កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណបក្ស​នរោត្តម រណឫទ្ធិ ​ពន្យល់​អំពី​ភាព​វឹកវរ​នៅ​ក្នុង​គណបក្ស​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០២-០២-២០០៩

 

នៅ​ក្នុងពិធីចុះ​ហត្ថលេខា​លើ​កិច្ចសហ​ប្រតិបត្តិការ​​រវាង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ​ នៅ​​ថ្ងៃ​​ច័ន្ទ ទី​២ ខែកុម្ភៈ នា​ទីក្រុង​ភ្នំពេញ ថ្នាក់​ដឹកនាំ​គណបក្ស​នរោត្តម រណឫទ្ធិ​បាន​​ធ្វើ​ការ​បក​ស្រាយ ជុំវិញ​ចលាចល​​​ដែល​កើត​មាន​នៅក្នុង​គណបក្ស​របស់​ខ្លួន​។ កាល​​ពី​ថ្ងៃ​ទី​៣០ ​ខែ​មករា សមាជិក​គណបក្ស​រណសិរ្ស​ជន​​ជាតិខ្មែរ ដែល​ត្រូវបាន​រំលាយ​ទៅ​ជា​​​គណបក្ស​នរោត្តម រណឫទ្ធិ បាន​ធ្វើ​បាតុកម្ម​​​នៅ​មុខ​ទីស្នាក់​ការ​គណបក្ស​ និង​បាន​បង្ក​អោយ​មាន​ការ​ខូច​ខាត​ផ្សេងៗ​ ក្នុង​គោល​បំណង​តវ៉ា​ប្រឆាំង​នឹង​ដក​តំណែង​របស់​អ្នក​ស្រី​មាស សុគន្ធ សមាជិក​គណបក្ស​មួយរូប។ ក្រោយមក​​ ក៏​​​មានការ​បញ្ឈប់​តំណែងសមាជិក​គណបក្ស​​​​រណសិរ្ស​​​ផ្សេងៗ​​នៅ​ថ្ងៃ​បន្ទាប់​។​ គណបក្ស​នរោត្តម រណឫទ្ធិ និង​ព្រះ​អង្គ​ម្ចាស់​រណឫទ្ធិ​បាន​ពន្យល់​បក​ស្រាយ។

 

មូល​ហេតុ​នៃការ​ដក​អ្នកស្រី​មាស​ សុគន្ធ
សម្រាប់​លោក​យូ ហុកគ្រី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណ​ឫទ្ធិ ស្ថាន​ភាព​នេះ​​គឺ​ជា​លទ្ធផល​​នៃ​​«ជម្លោះ​បុគ្គល​ នៅក្នុង​បក្ស»។ លោក​បាន​ពន្យល់​ថា​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ សំដៅ​ដោះស្រាយ​បញ្ហា​​មួយ​ចំនួន​ដែល​គណបក្ស​ប្រឈ​ម​មុខ​ «សមាជិក​ខ្លះ​​​បាន​លើក​ឡើង​អំពី​ករណី​របស់​​អ្នក​ស្រីមាស សុគន្ធថា​​​ស្វាមី​របស់​គាត់​បាន​ចូល​​​​​ទីស្នាក់​ការបក្ស​​ ដោយ​មាន​កាន់​អាវុធ​ ក្នុង​គោល​បំណង​គំរាម​កំហែង​អ្នក​ដែល​បង្ក​ជម្លោះ​​​ជាមួយ​ភរិយា​របស់​​គាត់»។ លោក​បានបន្ថែម​ថា នេះ​គឺជា​កំហុស​ឆ្គង​មួយ ដែល​មិន​អាច​អត់អោន​​អោយ​បាន​​ «ហេតុ​ដូច្នេះ​ហើយទើប​បាន​ជា​ក្រុម​ប្រឹក្សា​ភិបាល​បាន​ស្នើអោយ​អ្នក​ស្រី​​ពន្យល់​​អំពីទង្វើ​​​របស់​ស្វាមី​​​អ្នកស្រី»។

លោក​យូ ហុក​គ្រី បាន​បន្ត​ទៀត​ថា​ បន្ទាប់ពីកើត​មាន​ឧប្បត្តិហេតុ​នេះ​ឡើង​មក សមាជិក​ក្រុម​ប្រឹក្សាភិបាល​រូប​នេះ​បាន​ប្រើ​ពាក្យ​សំដី​ប្រមាថ​មើល​ងាយ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​។ «ទោះ​បីជា​ព្រះអង្គ​ម្ចាស់​ចាក​ចេញ​ពី​គណបក្ស​ក៏​ដោយ ក៏​គណបក្សរាជានិយម​​នេះ​​នៅ​តែ​រក្សា​ព្រះនាម​ និង​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះ​អង្គ​ដដែល​។ យើង​បាន​ស្នើ​អោយ​អ្នក​​ស្រី​មាស សុគន្ធ​ សរសេរ​លិខិ​ត​សុំ​ទោស​សម្តេច​ក្រុម​ព្រះ។ យើង​បានទុកពេល​អោយ​គាត់ ប៉ុន្តែ យើង​មិន​ឃើញ​មាន​លិខិត​សុំ​ទោស​ណាមួយ​ឡើយ! ដូច្នេះ​​ យើង​សន្និដ្ឋាន​ថា​គាត់​​មិន​គាំទ្រ​គណបក្ស​នរោត្តម រណឫទ្ធិ​ទេ។ សរុប​មក សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ពីរ​ភាគ​បី បាន​សម្តេច​ដក​គាត់​ចេញ​ពី​បក្ស​។​ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែមករា ប៉ុន្តែ ដោយសារ​ចំ​ពេល​បុណ្យចូល​ឆ្នាំ​ចិន​ យើង​ក៏​បាន​សម្រេច​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​ថ្ងៃ​ទី​៣០ ខែមករា»។

គណបក្ស​នរោត្តម រណឫទ្ធិ ចង់​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​សមាជិក​គណបក្ស​រណសិរ្ស
លោក​អគ្គលេខាធិការ​បាន​រម្លឹក​​ថា​ គណបក្ស​រណសិរ្ស​ជន​ជាតិ​ខ្មែរបាន​រំលាយ​ចូល​គណបក្ស​​នរោត្តម​ រណឫទ្ធិ នៅ​ក្នុង​សមាជ​​​មួយ​របស់​ខ្លួន​។​លោក​មាន​ប្រសាសន៍ថា «រវាង​គណបក្ស​ទាំង​ពីរ​ តើ​គណបក្ស​ណាមួយ​ស្រប​ច្បាប់​? គណបក្ស​យើងត្រូវ​បាន​ចុះ​បញ្ជី​នៅ​​ក្រសួង​​មហា​ផ្ទៃ ហើយ​យើង​ធ្លាប់​បាន​ចូល​រួម​បោះឆ្នោត​ជា​ច្រើន​លើក និង​បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភាជាតិ!»។ ដោយ​ធ្វើ​ការ​វាយប្រហារ​ទៅ​លើ​លោក​ស៊ុត ឌីណា អគ្គលេខាធិការ​​រង​គណបក្ស​នរោត្តម រណឫទ្ធិ និង​ជា​អតីត​សមាជិក​គណបក្ស​រណសិរ្សជន​​ជាតិ​​ខ្មែរ ដែល​បាន​ការ​ពារ​​អ្នក​ស្រី​មាស សុគន្ធ​ លោកយូ ហុក​គ្រី​​​បាន​ចោទ​សួរ​ថា «​តើ​អគ្គលេខាធិការរង​អាច​បណ្តេញ​អគ្គលេខាធិការ​បាន​ដែរ​រឺទេ?» លោកស៊ុត ឌីណា ក៏​ត្រូវ​បាន​ដក​ចេញ​ពី​គណបក្ស​​ផង​ដែរ​។​

លោក​យូ ហុកគ្រី​បាន​ប្រកាស​ថា «យើង​កំពុង​តែ​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់តុលាការ​ ប្តឹង​រាល់​អ្នក​ដែល​បាន​បំផ្លិច​បំផ្លាញ​ទីស្នាក់​ការ​គណបក្ស​នរោត្តម រណ​ឫទ្ធិ និង​ប្តឹង​ស្វាមី​អ្នក​ស្រី​មាស​ សុគន្ធទៅកាន់​ក្រសួង​ការ​ពារ​ជាតិ ពី​បទ​ប្រើប្រាស់អាវុធ​ខុស​ច្បាប់​»។​
 
លោកស៊ុត ឌីណាៈ នេះ​ជាការ​ដណ្តើមអំណាច​
ដោយ​ឡែក លោក​ស៊ុត​ ឌីណា បាន​លើក​ឡើង​ពីការ​បណ្តេញ​លោក​ចេញ​ពី​គណបក្ស​នរោត្តម រណឫទ្ធិ​ កាល​ពី​ថ្ងៃទី​៣១ មករា​ ហើយ​ការ​សម្រេច​​បែប​នេះ​មិនបានធ្វើអោយ​លោកមានការ​ «ភ្ញាក់​ផ្អើល»​នោះ​ទេ។ លោក​បាន​ពន្យល់​ថា​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​រណសិរ្ស​ជន​ជាតិ​ខ្មែរ បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​ នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កុម្ភៈ ទៅកាន់​ព្រះ​បរម​រាជ​វាំង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រាជ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​ ដើម្បី​បរិហារ​អំពី «ការ​ខ្វះ​ខាត​​ភាព​ស្រប​ច្បាប់​នៃការ​គ្រប់​គ្រង​​​របស់​គណបក្ស​​នរោត្តម រណឫទ្ធិ​» ហើយ​បើ​តាម​ប្រសាសន៍​របស់​លោក «គណ​បក្ស​នេះ​បាន​​ដណ្តើម​អំណាច»។ លោក​បាន​គូស​បញ្ជាក់ថា «កាល​ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៦ នៅ​​ក្នុង​សមាជ​មួយ គណបក្ស​រណសិរ្ស​ជន​​ជាតិ​​ខ្មែរ បាន​ប្រគល់​អំណាច​របស់​ខ្លួន អោយ​ទៅ​​​សម្តេច​​ក្រុម​ព្រះ​ គឺ​មិនមែន​អោយ​ទៅ​អនុ​ប្រធាន​របស់​សម្តេច​ក្រុម​ព្រះ (លោក​ឈឹម សៀក​ឡេង)​ រឺ​ក៏​អគ្គលេខាធិការ​បក្ស​ (លោក​ យូ ហុកគ្រី)នោះទេ»។

ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ មិន​ចង់​អោយប្រើ​​ព្រះនាមរបស់ព្រះអង្គ
យ៉ាង​ណា​មិញ ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ដែលបាន​បង្កើត​វិប​សាយ​​ផ្ទាល់​ព្រះ​អង្គថ្មី​​​មួយ ចាប់តាំង​ពី​ព្រះ​អង្គ​ចូល​កាន់​តំណែង​ថ្មីជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ក៏​បាន​​បញ្ចេញ​មតិ​យោបល់​ផង​ដែរ។ នៅក្នុង​លិខិត​​​មួយច្បាប់ ចេញ​ផ្សាយ​​នៅ​លើ​វិប​សាយ​​ព្រះអង្គ ចុះ​ថ្ងៃទី​៣១ ខែមករា​«ផ្ញើ​ជូនជន​រួម​ជាតិ​​​និង​សមាជិក​គណបក្ស​នរោត្តម រណឫទ្ធិ»  សម្តេច​​ក្រុម​ព្រះ​​បាន​ស្នើ​សុំអោយ​ដក​ឈ្មោះ​និង​រូប​របស់​ព្រះ​អង្គ​ ចេញ​ពី​រូប​​សញ្ញា​និង​និមិត្ត​សញ្ញា​នៃគណបក្ស​នរោត្តម រណឫទ្ធិ ដើម្បី​រក្សា​អព្យាក្រឹត្យ​ភាព​នយោបាយ​​នៃ​ស្ថាប័ន​ព្រះ​បរម​រាជ​វាំង ដែលព្រះអង្គ​កំពុង​បំពេញ​តួនាទី​​​សព្វ​​ថ្ងៃ​។​

«ថ្មីៗ​នេះ មាន​សកម្មភាព​មួយ​ចំនួន​​បានធ្វើអោយ​ប៉ះពាល់ដល់​កិត្តិយសនិងកិត្តិនាម​​​របស់​ខ្ញុំ ព្រម​ទាំង​មាន​ការ​រិះគន់​មក​លើ​រូប​ខ្ញុំ​យ៉ាង​ខ្លាំង​ថា បាន​បន្ត​លូកដៃ​ចូល​​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​​គណបក្ស​នេះ​​(នរោត្តម រណឫទ្ធិ)។ ដោយ​ផ្នែក​លើ​មូល​ដ្ឋាន​ជាក់​លាក់​ទាំង​នេះ​ ខ្ញុំ​បាន​សម្រេចចិត្ត​ស្នើ​ថ្នាក់​ដឹក​នាំ​ ​គណបក្ស​នរោត្តម រណឫទ្ធិ រៀប​ចំ​នីតិវិធី​ប្តូរ​ឈ្មោះ​និង​ រូប​របស់​ខ្ញុំ​​ចេញ ដើម្បី​ជៀស​​វាង​​រាល់​ពាក្យ​រិះគន់ផ្សេងៗ។ ប៉ុន្តែ ថ្នាក់​ដឹក​នាំ​​​​បក្ស​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ ដើម្បី​បន្ត​ប្រើ​ឈ្មោះ និង​រូប​ថត​របស់​ខ្ញុំ តទៅ​ទៀត រហូត​​ក្រោយ​ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ថ្មី នា​ខែ​ឧសភា​ខាង​មុខ​នេះ»។ ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ​បាន​បន្ថែម​​ថា ​ទ្រង់​យល់​ព្រម​តាម​សំណើ​របស់​ពួកគេ។ ដោយ​ត្អូញ​ត្អែរ​ចំពោះ​ «ការ​វាយ​ប្រហារ​យ៉ាង​អយុត្តិធម៌ មកលើ​រូប​ថត​និង​ឈ្មោះ​របស់​ព្រះអង្គ» សម្តេច​ក្រុមព្រះ​បាន​លើក​ឡើង​នៅ​ចុង​សារ​លិខិត​ថា «ព្រះអង្គ​នៅតែ​បន្ត​បម្រើ​ជាតិ សាសនា និង​ព្រះមហាក្សត្រ»នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា តាម​រយៈ​តួនាទី​ថ្មី ដែល​ព្រះមហាក្សត្រ​ទ្រង់ប្រោស​ព្រះរាជ​ទាន​ដល់​ព្រះអង្គ។


1 អធិប្បាយ
ដោយ chao tooch 2009-02-17 01:24:10
*To all khmer intellectuals with full National consiences and Democracy:
-If you are young student or young khmer nationalist and WANT BECOME a khmer politicians...Dont invovle with the khmer king family....because khmer king need old guys only, they're have Good knee down skill than you.
PEAK PEETH RAING SLAING.
CHAO TOOCH
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ