កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កម្ពុជា-ថៃៈ សហ​ប្រតិបត្តិការ​ជុំវិញ​​ព្រំដែន​មាន​ដំណើរទៅ​មុខ​ល្អ​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៦-០២-២០០៩

 

ដូច​តាម​ការ​គ្រោង​ទុក​​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ថ្មី​ លោក ប្រាវីត វង្សសុវណ្ណ​ បាន​ដឹកនាំ​ប្រតិភូ​​មួយ​ក្រុម មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែកុម្ភៈនេះ​។ លោក​​​បាន​ជួប​​ជាមួយ​លោក​ទៀ បាញ់​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន ដែល​បាន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ ចាប់​តាំង​ពី​ខែក​ក្កដា ឆ្នាំ​២០០៨​មក​។​

នៅ​ពេល​បញ្ចប់​ការ​ពិភាក្សា​កា​រ​ទូត​មួយ​ជាមួយ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ រដ្ឋ​មន្រ្តី​ការ​ពារ​​​ថៃ ដែល​​អម​ដំណើរ​ដោយ​មេ​បញ្ជា​ការកង​ទ័ព​ជើង​គោក ជើង​អាកាស និង​កង​ទ័ព​ជើង​ទឹក​​នៃ​ប្រទេស​ថៃរូប​នេះ​​មិន​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ប្រាប់​ដល់អ្នកយកព័ត៌មាន ដែល​នៅ​​រង់​​ចាំ​នោះទេ។​

យ៉ាង​ណាមិញ សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យល់​ថា «ទស្សនកិច្ច​ដ៏​សំខាន់​នេះ» គឺ​សំដៅ​​ធ្វើ​អោយ​មាន​ការ​យោគ​យល់​គ្នា​​​ទៅវិញ​ទៅមក និង​​ពង្រឹង​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​​និង​ប្រទេស​ថៃ។ សម្តេច​បាន​ប្រកាស​ថា «យើង​បានផ្តល់​អនុសាសន៍​អោយ​​ភាគី​​​ទាំង​សង​ខាង ជា​ពិសេស​​ទាហាន​ប្រចាំ​ការ​នៅ​ខ្សែត្រៀម​ជួរ​មុខ អោយ​ជួប​ពិភាក្សា​គ្នា​ជា​ប្រចាំ និង​សហការ​គ្នា​​អោយ​បាន​ល្អ ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង និង​ជៀស​វាង​ការ​ប៉ះ​ទង្គិច រឺ​ប្រឈម​មុខ​ដាក់​គ្នា​​ដោយ​អាវុធ​»។​

សម្តេ​ចបាន​លើកឡើង​ម្តង​ទៀត​ថា​ភាគី​​ទាំង​ពីរ​បាន​ឯកភាព​គ្នា ដក​កម្លាំង​ទាហាន​ដែល​ប្រចាំ​​ការ​នៅ​ជុំវិញ​វត្ត​កែវ​សិក្ខាគិរី​ស្វារៈ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ខ្មែរ​-ថៃ នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី​៣ និង​ទី​៤ ខែកុម្ភៈ​កន្លង​ទៅ​នេះ។​

ទន្ទឹម​នឹង​នេះ ក្រុម​ការងារ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​រៀប​ចំ​ប្រតិបត្តិការ​​​ដោះមីន នៅ​តំបន់​​ជម្លោះ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​បោះ​បង្គោលព្រំដែន​។​
 
សម្តេច​មាន​ប្រសាសន៍​ទាំង​រីករាយ​ថា «ខ្ញុំ​គិត​ថា តំបន់​នេះ​នឹង​លែងជា​តំបន់​ប្រឈម​មុខ​ខាង​​យោធា​ដូច​មុន​ទៀត​ហើយ។ ថ្ងៃ​អនាគត តំបន់​នេះ​អាច​នឹង​ក្លាយ​ជាកន្លែង​​​កំសាន្ត​​​របស់​ប្រជាពលរដ្ឋ​»។​

ដោយ​ឡែក សម្តេច​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​បញ្ជាក់​ថា​សម្តេច​បាន​អញ្ជើញ​នាយក​រដ្ឋ​មន្រ្តី​ថៃ គឺ​លោក​ Abhisit Vejjajiva មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា «នៅ​ក្នុង​កាលបរិច្ឆេទ​ដ៏​សមគួរ​មួយ»។ សម្តេច​បាន​អះអាង​ជា​ថ្មី​ថា​សម្តេច​នឹង​ចូលរួម​​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី​១៤ ដែលរៀប​ចំ​ធ្វើឡើង​នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនាខាង​មុខនេះ។

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ