កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ឧកញ៉ា​ម៉ុង ឫទ្ធី មាន​បំណង​​អភិវឌ្ឍ​​​ទីផ្សារ​សាច់​ជ្រូក​នៅ​ប្រទេសកម្ពុជា
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៧-០១-២០០៩
ឧកញ៉ា​ ម៉ុង រិទ្ធី
ភ្នំពេញ (​កម្ពុជា) ថ្ងៃទី​១២ មករា ២០០៩៖ ឧកញ៉ា ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធ​សភា ប្រធាន​ក្រុម​ហ៊ុន​ម៉ុង​ រិទ្ធីគ្រុប ចង់​អភិវឌ្ឍ​ទីផ្សារ​សាច់ជ្រូក​កម្ពុជា​
© វណ្ឌី រតនា​


ការ​ចិញ្ចឹម​ជ្រូក​​ក្នុង​បរិមាណ​តិច​តួច- តម្លៃចំណី​អាហារ​​​កើនឡើង​-ការ​យក​ពន្ធ​​ខ្ពស់​លើទីសត្ត​ឃាដ- ការ​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម ដែល​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង រឺ​​តម្លៃ​សាច់​ជ្រូក​​​មាន​តម្លៃ​ខ្ពស់​...។ ទាំង​នេះសុទ្ធ​សឹង​តែ​​ជា​​មូល​ហេតុ ដែល​អាច​បញ្ជាក់​បាន​អំពី​​​ភាព​ទន់​ខ្សោយ​នៃទីផ្សារ​សាច់​ជ្រូក​​នៅ​ប្រទេស​កម្ពុជា។​ ភាព​ទន់​ខ្សោយ​នៃ​វិស័យ​នេះ​​​តម្រូវ​​​អោយ​មាន​ការ​​នាំចូល​ជ្រូក​ក្នុង​បរិមាណ​​ច្រើន ដើម្បី​បំពេញ​តម្រូវការ​ក្នុង​​ស្រុក​។ ហេតុ​ដូច្នេះ​​ហើយ ទើប​បាន​ជា​ក្រុម​ហ៊ុន​ម៉ុងឫទ្ធីគ្រុប​ ដែល​មាន​លោក​ឧកញ៉ា​ម៉ុង ឫទ្ធី សមាជិក​​ព្រឹទ្ធសភា​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាគឺជា​ប្រធាន ​មាន​គំនិត​ផ្តួច​ផ្តើម​បង្កើត​គម្រោង​ចិញ្ចឹម​​​ជ្រូក​ ដែល​នាំ​​ចូល​​ផ្ទាល់​មក​ពី​ប្រទេស​អង់​គ្លេស​ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា។

 

ការ​ចិញ្ចឹម​ជា​លក្ខណៈទ្រង់​ទ្រាយ​ធំ
ជា​បឋម លោក​ម៉ុង ឫទ្ធី ត្រូវ​​សង់​កសិដ្ឋាន​ទំនើប​ដ៏​ធំ​មួយ ​គោរព​តាម​បទ​ដ្ឋាន​អន្តរ​ជាតិ​ ​លើ​ផ្ទៃ​ដី​​ទំហំ​​៣០​ហិចតា ដែល​ជា​កម្ម​សិទ្ធិ​​ដី​របស់​លោក​ផ្ទាល់ ស្ថិត​នៅ​ព្រំ​ប្រទល់​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​កោះ​កុង​​ (​យើង​មិន​​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ទស្សនា​កសិដ្ឋាន​​នេះ​នោះ​ទេ ដោយ​សារ​បញ្ហា​អនាម័យ)​។ ក្រោយ​​​មក លោក​ត្រូវ​បំពេញ​ជ្រូក​មានគុណភាព​ចូល​ទៅ​ក្នុង​កសិដ្ឋាន​​មួយ​នេះ ហើយ​លោក​បាន​ធ្វើ​ដំណើរ​​ស្វែង​រក​ជ្រូក​ទាំងនោះ​​នៅ​ប្រទេស​អង់​គ្លេស បន្ទាប់​ពី​មាន​កិច្ច​ព្រម​​ព្រៀង​​មួយ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​អង់​គ្លេស គឺ​ក្រុម​ហ៊ុន ACMC។ នៅ​ចុង​ខែធ្នូ ជ្រូក​​ចំនួន​១៥០​ក្បាល​​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​​នៅ​ចុង​ខែមករា​នេះ គេ​នឹង​ដឹក​​​ជ្រូក​​បន្ថែម​ចំនួន​៣០០​ក្បាល​​ ហើយ​មួយ​ខែ​ក្រោយ គេ​នឹង​នាំ​ចូល​ជ្រូក​​១៥០​​​ក្បាល​​​បន្ថែម​ទៀត​។​

នៅក្នុងការ​ចិញ្ចឹម​​​សត្វ​ជ្រូក​ចំនួន​៦០០​ក្បាល អ្នកធុរៈកិច្ច និង​ជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ភ្នំពេញ​​រូប​នេះ​បាន​ធ្វើការ​គណនា​ថា «នៅ​ចុង​ឆ្នាំទី​ពីរ​នៃ​ការ​ពាណិជ្ជ​កម្ម​នេះ កសិដ្ឋាន​នឹង​មាន​ជ្រូក​​៦២០០ក្បាល នៅ​ឆ្នាំ​ទី​បី មាន​ចំនួន​១៨ ០០០​ក្បាល ហើយ​នៅ​ឆ្នាំ​ទី​៨ មាន​​រហូត​ដល់​១,១លាន​ក្បាល ពោ​ល​គឺ​ចំនួនកំណត់​​​បាន​​​។ លោក​ម៉ុង ឫទ្ធី​​បានអះ​អាង​ថា​បរិមាណ​នេះ​អាច​​នឹង​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ក្នុង​ស្រុក​បាន​ចំនួន​៥០%។ សម្រាប់​ឆ្នាំ​ដំបូង​នៃការ​ធ្វើ​អាជីវកម្ម​នេះ អ្នក​វិនិយោគ​ទុន​បាន​ចំណាយ​ថវិកា​អស់​​៥លាន​ដុល្លារ ហើយ​​​ការ​ចំណាយ​នេះ​អាច​​នឹង​កើន​ឡើង​ដល់​ទៅ​១៣០លាន​ដុល្លារ នៅ​ឆ្នាំ​ទី១០​។​

លោក​ម៉ុង ឫទ្ធី​បាន​ពន្យល់​ថា «មាន​មនុស្ស​មួយ​ចំនួន​បាន​ចោទ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ត្រូវ​នាំ​ចូល​​ជ្រូកយក​មក​ចិញ្ចឹម​។ គឺ​ដោយ​សារ​កា​រចិញ្ចឹម​​ជ្រូក​​​​​ក្នុង​ប្រទេស​យើង​​នៅ​មិនទាន់​គ្រប់​គ្រាន់​​នៅឡើយ។ ដើម្បី​បំពេញ​តម្រូវ​ការ​​​ក្នុង​ស្រុក​ យើង​ត្រូវ​ការ​ជ្រូក​២,៤លាន​ក្បាល​ ក្នុង​មួយ​​ឆ្នាំ។ គ្រាន់​​តែ​នៅ​រាជធានី​ភ្នំពេញ ជ្រូក​ប្រហែល​២ពាន់​ក្បាល​ត្រូវ​បាន​បរិភោគ​នៅក្នុង​មួយ​​ថ្ងៃ!»។ លោក​បាន​គូស​បញ្ជាក់​​ថា ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​មាន​​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​​​ខាង។​ «ជ្រូក​មួយ​គីឡូ​មាន​តម្លៃ​ចាប់​ពី​១,៨ទៅ​២ដុល្លារ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ថៃ មាន​តម្លៃ​ត្រឹម​តែ​១,៣ដុល្លារ​ប៉ុណ្ណោះ។​ ដូចនេះ ពាណិជ្ជករ​ត្រូវ​ការ​នាំ​ជ្រូកចូល​ច្រើន​ជាង​ចិញ្ចឹម​​ជ្រូក​​!»

សម្រាប់​ជ្រូក​ចិញ្ចឹម​របស់​លោក​ ដែល​នាំ​ចូល​​ប្រភេទ​​​យ៉ក​សៀរ៍ (Yorkshire) លោក​ម៉ុង ឫទ្ធី​​បាន​​ចំណាយ​ថវិកា​អស់​៣ពាន់​ដុល្លារ ក្នុង​​​ជ្រូកមេ​មួយ​ក្បាល​ និង​៤ពាន់​ដុល្លារ​ក្នុង​ជ្រូក​បា​មួយ​ក្បាល ដោយ​មិ​ន​គិត​បញ្ជូល​ទាំង​ថ្លៃ​ដឹក​ជញ្ជូន បើ​ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​៣០០​ដុល្លារ ក្នុង​​ជ្រូក​មួយក្បាល ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ។ លោក​បាន​លើកឡើង​អំពីភាព​ខុស​គ្នា​នេះ​​​ថា ជ្រូក​របស់​ប្រទេស​ជិត​ខាង​បង្កើត​កូន​បាន​តែមួយ​លើក​ប៉ុណ្ណោះ ខណៈ​ពេល​ពូជ​ជ្រូក​ដែល​​លោកនាំ​ចូល​មកនេះ អាច​បង្កើត​កូន​បាន​រយៈពេល​៤​ឆ្នាំ​បន្ត​បន្ទាប់។

ផ្តល់​ការងារ​ដល់​កសិករ
លោក​ម៉ុង ឫទ្ធី ប្រធាន​​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប ​​បាន​រៀប​រាប់​បន្ថែម​ទៀត​ថា កសិដ្ឋាន​​ដ៏ធំ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​នេះ​​​ត្រូវ​ប្រើ​ប្រាស់​បុគ្គល​​កម្មករ​ត្រឹម​តែ​ជាង​៥០នាក់ប៉ុណ្ណោះ ប៉ុន្តែ​​ការ​អនុវត្ត​ជាក់​ស្តែង កសិដ្ឋាន​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​ដល់មនុស្ស​ជា​ច្រើន​។ ជា​ដំបូង លោក​ត្រូវ​ទិញ​ចំណី​​អាហារ​​ពី​កសិករ​ ដើម្បីយក​មក​ចិញ្ចឹម​ជ្រូក​ទាំង​នោះ ពោល​គឺ​ការ​ចំណាយ​​​​៧០%​នៃការ​ចិញ្ចឹម​ទាំង​មូល​។​ នៅ​ក្នុង​ន័យ​នេះ លោក​បាន​បើក​រង្វង់​ក្រចក​បន្តិច​ថា «ប្រសិន​ជា​នៅ​ប្រទេស​កម្ពុជា ប្រជាកសិករ​​​ផលិត​ស្រូវ​​ ហើយ​នាំ​ចេញ​ស្រូវ​ទៅកាន់​បរទេស​ វា​នឹង​ធ្វើ​អោយ​ពួកគេ​ខាត​បង់​ប្រយោជន៍​ពី​ផលិត​ផល​របស់​ខ្លួន»។ លោក​​បាន​បញ្ជាក់​ថា ​ករណី​បន្ទាប់គឺ​ ការល​ក់​ជ្រូក​​សំដៅ​ទៅ​​រក​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក ដែល​មាន​បទពិសោធន៍​ រឺ​មិន​សូវ​​​មាន​បទ​ពិសោធន៍ ក្នុ​ងលក្ខខណ្ឌ​ថា​ពួក​គេ​​យល់​ព្រម​ចូល​រួមវគ្គ​បណ្តាល​រយៈ​ពេល​ខ្លី​នៅ​កសិដ្ឋាន​​របស់​លោក​ ស្តីអំពីការ​ចិញ្ចឹម​​ជ្រូក (បច្ចេកទេស​​ចិញ្ចឹម​ជ្រូក​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​ហ៊ុន​អង់​គ្លេស) និង​​លក់​ជ្រូក​ក្រោយ​ពេល​ពេញ​វ័យ អោយ​ទៅ​ទីសត្តឃាដ​​​របស់​លោក​។ លោក​​បាន​​សន្យា​ថា​តម្លៃ​សាច់​ជ្រូក​ដែល​ចេញពី​ទីសត្តឃាដ​​​របស់​លោក នឹង​មាន​តម្លៃ​ស្រប​​តាម​​ទីផ្សារ​នៅ​ប្រទេស​ថៃ ដើម្បី​កាត់​បន្ថយ​ទំហំ​នៃការ​នាំចូល​។

ការ​នាំចូល​ត្រូវ​បញ្ចប់​​
លោក​ម៉ុង ឫទ្ធី​បាន​អួត​ថា​លោកគឺជា​មនុស្ស​តែ​ម្នាក់​ ដែល​ហ៊ាន​ប្រកប​អាជីវកម្ម​បែប​នេះ ព្រោះ​​វា​​គឺជាអាជីវកម្ម​ផ្សង​ព្រេង។ «នៅ​ប្រទេស​កម្ពុជា ធនាគារ​មិន​ផ្តល់​ឥណទាន​ដល់​វិស័យ​​កសិកម្ម​នោះទេ ព្រោះ​គេ​ចាត់​ទុក​ថា​វិស័យ​ជា​មាន​ហានិភ័យ​​ខ្ពស់​។ ប៉ុន្តែ វិស័យ​អចលនវត្ថុ​ ដែល​គេ​​មាន​ទំនុក​ចិត្ត​ខ្ពស់ បែរ​ជា​កំពុង​ជួប​វិបត្តិ​នា​ពេល​សព្វ​ថ្ងៃ​នេះ​ទៅ​វិញ! ជា​ចុង​​ក្រោយ ខ្ញុំ​ត្រូវ​ប្រើ​ប្រាស់​ដើម​ទុន​ផ្ទាល់​របស់​ខ្ញុំ»។

បច្ចុប្បន្ន​នេះ មាន​ក្រុម​ហ៊ុន​នាំចូល​ជ្រូក​ចំនួន​ប្រាំ​​នៅ​ទីផ្សារ​នៃ​​ប្រទេស​កម្ពុជា។ ជាង​ពីរ​​​២​ខែ​​មក​​នេះ​ លោក​ម៉ុង ឫទ្ធី បាន​ទទួលបង្កើត​​​មណ្ឌល​ពិនិត្យ​​សុខភាព​ជ្រូក​​នាំ​​ចូល​មួយ​​​កន្លែង​នៅ​ជាយ​ក្រុង​ភ្នំពេញ​​ ដែល​ត្រូវ​បាន​ពិនិត្យដោយ​​បសុពេទ្យ​​ផ្ទាល់​របស់​លោក​ ដើម្បី​បង្ការ​ជំងឺឆ្លង​ ​លើ​​សត្វ​ជ្រូក​ និង​ដើម្បីត្រួត​ពិនិត្យ​​ឯកសារ​នៃការ​នាំចូល​។​ តើ​ក្រុមហ៊ុន​ទាំង​នេះ​មាន​ការ​​​​​ព្រួយ​​​​បារម្ភ​ចំពោះ​​ការ​​មក​​ដល់ជ្រូក​របស់​លោក​​នៅ​លើទីផ្សារ​​ ​ក្នុង​គោល​​​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​​របស់​​ទីផ្សារ​​កម្ពុជាលើ​ការ​នាំចូលជ្រូក​ដែរ​រឺទេ? លោក​ម៉ុង ឫទ្ធី បាន​អះអាង​ថា​​លោក​​បាន​​ទំនាក់​​​ទំនង​អ្នកទទួល​ខុស​ត្រូវ​របស់​ក្រុម​ហ៊ុន​ទាំង​នោះ តាម​រយៈ​ក្រសួង​កសិកម្ម​​ ដើម្បី​ពន្យល់​​​ពួក​​​គេ​​​អំពី​​គម្រោង​​របស់​​លោក​។​ ចាប់​តាំង​ពី​ពេល​នោះ​មក ទីផ្សារ​ត្រូវ​បាន​ធ្វើ​អោយ​មាន​​តុល្យភាព ​ក្រុម​ហ៊ុន​នីមួយៗត្រូវ​បាន​​ផ្តល់​​កូតា​អតិបរមា​មួយនៃជ្រូក​នាំចូល ចំនួន​​​កំណត់​សរុបនៃ​ការ​នាំ​ចូល​​ គឺ​៨០០​ក្បាល​​ក្នុង​​មួយ​ថ្ងៃ​។​

«ខ្ញុំ​​មិន​​ចង់​​អោយមាន​ការ​​យល់​ច្រឡំ​នោះទេ។ ខ្ញុំធ្វើ​ដូច្នេះ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​​ទាំង​នោះ​ គឺ​មិនមែន​ធ្វើ​អោយ​សហគ្រាស​របស់​ពួកគេ​ក្ស័យ​ធន​នោះ​ទេ...»។ ប្រសិនជា​ដំណើរ​ការ​នេះ​បង្ក​អោយ​មាន​ក្តី​មិនពេញចិត្ត​ផ្សេងៗ លោក​ឧកញ៉ា​ម៉ុង ឫទ្ធី បាន​រម្លឹក​​អំពី​​ការ​ជួស​ជុល​​ផ្លូវ​២៧១ ដោយ​ក្រុមហ៊ុន​របស់​លោក​ ដែល​បានជម្រុញអោយ​មាន​ការ​ប្រឆាំង​ជា​ច្រើន​។​ ការងារ​នោះ​តម្រូវ​អោយ​ប្រជាពលរដ្ឋ​ឈូស​ឆាយ​ផ្ទះ​សំបែង​របស់​ខ្លួន រឺអាច​រហូតដល់​រើ​ផ្ទះ​​​ទាំង​ស្រុង ហើយ​បាន​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​។ «បច្ចុប្បន្ន​នេះ យើង​មាន​ផ្លូវ​ស្អាត​ ហើយ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃការ​ងារ​ទាំង​នេះ ហើយពួកគេ​បាន​អរគុណ​ខ្ញុំ...»។

នា​ថ្ងៃ​អនាគត លោក​ម៉ុង ឫទ្ធី មានគោល​បំណង​នាំ​ចេញ​សាច់​ជ្រូក​កម្ពុជា​ទៅកាន់​បរទេស​។ ហេតុ​ដូចនេះ ​ចាំ​បាច់​ត្រូវ​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏​ធំ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តើ​លោក​ឧកញ៉ា​ម៉ុង ឫទ្ធី ពិត​ជា​ត្រៀម​លក្ខណៈ​បង្កើត​កសិដ្ឋាន​ទីពីរ​មែនរឺ? «យើង​ចាំ​មើល​​សិន វា​អាស្រ័យ​លើ​បញ្ហា​ដើម​ទុន។ ប៉ុន្តែ ប្រសិនជា​ធនាគារ​ជួយ​ខ្ញុំ ហេតុ​អ្វី​ក៏​ខ្ញុំ​មិន​បង្កើត​​នោះ? លោក​បាន​កត់​សម្គាល់​ថា​ធនាគារ Maybank បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លះៗ​​មក​លើ​គម្រោង​របស់​លោក។ លោក​សង្ឃឹម​ថា​នឹង​ទទួល​បានជំនួយ​ជា​ឥណទាន​មួយ សម្រាប់​​ក្រុមហ៊ុន​​របស់​លោក។​

ទីផ្សារ​អនាម័យ​
ថូ គីម​ស្រៀន ក្រុមហ៊ុន​នាំចូល​ជ្រូក​របស់​លោក​ យក់ រ័ត្ន​មុនី បានធ្វើការ​រក​ស៊ី​ជាមួយ​ប្រទេស​​ថៃ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ។ លោក​បាន​​សម្រេច​ចិត្ត​ធ្វើ​អាជីវកម្ម​​​ជាមួយ​ប្រទេស​ថៃ​ ដោយ​សារ​យើង​កត់​សម្គាល់​ឃើញ​នូវ​ភាព​ទន់​ខ្សោយ​​នៃឧស្សាហកម្ម​សត្វ​ជ្រូក​នៅកម្ពុជា ដែល​ត្រូវ​ទទួល​រង​បន្ទុក​ធ្ងន់​ធ្ងរ​ដោយ​សារ​អាហារ​សត្វ​ឡើ​ងថ្លៃ។ លោក​យក់ រ័ត្ន​មុនី តំណាង​ក្រុមហ៊ុន​បាន​អះអាង​ថា «ថ្ងៃ​ណា​ដែល​ការ​នាំ​ចូល​ជ្រូក​ត្រូវ​បញ្ឈប់​ដំណើរ​ការ ប្រសិន​ជា​តម្រូវ​ការ​ក្នុង​ស្រុក​មាន​​​​ច្រើន វា​មិន​មែន​ជា​បញ្ហា​របស់​​ខ្ញុំ​ទេ។ យើង​ស្ថិត​នៅ​លើ​ទីផ្សារ​សេរី​មួយ!»។

លោកយក់ រ័ត្ន​មុនី​បានអះអា​ង​អំពីការ​ដាក់​អោយ​ប្រើប្រាស់​នូវនយោបាយ​​កូតា​របស់​ក្រសួង​កសិកម្ម​​កាលពីប៉ុន្មាន​ខែ​មុននេះ។ ក្រុម​ហ៊ុន​របស់​យើង​បានទទួល​សិទ្ធិ​នាំ​ចូល​ជ្រូក​២០៣​ក្បាល​ក្នុង​មួយ​ថ្ងៃ បើ​ប្រៀ​ប​ធៀប​កាលពីមុន គឺជា​មធ្យម​​២៥០ក្បាលក្នុង​មួយ​ថ្ងៃ​​។​​ ទោះ​យ៉ាង​ណា លោក​មិន​បាន​សំដែង​ការ​យល់​ឃើញ​អំពីការ​កូតា​នេះ​នោះទេ។ លោក​បាន​សំដែង​ក្តី​រីក​​រាយ​​ចំពោះតុល្យភាព​របស់​ទីផ្សារ ហើយ​ក្រុម​ហ៊ុន​នាំចូលទាំង​អស់​នឹងលែង​​ប្រកាប់​ប្រចាក់​​​​គ្នា​​ខ្លាំង​​ក្លា​ដូច​មុន​ទៀត​។

ក្រុមហ៊ុន Oud Cambodia ដែលជា​ក្រុមហ៊ុន​ទី៥ និង​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ជ្រូក​ចុង​ក្រោយ​នៅ​កម្ពុជា បានទទួល​កូតា​នាំចូល​ជ្រូក​១៥០​ក្បាល​ ក្នុង​មួយ​ថ្ងៃ ហើយ​ក្រុមហ៊ុន​​នេះ​បាន​និយាយ​ថា​ក្រុម​ហ៊ុន​មិនបាន​ដឹង​អំពីគម្រោង​របស់​លោកម៉ុង ឫទ្ធី​​នោះទេ។

វិស័យ​មួយ ដែល​ត្រូវ​កែប្រែ​អោយ​ក្លាយ​ជាវិស័យ​ប្រកប​ដោយ​វិជ្ជាជីវៈ
លោក​​យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អភិវឌ្ឍន៍កសិកម្ម​កម្ពុជា (សេដាក) បាន​ទទួល​ស្គាល់​ថា «បច្ចេក​ទេស​និង​ផ្នត់​គំនិត​គឺ​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ​​»​។​​ ប្រសិនជា​​ប្រទេស​កម្ពុជា​នាំ​ចូល​ផលិត​ផល​កសិកម្ម​ ទីមួយ គឺ​ដោយ​​សារ​​សមត្ថភាព​ក្នុង​ស្រុក​​​មិន​ទាន់​​​គ្រប់​គ្រាន់។ កសិករ​ភាគ​ច្រើន​ធ្វើ​កសិកម្ម សម្រាប់​តែ​ផ្គត់​ផ្គង់​នៅក្នុងគ្រួសារ​ប៉ុណ្ណោះ គឺ​មិន​ទាន់​​មាន​គំនិតធ្វើពាណិជ្ជកម្ម​នៅ​ក្នុង​វិស័យ​កសិកម្ម​​នេះនោះទេ។ ប៉ុន្តែ អ្នក​ខ្លះ​បាន​ចាប់​ផ្តើម​យល់​ឃើញ​អំពី​​កាលានុវត្តភាព​ដែលត្រូវ​ចាប់​យក​ ជា​និច្ចកាល ក្រោមការ​ជួយ​បណ្តុះ​បណ្តាល​ពីសំណាក់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នៃ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍។ ម្យ៉ាងវិញទៀត ថ្លៃ​ដើម​នៃ​ផលិត​​ផល​ចុង​ក្រោយ​មាន​តម្លៃ​ខ្ពស់​ជាង​​ផលិត​ផល​នាំចូល។ លើស​​ពីនេះ ​កសិករ​ជួប​ការ​លំបាក​​ខ្វះខាត​ហិរញ្ញវត្ថុ។ ពួកគេ​មិនមាន​ដើមទុន​គ្រប់​គ្រាន់​ និង​មិនអាច​ទទួល​​បានជំនួយ​ ដើម្បី​​ជួយ​ពួកគេ​ធ្វើ​វិនិយោគ​ទុន​ឡើយ»។

ចំណែក​គម្រោង​របស់​ម៉ុង ឫទ្ធី លោក​​យ៉ង សាំ​ង​កុមារ​យល់​ឃើញ​ថា​ជា «​ការ​វិនិយោគល្អ​ប្រសើរ​​​មួយ ដែល​នឹង​អាច​នាំ​យក​ប្រាក់​ចំណូល​ជូន​រដ្ឋ»។ ប៉ុន្តែ លោក​បាន​សង្កត់​ធ្ងន់​អំពី​ហានិភ័យ​មួយ គឺ​ថា​ជ្រូក​អង់គ្លេស​ទាំង​នេះ​​អាច​នឹង​មិនទាន់​បន្សាំ​ជីវិត​ទៅនឹង​​អាកាសធាតុ​ត្រូពិច​ និង​ចំណីអាហារ​ក្នុង​ស្រុក។ ប៉ុន្តែ លោក​បាន​ប្រកាស​ថា​ជ្រូក​នេះ​គឺជា​ពូជ​ដែល​អាច​បង្កាត់​​បាន​កូន​ច្រើន ហើយ​គួរ​តែ​ត្រូវ​បានទទួល​បាន​ថែ​ទាំង​យ៉ាង​ល្អ​ប្រសើរ​បំផុត​។



បន្ថែម
-ប្រឈម​​មុខ​​នឹង​វិបត្តិ កម្ពុជា​ត្រូវ​បង្កើត​សមត្ថភាព​ប្រកួត​ប្រជែង និង​បរិយាកាស​វិនិយោគ​​ទុន ១១-១២-២០០៨
-លោក​​នីកូឡា ដឺវីឡេ អគ្គ​នាយក​​​ក្រុម​ហ៊ុន​​​សម្បទាន​​ព្រលាន​យន្ត​ហោះ : "កម្ពុជា​អាច​ដក​ខ្លួន​​ចេញ​​​ផុត​​ពី​ស្ថានភាព​លំបាក" ០៣-១២-២០០៨
-សហគ្រាស​ធុន​តូច​និង​មធ្យម​ជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​ហិរញ្ញប្បទាន ០៥-១១-២០០៨
-ផ្លូវ​ដ៏​វែង​ឆ្ងាយ​ឆ្ពោះ​ទៅ​កាន់​ការ​ការពារ​ផលិត​ផល​ខ្មែរ ២៩-១០-២០០៨

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ