កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​ចរចា​ទ្វេ​ភាគី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ត្រូវ​រាំង​ស្ទះ​​​ដោយសារ​ឈ្មោះ​ប្រាសាទ
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-០២-២០០៩

 

ការ​ចរ​ចា​ជុំវិញ​វិបត្តិ​នៅ​ព្រំដែន​​នៅ​ប្រាសាទ​ព្រះវិហារ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​ចាប់​ផ្តើម​ឡើ​ងវិញ​ កាល​​ពី​ចុង​​ខែមករា​នេះ បន្ទាប់ពី​រដ្ឋ​មន្រ្តីការ​បរទេស​ថៃ​ថ្មី​បាន​មក​បំពេញ​​ទស្សនៈ​កិច្ច​នៅទីក្រុង​ភ្នំពេញ​។ កិច្ច​ប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ខ្មែរ​-ថៃ​ ដែល​រៀប​ចំធ្វើ​ឡើង​នៅ​ទីក្រុង​បាងកក នា​ថ្ងៃ​ទី​៣ និងទី​៤ ខែកុម្ភៈ បានទទួល​​បរាជ័យ ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​បោះ​បង្គោល​ព្រំដែន​រួម​។

នៅ​ពេល​ត្រឡប់​មក​​កាន់​ប្រទេស​កម្ពុជា​វិញ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកុម្ភៈនេះ លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​នៅឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថា ភាគី​ទាំង​ពីរ​មិនឯក​ភាព​គ្នា នៅ​ត្រង់​​ឈ្មោះ​​របស់​ប្រាសាទ​ព្រះវិហារ​។

បើ​​តាម​ប្រ​សាសន៍​របស់​លោក​ទេសរដ្ឋ​មន្រ្តី ប្រទេស​ថៃ​ចង់​ប្រើ​ឈ្មោះប្រាសាទ «ព្រះ​វិហារ ថា​​​ប្រា​វិហាន​​» នៅ​ក្នុង​ឯកសារ​ចរចា។ ប្រទេសកម្ពុជា​បាន​បដិសេធ​​ជា​គោល​ការណ៍ ដោយ​ទទួល​​ស្គាល់​តែ​ឈ្មោះ​ «ព្រះវិហារ​» ប៉ុណ្ណោះ។​ លោក​បាន​ពន្យល់​​​​ថា «ឈ្មោះ​នេះ​ត្រូវ​បាន​ប្រើ​​ប្រាស់​ នៅ​ពេល​ប្រាសាទ​ត្រូវ​បានចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ និង​នៅពេល​តុលាការ​​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុង​ឡា​អេ ប្រគល់​ប្រាសាទ​នេះ​មក​អោយ​ប្រទេស​កម្ពុជា [កាល​ពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២]»​។ សមាជិក​​នៃ​គណៈកម្មាធិការ​ចម្រុះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​១១ ខែមេសាខាង​មុខ​ឡើង​វិញ​។​

ទោះ​ជា​យ៉ាង​ណា​ លោកវ៉ា គឹមហុង បាន​អះអាង​ជា​ថ្មី​ថាភាគី​ទាំង​ពីរ​​បានទទួល​ស្គាល់​ភាព​ចាំ​បាច់​​នៃ​ការ​ដក​​កម្លាំង​ទ័ព នៅ​ក្បែរ​ប្រាសាទ និង​វត្ត​កែវសិក្ខាគិរីស្វារៈ ដើម្បី​ធ្វើអោយ​ការ​ងារ​​ស្វែង​រក​បង្គោល​ព្រំដែន​មានលក្ខណៈ​ងាយ​ស្រួល។​

បញ្ហា​នៃការ​កែ​សម្រួល​​កម្លាំង​កងទ័ព​នៅ​វត្ត​កែវសិក្ខាគិរីស្វារៈ នឹង​ក្លាយ​ជាកម្មវត្ថុ​នៃការ​ចរចា​​រវាង​រដ្ឋ​មន្រ្តី​​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​ថៃ ដែលត្រូវ​ជួប​ប្រជុំ​នៅ​ប្រទេស​កម្ពុជា នៅ​​ថ្ងៃទី​៦ ​ខែកុម្ភៈនេះ​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ