កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ក្រុម​អ្ន​កការ​ពារ​សិទ្ធិ​មនុស្ស​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​បាន​ញុះ​ញង់​ប្រជាពលរដ្ឋ
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-០២-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១២ ធ្នូ ២០០៧៖ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចូលរួមជា​មួយ​ប្រជាពល​រដ្ឋ​ដីក្រហម នៅទិវា​សិទ្ធិ​មនុស្ស​
©ចន វីង / Magnum


អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ​ អ្នក​​​ការ​ពារ​សិទ្ធិមនុស្ស​​បាន​ទទួល​រង​នូវការ​ចោទ​ប្រកាន់​ជា​ច្រើន ពី​​សំណាក់​អាជ្ញាធ​រកម្ពុជា ថា​បាន​​​ចូលរួម​បង្កចលាចល​ និង​ញុះ​ញង់​​​ប្រជាពលរ​ដ្ឋ​អោយ​ធ្វើការ​តវ៉ា​ទាម​ទារ​ នៅ​ក្រៅ​​ក្រប​ខ័ណ្ឌ​ច្បាប់។ អង្គការ​ក្រៅរដ្ឋាភិបាល​នានា​​បាន​ធ្វើការ​បដិសេធ​ចំពោះស្ថាន​ភាព​​ចោទ​ប្រកាន់​ខាង​លើនេះ​​យ៉ាង​ដាច់ណាត់ ហើយអង្គការ​ទាំង​នោះ​មាន​ការ​ព្រួយ​បារម្ភអំពីការ​គំរាម​កំហែង​​កាន់​តែ​ធ្ងន់​ធ្ងរ​មក​​លើ​បុគ្គលិក​របស់ខ្លួន​​។ នៅ​ត្រង់​ចំណុច​នេះ អង្គការ​ក្រៅ​​រដ្ឋាភិបាល​​បាន​​មើល​ឃើញ​ថាអាជ្ញាធរកម្ពុជាមាន​​គោល​​បំណង​​​ធ្វើ​អោយ​អង្គការ​-សមាគម​​បាត់​បង់​​តម្លៃ ដើម្បី​ងាយ​​ស្រួល​​រាំង​ស្ទះដល់ដំណើរ​ការ​បញ្ចេញ​មតិ​របស់ពួកគេ  ជា​ពិសេស​ តាម​រយៈ​​ការ​ការ​អនុម័ត​ច្បាប់​មួយ ស្តីពី​អង្គការ​ក្រៅរដ្ឋាភិបាល​ នា​ពេល​​អនាគត​​។ បើ​តាម​អង្គការ​​ទាំងអស់​នេះ ច្បាប់​ថ្មី​នេះ​អាច​នឹង​កាត់​បន្ថយ​ឯករាជ្យ​ភាព​របស់ពួកគេ។ ​យ៉ាង​ណាមិញ នៅ​ក្នុង​​របាយការណ៍​ប្រចាំ​ឆ្នាំ​ទី​៨ ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ថ្ងៃ​​អង្គារ ទី​៣ ខែកុម្ភៈ​នេះ សមាគម​អាដហុក បាន​ប្រកាស​ភាព​អាសន្ន ជុំវិញ​បញ្ហា​នេះ។

 

បេសកកម្ម​ច្បាស់លាស់​របស់អង្គការ​...
លោក​ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​សំដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាន​ភាព​នេះ​។​ ការ​​គំរាម​កំហែង​អ្ន​ក​ការ​ពារ​សិទ្ធិ​មនុស្ស​ បាន​កើត​ឡើង​គួរ​អោយ​ព្រួយ​បារម្ភ ពិសេស​ការ​គំរាម​កំហែង​​មក​លើ​សកម្មជន​​សិទ្ធិ​មនុស្ស​ ថា​បានញុះ​ញង់​ រឺ​នៅ​ពី​ក្រោយ​ខ្នង​ជន​រង​គ្រោះ​ ពី​ករណី​រំលោភ​​ដី​ធ្លី ដែល​ចេះ​ទាម​ទារ​តវ៉ា​ទៅតុលាការ​ រឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អោយជួយ​ដោះ​លែង​តំណាង​​របស់​ពួកគេ រឺ​ដោះ​ស្រាយ​ផ្តល់​ដី​មកជូន​ពួកគេ​វិញ។ មន្រ្តី​ខ្លះដែល​ចោទ​ប្រកាន់​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​បែប​នេះ គឺ​មាន​គោល​បំណង​ចង់​បំបាក់​ស្មារតី មិនអោយ​សកម្មជន​សិទ្ធិ​មនុស្ស​​ហ៊ាន​បន្ត​ផ្តល់ការ​ប្រឹក្សា​ច្បាប់​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ ពីការ​រំលោភ​នានា ពិសេស​អំពី​ការ​រំលោភ​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​។ នៅ​ក្នុង​ឆ្នាំ​២០០៨ មាន​ករណី​គំរាម​កំហែង​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៦៣ករណី​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​យ៉ាង​តិច​ ១៦៤នាក់​។​

លោក​ធន សារាយ​ បាន​គូស​បញ្ជាក់ថា ការ​គំរាមកំហែង​​​ទាំង​នេះ​ធ្លាប់​មាន​រួច​​មក​ហើយ កាល​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ កើត​មាន​តែ​លើ​តំណាង​សហគមន៍​ជា​ពិសេ​ស​​​ប៉ុណ្ណោះ​។​ ការ​គំរាម​កំហែង​បានកើន​ឡើង​​គួរ​អោយ​កត់​សម្គាល់​នៅ​ឆ្នាំ​២០០៨។ លោក​ប្រធាន​សមាគ​អាដហុក បាន​លើក​អំណះ​អំណាង​​មក​បញ្ជាក់​​ថា​ «អ្វី​ដែល​យើង​បានធ្វើ មិនមែន​ជា​ទង្វើ​ខុស​ច្បាប់​ឡើយ។ ខ្ញុំ​សូម​ធ្វើការគូស​បញ្ជាក់​​។ យើង​បាន​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​អំពី​សិទ្ធិ​របស់​ពួកគេ និង​បាន​ផ្តល់​ការ​ប្រឹក្សា​​​ផ្នែក​ច្បាប់​ ដើម្បីធ្វើអោយ​ការ​ទាម​ទារ​របស់ពួកគេ​មានលក្ខណៈ​ត្រឹមត្រូវ​ស្រប​ច្បាប់​។ ខ្ញុំ​មិន​ចង់​​លឺ​គេ​និយាយ​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ញុះ​ញង់​អ្នកភូមិ​អោយ​តវ៉ា​នោះទេ។ ករណី​នេះ​មិន​ធ្លាប់​​កើត​មាន​​ឡើយ​ គឺ​ប្រជាពលរដ្ឋ​ដែល​ទៅ​​​តវ៉ា​ទាម​ទារ​ដោយ​ផ្ទាល់ខ្លួន​ពួកគេ! ផ្ទុយ​ទៅវិញ យើង​​បាន​ពន្យល់​​​ពួកគាត់​​​កុំ​អោយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ រឺ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ»។

ចំណែក​អង្គការ​លីកាដូ ដែលជា​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​នៅកម្ពុជា​ដ៏សំខាន់​ ក៏​បាន​លើក​ឡើង​ដូច​គ្នា​នេះ​ផង​ដែរ។ លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​នេះ បាន​កត់​សម្គាល់​អំពី​ការ​កើន​ឡើង​ដ៏​គួរ​អោយ​ព្រួយ​បារម្ភ​ នៃការ​គំរាម​កំហែង​មក​លើ​ក្រុម​ការ​ពារ​សិទ្ធិ​មនុស្ស​​​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក៏ដូចជា​សកម្ម​ជន​​ផ្សេង​ទៀត​​​។​ លោកស្រីប្រធាន​បាន​មាន​ប្រសាសន៍ការពារ​ថា «យើង​​បាន​លើកឡើង​អំពី​​ករណីនេះ​នៅ​ក្នុង​របាយការណ៍ជា​ច្រើ​ន​។ ខ្ញុំ​សូម​លើក​ឧទាហរណ៍មួយ​  គឺ​​​បុគ្គលិក​ម្នាក់​នៃ​អង្គការ​របស់​យើង ត្រូវ​បាន​គេ​វាយ​ដុំ​នៅ​តំបន់​ដីក្រហម ខណៈ​ពេល​បុគ្គលិក​ម្នាក់​​នោះ​បាន​ពន្យល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ប្រាប់​ដល់​អ្នក​ភូមិ​ទាំង​នោះ​! ម្យ៉ាង​វិញ​ទៀត បុគ្គលិក​​របស់​យើង​បាន​ទទួល​សារ​​អនាមិក​មួយច្បាប់​ ដែល​មាន​រួប​​​ក្បាល​ខ្មោច​មួយ... ។ ការ​​និយាយ​​ថា​យើង​នៅ​ពីក្រោយ​ខ្នង​នៃបាតុកម្ម​នេះ​គ្រាន់​តែ​ជា​លេស​មួយ​របស់​រដ្ឋាភិបាល ដើម្បី​មិន​​​ដោះ​ស្រាយប​ញ្ហា​នេះ​ប៉ុណ្ណោះ​។ យើង​មិន​ដែល​​ធ្វើ​ទង្វើ​​​បែបនេះ​ឡើយ»​​។

ដោយ​ឡែក​​ លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បានលើកឡើង​ផ្ទុយទៅវិញ។ លោក​ទទួល​ស្គាល់​ថាជួន​កាល ​អាជ្ញាធរ​​បាន​បង្ក​ការ​លំបាក​ដល់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ថាន​ភាព​នេះ​មានភាព​ប្រសើរ​ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០០៧។ «អាជ្ញាធរ​ហាក់​បីដូចជា​យល់អំពី​តួនាទី​របស់​អង្គការ និង​សិទ្ធិ​ពលរដ្ឋ​ បើ​ទោះ​បីជា​នៅ​មាន​ព្រំដែន​កំណត់​ខ្លះ​ក៏​ដោយ...។ រាល់​លើក​ដែល​មជ្ឈមណ្ឌល​របស់យើង​រៀប​ចំ​វេទិកា​នៅតាម​ខេត្ត នា​ឆ្នាំ​២០០៨ អាជ្ញាធ​រ​មិន​បាន​ហាមឃាត់​មិនអោយ​រៀប​ចំ​ ដូច​កាល​ឆ្នាំ​២០០៧នោះ​ទេ ជា​ពិសេស​នៅ​ខេត្ត​​កំពង់​ឆ្នាំង និង​រតនគិរី»។

យោងតាមអង្គការ​ក្រៅរដ្ឋាភិបាល ​​អាជ្ញាធរ​មូល​ដ្ឋាន​រា​រាំង​​កិច្ចការ​របស់​ក្រុមអ្ន​កការ​ពារ​សិទ្ធិ​មនុស្ស​
លោក​ធន សារាយ បានធ្វើការ​ចោទ​ប្រកាន់ «អាជ្ញាធ​ថ្នាក់ខេត្ត​មួយចំនួន ដែល​មិន​ស្វាគមន៍​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ និង​បដិសេធ​សហការ​ជាមួយយើង»។ លោក​បាន​បន្ថែមទៀត​ថា ខេត្ត​មួយ​ គឺខេត្ត​ក្រចេះ បាន​ដាក់​​សមាគម​អាដហុក ទៅក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ស្រប​ពេល​ដែល​ខេត្ត​​ ​រតនគិរី បាន​បង្ក​ការ​​លំបាក​ដល់អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​​​របស់អង្គការ​ ហើយ​ខេត្ត​នេះ​បាន​ដាក់​បន្ទុក​​មកលើ​​សកម្មជន​ អោយ​ទទួល​ខុស​ត្រូវ​លើ​បាតុកម្ម​ដែល​ដឹក​នាំ​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​ភាគ​តិច។ លោកធន សារាយ​បាន​លើក​ឡើ​ងនូវ​​​ឧទាហរណ៍មួយ​​ផ្សេង​ទៀត ថា​មន្រ្តី​ខុទ្ទកាល័យ​ខេត្ត​បាត់​​ដំបងម្នាក់ ចង់​​​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សមាគម​អាដហុក ពីបទញុះ​ញង់​ប្រជាពល​រដ្ឋ​អោយ​​ធ្វើ​បាតុកម្ម​នៅ​មុខ​តុលាការ​។ ប៉ុន្តែ​ ​ការ​ដាក់ពាក្យ​បណ្តឹង​នេះ​មិន​បាន​សម្រេច​នោះទេ បន្ទាប់​​ពី​មាន​អន្តរាគមន៍​ពីសំណាក់​អភិបាល​ខេត្ត​ ដែល​បាន​បញ្ជាក់​ប្រាប់​មន្រ្តី​រូប​នោះ​ថា​គាត់​មិន​មាន​​ភស្តុតាង​​ណាមួយ​ឡើយ»។

គោលការណ៍​របស់​សមាគម​អាដហុក គឺ​ផ្លាស់​ប្តូរ​ទីតាំង​សកម្ម​ជន​ណា ដែល​ក្លាយ​ជាកម្មវត្ថុ​នៃការ​គំរាម​កំហែង​។ «គោល​បំណង​របស់​យើង គឺ​មិនមែន​ដណ្តើម​អំណាច​ពី​អាជ្ញាធរ​​​នោះទេ ប៉ុន្តែគឺ​គ្រាន់​តែ​ចង់ផ្តល់​យុត្តិធម៌​​ជូន​ប្រជា​ពលរដ្ឋ​។ យើង​នៅ​តែ​បន្ត​ពន្យល់​​អំពី​បេសកកម្ម​របស់យើង ប្រាប់​ដល់​អាជ្ញាធរ ហើយ​យើង​លើក​ទឹក​ចិត្ត​អ្នកការពារ​សិទ្ធិ​មនុស្ស​របស់យើង មិន​ត្រូវ​រា​ថយ​ឡើយ បើ​ទោះ​បី​ជាមាន​ភាព​មិន​ជោគ​ជ័យ​​​ខ្លះ​ក៏ដោយ...»។

រាជ​រដ្ឋាភិបាលៈ មនុស្ស​ខូច​នៅ​ភាគីទាំង​សង​ខាង
ដោយត្រូវ​បាន​សាក​សួរ​ត្រង់​ចំណុច​នេះ លោក​ខៀវ កាញ៉ារីទ្ធ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​​ពន្យល់​ថា​ «មាន​ករណី​ខ្លះ នៅ​ភាគឦសាន​ប្រទេស​ ដែល​ប្រជាជន​បានលក់​ដី​ស្រប​ច្បាប់ ប៉ុន្តែ​ តំណាង​សិទ្ធិ​មនុស្ស​ បាន​ញុះ​ញង់​ពួកគាត់​​អោយទាម​ទារ​យក​ដី​នោះ​មក​វិញ។ ខ្ញុំ​មិន​និយាយ​ថា​​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ​នោះទេ ខ្ញុំ​គ្រាន់​តែ​និយាយ​ថា យើង​ត្រូវ​មើល​ទាំង​សង​ខាង។ មាន​​មនុស្ស​ខូច​នៅក្នុង​រដ្ឋាភិបាល ហើយ​យើង​មិន​គាំទ្រ​ពួកគេ​ឡើយ ក៏ដូច​ជា​នៅក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល ពួកគេ​មិន​មែន​ជា​ទេវតា រឺ​ព្រះ​​​ឡើយ! យើង​ត្រូវ​ទទួលស្គាល់​​ថា​របាយ​កា​រណ៍​របស់​​ថ្នាក់​ក្រោម​យើង មិនមែន​សុទ្ធ​តែ​ត្រឹម​ត្រូវ​​ទាំង​អស់​នោះទេ...។ ភាគី​ទាំង​ពីរ​មិន​មែន​សុទ្ធ​តែ​​ល្អ​ឥត​ខ្ចោះ​ឡើយ ប៉ុន្តែ ប្រសិនជាភាគីទាំង​ពីរ​ទទួល​ស្គាល់​ចំណុច​នេះ​ យើង​​​នឹង​អាច​សហការ​រួមគ្នា​បាន​!​»​។​

ជម្លោះ​ដីធ្លី គឺជា​ដើម​ហេតុ​​នៃជម្លោះ​រវាង​អង្គការ​ក្រៅរដ្ឋាភិបាល​និង​អាជ្ញាធរ
សមាគម​អាដហុកបានសំដែង​ការ​សោក​ស្តាយ​ថា​ការ​សំឡុត​បំភិត​បំភ័យ​មកលើ​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​​មនុស្ស​ បានកើត​មាន​នៅ​ក្នុង​បរិបទ​នៃ​ជម្លោះ​ដីធ្លី ដែលនៅតែ​ជា​បញ្ហា​ក្តៅគគុក​មួយ​នៅ​ក្នុង​សង្គម​​​កម្ពុជា។ របាយការណ៍សមាគម​អាដហុក​បានលើកឡើង​ថា មន្រ្តីយោធាដែល​បានចូល​ពាក់​​ព័ន្ធ​នៅ​ក្នុងទំនាស់​ដី​ធ្លី បានកើនឡើង​បីដង​ លើស​ពី​ឆ្នាំមុន (៤០ករណី នៅ​ឆ្នាំ​២០០៧ និង​នៅ​​ឆ្នាំ​២០០៨ មាន​១២៥ករណី)។​

លោក នី ចរិយា ប្រធាន​កម្មវិធី​ស៊ើប​អង្កេត​នៃ​សមាគ​អាដហុក បាន​កត់​សម្គាល់​ថា «ជម្លោះ​ដី​ធ្លី​ភាគ​​​ច្រើន​ ជាប់​ពាក់​ព័ន្ធ​ទៅនឹង​ការ​សាង​សង់​បន្ទាយ​ទាហាន​» ដែល​ប៉ះពាល់​ដល់​អ្នក​ភូមិ​​ ដែល​រស់​នៅ​​តំបន់​នោះ។ «ករណីទំនាស់​ដី​ធ្លី​​មួយ ប៉ះពាល់យ៉ាង​ហោច​ណាស់​​ប្រជាពល​រដ្ឋ​​​​៥០០​​គ្រួសារ​ លើ​ផ្ទៃដី​ទំហំ​ពី​២០០ ទៅ​៥០០ហិច​តាយ៉ាង​តិច​»។ ខេត្ត​ដែល​ប៉ះពាល់​ខ្លាំង​ជា​ង​គេ​បំផុត មាន​ដូច​ជា​ខេត្ត​បាត់​ដំបង បន្ទាយ​មានជ័យ មណ្ឌលគិរី រតនគិរី និង​ក្រចេះ។​

ទំនាស់​ដីធ្លី​នៅ​តែ​ក្តៅគគុក
សមាគម​អាដហុក​បាន​កត់​សម្គាល់​ថា អំពើ​ហិង្សា​ដែល​កើត​ចេញ​ពី​​​ទំនាស់​ដី​ធ្លី​កាន់​តែ​មាន​សភា​ព​ធ្ងន់​ធ្ងរ​ឡើង​​​ នៅ​ឆ្នាំ​២០០៨ ដោយ​មាន​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង​៣នាក់ និង​៥នាក់​ទៀត​ស្លាប់​នៅ​មន្ទីរ​​ពេទ្យ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០០៧ មាន​មនុស្ស​ស្លាប់​ត្រឹម​តែ​២នាក់​ប៉ុណ្ណោះ។ ប្រព័ន្ធ​តុលាការ​​នៅ​តែ​ត្រូវ​ប្រើ​ប្រាស់​ដោយ​ក្រុម​ហ៊ុន​ឯកជន និង​អ្នកមាន​អំណាច ​ក្នុង​ការ​ចាប់​ឃុំ​ឃាំង​​អ្នក​តវ៉ា​ពីទំនាក់​ដីធ្លី​នេះ​។ «ឆ្នាំ​២០០៧ មាន​តែមនុស្ស​១៣៩នាក់​ទេ ដែល​ត្រូវ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ក្នុង​ករណី​ទំនាស់​៣៥០ តែ​ឆ្នាំ​២០០៨ មាន​មនុស្ស​១៥០នាក់​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន ក្នុង​ករណី​តែ៣០៦ប៉ុណ្ណោះ»។ ក្រៅ​ពីនេះ យោង​តាម​របាយការណ៍​របស់​សមាគម​អាដហុក​ នៅមាន​អ្នក​ដែល​កំពុង​រត់​គេច​ខ្លួន​ជាង​១០០នាក់​ទៀត ដែល​មាន​ដីកា​ចាប់​ខ្លួន ហើយ​រហូតមកទល់​នឹង​ពេល​សរសេរ​របាយការណ៍​នេះ ​នៅមាន​មនុស្ស​៥៩នាក់​ទៀត ដែល​កំពុង​នៅ​ក្នុង​ការ​ឃុំ​ឃាំង​នៅ​ឡើយ​។​

អង្គការ​បាន​សំដែង​នូវការ​សោក​ស្តាយ​ថា​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​តែ​កើត​មាន​គួរ​អោយ​ព្រួយ​បារម្ភ ហើយមូល​ហេតុ​នៃការ​បណ្តេញ​ចេញ​នេះ​ គឺយក​ដី​ជួល​អោយ​ក្រុម​ហ៊ុន​ឯកជន រឺ​មាន​គម្រោង​អភិវឌ្ឍន៍​លើដីនោះ ដោយ​ពុំមាន​សំណង​អោយ​បានសម​រម្យ​នោះទេ។ ទោះ​បី​ជា​រដ្ឋាភិបាល​​យក​ចិត្ត​ទុក​ដាក់ខ្លះ ក្នុងកា​ររក​ដី​ផ្តល់​ទៅជន​ក្រីក្រ ក្រោមរូប​ភាព​សម្បទាន​សង្គម​កិច្ច តែ​ចំនួន​នេះ នៅមាន​តិច​តួចនៅឡើយ។​ តាម​ព័ត៌មាន​ដែលសមាគម​អាដហុកទទួល​បាន​ ដី​សម្បទាន​​ទាំង​នោះ​មាន​ត្រឹម​តែ​៤០៩ហិចតា រីឯ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលផ្តល់​អោយ​ទៅ​ក្រុម​ហ៊ុន​​ឯក​​ជន​ចំនួន​៧១​ក្រុមហ៊ុន នៅ​ឆ្នាំ​២០០៨ គឺ​មាន​ចំនួន​ដល់​ទៅ២២៥ ០៩០ហិចតា។ របាយ​ការណ៍ខាង​លើ​នេះ​បាន​គូស​បញ្ជាក់​ថា ​មាន​ប្រជាជន​​ចំនួន​​ជាង​មួយម៉ឺន​គ្រួសារ ដែល​បាន​ទាម​ទារ​​តវ៉ា​ ពីការ​ប៉ះពាល់​មក​លើដីធ្លី​របស់​ខ្លួន ដោយ​​សារ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច ដែ​ល​មិន​មាន​ការ​​សិក្សា​ពី​ផល​ប៉ះពាល់​ខាង​សង្គម​អោយ​បាន​​ត្រឹម​ត្រូវ​ល្អ ហើយ​នៅ​មានប្រជាជន​មួយចំនួន​ធំ​ទៀត ដែលពុំទាន់​បានដឹង​ពីផល​ប៉ះពាល់​នៃ​ដី​​សម្បទាន​សេដ្ឋកិច្ច​នេះ ទៅលើ​ដី​ខ្លួន​នៅឡើយទេ ព្រោះ​​ក្រុមហ៊ុន​ខ្លះ​ពុំទាន់​បានចុះ​ទៅ​ធ្វើ​អាជីវកម្ម​នៅលើដី​ទាំង​នោះ​នៅឡើយ។



អាន​បន្ថែមៈ
-តើ​ប្រទេស​កម្ពុជា​នឹង​មាន​គណៈ​កម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ដែល​មាន​អំណាច​ធំ​ទូលាយ​ដែរ​ឬ​ទេ? (១៥-១២-២០០៨)
-ខួប ​លើកទី​៦០​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស: ការ​តវ៉ា/ការ​រិះគន់​​​​ជា​ច្រើន​របស់​​អង្គការក្រៅរដ្ឋាភិបាល​​ សិទ្ធិមនុស្ស នៅភ្នំពេញ (១០-១២-២០០៨)
-ច្បាប់ស្តី​ពី​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ : ជា​អាទិភាព​របស់​រដ្ឋាភិបាល ប៉ុន្តែ​ជា​ការ​គំរាម​សម្រាប់​​សង្គមស៊ីវិល? (០៨-១២-២០០៨)
-គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ានៈ តើ​អនុសាសន៍​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ទទួល​យក​ ដែរ​រឺ​ទេ? (៣០-១០-២០០៨)
-សមាគម​អាដហុក:​ស្ថាន​ភាព​ឆ្នាំ​២០០៧​ល្អ​ប្រសើរ​ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់ (២៩-០១-២០០៨)
-យ៉ាស ហ្គាយ​ រិះ​គន់​សហគមន៍​អន្តជាតិ (១៨-១២-២០០៧)

 

 ខ្លឹមសារសំខាន់ៗនៃរបាយការណ៏សិទ្ធិមនុស្សប្រចាំឆ្នាំ២០០៨ នៅលើវិបសាយសមាគមអាដហុក​ជាភាសាខ្មែរ​


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-តើ​ប្រទេស​កម្ពុជា​នឹង​មាន​គណៈ​កម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស​ដែល​មាន​អំណាច​ធំ​ទូលាយ​ដែរ​ឬ​ទេ? (១៥-១២-២០០៨)
-ខួប ​លើកទី​៦០​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស: ការ​តវ៉ា/ការ​រិះគន់​​​​ជា​ច្រើន​របស់​​អង្គការក្រៅរដ្ឋាភិបាល​​ សិទ្ធិមនុស្ស នៅភ្នំពេញ (១០-១២-២០០៨)
-ច្បាប់ស្តី​ពី​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ : ជា​អាទិភាព​របស់​រដ្ឋាភិបាល ប៉ុន្តែ​ជា​ការ​គំរាម​សម្រាប់​​សង្គមស៊ីវិល? (០៨-១២-២០០៨)
-គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ានៈ តើ​អនុសាសន៍​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ទទួល​យក​ ដែរ​រឺ​ទេ? (៣០-១០-២០០៨)
-សមាគម​អាដហុក:​ស្ថាន​ភាព​ឆ្នាំ​២០០៧​ល្អ​ប្រសើរ​ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់ (២៩-០១-២០០៨)
-យ៉ាស ហ្គាយ​ រិះ​គន់​សហគមន៍​អន្តជាតិ (១៨-១២-២០០៧)

 

 ខ្លឹមសារសំខាន់ៗនៃរបាយការណ៏សិទ្ធិមនុស្សប្រចាំឆ្នាំ២០០៨ នៅលើវិបសាយសមាគមអាដហុក​ជាភាសាខ្មែរ​

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ