កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តំណាង​រាស្ត្រ : គណបក្ស​នយោ​បាយ​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន
ដោយ ដួង សុខា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១២-០៥-២០០៨
Cambodge - elections législatives 2003 © John Vink / Magnum
ភ្នំពេញ ថ្ងៃទី​២៧ ក្កដា ២០០៣ បន្ទប់សម្ងាត់​ នៅពេល​​​បោះឆ្នោត​ជាតិ​
 © John Vink / Magnum
 
នៅ​ក្នុង​រូបភាព​សង្គម​របស់​ខ្លួន គណបក្ស​នយោបាយ​នៅ​កម្ពុជា​ជៀស​មិន​ផុត​ពី​ការ​រួម​គ្នា​ជា​ក្រុម​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​នោះ​ទេ។  គេ​ប្រមូល​ផ្តុំគ្នា​​​ជុំវិញ​មេដឹកនាំ​ច្រើន​ ជាង​ជុំវិញ​មនោគមន៍​វិជ្ជា​។ ទោះ​យ៉ាង​ណា យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​គឺ​ជា​ឱកាស​មួយ​សម្រាប់​បក្ស​នយោបាយ​ក្នុងការ​អួត​សរសើរ​​ពី​គោល​ការណ៍​ធំៗ​របស់​ខ្លួន​។ ការសន្យានយោបាយ​​គឺត្រូវ​មាន​អម​​ជា​ចាំ​បាច់​នូវ​​ការផ្តល់​ជា​​អំណោយ​ ដែល​ជានិច្ចកាល​វា​អនុញ្ញាត​អោយ​បេក្ខជន​អាច​បង្ហាញ​ពី​ទឹក​​ចិត្ត​ដ៏​ល្អ​របស់​ខ្លួន និង​ធ្វើ​អោយ​ពលរដ្ឋ​ភ្លេច​ភាពក្រីក្រ។ ទាំងនេះគឺសុទ្ធ​សឹង​ជា​វិធានការ​ជាក់​ស្តែង​​ដែល​ត្រូវ​ធ្វើ​។ យើង​នឹង​ពិនិត្យ​​មើល​មួយត្រួសពីកម្មវិធី​នយោបាយ​របស់​គណបក្ស​សំខាន់ៗ​ដែល​​ចូលរួម​ប្រកួត​ប្រជែង​​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​ថ្ងៃ​២៧ កក្កដា។ 

 

ពិតណាស់ថា​ចាប់​តាំង​ពី​ការ​បោះឆ្នោត​លើក​ទី១​​នៅ​ខែឧសភា ១៩៩៣មក ស្ថានភាពនៅ​កម្ពុជា​​មាន​ការ​វិវត្តន៍​ច្រើន ពោល​គឺ​បន្ទាប់​ពី​រយៈពេល​ពីរទសវត្ស​នៃ​សង្រ្គាម​ស៊ីវិល និង​១៤ខែ​នៃការ​​គ្រប់គ្រង​​រដ្ឋបាល​​របស់​អង្គការ​សហប្រជាជាតិ​។ នៅ​សម័យ​នោះ ក្រុម​នៃ​អ្នក​ប្រកាសខ្លួន​ឯង​ថា​ជា​«​មិត្ត​របស់​បស្ចិម​ប្រទេស​»​ និង​​អ្នក​រិះគន់​ការ​គាំទ្រ​របស់​វៀតណាម​​ចំពោះ​របប​កំពុង​ដឹកនាំ​ប្រទេស​​ បាន​តទល់​ប្រកួត​ប្រជែង​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លើកថា​ខ្លួន​បាន​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​នឹម​បន​ប៉ុល​ ពត។ តែ​ទោះ​យ៉ាង​ណា ​ ប្រធានបទនៃ​ការ​ឃោសនា​នៅ​សម័យ​​នោះ​នៅ​តែ​ត្រូវគណបក្ស​នយោបាយ​​​លើក​មក​និយាយ​បន្ត ដូចក្នុងករណី​បក្ស​កាន់​អំណាច​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម។

គណបក្ស​ប្រជាជនកម្ពុជា​ : សមិទ្ធិផល​ប្រវត្តិសាស្រ្ត​គឺជា​​គោលសំខាន់នៃកម្មវិធី​នយោបាយ​របស់ខ្លួន
​ដូច​ក្នុងការ​បោះ​ឆ្នោត​រាល់​លើក​ដែរ គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​បង្ហាញ​​ការ​បូកសរុប​សមិទ្ធិផល​ការងារ​ និងសមត្ថភាព​របស់ខ្លួន​។ គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ពី​កម្មវិធី​នយោបាយ​​ចំនួន​៣៦ចំណុច និង​លើក​តម្កើង​ពី​បទពិសោធន៍​​ចាស់​ទុំ​នយោបាយ​ជា​ច្រើន​ឆ្នាំ​នៃ​ការ​កាន់​អំណាចរបស់ខ្លួន :  ភាពចាស់ទុំ​ផ្នែក​នយោបាយ​នៅ​ក្នុង​ការ​គ្រប់​គ្រងកិច្ចការ​ប្រទេស​ជាតិ​​ ហើយ​ជា​ពិសេស​​​គឺ​វិភាគ​ទាន​របស់​ខ្លួន​​នៅ​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា រាប់​តាំង​ពី​ការ​​ជួយ​ជ្រើម​ជ្រែង​​ធ្វើ​អោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​​​ពី​ប្រទេស​​បារាំង​នៅ​ឆ្នាំ​១៩៥៣ (គណបក្ស​ប្រជា​ជន​កម្ពុជា​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥១) រហូត​ដល់​តួនាទី​របស់ខ្លួន​នៅក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ថ្ងៃ​២៣ តុលា ១៩៩១ ដោយ​មិន​ភ្លេច​​លើក​ឡើង​​ពី​ចំណុច​ដ៏​សំខាន់​មួយ​ទៀត​របស់ខ្លួនឡើយ នោះ​គឺ​ថ្ងៃ​រំដោះ​ប្រទេស​កម្ពុជា​ នៅឆ្នាំ​ ១៩៧៩​ តាម​រយៈ​ការ​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុល ពត។


លោក​ជាម យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​នៃរ​ដ្ឋសភា​ជាតិ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ៖ «ក្រោម​ការ​ដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា​ ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​: ការ​មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធនានា ការកាត់​បន្ថយ​ភាព​ក្រីក្រ កំណើន​សេដ្ឋកិច្ច... សមិទ្ធិផល​ទាំង​នេះ​គ្មាន​គណបក្សផ្សេង​ណាមួយ​អាច​ធ្វើ​បាន​នោះ​ទេ»។ អ្នកតំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ព្រៃ​វែង​រូប​នេះ​​បន្ថែមទៀតថា គណបក្ស​របស់​លោក​ប្តេជ្ញា​បន្ត​គោរព​​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ និទ្ទណ្ឌភាព ការជួញដូរ​ខុស​ច្បាប់​គ្រប់​​ប្រភេទ ​ភេរវកម្ម​ជាតិ​និងអន្តរជាតិ។ល។ គណបក្ស​នេះ​នឹង​​​ពង្រឹង​«វិស័យ​ធំៗ​ទាំង​៤​នៃ​កំណើន​សេដ្ឋកិច្ច​» (វាយនភ័ណ្ឌ​កាត់ដេរ ទេសចរណ៍ សំណង់ និង​កសិកម្ម)។


ម៉្យាង​វិញ​ទៀត ​​គណបក្ស​ប្រជាជន​កម្ពុជាក៏​មាន​ចំណុច​ថ្មី​មួយ​ទៀត​​ដែរ ដោយ​លោក​ជាម​ យៀប​សន្យាថា​ «ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​ទី​៤​នេះ យើង​នឹង​តាក់តែង​ច្បាប់​ផ្សេងៗ​​ដើម្បីគ្រប់​គ្រង​​ធនធាន​ប្រេងកាត​អោយ​បាន​ត្រឹមត្រូវ​ កុំ​អោយត្រូវ​ ‘បណ្តាសា​មាសខ្មៅ’ » ។

បញ្ហា​អន្តោប្រវេសន៍​ និង​ករ​កែ​ទម្រង់​មុខមាត់​​​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ជា​ចំណុច​ទាក់ទាញ​អ្នក​បោះឆ្នោត​
រីឯ​ដៃគូ​របស់គណបក្សប្រជា​ជន​កម្ពុជាក្នុង​រដ្ឋាភិបាល​ចម្រុះ​ ​ គឺគណបក្ស​ហ៊្វុនស៊ិនប៉ិច ឯនេះ​វិញ លើក​ឡើងពី​​ការ​សន្យា​​ចាស់ៗ​​ដែលធ្វើ​អោយ​ខ្លួន​មាន​មុខមាន​មាត់ ដូច​ជា​ការការពារអធិបតេយ្យ​ភាពជាតិ និង​បូរណភាព​ទឹកដី និងការប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុសច្បាប់ជាដើម។ គណបក្សនេះ​ក៏​លើក​ឡើង​ផងដែរថា ខ្លួន​មាន​សង្ឃឹម​ទៅ​លើកំណែ​ទម្រង់​ផ្ទៃក្នុង ​​ដែល​បាន​ចាប់​ផ្តើមឡើង​​នៅ​ខែ​តុលា​ ឆ្នាំ​២០០៧ បន្ទាប់​ពី​ការ​ទម្លាក់​ព្រះអង្គម្ចាស់​រណឫទ្ធិ​ពីតំណែង​ប្រធាន​បក្ស​កាល​ពី​ឆ្នាំ​២០០៦​។​ ក្រៅពី​ការការពារ​នីតិរដ្ឋ និង​សិទ្ធិមនុស្ស ការថែរក្សា​សន្តិភាព និង​សុវត្ថិភាព គណបក្ស​បង្កើត​ឡើង​ដោយ​ស្នាព្រះហស្ត​​​សម្តេច​នរោត្តម សីហនុ នៅ​ថ្ងៃ២១ មីនា ១៩៨១ នេះបាន​រិះគន់​​ការ​មិន​គោរព​ច្បាប់​របស់​អ្នក​កាន់​អំណាច​ និង​កង្វះ​ឯករាជ្យ​ភាព​ក្នុង​ប្រព័ន្ធ​តុលាការកម្ពុជា។ លោកហ៊ុន ភឿង អគ្គលេខាធិការ​រងគណបក្ស​​ហ៊្វុនស៊ិនប៉ិច ពន្យល់ថា ៖ «គោលបំណង​របស់​យើង​​គឺ​ធ្វើ​​អោយ​មាន​នីតិ​រដ្ឋ​មួយ​យ៉ាង​ពិត​ប្រាកដ និង​ធ្វើ​កំណែ​ទម្រង់​​ក្នុ​ងកង​ទ័ពប្រដាប់អាវុធ​ កុំ​អោយ​ស្ថិត​ក្នុ​ងគំនាប​​របស់​គណបក្ស​នយោបាយណាមួយ​»។ លោក​បាន​លើក​ឡើង​​​បញ្ហា​អាទិភាពផ្សេង​ទៀតរបស់​គណបក្ស​លោក ដូចជា​​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ការជួញដូរ​គ្រឿងញៀននិង​ការលាងលុយ​កខ្វក់ ឬក៏​ការ​លើកកម្ពស់​ជីវភាព​​ប្រជាពលរដ្ឋ​នៅ​តាមទីជនបទ​ជាដើម​។
លោកប្រមុខ​រដ្ឋាភិបាល​ហ៊ុន សែន ធ្លាប់បានអំពាវនាវ​​​អោយ​គណបក្សហ៊្វុនស៊ិនប៉ិច​​ប្រឹងប្រែងធ្វើ​យុទ្ធនាការឃោសនា​ ដោយ​បង្ហើប​អោយ​ដឹងថា នៅ​លើកនេះ គណបក្ស​ប្រជាជនកម្ពុជា​​ប្រហែល​ជា​មិនចាំបាច់​ត្រូវការ​សំឡេង​​ពី​គណបក្ស​រាជានិយម​មួយ​នេះ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ទេ ព្រោះការ​បង្កើត​រដ្ឋាភិបាល​ត្រូវការ​​សម្លេង​តំណាងរាស្រ្ត​តែ​៥០%បូក​១​ប៉ុណ្ណោះ​ មិនមែន​​​ពីរ​ភាគ​​បី​ដូច​មុន​ឡើយ។​ លោកហ៊ុន ភឿង រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​បេក្ខជន​តំណាង​រាស្រ្ត​​លេខ​រៀង​ទីមួយ​​​​មណ្ឌល​ខេត្ត​បាត់ដំបង វាយ​តម្លៃ​ថា ដោយសារ​តែគណបក្ស​លោក​​«លែង​​ទទួល​រង​នូវ​ការ​​​ដឹកនាំ​​មិនល្អ» ហេតុ​នេះ​ហ៊្វុនស៊ិនប៉ិច​​​មាន​សំណាង​​ស្រោចស្រង់​​ការធ្លាក់​ចុះ​នៃ​ប្រជាប្រិយភាព​របស់ខ្លួនឡើងវិញ។

គណបក្សសម រង្ស៊ី រិះគន់​អតិផរណា និង​​ផ្តួច​ផ្តើម​សេវាសុខភាពឥតគិតថ្លៃ​សម្រាប់ពល​រដ្ឋគ្រប់រូប​
«ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ​ដែល​រាំងស្ទះ​ដល់​ការ​លូតលាស់របស់កម្ពុជា​» នៅតែ​ជា​ការសន្យា​ចម្បង​​របស់​គណបក្ស​សម រង្ស៊ី  ដដែល ដែល​នៅ​ឆ្នាំ​២០០៣​ បាន​ផ្តោត​សុន្ទរកថា​របស់​ខ្លួន​លើ​ប្រធានបទនេះ​​​។ ដោយសារ​ការ​កើន​ឡើង​យ៉ាងខ្លាំង​នៃ​តម្លៃទំនិញ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​បានបញ្ចូល​ទៅ​ក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួននូវ​វិធានការទប់​ស្កាត់​អតិផរណា ក៏ដូចជា​​ការ​បង្កើត​ការងារ ការបញ្ចុះ​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ប្រចាំ​​ថ្ងៃ​ និង​ការ​ទទួល​​បាន​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​សម្រាប់ពលរដ្ឋ​ទូទៅ​​។ ដើម្បីអាច​ដាក់ដំណើរការ​វិធាន​ការ​​ចុង​ក្រោយ​នេះបាន គណបក្សសម រង្ស៊ី ណែនាំ​ពី​ការ​ដំឡើង​ថវិកាជាតិ​សម្រាប់​វិស័យ​សុខាភិបាលដោយ​​ផ្តល់ប្រាក់ខែសមរម្យ​​​ដល់​បុគ្គលិក​សុខាភិបាល​ រួម​ទាំង​ការ​គ្រប់​គ្រង​​ជំនួយ​អន្តរជាតិ​នៅ​ក្នុង​វិស័យ​នេះអោយ​ប្រសើរ​ឡើង​។


តាមរយៈប្រសាសន៍​របស់លោកអគ្គលេខាធិការបក្ស អេង ឆៃអ៊ាង​ គណបក្សសម រង្ស៊ី​ សន្យា​ដោះ​ស្រាយ​បញ្ហាអត់​​ការងារ ដោយ​អូសទាញអោយ​បាន​ច្រើន​នូវ​​វិនិយោគិន​បរទេស​​«ដែល​នឹង​បង្កើត​អោយ​មាន​​​ការងារធ្វើ​»។ ម្យ៉ាង​វិញ​ទៀត គណបក្សនេះ​បាន​ទម្លាក់​ទំនួល​ខុសត្រូវ​នៃ​ការឡើង​ថ្លៃទំនិញ​លឿន​ដូច​ភ្លែកបន្ទោ​ល​នេះ​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្តាច់មុខ​​ ដែល​​គេ​ត្រូវ​បាន​​​ផ្តល់​ទៅ​អោយ​អ្នក​ជិត​ស្និទ្ធិ​​​អ្នក​កាន់​អំណាច ហើយ​អ្នក​ទាំង​នោះ​អាច​កំណត់​តម្លៃ​​ទំនិញ​នៅ​លើ​ទីផ្សារ​ស្រេចតែ​ចិត្ត​របស់​ពួកគេ។ អ្នកតំណាងរាស្រ្ត​មណ្ឌល​ខេត្ត​បាត់ដំបង​រូប​នេះ​បន្តទៀតថា ៖ «យើង​​ប្តេជ្ញា​ផងដែរ​​ក្នុង​ការបន្ថយ​​​ពន្ធ​នាំចូល​លើ​ផលិតផល​មួយ​ចំនួន​ ដូចជា​ប្រេងសាំង​ជាដើម ដើម្បី​អោយ​មានតម្លៃលក់​ចេញ​ទាប ដូច​​​ប្រទេស​ជិតខាង​យើង»។

វិស័យ​អប់រំ និង​«អំណាច​របស់ប្រជាពលរដ្ឋ» : អាវុធ​របស់​គណបក្ស​សិទ្ធិមនុស្សសម្រាប់​ការប្រកួត​ប្រជែង
នៅក្នុង​ពេល​ផ្តល់​សេចក្តីលម្អិតពីកម្មវិធីនយោបាយ​គណបក្សលោក​នៅ​ក្នុងការ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាលើកដំបូង​ លោកកឹម សុខា ចាប់ផ្តើម​ដោយ​ការ​ប្រកាស​​ផ្តល់​កម្ចី​ដល់​និស្សិត​ក្រីក្រ​ចំនួន​៥០ ០០០នាក់​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ឧត្តមសិក្សា និង​ផ្តល់​អាហារូបករណ៍​ដល់​សិស្សពូកែ​ចំនួន​១០ ០០០​នាក់​ជា​រៀងរាល់ឆ្នាំ ។ លោកបន្តទៀត​ដោយ​ការ​បង្កើត​សាលាបណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ​​នៅតំបន់​ជន​បទ  ការបង្កើត​ប្រព័ន្ធ​សុវត្ថិភាពសង្គមកិច្ច និងការបង្កើត​មណ្ឌល​ជួយ​ចាស់ជរា។
ដើម្បី​អោយ​ពលរដ្ឋ​មានសិទ្ធិ​អោយ​យោបល់​ផ្សេងៗ អតីត​មន្ត្រី​​ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច​រូប​នេះ​គ្រោង​នឹង​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ឯករាជ្យ​មួយ និង​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​នូវ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុងការផ្តួល​​​មេដឹក​នាំ​​មុន​ចប់​អាណត្តិ​ តាមរយៈ​ការធ្វើប្រជាមតិ ឬ​ការធ្វើញ្ញត្តិ។ នេះ​គឺ​ជា​ចំណុច​មួយ​ថ្មីស្រឡាង។ លោកក៏​​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​តែ​ត្រឹមតែ​ពីរអាណត្តិផង​ដែរ​។ នៅ​ក្នុង​ទិសដៅ​នយោបាយ​គណបក្ស​សិទ្ធិមនុស្ស​ ក៏រួម​មាន​ដែរនូវ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​មូលដ្ឋានតាមរយៈការ​រៀបចំ​ជំនួប​ជា​ប្រចាំ​រវាង​ប្រជាពលរដ្ឋ ជាមួយ​មន្ត្រី​​​ទទួល​ខុសត្រូវ​នៅថ្នាក់​​មូលដ្ឋាន​របស់​ពួកគេ (​នៅ​ថ្នាក់​ឃុំ-សង្កាត់ ស្រុក/ខ័ណ្ឌ និង​ខេត្ត/ក្រុង) និងរៀប​ចំសមាជ​ជាតិ​​​ប្រចាំ​ឆ្នាំ។


លោកកឹម សុខា ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​តាមរយៈការ​រៀបចំ​វេទិកា​សាធារណៈ​​នៅ​ក្នុង​ប្រទេស​នៅ​ពេល​លោក​ជា​នាយកមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នោះ មានប្រសាសន៍​ ថា៖ «ប្រសិនបើ​យើង​​​ដឹកនាំ​ប្រទេស យើង​នឹង​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​​ដ៏​ពិត​ប្រាកដ​មួយ និង​ចាត់វិធានការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​អន្តោប្រវេសន៍​​ខុសច្បាប់​។ យើង​ក៏​នឹងធ្វើ​អោយ​សភា​ទាំង​ពីរ និង​​​ប្រព័ន្ធ​តុលាការ​​មាន​ភាព​ឯករាជ្យផង​ដែរ»។


ជា​ចុង​ក្រោយ គណបក្សសិទ្ធិមនុស្ស ចង់​សង្កត់ធ្ងន់​​ទៅ​លើ​វិស័យកសិកម្ម​ដោយ​សាងសង់​ប្រព័ន្ធ​​ធារាសាស្រ្ត បង្កើតសមាគម​​កសិករ ភ្នាក់ងារកសិកម្មរដ្ឋ និង​ធនាគារ​កសិកម្មមូល​ដ្ឋាន​សម្រាប់​ជួយ​គាំទ្រ​វិស័យ​នេះ​។

គណបក្សផ្សេងៗទៀត...
គ្មាន​អ្នក​ទទួល​ខុសត្រូវ​រូប​ណា​របស់​គណបក្ស​នរោត្តម រណឫទ្ធិ មាន​ពេលវេលាឆ្លើយ​សំណួរ​របស់​យើង​នោះ​ទេ។ ក្រៅពីនេះ​ នៅមាន​គណបក្ស​តូច​ៗ​ជា​ច្រើន​ទៀត ដូចជា​[គណបក្ស​ខ្មែ​រ​សាធារណរដ្ឋ]របស់​លោកលន់ រិទ្ធិ កូនប្រុស​អតីត​ប្រធានាធិបតីនៃសាធារណរដ្ឋ​ខ្មែរ​លន់ នល់ ឬក៏គណបក្ស​សង្គមខ្មែរនិយម ​របស់​លោកអឿន សារ៉ាត់ សព្វថ្ងៃ​រស់នៅ​រដ្ឋកាលីហ្វនី។  គណបក្សតូចៗ​ជា​ច្រើន​ទៀត​​ក៏​​ចូល​រួម​ប្រកួត​ប្រជែង​​នឹងគេ​ដែរ ប៉ុន្តែទម្ងន់​របស់​ពួកគេ​គឺស្រាល​ខ្លាំងណាស់ ហើយ​វត្តមានរបស់​គណបក្ស​ទាំងនេះ​មិន​សូវ​​ជា​មានការដឹង​ឮពី​ប្រជាជនកម្ពុជា​ឡើយ...



គណបក្សកម្ពុជា និង​គណបក្សផ្សេងទៀត
គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស មានគោលដៅបាញ់ឆ្ពោះ​ទៅ​​លើគណបក្ស​ប្រជាជនកម្ពុជា​ដែល​ដឹកនាំ​ប្រទេស​តាំង​ពីឆ្នាំ១៩៨៥​ មក​។ គណបក្ស​ទាំង​បី​សុទ្ធតែបញ្ជាក់រៀងៗ​ខ្លួន​ថា មិន​ធ្វើ​ជា​គូ​ប្រជែង​នឹង​គ្នា​ទេ ម្នាក់ៗ​វាយតម្លៃថា គ្មាន​អ្នកណា​ជា​ការ​គំរាមកំហែង​ដល់អ្នក​ណា​ឡើយ ហើយ​អះអាងក្តែងៗ​ថា មាន​តែ​ពួកគេ​ទេ​អាច​ប្រកួត​ប្រជែង​ជាមួយ​បក្សកាន់អំណាច​បាន។ គោល​បំណង​បង្រួប​បង្រួម​គណបក្ស​ទាំង​បី​ត្រូវ​បាន​បរាជ័យ។ នៅ​ទីបំផុត ម្នាក់ៗ​ចុះ​ឈ្មោះតែរៀងៗ​ខ្លួននៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត។ នៅ​ខែមីនាកន្លងទៅ ប្រមុខ​ដឹកនាំរដ្ឋាភិបាល ​ធ្លាប់​ប្រកាសថា លោក​នឹង​ទទួល​យក​លទ្ធផល​​ក្នុង​ករណី​លោកចាញ់​​​ឆ្នោត​។ លោកហ៊ុន សែន ធ្លាប់​ធានា​អះអាងថា ៖ «ខ្ញុំ​នឹង​ធ្វើ​ការ​​ផ្ទេរអំណាច​ដោយ​រ​​ក្សា​ស្ថិរភាព​នយោបាយ»។​ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ បុរសខ្លាំង​នៅ​កម្ពុជារូប​នេះមិន​បាន​លាក់​បាំងបំណងរបស់លោក​ ​ក្នុងការ​បន្ត​កាន់​អំណាច​«២០​ឆ្នាំទៅមុខទៀត»នោះ​ឡើយ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ