កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




អាជ្ញាធរ​ថៃ​សុំ​ទោស​​ចំពោះ​ការ​បាញ់​គ្រាប់​ផ្លោង​​​ចូល​ទឹក​ដី​កម្ពុជា​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០២-២០០៩
យោង​តាម​ការ​ប្រកាស​របស់​​លោក​កុយ គួង អ្នក​​​នាំ​ពាក្យ​និង​ជា​អនុរដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​ បាន​អោយ​ដឹងថា ​មេ​បញ្ជាការ​យោធា​ភូមិ​ភាគ​ទី​​២​នៃ​ប្រទេសថៃ​​​បាន​ធ្វើ​ការ​សុំ​ទោស​ជា​លាយ​លក្ខណ៍​អក្សរ​ នា​ថ្ងៃ​ពុធ ទី​១៨ ខែ​កុម្ភៈ​ ជូន​ចំពោះ​​​មេ​បញ្ជា​ការ​យោធា​ភូមិ​ភាគ​ទី​៤​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រទេស​ថៃ​បាន​បាញ់​គ្រាប់​រ៉ុក​កែត​​ជា​ច្រើន​គ្រាប់​ កាល​ពី​​ថ្ងៃ​អង្គារ ទី​១៧ កុម្ភៈ​ មកលើ​ទឹក​ដី​កម្ពុជា នៅ​ត្រង់​ចំណុច​ខេត្ត​ឧត្តរ​មាន​ជ័យ។

 

បន្ទាប់​ពី​បានទទួល​លិខិត​ចម្លង​មួយ​ច្បាប់​ជា​ភាសា​ថៃ របស់​មេបញ្ជាការ​យោធា​ថៃ​រូប​នោះ មន្រ្តី​​​ជាន់​ខ្ពស់​​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​អោយ​ដឹង​ថា «គាត់ [​មេបញ្ជាការ​យោធា​ថៃ] ​បាន​អះ​អាង​​ថា​នេះ​គ្រាន់​តែ​ជា​កំហុស​ឆ្គង​ផ្នែក​បច្ចេក​ទេស និង​ជា​រឿង​អចេតនា​។ គាត់​បាន​សន្យា​​​​ចំពោះ​យើង​ថា​បញ្ហា​បែប​នេះ​មិន​កើត​មាន​ជា​ថ្មី​ម្តង​ទៀត​នោះ​ទេ»។

ម្យ៉ាង​វិញ​ទៀត លោក​កុយ គួង បាន​រម្លឹក​ថា ភាគី​ថៃ​​បាន​ផ្តល់​ព័ត៌មាន​ជា​មុន​ដល់​​​អាជ្ញាធរ​កម្ពុជា​​​ ​អំពី​សមយុទ្ធ​​​​យោធា​ប្រចាំ​ឆ្នាំ ដែល​រៀប​ចំធ្វើ​ឡើង​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ជាប់​​នឹង​ព្រំប្រទល់​ខេត្ត​ឧត្តរ​មាន​ជ័យ​។ បើ​តាម​ប្រសាសន៍​របស់លោក​ នៅ​ចំណោម​គ្រាប់​ផ្លោង​ចំនួន​ពី​៨ ទៅ​១១ គ្រាប់ ដែល​បាន​បាញ់​មក​លើ​ទឹក​ដី​កម្ពុជា​ មាន​គ្រាប់​ជាង​ពាក់​កណ្តាល​បាន​ផ្ទុះ​ ប្រមាណ​​ជាង​២​គីឡូម៉ែត្រ​ពី​ព្រំដែន។​

សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ជា​ច្រើន​នៅ​​ប្រទេស​កម្ពុជា​បាន​អោយ​ដឹង​ថា ​យោង​តាម​ប្រភព​ពី​មន្រ្តី​យោ​ធា​កម្ពុជា គ្រាប់​ផ្លោង​ទាំង​នេះ​បាន​ផ្ទុះ​នៅ​ជិត​ប្រាសាទ​តា​ក្របី នា​ខេត្ត​ឧត្តរ​មាន​ជួយ។ ប្រាសាទ​​​នេះ​ក៏ជា​កម្មវត្ថុ​នៃ​ជម្លោះ​ទឹក​ដី​រវាង​ប្រទេស​ទាំង​ពីរ ដូច​ជា​តំបន់​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។​

លោក​កុយ គួង​ បាន​បន្ថែម​ទៀត​ថា ប្រតិភូ​មួយ​ក្រុមរបស់​​រដ្ឋាភិបាល​ថៃ [សមាសភាព​មិនត្រូវ​បាន​​បញ្ជាក់​] ​​នឹង​ធ្វើ​ដំណើ​រ​មក​កាន់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​កុម្ភៈ ដើម្បីជួប​ជាមួយ​​សម្តេច​ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា នៅ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី និង​ដើម្បី​សំដែង​ការ​សុំ​ទោស​ និង​ពន្យល់​ហេតុ​ផល​របស់​ភាគី​ថៃ។​

អ្នក​នាំ​ពាក្យ​កម្ពុជា​រូប​នេះ​មាន​ប្រសាសន៍​ថា «​លោក​មិន​បាន​ដឹង​ថា​តើបញ្ហា​ជម្លោះ​ព្រំដែន​​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ដែល​កើត​មាន​​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ នឹង​ត្រូវ​លើកយក​មកពិភាក្សា​នៅ​ជំនួប​នេះ​ដែរ​ឬ​អត់​នោះទេ»។​



អានបន្ថែមលើកាសែត
 បទ​យក​ការណ៍រូប​ថត​និង​សម្លេង​ ស្តីពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ
-ប្រាសាទ​ព្រះវិហារ ៖ បច្ចុប្បន្នភាព​ ការ​វិភាគ បទ​យក​ការណ៍ និង​បទ​យការណ៍រូប​ថត​ជា​សម្លេង របស់​ការិយាល័យ​និពន្ធ​ កាសែត ជុំវិញ​​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ

 


2 អធិប្បាយ
ដោយ Chea 2009-02-25 11:18:14
Thai should not try to test their military empowerment against Cambodia again. This is a typical mistake that Thai has done so many times in order to violate the international territory and sovereignty of neighboring country. Since the issue had been going on in the past, Thai never gave up their military to show off, and one day the intrusion of the Thai armies will come back again and again. Please be peace! Please accept the consequences of other people and understand the fact. Please be respect to Cambodia and please be respect to the Cambodian people.
ដោយ vay 2009-04-16 12:21:11
I don't understand why does always siem want to occupy Preah Vihear that it lost to Cambodia at the International Court of Justic (ICJ). Majority of Siemese still want to have Preah Vihear as theirs. What do Thai people think when Cambodia want to get back Khet surin from Thailand?
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

បទ​យក​ការណ៍រូប​ថត​និង​សម្លេង​ ស្តីពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ
-ប្រាសាទ​ព្រះវិហារ ៖ បច្ចុប្បន្នភាព​ ការ​វិភាគ បទ​យក​ការណ៍ និង​បទ​យការណ៍រូប​ថត​ជា​សម្លេង របស់​ការិយាល័យ​និពន្ធ​ កាសែត ជុំវិញ​​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ