កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




ជនជាតិបារាំងប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរ
ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក​   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០៥-២០០៨
លោក ហ្វីលីព សេប៊ៀរ (Philippe Sébire) គឺជា​ជន​ជាតិ​បារាំង​សុទ្ធសាធ ព្រោះ​លោក​មាន​ភ្នែកទាំង​គូ​ពណ៌ខៀវ និង​សព្វ​ថ្ងៃ​ រស់នៅ​ទីក្រុង​ប៉ារីស។ ដូច្នេះ គេប្រាកដ​ជា​គិត​ថា​គ្រូ​បង្វឹក​រូប​នេះ​​នឹង​បង្រៀន​ពីក្បាច់​​​ប្រដាល់​បារាំង​ ​តែ​មិនមែន​ក្បាច់​​​ប្រដាល់​​ខ្មែរ​​(គុនខ្មែរ) ដែល​​មិនសូវជា​មាន​គេ​ស្គាល់​​នៅ​ប្រទេស​បារាំង។

 

ប៉ុន្តែ តាងនាម​អោយ​​ប្រធាន​សមាគម​បារាំង«គុនខ្មែរ​» ដែលត្រូវ​បាន​​ទទួល​ស្គាល់​​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​និង​ល្បុក្កតោ​កម្ពុជា លោក​​ទើប​តែ​នឹង​ផ្សព្វផ្សាយ​កម្ម​វិធី​រួប​រួមសាមគ្គី​ខ្មែរ​នៅលើ​​អាំងទែរណែត​​ ដើម្បី​ធ្វើ​ការ​អំពាវ​នាវ​ដល់ជនជាតិ​ខ្មែរ​នៅប្រទេសបារាំង​ និង​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ដែល​មាន​ចំណាប់​​អារម្មណ៍​ស្រឡាញ់​​វប្បធម៌ខ្មែរ ចូល​រួម​វិភាគ​ទាន​​ដល់​សមាគមនេះ​​។ គោល​បំណង​របស់​លោក​ក៏ដូច​ជា​ភរិយា​​ជន​ជាតិ​ខ្មែរ​របស់​លោក​ឈ្មោះ ម៉ុម គឺ​ប្រមូល​ថវិកា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​កីឡាប្រដាល់​បុរាណ​ខ្មែរ នៅក្នុង​ប្រទេស​បារាំង និង​ដើម្បី​ផ្លាស់​ប្តូរ​ក្បាច់​ប្រដាល់​​នៃប្រទេស​ទាំងពីរ​​ទៅវិញ​ទៅមក។​

ការ​ប្រកួត​កីឡា​ប្រដាល់​ប្រភេទ​នេះ​ត្រូវ​បាន​រៀប​ចំឡើង ប្រកប​ដោយ​ផ្លែផ្កា​​​ម្តង​រួច​​មក​ហើយ ដោយ​មិនពឹង​ផ្អែក​លើ​ជំនួយ​ឧបត្ថម្ភ​​​ណាមួយ​ឡើយ​។ នៅថ្ងៃ​បន្ទាប់​​ពី​​ការ​ប្រកួត​កីឡាប្រដាល់​បុរាណខ្មែរ​ដ៏ឧឡា​រឹក​ជាលើក​ដំបូង ដែល​ពុំធ្លាប់​មាន​ពី​មុន​​​​នៅ​អឺរុប និង​ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​នៅ​ពហុកីឡា​ដ្ឋាន Paris-Bercy កាលពីខែ​មិថុនា​ ឆ្នាំ​២០០៧ គណៈកម្មាធិការ​សហព័ន្ធ​គុនខ្មែរ​មួយ​ ដែលមាន​​ក្បាច់គុន​ខុស​ពី​កីឡា​ប្រដាល់​ថៃ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ នៅក្នុងសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ថៃ និង​កីឡា​ដែលមាន​លក្ខណៈប្រហាក់​ប្រហែលគ្នា ​(Fédération française de boxe khmer, thaï et disciplines assimilées)។

អ្នកការពារ​ក្បាច់គុន​បុរាណ​ខ្មែររូប​នេះ ព្រម​ជាមួយនឹងកីឡា​ករ​ប្រដាល់​​ក្បាច់​បុរាណ​ខ្មែរ​​​ទាំង​ជន​ជាតិ​បារាំង​និង​ខ្មែរ​​មួយ​ចំនួន ​​ត្រៀម​នឹង​​រៀប​​​ចំ​ការ​ប្រកួត​ប្រដាល់​​ផ្សេ​ង​ទៀត​។ គោល​ដៅ​​​សម្រាប់​ឆ្នាំ​២០០៨នេះគឺ​ ត្រូវ​​រៀបចំការ​ប្រកួត​គុនខ្មែរ​ថ្មី នៅថ្ងៃទី​២៦ មិថុនា នៅ​ទីក្រុង​វ៉ាឡង់​ស្យែនស៍ (Valenciennes) នៃ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ ដោយមាន​ការ​ចូល​រួម​ជាពិសេស​ពី​សំណាក់​កីឡាករ​ជ័យ កុសល ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​កម្ពុជា។ នៅខែ​កក្កដា កីឡាករ​ប្រដាល់​ជនជាតិ​បារាំង​ជា​ច្រើនរូប​នឹង​ត្រូវ​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​មកធ្វើការ​សិក្សា​ស្វែង​យល់​បទ​ពិសោធន៍​ផ្សេង​ៗ ពី​គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ។ ជំនួប​ផ្សេង​ៗទៀត​នឹង​កើត​មាន​ ប្រសិន​ជា​សេចក្តីអំពាវ​នៃការ​ស្រឡាញ់​កីឡា​
ល្បុក្កតោ​នេះបាន​ទទួល​ការ​គាំទ្រច្រើន​។​

សម្រាប់​ព័ត៌មាន​បន្ថែម ស្តីពី​កីឡា​ប្រដាល់​បុរាណខ្មែរ គុនខ្មែរ ល្បុក្កតោ  ប្រដាល់សេរី...
-វិបសាយ​របស់សមាគមគុនខ្មែរ​ ដែល​ដឹក​នាំ​ដោយ​អ្នកស្រី​ម៉ុម និង​ស្វាមី គឺលោក ហ្វីលីព សេប៊ៀរ និង​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ថៃ និង​កីឡា​ដែលមាន​លក្ខណៈប្រហាក់​ប្រហែលគ្នា
-ប្រវត្តិ​និង​ច្បាប់​នៃកីឡា​ប្រដាល់​ខ្មែរ នៅលើវិបសាយយុវជនខ្មែរ​
-​ សូម​បើក​មើល​វិបសាយ​នៃប្រទេស​អូស្រ្តាលី ស្តីពីកីឡា​ប្រដាល់​ខ្មែរ ជា​ភាសា​អង់គ្លេស http://www.kunkhmer.org/site/
-ស្ថានីយ​ទូរទស្សន៍​នៅ​កម្ពុជា​ចំនួន​ពីរ គឺ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៥ និង​ បណ្តាញ​ទូរទស្សន៍​កម្ពុជា


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​