| រដ្ឋមន្រ្តីការបរទេសថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា |
| ដោយ រស់ ឌីណា | |
| ២៣-០១-២០០៩ |
លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅថ្ងៃព្រសហ្បតិ៍ ទី២២ ខែមករានេះថា លោកកាសិត ពៀរ៉ុមយ៉ា (Kasit Piromya) រដ្ឋមន្រ្តីក្រសួងការបរទេសថៃថ្មីនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា។
ជាទំលាប់ រដ្ឋមន្រ្តីការបរទេសដែលទើបនឹងតែងតាំងថ្មី ត្រូវបង្ហាញខ្លួននៅតាមបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។
លោកកាសិន ពៀរ៉ុមយ៉ា នឹងជួបសំដែងការគួរសមជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី សម្តេចជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងលោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា។
|