កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
របាយការណ៍​របស់​​ Global Witness: ធន​ធានធម្មជាតិ​​«សម្រាប់​​​លក់»នៅ​កម្ពុជា
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១០-០២-២០០៩

ប្រវៀង (ព្រះវិហារ កម្ពុជា) ថ្ងៃទី​៥ មិថុនា ២០០៨៖ ការ​ជីក​រ៉ែមាស​ខុស​ច្បាប់​នៅ​អណ្តូង​រ៉ែ​មួយ​កន្លែង​
© ចន វីង​ / Magnum


អង្គការ​អភិរក្ស​​​បរិស្ថាន​និយម Global Witness (សាក្សី​ពិភព​លោក​) ដែលជា​អង្គការ​​តែង​តែ​​កោស​រូស​​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ  ដែល​មាន​ចំណង​ជើង​ថា​«ប្រទេស​​​​​ជាតិ​​​សម្រាប់​លក់ៈ ស្វាគមន៍​នៅ​ប្រទេស​កម្ពុជា»។ របាយការណ៍​ចុង​ក្រោយ​របស់អង្គការ​នេះ​​ «គ្រួសារ​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ» ​ចេញផ្សាយ​កាល​ពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០០៧ បាន​ទទួល​រង​​នូវការ​ថ្កោល​ទោស​​យ៉ាង​ខ្លាំង​​ពី​​សំណាក់រាជ​រដ្ឋាភិបាល​ ហើយ​របាយការណ៍​ចុង​ក្រោយ​នេះ​ក៏​ទទួល​រង​នូវ​ការ​​​រិះ​គន់ដូច​គ្នា​​ផង​ដែរ។ អង្គការ​ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ឡុងដ៍នេះ​បាន​ចាប់​ផ្តើម​​បរិហារ​អំពី​ប្រតិបត្តិការ​នៃការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ប្រទេសេ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​​។ លោក​ Mike Davis អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​មួយ​រូប​បាន​ពន្យល់​ថា «​ការិយាល័យ​​​អង្គការ​​ប្រចាំ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​បិទ​ទ្វារ​​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៥ ដោយ​អាជ្ញាធរ​ភ្នំពេញ ដើម្បី​​រាំង​​ស្ទះ​សកម្មភាព​របស់យើង»។​ «ដោយ​សារ​ពួក​វរជន​របស់ប្រទេស​កម្ពុជា​បាន​ប្រមូល​ទ្រព្យ​​សម្បត្តិ​សន្ធឹកសន្ធាប់​ ពីការ​កាប់​ធន​ធាន​ព្រៃ​ឈើ​ជា​ច្រើន​របស់​ប្រទេស​ជាតិ ឥឡូវ​នេះ អ្នក​ទាំង​​នោះ​កំពុង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​របស់​ខ្លួន​ តាម​រយៈការ​កេង​ប្រវ័ញ្ច​ធនធាន​រ៉ែ និង​ប្រេង​កាត​។» អង្គការ​ខាង​លើ​នេះ​បាន​​ធ្វើ​ការ​ប្រកាស​អាសន្ន។​

 

ប្រទេស​ជាតិ​ជិត​ពាក់​កណ្តាល ត្រូវ​គ្រប់​គ្រង​ដោយ​ឯក​ជន
អតីត​អង្គការ​សង្កេតការណ៍​ព្រៃ​ឈើ​ឯករាជ្យ​នៅ​កម្ពុជា​នេះ បាន​ចេញ​របាយការណ៍​ចុង​ក្រោយ កាល​​ពី​ថ្ងៃទី​៥ ខែកុម្ភៈ ដោយ​បាន​ធ្វើការ​កត់​សម្គាល់​​ថា «នៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ កន្លង​មក​នេះ ដី​ប្រទេស​​ជាតិ​ចំនួន​៤៥% ត្រូវ​​បាន​​ទិញ​​ដោយ​​អ្នក​វិនិយោគ​​​​ឯក​ជន​។​ […] លទ្ធផល​អាក្រក់​ផ្លូវ​សង្គម និង​​ផ្លូវ​បរិស្ថាន មាន​​សភា​ព​​ធ្ងន់​ធ្ងរ​​​រួច​​ជា​​ស្រេច​»។ អាណត្តិ​របស់​​អង្គការ​នេះ​បាន​បញ្ចប់​នៅ​ចុង​ខែ​មេសា​ ឆ្នាំ​២០០៣​។​ ​អង្គការ​បាន​បន្ថែម​ទៀត​ថា «រាល់​ការ​ផ្តល់​ដី​សម្បទានទាំង​នេះ​ តែង​តែង​​បង្ក​អោយ​​មាន​ជម្លោះ​ដីធ្លី ហើយ​ប្រជាពល​រដ្ឋ​រាប់ពាន់នាក់​ត្រូវ​បាន​ផ្លាស់​ទី​លំនៅជា​រៀង​រាល់​ឆ្នាំ នៅ​ទូទាំង​​​​ប្រទេស​។

ព័ត៌មាន​ដែលត្រូវ​បានផ្សព្វផ្សាយ​​នៅ​ក្នុង​របាយការណ៍ «ប្រទេស​​ជាតិ​សម្រាប់លក់» ​​​កំរាស់​៧០​ទំព័រ​​ត្រូវ​បាន​​អង្គការ​Global witness ប្រមូល​​បា​ន​នៅ​អំឡុង​ឆ្នាំ​២០០៨។ អង្គការ​នេះ​បាន​​លើក​ឡើង​ថា​ «​ពួក​ជើង​សារ​អំណាច​ដ៏​ធំ​​ដែល​គ្រប់​គ្រង​​រដ្ឋ បាន​លក់​ចេញស​ម្បទាន​ដែល​អាច​​មាន​​តម្លៃ​ថ្លៃ ទៅ​​អោយ​ក្រុមហ៊ុន​ផ្សេងៗ ដោយ​របៀប​ដ៏​គ្មាន​តម្លាភាព និង​គួរ​អោយ​សង្ស័យ​ណាស់»។ ក្រៅ​ពី​នេះ ឧស្សាហកម្ម​ដក​ស្រង់​ទាំង​នេះ​ត្រូវ​​បង់«​ប្រាក់រង្វាន់» (ការ​បង់​ប្រាក់​អោយ​រដ្ឋាភិបាល​ដោយ​ក្រុមហ៊ុន​មួយ ដើម្បី​ទទួល​បានសិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេង​កាត ) និង​បង់​ថ្លៃ​ផ្សេងៗ​ទៀត។ អង្គការ​សាក្សី​ពិភព​លោក​បាន​វាយ​តម្លៃ​ថា ទឹក​ប្រាក់​សរុប​នៃការ​បង់​នោះ​កើន​ឡើង​ដល់​រាប់​លាន​ដុល្លារ​។​ តាម​ការ​សង្កេត​របស់​ Global Witness ប្រាក់​រង្វាន់​ដែល​ត្រូវ​បាន​បង់​ដើម្បី​ទទួល​សម្បទាន​ទាំង​នេះ​មិនបាន​លេច​ឡើង នៅ​ក្នុង​របាយការណ៍​ផល​ចំណូល​ឆ្នាំ​២០០៦ រឺ​ឆ្នាំ​​២០០៧ របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ឡើយ។​

ករណី​អាជីវកម្ម​ធន​ធាន​រ៉ែ
នៅ​ចំណោម​ការ​ដ្ឋាន​រ៉ែ​ដែល​ត្រូវ​បាន​ Global Witness ស៊ើប​អង្កេត​នៅ​ឆ្នាំ​២០០៨ គ្រប់​ការ​ដ្ឋាន​ទាំង​អស់​ត្រូវ​បានកាន់​កាប់ រឺ​គ្រប់​គ្រង​ដោយ​សមាជិក​នៃ​ពួក​វរជន​នយោបាយ រឺ​យោធា របស់​ប្រទេស​កម្ពុជា។ អង្គការ Global Witness បាន​លើក​ឡើង​ថា​​កង​យោធពល​ខេមរភូមិន្ទ​​មាន​កា​រពាក់​ព័ន្ធ​ដ៏​ជាក់​​ស្តែង​និង​ច្រើនអនេក នៅក្នុង​វិស័យ​រ៉ែ​ក៏​កំពុង​លូត​លាស់​ឡើង​នេះ ជាពិសេស នៅ​ខេត្ត​ស្ទឹង​ត្រែង ព្រះវិហារ និង​ពោធិ៍សាត់។​

តំបន់​ការ​ពារ​ រឺ​តំបន់​មាន​បញ្ហា​បរិស្ថាន​បានធ្វើ​អោយ​ Global Witness មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស។ «នៅក្នុង​ចំណោម​តំបន់​ការពារ​ទាំង​២៣ នៃ​ប្រទេស​កម្ពុជា មានយ៉ាង​ហោច​ណាស់ ៦តំបន់ ដែល​មាន​សកម្មភាព​អាជីវកម្ម​រ៉ែ​ប្រភេទ​ណា​មួយ កំពុង​តែ​កើត​ឡើង​នៅក្នុង​ខ្សែ​ព្រំដែន​តំបន់នោះ»។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​លើ​នេះ​បាន​គូស​បញ្ជាក់​អំពី​ប្រវត្តិនៃការ​បែង​ចែក​តំបន់​ទាំង​នេះយ៉ាង​ដូច្នោះ​ថា តំបន់​ការ​ពារ​ទាំង​២៣នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្កើត​នៅក្នុង​ឆ្នាំ​១៩៩៣​ ដោយ​​ព្រះ​រាជក្រឹត្យ​។ តំបន់​ទាំង​នេះ​សរុប​មាន​ផ្ទៃ​ដី​ ៣២ ២៨៩គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​២០០៦ ប្រកាស​​ស្តីពី​តំបន់​ការពារ ឆ្នាំ​១៩៩៤ ដែល​បាន​​ហាម​ឃាត់​រាល់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​តំបន់​ការ​ពារ​ ​ត្រូវ​បាន​ទុក​ជា​មោឃៈ «យ៉ាង​សម្ងាត់»។ «​ដោយ​សារ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​និង​កា​រ​ធ្វើ​​អាជីវកម្ម​ធន​ធាន​រ៉ែ​ឆ្នាំ​២០០១ មិន​បាន​ហាមឃាត់​អាជីវកម្មរ៉ែនៅ​តំបន់​​ទាំង​នេះ ដោយ​ជាក់​លាក់ទេ តំបន់​ការ​ពារ​របស់​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិច​ស្រពិល»។ អង្គការ​បាន​សរសេរ​ថា​ស្ថាន​​ភាព​​នេះ​ធ្ងន់​ធ្ងរ​ជា​ពិសេស​នៅ​ខេត្ត​មណ្ឌល​គិរី ដែល​ជា​តំបន់​មានព្រៃឈើ​ច្រើន ដែល​នៅ​ទីនោះ មានការ​ចែក​សម្បទាន​រ៉ែ​ចំនួន​ច្រើន​ គឺ​២១%នៃ​ផ្ទៃដី​សរុប​នៃតំបន់​ការ​ពារ​ទាំង​អស់​របស់​ខេត្ត​។

អង្គការ Global Witness បានកត់​សម្គាល់​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៩០ គ្មានគម្រោង​អាជីវកម្មរ៉ែ​ធំណា​ចាប់​ផ្តើម​ឡើយ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​២០០៦ ស្ថាប័ន​រដ្ឋាភិបាល​ដែលមាន​ភារកិច្ច​លើក​ទឹក​ចិត្ត​ការ​វិនិយោគ​បរទេស គឺ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​​ទឹក​ប្រាក់​នៃ​​ការ​វិនិយោគ​ចំនួន​៤០៣​លាន​ដុល្លារ នៅ​ក្នុង​វិស័យ​អាជីវកម្ម​រ៉ែ​ សម្រាប់​ឆ្នាំ​២០០៦​នេះ។​ ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​Global Witness អាជ្ញាប័ណ្ណ​ជាង​១០០សន្លឹក​ ត្រូវ​បាន​ចែក​​សម្រាប់​ធ្វើ​អាជីវកម្ម​រុក​រកធន​ធាន​រ៉ែ ប៉ុន្តែ​ព័ត៌មាន​អំពីការ​ចែក​អាជ្ញាប័ណ្ណ​អាជីវកម្ម​នេះ​មិន​ត្រូវ​បានផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​មានសមត្ថកិច្ច រឺ​ក្រុម​ហ៊ុនពាក់​ព័ន្ធ​នោះទេ។ អង្គការ​បាន​បន្ថែម​ទៀត​ថា​ក្រុម​ហ៊ុន​ទាំង​នេះ​គឺជា​កម្មសិទ្ធិ​របស់​វរជនជាន់​ខ្ពស់​គ្រប់​គ្រង​​​ប្រទេស​ជាតិ​​​។​

ឧស្ម័ន និង​ប្រេង បង្កជាការ​ស្មុគស្មាញ
អាជីវកម្ម​​ធន​ធាន​ឧស្ម័ន​និង​ប្រេងកាតអាច​ប្រើ​ជា​ម៉ាស៊ីននៃ​កំណើ​ន​សេដ្ឋកិច្ច​។ មូលនិធិ​រូបិយវត្ថុ​​អន្តរ​ជាតិ​បាន​ទាយ​ថា​ ផល​ចំណូល​ប្រចាំ​ឆ្នាំ​មក​ពី​ប្រេង​នឹង​កើន​ឡើង​បន្តិច​ម្តងៗ ពី​១៧៤លាន​ដុល្លារ​នៅ​ឆ្នាំ​២០១១ (ឆ្នាំ​ដំបូង​នៃការ​បូម​ប្រេង​នៅ​ប្លុក A ដោយ​ក្រុម​ហ៊ុន​អាមេរិក Chevron) រហូត​ដល់​ចំនួន​អតិបរមា​ចំនួន​១​,៧ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២១ រួច​ហើយ​ធ្លាក់ចុះ​វិញ​យ៉ាង​លឿន​។

នៅ​ក្នុង​របាយការណ៍ «ប្រទេស​ជាតិ​សម្រាប់​លក់» អង្គការ​ក៏​បាន​បង្ហាញ​អំពីការ​ព្រួយ​បារម្ភ​ដ៏​ជ្រាល​​ជ្រៅ​ផង​ដែរ ចំពោះទំនុកចិត្ត​របស់​ស្ថាប័ន​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប់​គ្រង​ធនធាន​ឧស្ម័ន​និង​ប្រេង គឺ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ (អ.ប.ជ.ក) «ដែល​សង្ស័យ​ថា​ស្ថិត​ក្រោមការ​គ្រប់​គ្រង​ផ្ទាល់​ពី​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន និង​ឧបនាយក​រដ្ឋ​មន្រ្តី​សុខ អាន»។​ អ.ប.ជ.ក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​មករា ឆ្នាំ​១៩៩៨ ដោយ​ព្រះរាជក្រឹត្យ​។ អង្គការ Global Witness ​បាន​សំដែង​ការ​សោក​ស្តាយ​ថា ​រាជក្រឹត្យ​នេះ​មិន​បាន​ឆ្លង​​កាត់​ការ​អនុម័ត​​ពី​រដ្ឋ​សភា​​នោះ​ទេ​។ អង្គការ​បាន​គូស​បញ្ជាក់​ទៀត​ថា «​ការ​គ្រប់​គ្រង​និង​ការ​ត្រួត​​ត្រា​លើ​ អ.ប.ជ.ក ត្រូវ​បាន​​ក្លាយ​ជា​រឿង​នយោបាយ​ជា​អនេក។ អ្នក​កាន់​អំណាច​សុទ្ធ​តែ​ជា​អ្នកនយោបាយ​ដែល​គាំទ្រ​សម្តេច​ហ៊ុន សែន។ គ្មាន​ការ​ត្រួត​ត្រា​លើ​ អ.ប.ជ.កដោយ​រដ្ឋ​សភា​ឡើយ។ សមាជិក​សភា មើល​ទៅ​​មិន​ដឹង​អ្វី​សោះ​អំពីកិច្ច​ការ​របស់​ អ.ប.ជ.ក។ មិនត្រឹម​តែ​ប៉ុណ្ណោះ អ.ប.ជ.កមិន​សម្រប​សម្រួល​ជាមួយនឹង​ក្រសួង​ពាក់​ព័ន្ធ​ដទៃ​ទៀត​ទេ ដូចជា​ក្រសួង​ហិរញ្ញវត្ថុ ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រមូល​​ផល​ចំណូល​ពី​ប្រេង​និង​ឧស្ម័ន នៅ ពេល​វា​ចាប់​ផ្តើម​ដំណើរ​ការ បែរ​មិន​បាន​រួម​បញ្ជូល​នៅ​ក្នុង​ការ​ពិភាក្សា​របស់​ អ.ប.ជ.ក ស្តីពីការ​គ្រប់​គ្រង​ធន​ធាន​នេះ ហើយ​និង​អនាគត​ផល​ចំណូល​ឡើយ»​។

សរុបមក​ អង្គការ​Global Witness បានពន្យល់​ថា កិច្ច​ព្រមព្រៀង​របស់​ក្រុមហ៊ុនប្រេង និង​ព័ត៌មាន​អំពីការ​ចែក​ចាយ​សម្បទាន​គឺជា​រឿង​សម្ងាត់​ដែល​អ.ប.ជ.ក ការ​ពារ​យ៉ាង​ជាប់​។ ក៏​ប៉ុន្តែ អង្គការ​Global Witness បាន​បញ្ជាក់​ថា «​មាន​ព័ត៌មាន​អោយ​ដឹង​ថា អ.ប.ជ.ក បានចែក​សម្បទាន​គ្រប់​ប្លុក​នៅ​ក្នុង​សមុទ្រ​ ដែល​ជា​របស់​កម្ពុជា​ពិត​ប្រាកដ​ទៅ​អោយ​ក្រុ​មហ៊ុន​ឯក​ជន​អស់​ហើយ។ ​ទន្ទឹម​នឹង​នេះ អាជ្ញាធរ​នៅ​តែ​បន្ត​ចែក​ប្លុក​ដី​គោក ជុំវិញ​អាង​ទន្លេ​សាប ហើយ​ចែក​អាជ្ញាប័ណ្ណ​សា​ជាថ្មី​ សម្រាប់​ប្លុក​នៅ​តំបន់​សមុទ្រ​ដែល​មានការ​ទាមទារ​ជាន់​គ្នា រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ»។​ ​ដោយ​​ឡែក ​អង្គការ​Global Witness បាន​បញ្ជាក់​ថា «រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​មិន​ចូល​រួម​គម្រោង​ជម្រុញ​តម្លាភាព​ឧស្សាហកម្ម​ដក​ស្រង់​  (Extractive Industries Transparency Initiative)​ សំដៅ​​​ពង្រឹង​អភិបាល​កិច្ច សម្រាប់​តម្លាភាព​នៃការ​បង់​ប្រាក់​ដ៏​ល្អ​ប្រសើរ និង​ផល​ចំណូល​ដែល​គ្រប់​គ្រង​ដោយ​ឧស្សាហកម្ម​​​ដកស្រង់​។​

អង្គការ​Global Witness បាន​សន្និដ្ឋាន​ថា លទ្ធផល​គឺ​ថា​គ្មាន​តម្លាភាព​សោះ នៅ​ក្នុង​ដំណើ​រការ​ចែក​សម្បទាន​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង។ អង្គការ​បាន​ទាញ​ចំណាប់​អារម្មណ៍​ថា​«​ក្រុម​ហ៊ុន​​​ខ្លះ​ ដែល​ត្រូវ​បាន​ចែកសម្បទាន​មួយ​ភាគ រឺ​សម្បទាន​ទាំង​ស្រុង​ណា​មួយ មាន​បទ​ពិសោធន៍​តិច​​​តួច​​ណាស់ នៅ​ក្នុង​វិស័យ​ប្រេង និង​ឧស្ម័ន ហើយ​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​អាជីវកម្ម​ធន​ធាន​​ទាំង​នោះ​ដ៏​គួរ​អោយ​សង្ស័យ​។ នៅ​ក្នុង​ករណី​ខ្លះ វា​មិន​បាន​បញ្ចេញ​អោយ​ដឹងជា​សាធារណៈ​​ថា​អ្នក​ណា​កាន់​កាប់​ក្រុមហ៊ុន រឺ​ទទួល​ផល​ប្រយោជន៍​ពី​សកម្មភាព​របស់​វា​នោះ​ទេ»។ អង្គការ​​បាន​សំដែង​ការ​សោកស្តាយ​ថា​ប្រជាជន​កម្ពុជា «ដែល​ជា​​ម្ចាស់​រួម​នៃ​ធន​ធាន​នេះ» គ្មាន​សំឡេង​ រឺ​អំណាច​គ្រប់​គ្រង​ឧស្សាហកម្ម​នេះ​ឡើយ។​

ភាព​ស្ងៀម​ស្ងាត់​របស់ប្រទេសផ្តល់​ជំនួយ​
អង្គការ​Global Witness មិនត្រឹមតែ​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ ក៏​​បាន​រិះ​គន់​ប្រទេស​ផ្តល់​​ជំនួយ​ផង​ដែរ។ អង្គការ​នេះ​បាន​លើក​ឡើង​ថា «ម្ចាស់​ជំនួយ​បានផ្តល់ជំនួយ​​​ប្រហែល​​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ថវិកា​ជាតិ​របស់​ប្រទេស​កម្ពុជា​រៀង​រាល់​ឆ្នាំ»។ ​អង្គការ​បាន​បន្ទោស​ប្រទេស​ផ្តល់​ជំនួយ​​ថា​មិន​បាន​ប្រើ​អានុភាព​ដែល​គេ​មាន​ដោយសារ​ប្រាក់​ជំនួយ​នេះ​ ដើម្បី​កែ​លំអអភិបាល​កិច្ច​ ទេ។ ​Global Witness ក៏​បាន​​បរិហារ​ផង​ដែរ​អំពី​គម្លាត​រវាង​ការ​សន្យា​​កំរិត​​អន្តរ​ជាតិ និង​សកម្មភាព​នៃ​​​ម្ចាស់​ជំនួយនៅ​ប្រទេស​កម្ពុជា ​នៅ​កំរិត​ជាតិ​។​

«អស់​រយៈ​ពេលច្រើន​ឆ្នាំ​នេះ ប្រទេស​ផ្តល់ជំនួយ​របស់​កម្ពុជា​បាន​លើក​កា​រ​ដោះសារ​ជា​ច្រើន​ប្រការ​​អំពីការ​ដែល​ខ្លួន​មិនបានទាមទារ​ជាដាច់​ខាត​ ថា​រដ្ឋាភិបាល​អនុវត្ត​ការ​កែទម្រង់​ ដែល​សម​ស្រប​​នឹង​ប្រយោជន៍​នៃ​ប្រទេស​កម្ពុជា​ថា​។ ពេល​ថ្មីនេះ គេ​បាន​លើក​ហេតុ​ផល​ថា​ការ​តាំង​គោល​ជំហរ​ខ្លាំង​ជា​ង​នេះ​នឹង​រុញ​ប្រទេស​កម្ពុជា​កាន់​តែ​ជ្រៅ​​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​ប្រទេស​ផ្តល់​ជំនួយ​​​ច្រើន​​ជាង​​គេ គឺ​ប្រទេស​ចិន»។ ក៏​ប៉ុន្តែ បើ​តាម​អង្គការ​Global Witness ការ​សុំ​ទោស​នេះ​គឺ​ព្រងើយ​​នឹង​ហេតុការណ៍​ថា​ ​ ទោះ​បីជា​ប្រទេស​ចិន​​មាន​ចិត្ត​ទូលាយ​ប៉ុណ្ណា​ក៏​ដោយ ប្រទេស​ចិន​មិន​​អាច​ផ្តល់​អោយ​រដ្ឋាភិបាល​​កម្ពុជា​នូវភាព​គួរ​អោយ​គោរព​នៅលើ​ឆាក​អន្តរ​ជាតិ​ ដែលគេ​ស្វែង​រក​​នោះ​បាន​​ទេ។

អង្គការ​ Global Witness មិនសូវមានសុទិដ្ឋិនិយម​នោះទេ ចំពោះវិស័យ​ព្រៃឈើនៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​ជឿ​ជាក់​ថា​ការ​ខូច​ខាត​ដែលធ្លាប់​បាន​ប្រព្រឹត្ត​កន្លង​មក​ «មិនមែន​​មិន​អាច​​ជួស​ជុល​បាន​នោះទេ» ហើយ​ថា​ប្រាក់​ចំណូល​ដែល​គ្រប់​គ្រង​ដោយ​វិស័យ​ទាំង​នេះ​នឹង​ជួយ​អភិវឌ្ឍ​​ប្រទេស​កម្ពុជា ជា​ជាង​បង្កើន​ភាព​ក្រីក្រ​បន្ថែម​ទៀត។ អង្គការ​បាន​ផ្តល់​អនុសាសន៍​អោយ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​​ពិនិត្យ​គ្រប់​សម្បទាន​ដែល​មាន​ស្រាប់​ និង​ធ្វើ​អោយ​ប្រាកដ​ថា​មាន​តម្លាភាព​នៅ​ក្នុងការ​​ចែក​រំលែក​នូវការ​គ្រប់​គ្រង​សម្បត្តិ​រដ្ឋ​ទាំង​នេះ។ ម្យ៉ាង​ទៀត អង្គការ​ក៏​បាន​អំពាវ​​នាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ អោយ​កំណត់​ខ្លឹមសារ​នៃកិច្ច​សន្យា​ជាមួយ​ប្រទេស​កម្ពុជា​ឡើង​វិញ។​


ប្រតិកម្ម​របស់​អាជ្ញាធរ​កម្ពុជាៈ Global Witness « ឆោត​ល្ងង់​​»

ដោយ​មិន​មានការ​ភ្ញាក់​ផ្អើល​ រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​មានការ​ពេញចិត្ត​របាយការណ៍​ចុង​ក្រោយ​របស់​អង្គការ​Global Witness នេះ​នោះ​ទេ។ អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​នេះ​«មិនត្រូវ​បានទទួល​ស្វាគមន៍​អោយ​នៅ​លើ​ទឹកដី​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មកម្ល៉េះ។ មនុស្ស​ដំបូង​គេ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​តប​ប្រកប​ដោយ​កំហឹង​ចំ​ពោះ​​ការ​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​នេះ​ គឺ​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​​ចក្រ​ភព​អង់​គ្លេស ដែល​បាន​​ថ្កោល​ទោស​​ Global Witness «ថា​បាន​ដឹក​នាំ​យុទ្ធនាការដ៏​ធំ​មួយ​​ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​​ប្រទេស​កម្ពុជា​​ និង​ថ្នាក់ដឹកនាំ​ប្រទេស​»។ លោក​ហោ ណាំបូរា បាន​អំពាវ​នាវ​​អោយ​ស្ថាប័ន​អន្តរ​ជាតិ​ផ្សេងៗ ដែល​ឧបត្ថម្ភ​គាំទ្រ Global Witness ​ពិនិត្យ​ជា​​បន្ទាន់​នូវ​នយោបាយ និង​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​នេះ»។ «វា​ជា​ការ​ឆោត​ល្ងង់​ណាស់​សម្រាប់​​អង្គការ​ Global Witness ដែល​ស្រមៃ​ថា​ប្រទេស​ផ្តល់​ជំនួយ​អន្តរ​ជាតិ​ មិន​ដឹង​អ្វី​សោះ​អំពី​របៀប​​ចាត់​ចែង​ការងារ​និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​កម្ពុជា​»។ ឯក​អគ្គរាជ​ទូត​រូប​​នោះ​បាន​បន្ថែម​ទៀត​​ថា «រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​យ៉ាង​លំបាក ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌ​ដ៏រឹង​មាំ​និង​ពេញលេញ​មួយ ដើម្បីគ្រប់​គ្រង​ឧស្សាហកម្ម​ដក​ស្រង់​»។ លោក​ក៏​បាន​អះអាង​ថា​ប្រាក់​ចំណូល​​បាន​មក​ពីការ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ទាំង​នេះ​ ប្រើ​សម្រាប់​លើក​កម្ពស់​សុខ​ភាព​ សង្គម និង​ប្រព័ន្ធ​អប់រំ​ សម្រាប់​​​ជីវភាព​រស់នៅ​រយៈ​ពេល​វែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា។​
 
យ៉ាង​ណា​មិញ លោក​ខៀវ កាញ៉ារីទ្ធ​ អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នា​នេះ​ផង​ដែរ​។ សម្រាប់​រូប​លោក Global Witness បាន​ចាត់​ទុក​ដៃ​គូ​អភិវឌ្ឍន៍កម្ពុជា​ ជា​«មនុស្ស​ឆោត​ល្ងង់»  ហើយ​​​សន្និដ្ឋាន​ថា​ពួក​គេ​​​អសមត្ថភាព​ក្នុងការ​វាយ​តម្លៃ​ស្ថានភាព «ខណៈពេល​គម្រោង​​នីមួយៗ​នៅកម្ពុជា ត្រូវ​បាន​ត្រួត​ពិនិត្យ និង​ដឹក​នាំ​ តាម​រយៈ​​អ្នក​ជំនាញ​ការ​ »​។​​
 
អង្គការ​ក្រៅរដ្ឋាភិបាល​មានលក្ខណៈ «នយោបាយជ្រុលពេក»
លោក​ខៀវ កាញ៉ារីទ្ធ​ មាន​ប្រសាសន៍​ថា « Global Witness មាន​លក្ខណៈនយោបាយ​ជ្រុល​ពេក។ គោល​បំណង​របស់​អង្គការនេះ​មិនមែន​តស៊ូ​​​ទាមទារ​អោយ​មាន​អភិបាល​កិច្ច​ល្អ​នោះទេ ប៉ុន្តែ ដើម្បី​​​វាយ​​ប្រហារ​ផ្ទាល់​ទៅលើ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។ អង្គការ​ដែល​យើង​បាន​បណ្តេញ​​ចេញ​ពី​ប្រទេស​កម្ពុជា​​នេះ​ គ្រាន់​តែ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ល្អ។ គេ​បញ្ចេញ​ប្រតិកម្ម ដូច​ជា​គណបក្ស​ប្រឆាំង​មួយ!»។
 
អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្កោល​ទោស​ Global Witness ថា​ព្យាយាម​ «សាប​ព្រោះ​ការ​ភាន់​ច្រឡំ នៅ​ក្នុង​គំនិត​សាធារណៈជន​ រវាង​អាជ្ញាប័ណ្ណ​នៃការ​រុក​រក និង​អាជ្ញាប័ណ្ណធ្វើ​អាជីវកម្ម»។ «នៅ​ពេល​អស់លោក​ធ្វើការ​រុក​រក ជា​និច្ចកាល គឺជាការ​ប្រថុយ​គ្រោះ​ថ្នាក់​របស់​អស់លោក ព្រោះ​សម្រាប់​ពេលនេះ យើង​មិន​ដឹង​ថា​មាន​ធនធាន​ធម្មជាតិ​ប៉ុណ្ណា​​​​នោះទេ! មកទល់ពេលនេះ យើង​​មិន​​បាន​ប្រគល់​អាជ្ញាប័ណ្ណ​ធ្វើអាជីវកម្ម​ឡើយ!»។
 
តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធាន​ការ​ ប្រឆាំង​នឹង​របាយការណ៍​ និង​អ្នក​សរសេរ​របាយការណ៍​នេះ​ដែរ​រឺទេ? លោក​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ឆ្លើយ​ថា​ មិន​ទេ។ «តើ​យើង​អាច​ឆ្លើយ​តប​​អ្វី? មិន​មាន​អ្វីធំ​ដុំ​នៅក្នុង​របាយការណ៍​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​ក៏​មិនបាន​ពិនិត្យច្បាប់​​​ស្តី​ពី​ថវិកា អោយ​បាន​លំអិត​​ផង​​ដែរ! យើង​សម្រេច​ចិត្ត​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​​អស់»។


 

អានបន្ថែមលើកាសែត

-តើ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ទទូច​ទាម​ទារ​ អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស ​មក​នេះ​​នឹង​ត្រូវ​អនុម័ត​នៅ​ដើម​ឆ្នាំ​២០០៩​ដែរ​រឺ​ទេ? (០១-១២-២០០៨)
-ទាំង​អ្នក​វិទ្យាសាស្ត្រ​ទាំង​អ្នកភូមិ​នាំ​គ្នាការ​ពារ​ ធនធាន ​បាតសមុទ្រ​នៅកម្ពុជា (២៨-០៨-២០០៨)
-ការ​ទាញ​យក​រ៉ែ​មាស​ពី​ដី​ដែល​ប្រជា​កសិករ​លក់​អោយ (១២-០៦-២០០៨)

 


1 អធិប្បាយ
ដោយ chao tooch 2009-02-17 01:11:38
*The GLOBAL WITNESS reported all activities and all cases in cambodia are TRUE 100%.
*But the khmer Hun sen officials Goverment Defamed that NGO and Says....The reporter is CRAZY or INSANE ect....!!!!!
* After Polpot regime Since year 1979- Now.....In cambodia Goverment we have alot IGHORANCE GUYS became DOCTORs or LAWYERS with out real training university or school and they have alot money from SOLD GOVERMENT PROPERTIES and Peoples land..and they dont know nothing about the consequenses cause to own country in the future .When some peoples TRY to explain or reporte about real situation....they say...you are so crazy the same or than me.so who are CRAZY than who?.wait for afew more years,we will know soon.
CHAO TOOCH
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

 អង្គការ​ក្រៅរដ្ឋាភិបាល​មានលក្ខណៈ «នយោបាយជ្រុលពេក»
លោក​ខៀវ កាញ៉ារីទ្ធ​ មាន​ប្រសាសន៍​ថា « Global Witness មាន​លក្ខណៈនយោបាយ​ជ្រុល​ពេក។ គោល​បំណង​របស់​អង្គការនេះ​មិនមែន​តស៊ូ​​​ទាមទារ​អោយ​មាន​អភិបាល​កិច្ច​ល្អ​ នោះទេ ប៉ុន្តែ ដើម្បី​​​វាយ​​ប្រហារ​ផ្ទាល់​ទៅលើ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។ អង្គការ​ដែល​យើង​បាន​បណ្តេញ​​ចេញ​ពី​ប្រទេស​កម្ពុជា​​នេះ​ គ្រាន់​តែ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ល្អ។ គេ​បញ្ចេញ​ប្រតិកម្ម ដូច​ជា​គណបក្ស​ប្រឆាំង​មួយ!»។
 
អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ថ្កោល​ ទោស​ Global Witness ថា​ព្យាយាម​ «សាប​ព្រោះ​ការ​ភាន់​ច្រឡំ នៅ​ក្នុង​គំនិត​សាធារណៈជន​ រវាង​អាជ្ញាប័ណ្ណ​នៃការ​រុក​រក និង​អាជ្ញាប័ណ្ណធ្វើ​អាជីវកម្ម»។ «នៅ​ពេល​អស់លោក​ធ្វើការ​រុក​រក ជា​និច្ចកាល គឺជាការ​ប្រថុយ​គ្រោះ​ថ្នាក់​របស់​អស់លោក ព្រោះ​សម្រាប់​ពេលនេះ យើង​មិន​ដឹង​ថា​មាន​ធនធាន​ធម្មជាតិ​ប៉ុណ្ណា​​​​នោះទេ! មកទល់ពេលនេះ យើង​​មិន​​បាន​ប្រគល់​អាជ្ញាប័ណ្ណ​ធ្វើអាជីវកម្ម​ឡើយ!»។
 
តើ​ រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធាន​ការ​ ប្រឆាំង​នឹង​របាយការណ៍​ និង​អ្នក​សរសេរ​របាយការណ៍​នេះ​ដែរ​រឺទេ? លោក​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ឆ្លើយ​ថា​ មិន​ទេ។ «តើ​យើង​អាច​ឆ្លើយ​តប​​អ្វី? មិន​មាន​អ្វីធំ​ដុំ​នៅក្នុង​របាយការណ៍​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​ក៏​មិនបាន​ពិនិត្យច្បាប់​​​ស្តី​ពី​ថវិកា អោយ​បាន​លំអិត​​ផង​​ដែរ! យើង​សម្រេច​ចិត្ត​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​​អស់»។

 

វិប​សាយរបស់​អង្គការ​  Global Witness www.countryforsale.net 


អាន​បន្ថែម​នៅលើ​ កាសែត

-តើ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ទទូច​ទាម​ទារ​ អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស ​មក​នេះ​​នឹង​ត្រូវ​អនុម័ត​នៅ​ដើម​ឆ្នាំ​២០០៩​ដែរ​រឺ​ទេ? (០១-១២-២០០៨)
-ទាំង​អ្នក​វិទ្យាសាស្ត្រ​ទាំង​អ្នកភូមិ​នាំ​គ្នាការ​ពារ​ ធនធាន ​បាតសមុទ្រ​នៅកម្ពុជា (២៨-០៨-២០០៨)
-ការ​ទាញ​យក​រ៉ែ​មាស​ពី​ដី​ដែល​ប្រជា​កសិករ​លក់​អោយ (១២-០៦-២០០៨)

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ