កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណបក្ស​រាជានិយម​នៅ​កម្ពុជា​រួម​កម្លាំង​ ត្រៀមលក្ខណៈ​ចូលរួម​ការ​បោះឆ្នោត​ខែ​ឧសភា​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០២-០២-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២ កុម្ភៈ ២០០៩៖ លោក​លឺ ឡាយ​ស្រេង អតីត​រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ និង​បច្ចុប្បន្ន​ជា​អនុ​ប្រធានទីមួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ជល់​កែវ​ជាមួ​យ​លោក​ឈឹម សៀកឡេង ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ នៅ​ក្នុ​ងពិធី​ចុះ​ហត្ថលេខា​លើពិធីសារ​​សហប្រតិបត្តិការ​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ
©ចន វីង​/ Magnum


បន្ទាប់​ពីការ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ កាលពីថ្ងៃ​ទី​១៥ ខែ​មករាមក ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​និង​គណបក្ស​នរោត្តម រណឬទ្ធិ ​បាន​រៀប​ចំ​ពិធីចុះ​​ហត្ថលេខា​​សហ​ប្រតិបត្តិការ​មួយ​​ ដើម្បី​ត្រៀម​លក្ខណៈ​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ថ្មី នា​ខែ​ឧសភា​ខាង​មុខ​នេះ។ ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​​នៅ​ទីស្នាក់​ការ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ដោយ​មាន​ការ​ចូល​រួមពី​សំណាក់​មេដឹកនាំ​គណបក្ស​នយោបាយ​ទាំង​ពីរ ហើយ​កិច្ច​ព្រមព្រៀង​​​សហ​ប្រតិបត្តិ​ការ​​រាជានិយម​រវាង​គណបក្សនយោបាយ​ទាំង​ពីរ ត្រូវ​បាន​ចុះ​ហត្ថលេខា​​ដោយ​លោក​​កែវ​ ពុទ្ធ​រស្មី ប្រធាន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ និង​លោក​ឈឹម សៀកឡេង ប្រធាន​គណបក្ស​​នរោត្តម រណឫទ្ធិ។

 

គណបក្ស «បង​ប្អូន»
បន្ទាប់ពី​បញ្ចប់​ពិធី​ចុះ​ហត្ថលេខា​នេះ​ លោក​កែវ ពុទ្ធ​រស្មី ដែល​ត្រូវ​បានសាក​​​សួរ​ដោយ​ក្រុម​អ្នក​យកព័ត៌មាន បាន​ពន្យល់​ថា គណបក្ស​ទាំង​ពីរ គឺជា «បង​ប្អូន​»​នឹង​គ្នា ចាប់​តាំង​ពី​ការ​បង្កើត​​គណបក្ស​នរោត្តម រណឫទ្ធិមក​ម្ល៉េះ។ លោក​បាន​ចាត់​ទុក​ការ​រួប​រួម​កម្លាំងរវាង​​​គណបក្ស​​​ទាំង​​ពីរ​ គឺជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​ពង្រឹង​ជំហរ​អោយ​កាន់តែ​ប្រសើរ​ឡើង នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ជា​លក្ខណៈ​​អសកល ដើម្បី​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខ័ណ្ឌ​ នា​ខែ​ឧសភា​ខាង​មុខ​នេះ។​ លោក​បានបញ្ចាក់ថា «នេះ​គឺជា​កិច្ច​សហ​ប្រតិបត្តិការ​​មួយ ប៉ុន្តែ​មិនមែនជា​សម្ព័ន្ធ​ភាព​​​នោះទេ»។ លោក​បាន​កត់សម្គាល់​ថា​គណបក្ស​ទាំង​​ពីរ​គឺមានភាពប្រាកដនិយម ហើយ​ការ​រួម​កម្លាំង​គ្នា​នេះ ​មិន​មែន​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​​​គណបក្ស​ផ្សេង​ឡើយ»។

សង្ឃឹម​​ថា​​នឹង​ទទួល​បាន​លទ្ធផល​បោះឆ្នោត​ល្អ​
លោក​​ញឹក ប៊ុន​ឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ បាន​អំពាវ​នាវ​អោយ​ទាញ​យក​មេរៀន​​​អតីត​កាល​មក​សិក្សា​។​ ​«កាលពីមុន យើង​ធ្លាប់​បាន​បែក​បាក់។ នេះ​គឺជា​បទ​ពិសោធន៍​​មួយ ​ដែល​យើង​ត្រូវ​ពិចារណា​។ ប្រសិន​ជា​គណបក្ស​យើង​ទាំង​ពីរ​រួប​រួម​កម្លាំង​តែ​មួយ​ នៅពេល​បោះឆ្នោត​​​ថ្នាក់​ជាតិ​កន្លង​​ទៅ​នេះ​​ យើង​ប្រហែល​ជា​មិន​បាន​ទទួល​អាសនៈ​២​ម្នាក់​​នោះ​​ទេ ប៉ុន្តែ យើង​​ទទួល​បាន​អាសនៈ​១៧​!។ ​​កិច្ច​សហ​ប្រតិបត្តិកា​រ​ថ្មី​នេះ​​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រវាង​គណបក្ស​​ហ៊្វុន​ស៊ិនប៉ិច​និង​គណបក្ស​ប្រជាជនកម្ពុជា​នោះ​ទេ​»​។ ​សម្រាប់​លោក កិច្ច​សហប្រតិបត្តិការ​នេះ​អាច​នឹង​ទទួល​បាន​ផ្លែ​ផ្កា​ខ្ពស់។ យោង​តាម​ការ​ប៉ាន់​​ប្រមាណ​របស់លោក គណបក្ស​​ហ៊្វុន​ស៊ិនប៉ិច​ រួមជាមួយ​គណបក្ស​នរោត្តម រណឫទ្ធិ អាច​​នឹង​ទទួល​បាន​លទ្ធផល​​​ល្អ​ប្រសើរ​នៅ​ខែ​ឧសភានេះពីបីទៅ​បួន​ដង ជាង​កាល​ដែល​ ​គណបក្ស​​ដាក់​បញ្ជី​ឈ្មោះ​តែ​ម្នាក់​ឯង។​

មិន​​មាន​ប្រតិកម្ម​ទៅ​នឹង​ចលនា​របស់​គណបក្ស​ប្រ​ឆាំង​
យ៉ាង​ណា​មិញ​ លោកយូ ហុក​គ្រី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ បាន​លើក​អំណះ​អំណាង​ដូច​គ្នានេះ​ និង​បានធ្វើការ​ប៉ាន់​ប្រមាណ​ផ្ទាល់​មួយ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ ដោយ​បាន​ពន្យល់​ថា គណបក្ស​នីមួយៗ​ត្រូវ​ទទួល​អត្ថ​ប្រយោជន៍​ពី​​កិច្ច​សហការនេះ។ លោក​​បាន​ពន្យល់​លំអិត​ថា គណបក្ស​នីមួយៗ​បាន​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​មួយ ដើម្បី​​ពិភាក្សា​អំពី​បែប​បទនៃ​កិច្ច​សហ​ប្រតិបត្តិការ​​នេះ​។ លោក​បាន​គូស​បញ្ជាក់​ថា «ខ្ញុំមិន​ចង់​ឃើញ​សហ​ប្រតិបត្តិការ​នេះ​ស្លាប់​ មុន​ពេល​​បោះ​ឆ្នោត​ឡើយ!»។​ លោក​បាន​អះអាង​ថា​ទំនាក់​ទំនង​ថ្មី​រវាង​គណបក្ស​ទាំងពីរ​ ដែល​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​គណបក្ស​រាជានិយម​នោះ មិន​មែន​ «ឆ្លើយ​តប​» ទៅ​នឹង​ការ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ​នោះទេ។​



អាន​បន្ថែមនៅលើ​កាសែត
-គណ​បក្ស​សម រង្ស៊ី​រៀប​ចំ​សមាជ​ ដើម្បីត្រៀម​លក្ខណៈ​ចូលរួមការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​មូល​ដ្ឋាន​ នា​ខែឧសភា ០២-០២-២០០៩
-ជម្លោះ​ផ្ទៃ​ក្នុ​ង​គណបក្ស​នរោត្តម រណឫទ្ធិៈ ការ​ទាស់​ទែង​គ្នា​​ជាមួយ​សម្ព័ន្ធ​ភាព​នៃ​គណបក្ស​រណសិរ្ស​ជាតិ​ខ្មែរ ៣០-០១-២០០៩
-គណបក្ស​ប្រឆាំង​នៅកម្ពុជា​បង្កើត​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បីការ​ផ្លាស់​ប្តូរ ១៥-០១-២០០៩
-ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក ខ័ណ្ឌ​ នៅកម្ពុជា៖​ គ.ជ.ប​ ​បង្ហាញចំនួន​សមាជិក​ក្រុម​ប្រឹក្សាទាំងអស់​សរុប៣ ២៣៥នាក់ ១៩-០១-២០០៩

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ