កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គំនិតការពារព្រៃ​​កោងកាងកើត​មានឡើងសន្សឹមៗ​នៅ​កម្ពុជា
ដោយ អានឡ ប៉ូរ៉េ​ និងរស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០១-២០០៩

ព្រៃនប់ (កម្ពុជា កំពង់សោម) ថ្ងៃទី​២៣ មិថុនា ២០០៤៖​ ព្រៃ​កោង​កាង​មាន​តួនាទី​ដ៏​សំខាន់ ជា​ពិសេស​​ការពារ​ទំនប់​ប៉ុលឌែរពីការ​បំផ្លាញ​របស់​​ទឹកសមុទ្រ និង​​ការពារ​ស្រែអំបិល​។​
© ចន វីង​ / Magnum

ព្រៃកោងកាងគឺជារនាំង​រវាង​​ទឹកសមុទ្រ​និង​ដី ហើយ​វា​មានដុះ​នៅតែ​​ក្នុង​តំបន់​ត្រូពិច​ប៉ុណ្ណោះ​។ បើយោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដើម្បីការអភិវឌ្ឍកម្ពុជា​ ព្រៃកោងកាង​នៅ​កម្ពុជា​​​នឹងរង​គ្រោះ​មុនគេ​ពីឥទ្ធិពល​បណ្តាល​មក​ពីការ​ផ្លាស់​ប្តូរ​អាកាសធាតុ។ តំបន់នេះ​នឹង​​ក្លាយ​ជា​តំបន់​​ធំជាងគេ​ដែល​ត្រូវ​ពន្លិច​ទៅក្នុង​ទឹក​សមុទ្រ ជាពិសេស​នៅ​ភាគនិរតីនៃប្រទេស​កម្ពុជា​​ នៅខេត្តកោះកុង…នាឆ្នាំ​២១០០​ខាងមុខ !​​​ ប៉ុន្តែ​​តើ​ព្រៃកោងកាង​អាច​មានជីវិត​ដល់​ពេល​​នោះដែរទេ ? បើតាម​ប្រសាសន៍របស់​លោកហ្សូស ស្ទីក (Jos Stieks) ដែល​ខិត​ខំ​ការ​ពារ​​ព្រៃ​កោង​កាងទំហំមួយ​ពាន់​ហិចតារនៅ​ខណ្ឌព្រៃ​នប់ ក្រុង​ព្រះសីហនុ «ប្រសិនបើ​មនុស្ស​​​​នៅ​បន្តបំផ្លាញ​​​ដើម​កោង​កាង​ដូចសព្វថ្ងៃ​នេះ ក្នុងរយៈពេល​១០ឆ្នាំទៀត​គឺ​វា​គ្មាន​នៅ​សល់​​​អ្វីឡើយ !»។

 

តើ​អ្នក​ណា​ជាឃាតករ​បំផ្លាញ​ព្រៃ​កោង​កាង​?
នៅ​ខណ្ឌ​ព្រៃនប់ អ្នក​សង្កេតការណ៍ជាច្រើន​បាន​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​នេសាទ​ខុស​ច្បាប់ (ជនជាតិវៀតណាម ថៃ និង​ខ្មែរផងដែរ​) ក៏ដូចជា​លើ​វិធី​សាស្រ្ត​នេសាទ​មិន​សម​​ស្រប​​របស់​​ពួកគេផងដែរ ដូចជាការប្រើសំណាញ់​​ចង​សន្ធឹង​​នឹង​ឈើ​ពីរ​សង​ខាង​ដែលប្រមូលយក​អ្វីៗ​ទាំង​អស់​ ។ ការណ៍នេះ​ធ្វើ​អោយ​​កាត់​ផ្តាច់​ផ្នែក​មួយ​នៃខ្សែ​សង្វាក់​អាហារ​​ ដោយធ្វើ​អោយ​​សត្វធំៗ​លែង​មាន​ចំណី...​។ ដោយសារ​តែ​ដើមកោង​កាង​ជា​ជម្រក​សម្រាប់​កូន​ត្រី ក្តាម និង​បង្គារ និង​ពពួកសត្វ​មានស្នូក​ជាច្រើនទៀត ហើយ​ប្រសិន​បើ​វា​ត្រូវ​នេសាទអស់ ការ​​បន្ត​​ពូជ​ប្រភេទផ្សេងៗ​គឺ​មិន​អាច​ទៅរួច​ឡើយ។ ប៉ុន្តែ​ការកកើត​ឡើងវិញ​នៃ​ប្រព័ន្ធ​​អេកូសាស្រ្ត​​​បែបនេះ​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ។

បើមិន​មែន​​អ្នក​នេសាទ​ជាអ្នក​បំផ្លាញ​ដើម​កោងកាង​ទេ គឺ​អ្នក​វិនិយោគទុន​ឯកជន​ក្នុង​ស្រុក។ ជានិច្ច​កាល ពួកគេ​តែង​តែ​កាប់​ដើម​កោង​កាង​ ដើម្បី​ចិញ្ចឹម​បង្គារ​ ឬយក​ដីនោះធ្វើ​ជាកម្មសិទ្ធិ​ ដូច​បាន​បង្ហាញ​នៅ​ក្នុងការសិក្សា​របស់​អង្គការ​ក្រែត (ក្រុម​ស្រាវជ្រាវ និងដោះដូរ​ផ្នែក​​បច្ចេកវិជ្ជា) នៅ​ប៉ុលឌែរ​ព្រៃនប់​។

ក្រៅពីនោះ​នៅមាន​អ្នកកាប់​ឈើធ្វើ​ធ្យូង​ផងដែរ។ ពពួក rhizophora ដែលជា​ដើម​កោង​​កាង​ដ៏​អស្ចារ្យ​មាន​ឫស​នៅ​ក្នុង​ទឹក​មាន​ឈ្មោះល្បី​ថា​អាច​ធ្វើ​ជា​ធ្យូង​មាន​គុណភាព​ល្អ​បំផុត។ ជួន​កាល មនុស្ស​សង់​ផ្ទះនៅ​មាត់​ច្រាំង​ឬធ្វើ​របងដីរបស់​ពួកគេ​​ដោយ​ប្រើ​មែកកោង​កាង​ទាំង​នេះ​។

ភស្តុតាង​
តើ​ឃាតករ​ដែល​គេសន្មត់​ទុក​ទាំងនេះ​ដឹងថា​ ពួកគេ​ធ្វើ​អោយ​អនាគតដើម​កោង​កាង​​មាន​បញ្ហា​ដែរទេ? សម្រាប់​អ្នក​ខ្លះ គឺដឹង។ លោក​ហ្សូស ស្ទីក លើក​ឡើង​ពី​ករណី​របស់​អ្នក​នេសាទ​ក្តាម​ម្នាក់ ដែល​បាន​ដឹង​ថា គាត់​នឹង​អស់​​ការងារ​ធ្វើ​ ក្នុង​ពេល​​ពីរ​បីឆ្នាំ​ខាង​មុខ​ ព្រោះ​ក្តាម​កាន់តែ​ក្រៗ​ទៅហើយ។ លោក​ហ្សូស ស្ទីក កត់​សម្គាល់​ថា៖ «បញ្ហា​គឺថា​ពួកគេ​មិន​ដឹង​ធ្វើ​អ្វីផ្សេង​ទៀត​បាន»។ គ្រប់​យ៉ាង​សុទ្ធ​តែ​ខ្វះខាត ទាំង​​ធនធាន​មនុស្ស បច្ចេកទេស ថវិកា​​។ លោកគឹម នុង អនុ​ប្រធាន​នាយក​​ដ្ឋាន​អប់​រំ​បរិស្ថាន និង​ជា​ប្រធាន​គម្រោង​គ្រប់​គ្រង​​​ធន​ធាន​មាត់​សមុទ្រ​ នៃ​ក្រសួង​​បរិស្ថាន បាន​សន្និដ្ឋានបន្ទាប់​ពី​បាន​ធ្វើ​ការអស់​១០ឆ្នាំ​ជាមួយ​សហគមន៍​​អភិរក្សព្រៃ​ពាមក្រសប់ (ជិតខេត្ត​កោះកុង) ថាដំបូង​គេ​ត្រូវ​បង្ហាញ​ផ្លូវ​សិន​។ «នៅពេលខ្ញុំ​មក​ដល់​នៅឆ្នាំ​១៩៩៧ អាជ្ញាធរមូលដ្ឋាន​​ប្រាប់ខ្ញុំ​ថា យើង​មិន​អាច​​ហាម​មនុស្ស​មិន​អោយ​កាប់​ឈើ​បានទេ បើ​មិន​អីចឹង​ពួកគេ​នឹង​ស្លាប់។ ខ្ញុំ​ក៏​ឆ្លើយ​​ប្រាប់​ទៅ​វិញ​ថា ប្រសិន​បើ​​ដើម​កោងកាងបាត់​អស់​ តើ​អ្នក​ទាំងអស់​គ្នា​រស់​យ៉ាង​​ម៉េច? តាមពិតទៅ សម្រាប់​មនុស្ស​ជាច្រើន វា​មិន​មែន​ជា​បញ្ហា​របស់​ពួក​គេ​ទេ ប៉ុន្តែជា​បញ្ហា​របស់​ក្រសួង​បរិស្ថាន។ ពួកគេ​សម្លឹង​មើល​​តែក្នុង​ពេល​ខ្លី​ប៉ុណ្ណោះ​។ ពួកគេ​ផ្តល់​ទំនុក​ចិត្ត​លើ​ខ្ញុំ​ជាច្រើនខែក្រោយ​មក​ទៀត នៅពេលដែល​​ពួក​គេ​បាន​ឃើញ​ត្រី និ​ង​បង្គារ​ជាច្រើន​ត្រឡប់មក​មាន​នៅ​ក្នុង​ព្រៃកោងកាង​ដែល​​ត្រូវ​​បាន​អភិរក្ស»។

ទេសចរណ៍ធម្មជាតិស្ថិតក្នុងពន្លឺ
ជាអកុសល្យ ការវិល​ត្រឡប់​មកវិញ​របស់​ត្រីជាច្រើន​បាន​ជំរុញ​សហគមន៍​មូល​ដ្ឋាន​​ពង្រីក​ទំហំ​ការ​នេសាទ​របស់​ពួកគេ។ ដូច្នេះ លោក​គឹម នុង បាន​ធ្វើការ​ងារ​ជាមួយ​ពួកគេ​ ដើម្បី​កាត់​បន្ថយ​ការពឹង​ផ្អែក​លើ​ការ​នេសាទ ហើយ​ណែនាំ​បង្ហាញ​​ពី​​គុណសម្បតិ្ត​របស់​ទេសចរណ៍​​ធម្មជាតិ។ ហេតុនេះ​ហើយ​ទើប​មាន​ការ​រៀប​ចំ​​ជា​ដំណើរកម្សាន្ត​បែប​ធម្មជាតិ​ចេញពី​ខេត្ត​កោះ​កុង (រមណី​យ​ដ្ឋាន​ទេស​ចរណ៍​អេកូឡូស៊ី នៃ​ភូមិ​បឹង​ក្រយាក់ នៃ​ឃុំ​ពាម​ក្រសប់)​​។ ផ្លូវ​ចាក់​បេតុង​​​អម​តាម​ព្រៃ​កោងកាងនាំឆ្ពោះ​ទៅកាន់​ស្ពានតូចៗ និង​ផ្ទះនៅលើ​កំពូល​ភ្នំ​ បាន​ផ្តល់​នូវ​រូបភាព​គួរអោយ​ភ្ញាក់​ផ្អើល​លើ​បទឧក្រិដ្ឋព្រៃកោងកាង។ ប្រជាជនដើរ​កម្សាន្ត​យ៉ាង​​សប្បាយរីក​រាយ​នៅ​ក្នុង​ធម្មជាតិនេះ​​ ហើយ​យកចិត្ត​ក្នុងការ​ចោល​សំរាម​នៅ​​ក្នុង​ធុង​ឈើ​​ដែល​ដាក់​នៅ​តាម​បណ្តោយ​ផ្លូវ។​ នៅ​ចុង​ព្រៃ ពួកគេ​អាច​សម្រាក​​​នៅ​ក្នុង​រោង​ស្បូវ​ក្រោម​ម្លប់​ដើម​កោង​កាង មើល​ទឹក​ថ្លា​យង់យ៉ាង​ស្ងប់​ស្ងាត់ និងថ្លា​ដូចកញ្ចក់។ នៅ​ឆ្នាំ​២០០៨ តំបន់​នេះ​ទទួ​ល​បាន​អ្នក​ទេស​ចរ​ជាង​៣១ ០០០នាក់ ភាគច្រើន​ជាជន​ជាតិ​ខ្មែរ។ លោកអ៊ំ ម៉ាន់ អនុប្រធានទី២នៃ​ក្រុម​ប្រឹក្សា​ឃុំពាម​ក្រសប់​​អះអាងថា៖ «ព្រៃកោង​កាង គឺ​ជា​ជីវិត​របស់​ប្រជាជន។ មុខ​របរ​​របស់​អ្នក​ភូមិ​ទាំងអស់​ពឹង​លើ​វា ជាពិសេស​ការនេសាទ។ ការពារ​ព្រៃ​កោង​កាង គឺ​ការពារ​ពួក​យើង​ទាំងអស់​គ្នា»។ គ្រួសារ​មួយ​ចំនួន​រក​ចំណូល​បន្ថែម​​តាម​រយៈ​​ការ​លក់ម្ហូប​អាហារ បង្អែម និង​ភេសជ្ជៈ​ផ្សេង​ៗ​អោយ​អ្នក​ទេសចរ ឬ​តាម​រយៈ​ការ​ដឹក​អ្នក​ទេសចរពី​ក្រុង​តាម​ម៉ូតូ ហើយ​អ្នក​នេសាទ​មួយ​ចំនួនរៀ​បចំ​​ដំណើរ​​កម្សាន្តតាម​ទូក​។

ការពារ​ដើម្បីអភិវឌ្ឍជីវភាពប្រចាំថ្ងៃ
កន្លែង​ផ្សេងទៀត​​នៃ​តំបន់​អភិរក្សព្រៃពាមក្រសប់នេះ​​ ទេសចរធម្មជាតិ​ស្ទើរ​តែ​គ្មាន​​ទេ។ អ្នក​យាម​១៥នាក់​ត្រួតពិនិត្យ​តំបន់​ដែល​ត្រូវ​បាន​ការពារ​តាំងពីឆ្នាំ​១៩៩៣ ដែល​ជាឆ្នាំនៃការ​បង្កើត​ក្រសួង​បរិស្ថាន​នៅ​កម្ពុជា។ វា​មិន​មែន​ជាបញ្ហា​ខ្វះ​​ឆន្ទៈទេ ប៉ុន្តែគឺខ្វះ​មធ្យោបាយ​។ ព្រៃកោងកាង​អាច​ចូល​ទៅបាន​តែ​តាម​ទូក​ប៉ុណ្ណោះ ហើយ​សាំងមានតម្លៃថ្លៃ។ ទោះ​យ៉ាង​ណា បើ​តាមលោកគឹម នុង ជោគ​ជ័យ​​នៃការងារ​ជាមួយ​សហគមន៍​បាន​បង្ហាញ​ដល់​អ្នក​ធ្វើ​ការសម្រេច​ផ្នែក​នយោបាយ​ថា​ ពួកគេ​អាច​ផ្ទេរគំនិតផ្តួចផ្តើម​ និង​ការគ្រប់​គ្រង​មួយ​ផ្នែក​ដល់​សហគមន៍​​មូលដ្ឋាន។

នៅខណ្ឌព្រៃនប់ លោក​ហ្សូស ស្ទីក ជំរុញ​អោយ​មានការចិញ្ចឹម​សត្វ​ខុសៗគ្នា ដោយ​​ហេតុ​ថា​​វា​ស្មើ​នឹង​ការ​បង្កើនចំនួន​ដើម​កោងកាង​ដំបូង​តាមរបៀប​ធម្មជាតិ​បំផុត។ លោក​ចង់​បង្ហាញ​ទៅ​កាន់​ប្រជាជនថា​ ការថែរក្សា និង​ការពារ​បរិស្ថាន​ ​ក៏​អាច​លើក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​បានដែរ។ សាររបស់​លោក​គឺ​ច្បាស់​លាស់​ណាស់​​ : «ធម្មជាតិ​គឺ​ជា​ដើម​ទុន​របស់​អ្នក​។ ចូរ​អ្នក​រក្សាវាទុក! ចូរអ្នក​យក​ប្រយោជន៍ពីវា!»។

ការស្រាវជ្រាវវិទ្យាសាស្រ្តជាអាវុធដ៏សំខាន់​?
ព្រៃកោងកាងជា​តំបន់​ស្ថិត​ក្នុង​គ្រោះថ្នាក់ដូច​​ផ្កាថ្ម​ដែរ។ ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​ដឹង ហើយ​​បើ​ទោះ​​ជា​ទេសចរធម្មជាតិមានការពេញនិយម​នៅ​កម្ពុជា​ក្តី ក៏វា​ធ្វើ​អោយ​អ្នក​​ទទួល​ខុសត្រូវ​ផ្នែក​នយោបាយ​​ចាប់អារម្មណ៍​តិច​តួច​ដែរ។ តំបន់​សើម​ទាំង​នេះ​ត្រូវ​​គេ​សិក្សា​តិច​តួច​ ហើយ​ឯកសារ​ស្តីពីតំបន់​នេះ​មាន​តែផ្នែកមួយចំនួន​ និង​នៅ​​មិន​ផ្តុំ​គ្នាទេ។ បើ​តាម​អ្នក​ជំនាញ​មួយ​ចំនួន​ វា​រួម​​ចំណែក​ធ្វើ​អោយ​មាន​ការ​ធ្វើ​អាជីវកម្ម​ហួស​ប្រមាណ។ អ្នក​ជំនាញ​ម្នាក់​​បាន​សង្ខេបយ៉ាង​ខ្លី​​ថា៖ «បើ​គ្មាន​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​ទេ អ្នក​មិន​អាច​បង្ហាញ​ការខូច​ខាត​​ដែល​កើត​ឡើង​បាន​ទេ។ ប៉ុន្តែ​នៅ​កម្ពុជា គេ​តែង​តែ​ត្រូវការ​ផ្តល់​ហេតុផល​មួយ​ដើម្បី​ធ្វើ​អ្វី​ម្យ៉ាង​»​។ «អ្នក​ធ្វើ​សេចក្តីសម្រេចចិត្ត​​រសើប​នឹង​រឿងនេះ។ ប្រសិន​បើ​អ្នក​ធ្វើ​ទៅ​មិន​ល្អ
ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង អ្នក​នឹង​បន្តទៀត។ តែ​ប្រសិនបើ​ទិន្នន័យ​ផ្នែកវិទ្យាសាស្រ្ត​​បង្ហាញថា អ្នក​មិនបាន​​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ ដូច្នេះ​គឺមាន​រឿង​មួយ​ផ្សេង​ភ្លាម​...»។


អត្ថបទបន្ថែម

តើ​ដើម​កោងកាង​មាន​ប្រយោជន៍អ្វីខ្លះ?
កោងកាង​គឺ​​ជា​ជម្រក​សម្រាប់​ការ​បន្តពូជរបស់​ត្រីសមុទ្រ បង្គារ និង​ក្តាម។ វា​គឺជារបាំង​​ធម្មជាតិ​ខណ្ឌចែកដីនិង​ទឹកសមុទ្រ។ វាការពារតំបន់ឆ្នេរ​ ទប់​ទល់​នឹង​ខ្យល់ ​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ស៊ូណាមិថែមទៀត។
វា​​បញ្ចៀស​ការ​រិចរឹលរបស់​​ឆ្នេរ។
វា​ការពារ​កករទឹក។
វា​អនុញ្ញាតអោយ​មានស្ថិរភាពនៃមីក្រូ-អាកាសធាតុ។
វាការពារ​ថ្មប៉ប្រះទឹករបស់ផ្កាថ្ម
វា​គឺជា​តម្រង​ច្រោះទឹក​ធម្មជាតិ វា​ជួ​យសម្អាតទឹក។​
នៅ​ព្រៃនប់(ភាគខាងត្បួង​ប្រទេស​កម្ពុជា) វា​ការពារ​ទំនប់​ប៉ុលឌែរពីការ​បំផ្លាញ​របស់​​ទឹកសមុទ្រ និង​ការពារ​ស្រែអំបិល​។



អានបន្ថែមលើវិបសាយកាសែត
-រក​ឃើញ​ជីវៈចម្រុះ​កំរ​​នៅ​តាម​ដង​ទន្លេ​មេគង្គ​កម្ពុជា ១៦-០១-២០០៩
-រុក្ខជាតិ​នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​បេះដូង​នៃ​បណ្តាញ​វិទ្យា​សាស្រ្ត​ថ្មី​មួយ ២២-១០-២០០៨
-លោក​សាស្រ្តាចារ្យ​ ឡឹក សុវណ្ណ៖ ​"ប្រទេស​កម្ពុជា​ប្រឈម​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ច្រើន ពី​ឥទ្ធិពល​នៃ​កំណើន​អាកាសធាតុ" ០៥-០៩-២០០៨
-ចំនួន​ផ្សោត​ទឹក​សាប​កម្ពុជា​បន្ត​ធ្លាក់​ចុះ​តែ​អ្នក​វិទ្យា​សាស្រ្ត​នៅ​តែ​មាន​សង្ឃឹម ០១-០៥-២០០៨
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

តើ​ដើម​កោងកាង​មាន​ប្រយោជន៍អ្វីខ្លះ?
កោងកាង​គឺ​​ជា​ជម្រក​ សម្រាប់​ការ​បន្តពូជរបស់​ត្រីសមុទ្រ បង្គារ និង​ក្តាម។ វា​គឺជារបាំង​​ធម្មជាតិ​ខណ្ឌចែកដីនិង​ទឹកសមុទ្រ។ វាការពារតំបន់ឆ្នេរ​ ទប់​ទល់​នឹង​ខ្យល់ ​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ស៊ូណាមិថែមទៀត។
វា​​បញ្ចៀស​ការ​រិចរឹលរបស់​​ឆ្នេរ។
វា​ការពារ​កករទឹក។
វា​អនុញ្ញាតអោយ​មានស្ថិរភាពនៃមីក្រូ-អាកាសធាតុ។
វាការពារ​ថ្មប៉ប្រះទឹករបស់ផ្កាថ្ម
វា​គឺជា​តម្រង​ច្រោះទឹក​ធម្មជាតិ វា​ជួ​យសម្អាតទឹក។​
នៅ​ព្រៃនប់(ភាគខាងត្បួង​ប្រទេស​កម្ពុជា) វា​ការពារ​ទំនប់​ប៉ុលឌែរពីការ​បំផ្លាញ​របស់​​ទឹកសមុទ្រ និង​ការពារ​ស្រែអំបិល​។



អានបន្ថែមលើវិបសាយកាសែត
-រក​ឃើញ​ជីវៈចម្រុះ​កំរ​​នៅ​តាម​ដង​ទន្លេ​មេគង្គ​កម្ពុជា ១៦-០១-២០០៩
-រុក្ខជាតិ​នៃ​ប្រទេស​កម្ពុជា​នៅ​ក្នុង​បេះដូង​នៃ​បណ្តាញ​វិទ្យា​សាស្រ្ត​ថ្មី​មួយ ២២-១០-២០០៨
-លោក​សាស្រ្តាចារ្យ​ ឡឹក សុវណ្ណ៖ ​"ប្រទេស​កម្ពុជា​ប្រឈម​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ច្រើន ពី​ឥទ្ធិពល​នៃ​កំណើន​អាកាសធាតុ" ០៥-០៩-២០០៨
-ចំនួន​ផ្សោត​ទឹក​សាប​កម្ពុជា​បន្ត​ធ្លាក់​ចុះ​តែ​អ្នក​វិទ្យា​សាស្រ្ត​នៅ​តែ​មាន​សង្ឃឹម ០១-០៥-២០០៨

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ