៀប​ចំ​ទុក​រួច​ជា​ស្រេច អ្ន​ក​លេង​ភ្លេង​​ផ្ទាល់​ក៏​មិន​មែន​ជា​ជន​ជាតិ​ចាម​នោះ​ទេ។ ជាចុង​ក្រោយ មនុស្ស​សំខាន់​ថ្ងៃ​នេះ​បាន​ចេញ​ពីក្នុង​ផ្ទះ គឺ​លោក​សាន វ៉ាន់ អាយុ​៤៦​ឆ្នាំ។ លោកបានធ្លាក់​ខ្លួនឈឺ​ធ្ងន់​ធ្ងរ​កាល​​​ពី​៣​​ឆ្នាំ​មុន​ ហើយគឺលោក​សាន​ វ៉ាន់​នេះហើយ ដែល​រៀប​ចំ​ពិធីនេះ​ឡើង។ លោក​បាន​អញ្ជើញ​រូប​អារក្ស​ប៉ុន្មាន​នាក់​មករាំ​ថ្វាយ​អារក្ស ដើម្បី​សុំ​សេចក្តី​សុខ​ និងព្យាបាលជំងឺ​តម្កាល់​​។​

«ខ្ញុំ​​មិន​សូវជា​​ដឹង​ច្រើន ថាមាន​អ្វីបាន​កើត​ឡើង​​នោះទេ ប៉ុន្តែ ខ្ញុំ​មិនសូវ​ស្រួល​ខ្លួន ហើយ​កាន់​​តែ​ខ្សោយ​ទៅៗ រហូត​ធ្លាក់​ខ្លួនឈឺ​តែ​ម្តង។ យើង​បាន​សាក​ល្បង​គ្រប់​បែប​យ៉ាង ប៉ុន្តែ​មិន​បាន​ផល​ទាល់​តែ​សោះ។ ហេតុ​ដូច្នេះ យើងក៏​​បាន​ហៅ​រូប​អារក្ស​ម្នាក់​មក​ពីគ្រួសារ​ល្បីឈ្មោះ ដែលអាច​រក​ឃើញ​ប្រភព​នៃ​ជំងឺ​នេះ​បាន​»។ គ្រូ​ម្នាក់​នោះបាន​វិនិច្ឆ័យ​រោគនេះ​ថា លោក​សាន វ៉ាន់ ឈឺ​ ដោយ​សារ​គាត់​បដិសេធ​ដោយ​គ្មាន​មូល​ហេតុ នូវ​វត្តមាន​ព្រលឹង​ដូនតា​ រឺ​ព្រលឹង​ស្តេច ចូល​សណ្ឋិត​​ក្នុង​ខ្លួន​របស់គាត់​។ បើ​និយាយ​ជា​រួម វា​ជារឿង​ធម្មតា។ ប៉ុន្តែ​ថា​រាងកាយ​ជា​​ចាម​​របស់​អនាគតរូបអារក្ស​នេះ​ទទួល​វិញ្ញាណ​ខ្មែរ​អោយ​ចូល​សណ្ឋិត​ នោះ​ទើប​​ជា​រឿង​ប្លែក!

​លក្ខណៈ​របស់​សាន វ៉ាន់ គឺ​ដូច​គ្នា​នឹង​រូប​អារក្ស​២០​ទៀត​ដែល​ត្រូវ​គេ​អញ្ជើញ​នៅ​ថ្ងៃ​នេះ​ដែរ ក្នុងនោះក៏មាន​យាយយាហ៍​​ផងដែរ។ គ្រប់គ្នា​សុទ្ធ​តែ​ជា​ចាម ​ប៉ុន្តែ​រស់​នៅ​រួម​គ្នា​រាល់ថ្ងៃ​ជាមួយ​​វិញ្ញាណ​ខ្មែរ​ដែល​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ពួកគេ​។ ការ​រក​ឃើញ​​ប្រភពជំងឺ​​តែ​ងតែកាច​សាហាវ ប៉ុន្តែ​ការព្យាបាល​គឺ​​ជាសះស្បើយ​យ៉ាង​ឆាប់​រហ័ស។ នៅពេល​វិភាគ​ឃើញ​ភ្លាម វិធី​ព្យាបាល​ក៏​ត្រូវ​ដាក់ចេញ គឺ​អ្នក​ជំងឺ​ត្រូវ​សន្យាធ្វើ​ពិធី​ដ៏សក្តិសម​នឹង​ឋានៈ​​ដល់​វិញ្ញាណ​ដែល​សណ្ឋិត​ក្នុង​រូប​របស់​គេ ជា​​ការ​ថ្លែង​អំណរគុណ​។

សម្រាប់​ករណីរបស់​សាន វ៉ាន់ ​ព្រលឹង​វិញ្ញាណ​ហាក់​យល់​ព្រម​ដោយសារថា​​អ្នក​ធ្វើ​​​ស្រែ​ម្នាក់​នេះ​មាន​កម្លាំង​ឡើងវិញភ្លាមៗ។  ដូច្នេះ​គេ​ត្រូវ​រួស​រាន់​ប្រមែប្រមូល​របស់​របរ​​ចាំបាច់​ដើម្បី​រៀប​​ចំ​ពិធីមួយ​ដែល​ចំណាយ​ថវិកា​អស់​ដល់​១៥០ដុល្លារ។ បើ​ទោះ​ជាក្រុម​គ្រួសារ​អ្នក​ជំងឺ​ក្រខ្សត់​ក៏ដោយ ក៏​ទឹក​​ប្រាក់​នេះ​ហាក់​ចាំបាច់​ណាស់​​សម្រាប់​ភាព​ថ្កុំ​ថ្កើង​របស់​ពួកគេ​នៅ​ពេល​​អនាគត។ «ខ្ញុំ​​មិនអាច​មិន​គោរព​ពាក្យ​សន្យា​បាន​នោះទេ​ ហើយ​មិន​ដូច្នេះ​ទេ​​​ ខ្ញុំ​​​មិន​អាច​បន្ត​ធ្វើ​ការ​ទៀត​បាន​ឡើយ​​ :  ឧទាហរណ៍​​នៅ​ថ្ងៃខ្ញុំ​គ្រោង​ថា​ទៅ​ទិញគោ ខ្ញុំ​បែរ​ជា​មិន​អាច​ក្រោក​រួច ឬ​ក៏​​ខ្ញុំ​អាច​ទិញ​គោ​បាន​ពីរ​ ប៉ុន្តែ​​គ្រាន់តែ​មក​ដល់​ផ្ទះ ក៏ងាប់​អស់​មួយ។ អាក្រក់​​ជាង​នេះ​ទៀត... ខ្ញុំ​មិនហ៊ាន​គិត​ពី​អ្វី​ដែល​អាច​កើត​ឡើង​ចំពោះរូប​​ខ្ញុំ​ទេ!»។

យាយយ៉ាហ៍ មានប្រសាសន៍​លាយសំឡេង​សើច​ញ័រ​ថា ៖ «ទោះ​យ៉ាងណា យើង​ធ្វើ​តែម្តង​ក៏​ជា... វា​អាច​អោយ​យើង​មានការធានា!»។ គាត់​ជា​អ្នក​ជំនាញ​ក្នុង​​រឿង​បែបនេះ។ គាត់​អោយ​​គេ​រៀប​ចំសំណែន​ដែលមាន​​ជនជាតិ​ចាម​តិច​ណាស់​​អាច​ទំលាប់​​នឹងសំណែន​ប្រភេទ​នេះ​​ ដូចជាបាយសី រូបដីតំណាង​អោយ​គ្រួសារ​កើត​ជំងឺ មាន់ហែកជារាងជើងក្អែក ដែលជា​ទម្លាប់​នៃ​ពិធី​ដេញ​ឧបទ្រព​ចង្រៃ និងខ្សែ​​អំបោះសសម្រាប់​ចង​កដៃ​អ្នក​ចូល​រួម។ ធ្វើ​បែប​នេះ​ពួក​គេ​​នឹង​ត្រឡប់​​ទៅ​វិញ​ដោយ​មានការការពារ។ លោក​យាយ​បញ្ជាក់​ដោយ​ភ្នែកបិទព្រិម​ដោយ​​សារ​​ផ្សែង​ធូប​ថា៖ «ប្រសិន​បើ​យើង​មិនចេះ​​រៀបចំពិធី​អោយ​បាន​ត្រឹម​ត្រូវ​ទេ​ វិញ្ញាណនឹង​មក​ប្រទេចបណ្តសារ​យើង​។ សូម្បី​ម្តាយ​ខ្ញុំ​ក៏​មិន​អនុគ្រោះ​អោយ​ដែរ​ ប្រសិន​បើ​គ្រប់​​យ៉ាង​មិន​រៀប​ចំ​ស្រេច​បាច់​ទេនោះ»។ យើង​មិន​​បាន​ដឹងច្រើន​ទេ​​ថា​ ក្នុងខ្លួន​ស្រ្តី​ដែល​ជា​រូប​​អារក្ស​នេះ តើ​ជា​អារក្ស​ឬក៏ម្តាយ​ដែល​ស្រែកថ្ងូរ។

«នេះ​គឺជា​កាតព្វកិច្ច​ត្រូវ​​រម្លឹកគុណ​ដល់​ម្ចាស់​ស្រុក​ ម្ចាស់​ទឹក​ ម្ចាស់ដី»។ នេះ​ជា​គោលការណ៍​ដែល​ត្រូវ​ប្រកាន់​ធ្វើ​នៅ​ក្នុង​ពិធីខ្មែរ ដែល​ពេលខ្លះ​បន់​ស្រន់​ដល់​អ្នកតា ខ្មោចតៃហោងដែល​វិល​​វល់​នៅ​ជុំវិញ​ផ្ទះ ឬក៏​ក្រុងពាលី​ជាដើម។

សាន វ៉ាន់ ដឹង​ច្បាស់​ពី​«ម្ចាស់​ស្រុក​»​ចាស់ ដោយ​ពន្យល់​ពី​ការ​ដែលខ្លួន​ត្រូវរូប​ចូល​​សណ្ឋិត​ថា ៖ «ពីដំបូង យើង​មក​ពីភូមិខាងក្រោម​។ ប៉ុន្តែ​យើង​បាន​បែក​ខ្ញែក​គ្នា​​ពេល​​សង្រ្គាម។ នៅ​ឆ្នាំ​​១៩៧៩ យើង​​នៅ​ខ្លាច​មិន​ហ៊ាន​ត្រឡប់​មក​ទីនោះ​វិញ​ទេ។ យើង​សុខ​ចិត្ត​រស់នៅ​ឆ្ងាយ​ពី​ទីនោះប​ន្តិច គឺនៅ​ទីនេះ​តែម្តង ដោយសារ​ភូមិ​របស់​យើង​គ្មាន​មនុស្ស​នៅ ត្រូវ​គេ​បោះ​បង់​ចោល​។​ ពីមុន​មិន​ដែល​មាន​ចាម​​លើ​ដីនេះទេ មានតែខ្មែរ។ ប៉ុន្តែដោយសារ​ពួកគេ​បាន​ស្លាប់​ឬ​ចាកចេញ យើង​បាន​សម្រេច​​រស់នៅ​ទីនោះ។ អ្នកតាខ្មែរ​គឺនៅ​ហ្នឹង​រហូត... ដូច្នេះហើយ​យើង​​ត្រូវ​រៀប​ចំ​ពិធីអារក្ស​ខ្មែរ»។

ភាពទន់ភ្លន់​នៃក​ដៃតាម​ចង្វាក់​តន្ត្រីញាប់​ទៅៗ  ព្រលឹង​​របស់​យាយយាហ៍​បាន​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​គាត់​វិញ។ នោះគឺ​ជាព្រលឹង​របស់​នាង​ចម្ប៉ាស​។ ទោះ​មានឈ្មោះ​ថា​​​ចម្ប៉ា​បែបនេះក្តី ប៉ុន្តែ​បើ​តាម​ម្ចាស់រូប ព្រលឹង​មួយ​នេះ​មិន​មែន​ជា​ចាម​​ទេ។ ដូច​រូប​អារក្ស​សព្វ​ថ្ងៃ​នេះដែរ យាយ​យាហ៍​​មិន​ដែល​ត្រូវ​គេ​អញ្ជើញ​អោយ​​​​ចូល​រួម​ពិធីបញ្ចូល​រូប​របស់ចាម​ទេ។ មាន​តែ​ថ្ងៃ​ដូច​ថ្ងៃ​នេះ​​ទេ​ដែល​នាង​ចម្ប៉ា​ស​​​បង្ហាញ​ខ្លួន​ ហើយ​ប្រវត្តិរបស់​នាង​មិន​ត្រូវ​បាន​គេដឹង​ទេ គឺដូច​ក្នុង​ករណី​​ញឹក​​ញាប់​សម្រាប់វិញ្ញាណ​ភាគច្រើន​​ដែល គឺគេ​មិនដឹង​ទាំងអស់ ឬសឹង​តែ​ទាំង​អស់​។ ប្រភព​របស់ព្រលឹង​​​ចាម​ឬខ្មែរ​ទាំងនេះ​តែង​តែ​មិន​អាច​កំណត់​បាន ដោយហេតុថា​វា​អាច​ត្រូវ​បំភ្លឺ​អោយ​ច្បាស់​តែ​តាម​រយៈការលម្អិត​នៃពិធី។

ខណៈពេលដែលសាន វ៉ាន់ និង​ក្រុមគ្រួសារ​បញ្ចប់​ពិធី​ក្រោម​ការ​ផ្ទុះ​សំណើច និងការ​វាយ​ធុង​ទឹកសុទ្ធ យាយយាហ៍សម្លឹង​មើល​​ទៅឆ្ងាយទៅចុងភូមិ និង​វាល​ស្រែស្ងួត​ហែង​ធំល្វឹង​ល្វើយ ដែល​គេ​យក​​រូប​ដីឥដ្ឋ​ទៅ​ចោល។ នេះជាការ​ធានា​ថា​​វិញ្ញាណ​អាក្រក់​បំណង​មិន​ល្អ​មិន​ត្រឡប់​មក​វិញ​ឡើយ។ ទាក់ទង​នឹង​អាថ៌​កំបាំង​​នៃ​ប្រភព​ដើម​របស់​ពួកគេ​វិញជា​ខ្មែរឬមិន​មែន​នោះ​ យាយយាហ៍​មាន​ប្រសាសន៍​តាម​បែប​ពុទ្ធសាសនា​ខ្មែរថា៖ «ប្រហែល​គេ​ធ្លាប់​ជា​ខ្មែរ​នៅក្នុងជាតិ​​មួយ​​ផ្សេង​ទៀត!»។


ជា​​​រៀង​រាល់​សប្តាហ៍ទីបី ក្នុង​ខែនីមួយៗ​ ទំព័រ​នេះ​នឹង​រៀប​ចំ​បង្ហាញ «រូបចាម»​ជាច្រើន ទាក់ទង​នឹង​សហគមន៍​​​​​អ្នក​កាន់​សាសនា​​​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជៀស​វាង​បង្ហាញ​​នូវ «រូប»ដដែលៗ។ យើង​នឹង​រៀប​រាប់​ពីជីវប្រវត្តិ​ជាច្រើន​បន្ត​បន្ទាប់ ដោយ​លើក​ឡើង​ពី​សហគមន៍​នេះ​នៅ​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​។

 

-និពន្ធដោយ អេមីកូ ស្តក់  បេក្ខជន​បណ្ឌិត​ផ្នែក​ជាតិ​ពន្ធុ​វិទ្យា​ ​នៃ​សាកល​វិទ្យាល័យ​​ប៉ារីស​១០ ណង់​តែរ (Université Paris X Nanterre) ដែល​បាន​មក​​នៅ​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០០

វិបសាយរបស់​អេមីកូ ស្តក់ គឺ Du fin fond du grenier

តំរុយខ្លះៗ
-វាក្យស័ព្ទ ទាក់ទង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម និង​សាសនា​ឥស្លាម​នៅ​ប្រទេស​កម្ពុជា​

រូបចាម- ពង្សាវតារ

- នំមលត់ៈ ភាព​សប្បាយ​រីក​រាយ​គ្មាន​ព្រំ​ដែន​កំ​ណត់
- រូប​ចាមៈ ការ​អ៊ុំទូក​របស់​ជន​ជាតិ​ចាម
- រូបចាមៈ ប្រលោម​លោក​ស្នេហា​រវាង​ក្រមុំ​បារាំង​និង​បុរស​​ចាម​នៅប្រទេស​កម្ពុជា
- បុព្វបុរសដ៏ល្បីល្បាញរបស់ សាអិត មិត្ត

- តាអារ៉ាប់មកពីឥណ្ឌា

 


- Ang C., Les êtres surnaturels dans la religion populaire khmère (Paris, 1986, Cedoreck)
- Porée-Maspéro E., Notes sur les particularités du culte chez les Cambodgiens (1951, Befeo XLIV 619-41)
- Stock E., : Parce que Champa et Cambodge ne faisaient qu’un… Lorsque les esprits s’emmêlent pour tisser la trame d’une histoire passée sur le métier d’une ‘intégration’ présente (Phnom Penh, Udaya)
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ជា​​​រៀង​រាល់​សប្តាហ៍ទីបី ក្នុង​ខែនីមួយៗ​ ទំព័រ​នេះ​នឹង​រៀប​ចំ​បង្ហាញ «រូបចាម»​ជាច្រើន ទាក់ទង​នឹង​សហគមន៍​​​​​អ្នក​កាន់​សាសនា​​​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ជៀស​វាង​បង្ហាញ​​នូវ «រូប»ដដែលៗ។ យើង​នឹង​រៀប​រាប់​ពីជីវប្រវត្តិ​ជាច្រើន​បន្ត​បន្ទាប់ ដោយ​លើក​ឡើង​ពី​សហគមន៍​នេះ​នៅ​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​។

 

-និពន្ធដោយ អេមីកូ ស្តក់  បេក្ខជន​បណ្ឌិត​ផ្នែក​ជាតិ​ពន្ធុ​វិទ្យា​ ​នៃ​សាកល​វិទ្យាល័យ​​ប៉ារីស​១០ ណង់​តែរ (Université Paris X Nanterre) ដែល​បាន​មក​​នៅ​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០០

វិបសាយរបស់​អេមីកូ ស្តក់ គឺ Du fin fond du grenier

តំរុយខ្លះៗ
-វាក្យស័ព្ទ ទាក់ទង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម និង​សាសនា​ឥស្លាម​នៅ​ប្រទេស​កម្ពុជា​

រូបចាម- ពង្សាវតារ

- នំមលត់ៈ ភាព​សប្បាយ​រីក​រាយ​គ្មាន​ព្រំ​ដែន​កំ​ណត់
- រូប​ចាមៈ ការ​អ៊ុំទូក​របស់​ជន​ជាតិ​ចាម
- រូបចាមៈ ប្រលោម​លោក​ស្នេហា​រវាង​ក្រមុំ​បារាំង​និង​បុរស​​ចាម​នៅប្រទេស​កម្ពុជា
- បុព្វបុរសដ៏ល្បីល្បាញរបស់ សាអិត មិត្ត

- តាអារ៉ាប់មកពីឥណ្ឌា

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ