កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
តើ​អ្វីនៅ​ពីក្រោយ​​វិមជ្ឈការ​និង​វិសហមជ្ឈការនៅ​កម្ពុជា?
ដោយ ដួង សុខា និង​កូរីន កាឡឺបូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៩-០២-២០០៩
© ចន វីង​ / Magnum
កោះស្លា (កំពត កម្ពុជា) ថ្ងៃទី​១០ ឧសភា ២០០៧៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ប្រើ​ប្រាស់​ម៉ាស៊ីន​វាយ​អង្គុលីលេខ
© ចន វីង​ / Magnum

ថ្ងៃ​១៧ ឧសភា ខាងមុខនេះនឹង​មាន​ការរៀប​ចំ​ការ​​​បោះ​ឆ្នោត​ជា​លក្ខណៈ​​អសកល​មួយ​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​​​ជ្រើស​​រើស​ក្រុម​​ប្រឹក្សារាជធានី ក្រុម​​ប្រឹក្សាខេត្ត ក្រុម​​ប្រឹក្សាក្រុង ក្រុម​​ប្រឹក្សាស្រុក​និង​ក្រុម​​​ប្រឹក្សា​ខ័ណ្ឌ​។ ការ​បោះ​ឆ្នោត​​​​នេះគឺ​ជា​​ដំណើរការ​វិមជ្ឈ​ការ និង​វិសហមជ្ឈ​ការ​​។ រដ្ឋាភិបាល​​ព្យាយាម​ដាក់​ដំណើរការ​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈ​ការ​នេះ​ចាប់​តាំង​ពីឆ្នាំ​២០០១​ម​ក​ម្ល៉េះ​​។ គោលបំណង​នៃ​នយោបាយ​ថ្មីនេះគឺ​ធ្វើ​ប្រតិភូកម្មផ្ទេរ​អំណាច​សម្រេច​​ទៅ​ថ្នាក់​​ក្រោម​ជាតិ ដើម្បី​កំណត់​ការ​គ្រប់​គ្រង​រដ្ឋបាល​​រាជធានី ខេត្ត ក្រុង ស្រុក​ និង​ខ័ណ្ឌ​។​ ដើម្បី​អនុវត្ត​គោល​នយោបាយ​​ថ្មី​នេះ​ ការ​បែង​ចែក​ផ្នែក​រដ្ឋបាល​​ក៏ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កម្ពុជា​ ដោយ​បាន​កំណត់​តួនាទី​ថ្មី​នៃ​រដ្ឋបាល​ថ្នាក់​នីមួយៗ។​ ខាង​ក្រោម​នេះ​គឺ​ជា​ការ​​​ពន្យល់​ខ្លះៗ​​ទាក់ទង​នឹងកំណែទម្រង់​និង​គោល​នយោបាយ​​វិមជ្ឈការ​និង​វិសហ​មជ្ឈការ ប្រឈ​ម​នឹង​ការ​អនុម័ត​ច្បាប់​​ស្តី​ពី​ការ​គ្រប់​គ្រង​រដ្ឋបាល​​នៅ​ថ្នាក់ក្រោម​​ជាតិ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ កាល​ពី​ខែមេសា ឆ្នាំ​២០០៨​។

 

មុន/ក្រោយ ឬក្រឡេក​មើល​ក្រោយពីរដ្ឋបាល​នៅ​កម្ពុជាឡើង​វិញ​
លោក​ឈីវ យីស៊ាង នាយក​​ផ្នែក​សិក្សានៅ​សាលាភូមិន្ទរដ្ឋបាល ពន្យល់ថា៖ «តាំង​ពីការ​ប្រកាស​អោយ​ប្រើ​ប្រាស់​​​រដ្ឋ​ធម្មនុញ្ញ​​​ឆ្នាំ​១៩៩៣មក រដ្ឋាភិបាល​កម្ពុជា​បាន​​គ្រោង​ច្បាប់​មួយ​ស្តី​ពី​​ការ​គ្រប់​គ្រង​​រដ្ឋបាល» ។ ហេតុដូច្នេះ បើ​ទោះជា​​អំណាច​​នៅ​តែ​ប្រមូល​ផ្តុំ​នៅ​ថ្នាក់​ដឹក​នាំ​រដ្ឋ​​​​ក៏​ដោយ​ ក៏គំនិត​នៃ​​ការ​ធ្វើ​វិសហ​មជ្ឈការ​​ មិន​មែន​ជា​គំនិត​ថ្មី​​នោះទេ​។ វិសហមជ្ឈការ​​ មានន័យ​ថា​រដ្ឋាភិបាល​​ធ្វើ​ប្រតិភូកម្ម​មុខ​ងារ​ សិទ្ធិ​អំណាច និង​ធនធាន​ អោយ​​ទៅ​អង្គភាព​ក្រោម​បង្គាប់ រឺ​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ប្រភេទ​ណាមួយ​​ ដើម្បី​អនុវត្ត​ក្នុង​នាម​រដ្ឋាភិបាល។​​ ប៉ុន្តែ ដំណើរ​ការ​​​វិមជ្ឈការ​មានការ​វិវត្តន៍​តិច​តួច​ប៉ុណ្ណោះ​។​

​​អំណាចនៅតែ​ប្រមូល​ផ្តុំ​នៅថ្នាក់​ដឹកនាំ​រដ្ឋៈ តើ​នេះគឺជា​ប្រពៃណី​រឺ?
មុន​​ពេល​ការ​ប្រកាសអោយប្រើ​​ប្រាស់​ច្បាប់ស្តីពីរដ្ឋបាលឃុំ-សង្កាត់​ និងច្បាប់​ស្តីពី​ការបោះ​ឆ្នោត​​ឃុំ​-សង្កាត់​​ឆ្នាំ​២០០១ ព្រះរាជាណាចក្រត្រូវបាន​បែងចែកជា​​ខេត្តចំនួន​២០ និង​ក្រុង​ចំនួន​៣​។​ ខេត្ត​នីមួយៗ​ចែក​​ជា​ស្រុក​​ គ្រប់គ្រង​ដោយ​អភិបាលខេត្ត ហើយ​បច្ចុប្បន្ន​ប្រព័ន្ធ​គ្រប់​គ្រង​​គឺ​នៅ​តែ​មាន​ដដែល​។ អភិបាល​ខេត្ត​​ត្រូវ​​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​ តាម​សំណើ​របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​។​ សព្វថ្ងៃ​ អភិបាល​ខេត្ត​នៅ​ជា​ភ្នាក់​ងារ​​​របស់​រដ្ឋ​ ទទួល​បន្ទុក​ធ្វើ​ការ​​​អនុវត្ត​​តាម​​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល។

នៅ​​​ក្នុង​​​ស្រុក គឺ​មាន​ភូមិ​​ ដែល​ពីមុន​គ្រប់​គ្រងដោយ​មេភូមិ​ ដែល​តែង​តាំង​ដោយ​​អំណាច​​​​កណ្តាល និង​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ហា​កើត​មានប្រចាំថ្ងៃ​នៅ​ក្នុង​មូល​ដ្ឋាន​។ ចំណែក​​​ក្រុង ចែក​ជា​​ខ័ណ្ឌ​ ខ័ណ្ឌ​ចែកចេញ​ជា​សង្កាត់ ហើយ​ក្រុង​ត្រូវ​​​គ្រប់​គ្រង​ដោយ​អភិបាល​​ ​​ដែល​ជ្រើស​តាំង​ដោយ​នាយក​រដ្ឋ​មន្រ្តី​។​
 
គ្រឹះដំបូង​នៃ​ការ​បង្កើត​វិមជ្ឈការ
ការ​បែង​ចែក​​រដ្ឋបាលថ្មី​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅថ្ងៃ​ទី១ កុម្ភៈ ២០០១ ជាមួយ​នឹង​ការ​ប្រកាស​អោយ​​​ប្រើ​​ច្បាប់ស្តី​ពី​រដ្ឋបាលឃុំ-សង្កាត់។ ចំណុច​ថ្មីនោះគឺ​ក្រុម​ប្រឹក្សា​ឃុំត្រូវ​បាន​បោះឆ្នោត​ជ្រើស​​រើសតាមប្រព័ន្ធ​បោះឆ្នោត​សកល​សម្រាប់​អាណត្តិ​៥​ឆ្នាំ នៅ​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ​២០០២​។​​ ពួកគេ​ទទួល​ខុសត្រូវ​រៀប​ចំ​គម្រោង​អភិវឌ្ឍ​ឃុំ​ ជាមួយ​ប្រជាពលរដ្ឋ។ ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ត្រូវ​កំណត់​សេចក្តី​ត្រូវ​ការ​ វាយ​តម្លៃ​​ថវិកា​ចាំ​បាច់ និង​បញ្ជូន​ផែន​ការ​របស់ខ្លួន​​ទៅ​រដ្ឋាភិបាល ដើម្បី​ផ្តល់​សុពលភាព និង​ត្រៀម​​ចំណាយ​កញ្ចប់​ថវិកាសម្រាប់​ឃុំ​នីមួយៗ​។​​ ចាប់​តាំង​ពី​មាន​​កំណែ​ទម្រង់​នេះ​មក ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​​អាច​រៀប​ចំ​ផែនការ​និង​គ្រប់​គ្រង​ដោយផ្ទាល់​នូវ​ការ​សាងសង់​ផ្លូវ​ថ្នល់ រឺ​ជួស​ជុល​សាលារៀន​។​ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​​វិមជ្ឈការ​​ប៉ុណ្ណោះ​។​ រាល់ការ​សម្រេច​ធ្វើ​ឡើង​នៅ​មូល​ដ្ឋាន​ចាំ​បាច់​ត្រូវ​មាន​ការ​ផ្តល់សុពលភាព​ពី​អំណាច​កណ្តាល​ មុន​នឹង​ចាប់ផ្តើម​អនុវត្ត​ផែន​​ការ​នោះ។​

លោក​​បណ្ឌិតថេង ច័ន្ទ​សង្វារ​ នាយក​ខុទ្ទកាល័យ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​និង​ជា​អ្នក​សរសេរ​សារណាថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ស្តីពី​វិមជ្ឈការ​ បាន​ពន្យល់​ថា «​នីតិវិធី​ទាំង​អស់​ត្រូវ​បាន​អនុវត្ត​សន្សឹមៗ ព្រោះ​ប្រជាជន​​កម្ពុជា​មិនមានទំលាប់​នឹង​ដំណើរ​ការ​នេះ​នោះទេ​។ គេ​ត្រូវ​ពន្យល់​ប្រាប់​ដល់​​​ប្រធាន​ឃុំ​ថ្មី​ទាំង​នេះ ឧទាហរណ៍​ ប្រាប់​អំពី​​ការ​ប្រកាស​ដេញ​ថ្លៃ ផែន​ការ​អភិវឌ្ឍន៍​...។

ខែ​ឧសភា ឆ្នាំ​២០០៨ បដិវត្តន៍​មួយ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា​?
ជំហាន​ដ៏​សំខាន់មួយ​គឺការ​ប្រកាស​អោយ​ប្រើ​ប្រាស់​ច្បាប់​ស្តីពីការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ ខ័ណ្ឌ កាលពី​ខែ​ឧសភា ឆ្នាំ​២០០៨ បន្ទាប់​ពី​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែមេសា។ ប្រទេស​កម្ពុជា​មាន​ការ​បែង​ចែក​ថ្នាក់​រដ្ឋ​បាល​ច្រើន​ដែល​កាន់​តែ​ស្មុគ​ស្មាញ​។ ​ព្រះរាជាណាចក្រ​កម្ពុជា​​ត្រូវ​បែង​ចែក​ជា​រាជ​ធានី​មួយ គឺរាជធានី​ភ្នំពេញ (​​​ខ័ណ្ឌ​​៨) និង​ខេត្ត​ចំនួន​២៣ ព្រម​ទាំង​ ​ក្រុង ស្រុក និង​ខ័ណ្ឌ​ចំនួន​​​១៩៣​។ ក្រុង​ចំនួន​៣​ត្រូវ​ក្លាយ​ជា​ខេត្ត គឺ កែប ព្រះ​សីហនុ(​អតីត​ក្រុង​ព្រះ​សីហនុ) និង​ប៉ៃលិន​។​ ភ្នំពេញ​ ​ចែក​ជាខ័ណ្ឌ ហើយ​ខ័ណ្ឌ​ចែក​ជា​សង្កាត់ ចំណែក​ខេត្ត​​ចែក​ជា​ក្រុង​ និង​ស្រុក​ ហើយ​ស្រុក​ចែក​ជា​ឃុំ  រីឯ​ក្រុង​ចែក​ជា​សង្កាត់​។

រាជធានី ខេត្ត​ ក្រុង ស្រុក​ ខ័ណ្ឌ ជា​នីតិបុគ្គល​នៃនីតិសាធារណៈ។ នីតិបុគ្គល​នីមួយៗ​ត្រូវ​មាន​ក្រុម​ប្រឹក្សា​មួយ​ជា​តំណាង​ ដែល​ត្រូវ​បោះ​ឆ្នោត​ដោយ​អសកល ដោយ​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់។ ក្រុម​ប្រឹក្សា​រាជធានី​មាន​សមាជិក​មិន​លើស​ពី​២១រូប ក្រុម​ប្រឹក្សា​ខេត្ត​មាន​ចំនួន​សមាជិក​ពី​៩ទៅ​២១រូប​ តាម​​ភាព​ចាំបាច់នៃ​ខេត្ត​នីមួយៗ ក្រុម​ប្រឹក្សា​ក្រុង​មាន​ ​ចំនួន​សមាជិក​​ពី​៧ ទៅ​១៥រូប ហើយ​​ក្រុមប្រឹក្សា​ស្រុក​និង​ខ័ណ្ឌ មាន​​​ចំនួនសមាជិក​​ពី​៧ ទៅ​១៩រូប​។


តួនាទី​​របស់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោមជាតិថ្មី
ក្រុម​ប្រឹក្សា​​ថ្មី​ទាំង​នេះ​​ត្រូវ​រៀប​ចំ​ និង​អនុម័ត​ផែនការ​អភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​​ជា​រៀង​រាល់​ឆ្នាំ ព្រមទាំង​រៀប​ចំ​កម្ម​វិធី​​អភិវឌ្ឍន៍​​ប្រចាំ​ឆ្នាំ​។ ក្នុងការ​រៀប​ចំ​និង​ការ​អនុវត្ត​ផែន​ការ​​អភិវឌ្ឍន៍ ក្រុម​ប្រឹក្សា​ត្រូវ​ពិគ្រោះ​យោបល់​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​ក្នុ​ងដែន​សមត្ថកិច្ច​របស់ខ្លួន ប្រភេទ​ក្រុម​ប្រឹក្សា​ផ្សេង​ទៀត​នៅក្នុ​ងដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​របស់​រដ្ឋាភិបាល​​។ ក្រុម​ប្រឹក្សា​ក៏អាច​មាន​សិទ្ធិ​ដាក់ចេញ​ដីកា​ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ថ្មីៗ ក្រុមប្រឹក្សា​ក៏​អាច​ស្នើសុំ​ដក​អភិបាលខេត្ត​​​បានដែរ។ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​អាច​លុប​ចោល​សេចក្តី​សម្រេច​មួយ​របស់​ក្រុម​ប្រឹក្សា ប៉ុន្តែ អាច​ធ្វើ​ប្រតិភូកម្ម​​អំណាច​ផ្ទាល់​របស់​ខ្លួន អោយ​ទៅ​ក្រុម​ប្រឹក្សា តាម​ការ​​ចាំបាច់​។​ មានន័យ​ថា​សេចក្តី​សម្រេច​ចុង​ក្រោយ​នៅ​តែ​ស្ថិតនៅ​ក្នុង​កណ្តាប់​ដៃ​របស់អំណាច​ប្រតិបត្តិកណ្តាល​ដដែល។​


រដ្ឋាភិបាល​ត្រូវ​តំណាង​ដោយ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក​ និង​ខ័ណ្ឌ។ អភិបាល​រាជធានី និង​​ខេត្ត​នៅ​តែត្រូវ​បាន​តែង​តាំង​ដោយ​នាយក​រដ្ឋ​មន្រ្តី​ ស្រប​ពេល​ដែល​អភិបាល​រង​រាជ​ធានី​ ខេត្ត និង​អភិបាល​ក្រុង ស្រុក និង​ខ័ណ្ឌ​ត្រូវ​តែង​តាំង​ដោយ​អនុក្រឹត្យ​មួយ តាម​សំណើ​របស់រដ្ឋ​មន្រ្តី​​ក្រសួង​​​មហាផ្ទៃ។


ភាព​ស្វយ័ត​ហិរញ្ញវត្ថុ​និង​នយោបាយ​
តើ​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ថ្មី​ខាង​មុខ​ចំនួន៣ ២៣៥​​​រូប​ នឹង​មាន​ធន​ធាន​គ្រប់​គ្រាន់ ដើម្បី​បំពេញ​មុខ​នាទី​របស់ខ្លួន​ដែរ​រឺទេ ព្រោះ​ការដាក់​អោយ​ប្រើ​ប្រាស់​នូវ​ពន្ធ​ប្រជារាស្រ្ត​នៅ​មិន​ទាន់​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៅឡើយ​?​ រវាង​ថវិកា​ដែល​ផ្តល់​ដោយ​​រដ្ឋ និង​​ម្ចាស់ជំនួយ ថវិកា​សម្រាប់​សមូហភាព​ដែន​ដី​ និង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ កើន​ឡើង​​​ប្រហែល​ពី​​​៦លាន​ដុល្លារ នៅ​ឆ្នាំ​២០០២ ដល់​២១,៧៥​លាន​​ដុល្លារ​នៅ​ឆ្នាំ​២០០៧ ពោល​គឺ​ប្រជាជន​ម្នាក់ទទួល​បានចាប់ពី​​១,៥០ដុល្លារ​ក្នុង​មួយ​​ឆ្នាំ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០២ គឺ​ម្នាក់​ទទួលបាន​០,៥០ដុល្លារ​​។​

ដោយ​​ឡែក​ គណបក្ស​ប្រឆាំង​និង​អង្គការ​ឃ្លាំ​​មើល​ការ​បោះ​ឆ្នោត ដូច​ជា​អង្គការ​ខុមហ្វ្រែល​ បាន​ចាប់​ផ្តើម​មានការ​សង្ស័យ​ចំពោះ​ឯករាជ្យភាព​នៃ​ក្រុមប្រឹក្សា​ថ្មី​ទាំង​នេះ ចំពោះ​គណបក្ស​កាន់​អំណាចគឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​ថា​ទាំង​អភិបាល ទាំង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ប្រមាណ​៧០%​នៃ​ក្រុម​ប្រឹក្សា​១១៤៥៣រូប ដែល​ត្រូវ​ទៅ​បោះ​ឆ្នោត​អសកល នា​ថ្ងៃទី​១៧ ខែឧសភា​ខាង​មុខ​នេះ​ សុទ្ធ​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។​ យ៉ាង​ណា​មិញ សម្តេច​ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​​ កម្ពុជា​បាន​លើកឡើង​នៅ​មុខ​ពេល​បោះ​ឆ្នោត​នេះ​ថាទោះ​បី​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ​អំណាច​ប្រតិបត្តិ​កណ្តាលគឺជា​អ្នក​ធ្វើការ​សម្រេច​ចុង​ក្រោយ។ សម្តេច​បាន​ព្រមានអនាគត​ក្រុម​ប្រឹក្សា​ថា «អស់​លោក​មិន​មែន​ឯក​រាជ្យ​​ទេ​!»។​

-វិមជ្ឈការ មាន​ន័យ​ថា​រដ្ឋាភិបាល​ប្រគល់​អោយ​ក្រុមប្រឹក្សា​នូវ​ភាព​ជា​ម្ចាស់​លើ​មុខ​ងារ សិទ្ធិ​អំណាច និងធន​ធាន ដើម្បី​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​របស់មូល​ដ្ឋាន​។ ក្រុម​ប្រឹក្សា​ត្រូវ​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​លើ​បញ្ហា​ទាំង​នេះ។​


-វិសហមជ្ឈការ មាន​ន័យ​ថា​រដ្ឋាភិបាល​ រឺ​ក្រសួង ស្ថាប័ន​ ធ្វើ​ប្រតិភូកម្ម​​មុខ​ងារ​ សិទ្ធិ​អំណាច និង​ធន​ធាន​ទៅ​អង្គភាព​ក្រោម​បង្គាប់ រឺ​ទៅ​ក្រុម​ប្រឹក្សា​ប្រភេទ​ណា​មួយ ដើម្បី​អនុវត្ត​ក្នុង​នាម​រដ្ឋាភិបាល​ រឺ​ក្រសួង ស្ថាប័ន​។ អង្គភាព រឺ​ក្រុម​ប្រឹក្សា​នោះ​ត្រូវ​មាន​គណនេយ្យភាព​ចំពោះ​រដ្ឋាភិបាល​ រឺ​ក្រសួង ស្រប​ទៅ​តាម​តម្រូវ​ការ​​នៃការ​ធ្វើ​ប្រតិភូកម្ម​នោះ។​



អត្ថបន្ថែម

កាល​បរិច្ឆេទ​នៃ​នយោបាយ​វិមជ្ឈការ​នៅ​កម្ពុជា​
-​២១ កញ្ញា ១៩៩៣៖ ការ​ប្រកាស​អោយ​ប្រើ​​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋបាល​ ត្រូវ​ដាក់​បញ្ជូល​។
-១៨ មករា ២០០១៖ ការ​អនុម័ត​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​
-​១ កុម្ភៈ ២០០១៖ ការ​អនុម័ត​ច្បាប់​​​ស្តីពីការ​គ្រប់​គ្រង​រដ្ឋបាល​ឃុំ​សង្កាត់
-៣ កុម្ភៈ ២០០២៖ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​លើកទី១
-១ មេសា ២០០៧៖ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​លើក​ទី​២
-១មេសា ២០០៨៖ សភា​បាន​អនុម័ត​ច្បាប់​ស្តីពីការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និង​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខ័ណ្ឌ។

 

នគរបាល​ប្រមាណ​ជាង​១ម៉ឺន​នាក់ នឹង​ត្រូវ​​​ការ​ពារ​សន្តិសុខ​ ក្នុង​ដំណាក់​កាល​​​​បោះឆ្នោត​ជ្រើស​​រើស​​ក្រុម​ប្រឹក្សា​ថ្មី

រយៈ​ពេល​ជាង​៤​ខែ​ មុន​ដំណើ​រ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​ ក្រុង ស្រុក​ ខ័ណ្ឌ ក្រសួង​មហាផ្ទៃ​បាន​រៀប​ចំផែន​ការ​ការ​ពារ​សន្តិសុខ​ជា​ច្រើន​ ដើម្បីធ្វើ​អោយដំណើរ​ការ​រៀប​ចំ​​ការ​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ថ្មី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​​«សេរី ត្រឹមត្រូវ​និង​យុត្តិធម៌»​​។ នៅ​ក្នុង​ផែនការ​​របស់​ក្រសួង​ ដែល​មាន​១០​ទំព័រ ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​២៦ ខែមករា នៅ​លើ​វិប​សាយ​របស់​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប ) លោក​ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ បាន​ស្នើ​​​អាជ្ញាធ​គ្រប់​លំដាប់​ថ្នាក់​ អោយ​ត្រួត​ពិនិត្យការ​ពារ​​រាល់​ដំណាក់​កាល​​ទាំង​បួន​​នៃដំណើរ​ការ​បោះ​ឆ្នោត គិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា រហូតដល់​ចុង​បញ្ចប់​​ការ​បោះឆ្នោត​ជា​ស្ថាពរ (ដំណាក់កាល​ទីមួយ​មាន​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​ បេក្ខជន​​ឈរ​ឈ្មោះ ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​១៩៣ ការ​​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និង​អន្តរ​ជាតិ ការ​ការ​ពារ​ការ​ដឹក​ជញ្ជូនឯកសារ សម្ភារៈ -ទីពីរ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ចាប់ពី​ថ្ងៃទី​១​ ដល់​ថ្ងៃទី​១៥ ឧសភា ថ្ងៃ​បោះ​ឆ្នោត -ទីបី ថ្ងៃ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន និងទីបួន ​ការ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​ជា​ថ្មី(ប្រសិន​បើមាន) ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ រហូត​ដល់​ពេល​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ចូល​កាន់​តំណែង​នៅ​ក្នុង​អាណត្តិ​របស់ខ្លួន (រយៈពេល​៥​ឆ្នាំ))។​

លោក​រដ្ឋ​មន្រ្តីក៏​បាន​លើក​ផង​ដែរ​នូវ​មុខ​សញ្ញា​និង​គោល​ដៅ​សំខាន់​ដែល​ត្រូវ​បាន​ការ​ពារ​​ជា​អាទិភាព រួម​មាន​ប្រធាន អនុប្រធាន សមាជិក​​និង​មន្រ្តី​គ.ជ.ប គណបក្ស​នយោបាយ​និង​បេក្ខជន​ឈរ​ឈ្មោះ​​​ ឃោសនិក វាគ្មិន​ រឺ​ក្រុម​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ អ្នក​សង្កេត​ការណ៍​ជាតិ​និង​អន្តរ​ជាតិ​ ភ្នាក់​ងារ និង​គណបក្ស​នយោបាយ​សង្កេត​មើល​ដំណើ​រការ​បោះ​ឆ្នោត​ មន្រ្តី​ប្រតិបត្តិ​ការ​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ អ្នក​បោះ​ឆ្នោត។​

សរុប​មក កម្លាំង​នគរបាល​ការ​ពារ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត មាន​ចំនួន​១៣ ២៧៧នាក់ (នគរបាល​ក្រុង ស្រុក ខ័ណ្ឌ ចំនួន​១៩៣០នាក់ និង​នគរបាល​ឃុំ សង្កាត់ ចំនួន​១១ ៣៤៧​នាក់​) ចំណែក​កម្លាំង​នគរបាល​ការ​ពារ​នៅ​ថ្ងៃ​បោះ​ឆ្នោត​និង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត​​មាន​ចំនួន​​១៣ ៨៥៦​នាក់។ លោក​ឧបនាយករដ្ឋ​មន្រ្តី​ ​​ ស ខេង​​ បញ្ជាក់​​ថា «រាល់​បទ​ល្មើស រឺ​ឧក្រិដ្ឋ​កម្ម និង​ឧប្បតិ្តហេតុ​ផ្សេងៗ ដែល​បាន​កើត​ឡើង ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើការ​ស៊ើប​អង្កេតស្រាវ​ជ្រាវ​និង​ប្រមូល​ភស្តុតាង រឺ​ទឡ្ហីករណ៍​ កំណត់​អត្ថិភាព​នៃ​បទ​ល្មើស និង​​​អត្តសញ្ញាណ​ជន​ល្មើស​អោយ​បាន​ច្បាស់​លាស់ ដោយ​ត្រូវ​ស្វែង​រក​និង​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន មិនត្រូវ​អោយ​ជន​ប្រព្រឹត្ត​បទ​ល្មើសរួច​ខ្លួន និង​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ជំនឿរបស់​​ប្រជាពលរដ្ឋ​ និង​គណបក្ស​នយោបាយ​មក​លើ​កម្លាំង​សមត្ថកិច្ច»​។

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

កាល​បរិច្ឆេទ​នៃ​នយោបាយ​វិមជ្ឈការ​នៅ​កម្ពុជា​
-​២១ កញ្ញា ១៩៩៣៖ ការ​ប្រកាស​អោយ​ប្រើ​​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រដ្ឋបាល​ ត្រូវ​ដាក់​បញ្ជូល​។
-១៨ មករា ២០០១៖ ការ​អនុម័ត​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​
-​១ កុម្ភៈ ២០០១៖ ការ​អនុម័ត​ច្បាប់​​​ស្តីពីការ​គ្រប់​គ្រង​រដ្ឋបាល​ឃុំ​សង្កាត់
-៣ កុម្ភៈ ២០០២៖ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​លើកទី១
-១ មេសា ២០០៧៖ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​លើក​ទី​២
-១មេសា ២០០៨៖ សភា​បាន​អនុម័ត​ច្បាប់​ស្តីពីការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និង​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខ័ណ្ឌ។

 

នគរបាល​ប្រមាណ​ជាង​១ម៉ឺន​នាក់ នឹង​ត្រូវ​​​ការ​ពារ​សន្តិសុខ​ ក្នុង​ដំណាក់​កាល​​​​បោះឆ្នោត​ជ្រើស​​រើស​​ក្រុម​ប្រឹក្សា​ថ្មី

រយៈ​ពេល​ជាង​៤​ខែ​ មុន​ដំណើ​រ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​ ក្រុង ស្រុក​ ខ័ណ្ឌ ក្រសួង​មហាផ្ទៃ​បាន​រៀប​ចំផែន​ការ​ការ​ពារ​សន្តិសុខ​ជា​ច្រើន​ ដើម្បីធ្វើ​អោយដំណើរ​ការ​រៀប​ចំ​​ការ​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ថ្មី​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​​«សេរី ត្រឹមត្រូវ​និង​យុត្តិធម៌»​​។ នៅ​ក្នុង​ផែនការ​​របស់​ក្រសួង​ ដែល​មាន​១០​ទំព័រ ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី​២៦ ខែមករា នៅ​លើ​វិប​សាយ​របស់​គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប ) លោក​ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ បាន​ស្នើ​​​អាជ្ញាធ​គ្រប់​លំដាប់​ថ្នាក់​ អោយ​ត្រួត​ពិនិត្យការ​ពារ​​រាល់​ដំណាក់​កាល​​ទាំង​បួន​​នៃដំណើរ​ការ​បោះ​ ឆ្នោត គិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា រហូតដល់​ចុង​បញ្ចប់​​ការ​បោះឆ្នោត​ជា​ស្ថាពរ (ដំណាក់កាល​ទីមួយ​មាន​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​ បេក្ខជន​​ឈរ​ឈ្មោះ ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​១៩៣ ការ​​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និង​អន្តរ​ជាតិ ការ​ការ​ពារ​ការ​ដឹក​ជញ្ជូនឯកសារ សម្ភារៈ -ទីពីរ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ចាប់ពី​ថ្ងៃទី​១​ ដល់​ថ្ងៃទី​១៥ ឧសភា ថ្ងៃ​បោះ​ឆ្នោត -ទីបី ថ្ងៃ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន និងទីបួន ​ការ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​ជា​ថ្មី(ប្រសិន​បើមាន) ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​ រហូត​ដល់​ពេល​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ចូល​កាន់​តំណែង​នៅ​ក្នុង​អាណត្តិ​ របស់ខ្លួន (រយៈពេល​៥​ឆ្នាំ))។​

លោក​រដ្ឋ​មន្រ្តីក៏​បាន​លើក​ផង​ដែរ ​នូវ​មុខ​សញ្ញា​និង​គោល​ដៅ​សំខាន់​ដែល​ត្រូវ​បាន​ការ​ពារ​​ជា​អាទិភាព រួម​មាន​ប្រធាន អនុប្រធាន សមាជិក​​និង​មន្រ្តី​គ.ជ.ប គណបក្ស​នយោបាយ​និង​បេក្ខជន​ឈរ​ឈ្មោះ​​​ ឃោសនិក វាគ្មិន​ រឺ​ក្រុម​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ អ្នក​សង្កេត​ការណ៍​ជាតិ​និង​អន្តរ​ជាតិ​ ភ្នាក់​ងារ និង​គណបក្ស​នយោបាយ​សង្កេត​មើល​ដំណើ​រការ​បោះ​ឆ្នោត​ មន្រ្តី​ប្រតិបត្តិ​ការ​បោះឆ្នោត គ្រប់លំដាប់​ថ្នាក់ អ្នក​បោះ​ឆ្នោត។​

សរុប ​មក កម្លាំង​នគរបាល​ការ​ពារ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត មាន​ចំនួន​១៣ ២៧៧នាក់ (នគរបាល​ក្រុង ស្រុក ខ័ណ្ឌ ចំនួន​១៩៣០នាក់ និង​នគរបាល​ឃុំ សង្កាត់ ចំនួន​១១ ៣៤៧​នាក់​) ចំណែក​កម្លាំង​នគរបាល​ការ​ពារ​នៅ​ថ្ងៃ​បោះ​ឆ្នោត​និង​ថ្ងៃ​រាប់​សន្លឹក​ ឆ្នោត​​មាន​ចំនួន​​១៣ ៨៥៦​នាក់។ លោក​ឧបនាយករដ្ឋ​មន្រ្តី​ ​​ ស ខេង​​ បញ្ជាក់​​ថា «រាល់​បទ​ល្មើស រឺ​ឧក្រិដ្ឋ​កម្ម និង​ឧប្បតិ្តហេតុ​ផ្សេងៗ ដែល​បាន​កើត​ឡើង ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើការ​ស៊ើប​អង្កេតស្រាវ​ជ្រាវ​និង​ប្រមូល​ ភស្តុតាង រឺ​ទឡ្ហីករណ៍​ កំណត់​អត្ថិភាព​នៃ​បទ​ល្មើស និង​​​អត្តសញ្ញាណ​ជន​ល្មើស​អោយ​បាន​ច្បាស់​លាស់ ដោយ​ត្រូវ​ស្វែង​រក​និង​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​យក​មក​ ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន មិនត្រូវ​អោយ​ជន​ប្រព្រឹត្ត​បទ​ល្មើសរួច​ខ្លួន និង​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ជំនឿរបស់​​ប្រជាពលរដ្ឋ​ និង​គណបក្ស​នយោបាយ​មក​លើ​កម្លាំង​សមត្ថកិច្ច»​។

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ