កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
វិបត្តិ​​នៅ​ព្រះវិហារៈ ការ​ចរ​ចា​រវាង​​​កម្ពុជា​និង​ថៃ ចាប់​ផ្តើម​ឡើង​វិញ
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៦-០១-២០០៩
បន្ទាប់​ពី​ការ​រាំង​​ស្ទះ​​អស់​រយៈ​ពេល​ជា​ច្រើនខែ​ដោយ​សារ​វិបត្តិ​នៅ​ទីក្រុង​បាង​កក ការ​ចរចា​រវាង​​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះរាជាណាចក្រ​ថៃ​ទំនង​ជា​នឹង​ចាប់​ផ្តើម​ឡើង​វិញ​។ ​នៅ​ថ្ងៃ​​ច័ន្ទ ទី​២៦ ខែមករា ​ប្រមុខ​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​បានជួប​ពិភាក្សា​គ្នា​រយៈពេល​ជាង​មួយ​ម៉ោង​ នៅទីក្រុង​ភ្នំពេញ បន្ទាប់​មក​ក៏​បាន​​​រៀប​ចំធ្វើ​សន្និសីទ​កាសែត​រួម​មួយ។​

លោក​ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា និង​លោកកាសិត ពៀរ៉ុមយ៉ា រដ្ឋ​មន្រ្តីការ​បរទេស​​ថៃ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​ឯកភាពគ្នា «​បន្ត​ធ្វើ​ការ​ចរចា​​ទ្វេភាគី​ ដោយ​សន្តិវិធី​»។ លោក​ហោ ណាំហុង បាន​ប្រកាស​ថា នៅ​ថ្ងៃ​​ទី​៦ ខែកុម្ភៈ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ពិភាក្សា​អំពី​ការ​​សំរូល​កង​ទ័ព​នៅ​វត្ត​កែវ​សិក្ខាគិរី​ស្វរៈ (ហៅ​វត្ត​ព្រះវិហារ) ​ជាមួយ​លោក​ទៀ បាញ់ រដ្ឋ​មន្រ្តី​​ក្រសួង​ការ​ពារ​ជាតិ​​​កម្ពុជា»​។

ដោយ​​ឡែក រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ថា​គណៈកម្មាធិការ​​​​ចម្រុះ​ព្រំដែន​កម្ពុជា​-ថៃ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​២ និង​ទី៤ ខែកុម្ភៈ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ខ្មែរ-​ថៃ។ «ទន្ទឹម​​​នឹង​នេះ នឹង​មាន​ការ​ប្រជុំ​គណៈកម្មការ​បច្ចេក​ទេស​​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិនិត្យ​បញ្ហា​ព្រំដែន​ទល់គ្នា​នៅ​សមុទ្រ​ជា​ផ្លូវការ​​នៅ​ខែ​មីនា ឬ​មិនផ្លូវការ​ នៅមុខ​ខែ​មីនា ព្រោះ​ត្រូវ​រង់​​ចាំការ​តែង​តាំង​ប្រធាន​ខាង​ភាគី​ថៃ​ពីគណៈ​រដ្ឋ​មន្រ្តីថៃ»។​

លោក​រដ្ឋមន្រ្តីការ​បរទេស​កម្ពុជា​បាន​សង្កត់​ធ្ងន់​ថា ភាគីទាំង​ពីរ​បានឯកភាព​គ្នា​ថា​ការ​ដោះ​ស្រាយ​ជម្លោះ​​ព្រំដែន​ខ្មែរ​-ថៃ គឺជា​បញ្ហាបន្ទាន់​​ «ដូច​យើង​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ នៅ​ខេត្ត​សៀម​រាប»។ គណៈកម្មការ​បច្ចេកទេស​​ត្រូវ​បន្ត​ស្វែង​រក​បង្គោល​ព្រំដែន​​ត​ទៅ​ទៀត ដោយ​ក្នុង​ចំណោម​ ៧៣បង្គោល គេ​រក​ឃើញ​៤៨​ហើយ។

«នេះ​គឺជាចំណុច​ល្អ​មួយ​។ ឯកឧត្តម កាសិត ពៀរ៉ុមយ៉ា បាន​សន្យា​ថា​នឹង​ជម្រុញ​​ការ​ចរចា​អោយ​បាន​ឆាប់​រហ័ស​។ ឯក​ឧត្តមក៏​បាន​សន្យា​ថា​នឹង​ជម្រុញ​ការ​​អនុវត្ត​ទិដ្ឋាការ​តែ​​មួយ​ គឺមានន័យ​ថា​យក​ទិដ្ឋាការ​ថៃ​មក​កម្ពុជា​បាន​ យក​ទិដ្ឋាការ​កម្ពុជា​មក​ថៃ​បាន ដើម្បី​ជម្រុញ​ទេសចរ​អោយ​មក​ប្រទេស​ទាំង​ពីរ​អោយ​បាន​ច្រើន​ថែម​ទៀត»។ បន្ថែម​លើ​ការ​ប្រកាស​របស់​រដ្ឋ​មន្រ្តីកម្ពុជា រដ្ឋ​មន្រ្តី​ថៃ​បាន​អះអាង​ថា​លោក​នឹង​​​ស្នើ​ដល់​រដ្ឋាភិបាល​របស់លោក ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​​មួយ​​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​នាំមក​វត្ថុ​បុរាណ​ខ្មែរ​ដែល​ត្រូវ​គេ​លួច​យក​ទៅ​លក់​​ប្រទេស​ថៃ​ យក​ត្រឡប់​មក​​វិញ​។​

ក្រោយ​មក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សម្តេច​នាយ​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បានជួប​ពិភាក្សា​​ជាមួយ​​លោក​កាសិត ពៀរ៉ុមយ៉ា​។ ក្រោយ​បញ្ចប់​ជំនួប​នេះ សម្តេ​ច​បាន​​វាយ​តម្លៃ​​អំពី​«ភាព​វិជ្ជមាន​» នៃ​ការ​ពិភាក្សា​នេះ។ សម្តេច​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​អ្នកយក​ព័ត៌មាន​​ថា​រដ្ឋ​មន្រ្តី​​ការ​បរទេស​ថៃ​បាន​ប្រគល់​ជូន​សម្តេច​នូវ​លិខិត​មួយ​ច្បាប់​​របស់​​នាយក​រដ្ឋ​មន្រ្តី​ថៃ​ថ្មី គឺ​លោក​អៈភិសិទ្ធិ វេទឆាជីវៈ «ដែល​នៅ​ក្នុងលិខិត​នោះ នាយករដ្ឋ​មន្រ្តី​ថៃ​បាន​​ធ្វើការ​កត់​សម្គាល់​នូវ​សុន្ទរកថា​របស់​សម្តេច ដែល​បាន​ថ្លែង​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ទាក់​ទង​នឹង​ការ​​​ដោះ​ស្រាយ​បញ្ហា​​ ព្រំដែន​​ទ្វេភាគី​​​បន្ត​ទៀត​រវាង​ប្រទេស​ទាំង​ពីរ»។

សម្តេច​ហ៊ុន សែន​បាន​ប្រកាស​ថា «នេះ​គឺជា​ជំនួប​ដ៏ល្អ។ ខ្ញុំ​បាន​អះអាង​ប្រាប់​រដ្ឋ​មន្រ្តី​ថៃ​ថា​ខ្ញុំ​នឹង​មាន​វត្តមាន​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ដែល​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា»។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥ ខែមករា លោក​អៈភិសិទ្ធិ បានឯក​ភាព​ជាមួយ​សម្តេច​ចំពោះ​យុទ្ធសាស្រ្ត​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​​បន្ត​ទៀត​រវាង​ប្រទេស​ទាំង​ពីរ និង​យល់​ឃើញ​ភាព​ចាំ​បាច់​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​នា​ពេល​អនាគត។ លោក​​ក៏​បាន​សន្យា​ថា​រដ្ឋាភិបាល​ថៃ​នឹង​ខិត​ខំប្រឹង​ប្រែង​បន្ត​ការងារ​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​មាន​ពីមុនមក។ «ក្នុង​ឋានៈ​​ជា​ប្រទេស​ជិត​ខាង ដែល​មាន​ព្រំប្រទល់​ ប្រពៃណី ទំនៀម​ទំលាប់ និង​វប្បធម៌​​រួម​គ្នា រដ្ឋាភិបាល​ថៃ​បេ្តជ្ញា​នាំមក​នូវ​សន្តិសុខ និង​វិបុល​ភាព​​ជូន​ដល់​​ប្រជាពលរដ្ឋ​​និង​ប្រទេស​ជាតិ​ទាំង​ពីរ»។ នាយក​រដ្ឋ​មន្រ្តី​ថៃ​សង្ឃឹម​ថា​នឹង​ធ្វើ​ដំណើរ​​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​នៅ​ពេល​ដ៏​សម​​គួរ​ឆាប់​ៗ​នេះ ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ លើ​គ្រប់​វិស័យ​។​


អានបន្ថែមលើវិបសាយកាសែត
 - បទ​យក​ការណ៍​​រូប​ថត​និង​​​សម្លេង​ ស្តី​ពី​ជម្លោះ​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ
-ប្រាសាទព្រះវិហារៈ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ៖​លោក​អ្នក​នឹង​បាន​ឃើញ​រាល់​អត្ថបទ​ទាំងអស់​របស់ការិយាល័យ​ និពន្ធ​ កាសែត ស្តីពីសំណុំរឿង​ដ៏​រសើប​នៃ​ប្រាសាទ​​ព្រះវិហារ ដែល​ត្រូវ​បាន​ដាក់​ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​នៃ​​អង្គការ​ យូណេស្កូ កាល​ពីថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០០៨ តាម​ការ​ស្នើសុំ​របស់​ប្រទេស​​កម្ពុជា។ ប្រាសាទ​នេះ​ស្ថិតនៅតំបន់​ព្រំដែន​ជម្លោះ​ដ៏​ក្តៅ​គគុក​រវាង​ព្រះរាជាណាចក្រ ​​ថៃនិងកម្ពុជា។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

 
- បទ​យក​ការណ៍​​រូប​ថត​និង​​​សម្លេង​ ស្តី​ពី​ជម្លោះ​ព្រំ​ដែន​ប្រាសាទ​ព្រះវិហារ
-ប្រាសាទព្រះវិហារៈ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ៖​លោក​អ្នក​នឹង​បាន​ឃើញ​រាល់​អត្ថបទ​ទាំងអស់​របស់ការិយាល័យ​ និពន្ធ​ កាសែត ស្តីពីសំណុំរឿង​ដ៏​រសើប​នៃ​ប្រាសាទ​​ព្រះវិហារ ដែល​ត្រូវ​បាន​ដាក់​ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​នៃ​​អង្គការ​ យូណេស្កូ កាល​ពីថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០០៨ តាម​ការ​ស្នើសុំ​របស់​ប្រទេស​​កម្ពុជា។ ប្រាសាទ​នេះ​ស្ថិតនៅតំបន់​ព្រំដែន​ជម្លោះ​ដ៏​ក្តៅ​គគុក​រវាង​ព្រះរាជាណាចក្រ ​​ថៃនិងកម្ពុជា។
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ