កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សត្វ​គោ​ព្រៃ​នៅ​បារាំង​បាន​មក​ដល់​ស្រុក​ខ្មែរ ការ​សិក្សា​ពី​ហ្សេណេទិក​តែមួយបើក​ធ្វើ​ឡើង
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៧-០៤-២០០៩

(កម្ពុជា) ថ្ងៃ​២៩ មីនា ២០០៩។ គោព្រៃ​នៅកន្លែងចិញ្ចឹម​សត្វ​ប្លែក​ៗនៃរុក្ខ​ឧទ្យានក្រុង​ប៉ារីស បាន​មក​នៅ​ក្នុង​សួន​សត្វ​ខ្មែរ​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ។
©វណ្ឌី រតនា
 
កាលពីចុង​ខែមីនានេះ សួនសត្វ​ភ្នំតាម៉ៅ ដែលស្ថិតនៅចម្ងាយ​ជាង​៤០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​ភ្នំពេញ បាន​ទទួល​សត្វគោព្រៃ​ មួយ​ក្បាល​នាំ​មកពី​ប្រទេស​បារាំងតាម​យន្តហោះប៊ូអ៊ីង​៧៤៧។ វា​ជា​ប្រភេទ​គោព្រៃ​ដែល​នៅ​សល់​តែ​ប្រមាណ​២០០​ក្បាល​ប៉ុណ្ណោះនៅ​លើ​ដី​ កម្ពុជា ហើយ​បច្ចុប្បន្ន​ចំនួន​សត្វ​នេះ​នៅលើ​ពិភព​លោក​ដែល​ស្ថិត​ក្នុង​សភាពជាសត្វ​ ព្រៃ​បាន​កើន​ឡើង​ចន្លោះ​ពី ១៥ ០០០ ដល់​២០ ០០០​ក្បាល។ ប៉ុន្តែ​តួលេខ​នេះ​មិន​សូវ​ត្រូវ​ទេ ព្រោះ​ថា​៩០%​នៃ​គោព្រៃ​ទាំងនោះ​ដែល​រស់នៅ​ប្រទេស​ឥណ្ឌា​គឺ​ជា​គោព្រៃ​ស្រុក​។ លោក​ណូរិន ចាយ (Norin Chai)​ស្ថាបនិក និង​ជា​ប្រធាន​សមាគម​បារាំង Yaboumba បានសោក​ស្តាយ​ថា៖ «គោព្រៃគឺ ​ជា​សត្វ​ធំ​ជាង​គេ​នៃ​សណ្តាន​សត្វគោ ប្លែក​តែ​មានការ​សិក្សា​តិចបំផុតពីវា»។ សមាគម​នេះ​មាន​គោល​បំណង​សំខាន់​គឺធ្វើ​ការ​សិក្សា និង​អភិរក្សពពួក​សត្វ​ព្រៃ។ លោក​ណូរិន ចាយ គឺ​ជា​ខ្មែរ​កាត់​បារាំងម្នាក់​។ លោក​ជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត វេជ្ជ​បណ្ឌិត​ផ្នែក​បសុសត្វ និង​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​សារមន្ទីរ​ប្រវត្តិធម្មជាតិ​នាទីក្រុង​ប៉ារីស​ ផងដែរ។ លោក​គឺ​ជា​អ្នក​មាន​គំនិត​បង្កើត​កម្មវិធី​អភិរក្ស​នេះឡើង ក្នុង​បំណង​ធ្វើ​ការ​សិក្សា​ដ៏ហ្មត់ចត់​ពី​ហ្សេណេទិក​របស់​សត្វខ្ទីង​ជា​លើក ​ដំបូង។

 

ការសិក្សា​ពី​ហ្សេណេទិកសត្វគោព្រៃលើក​ដំបូង
លោក​ណូរិន ចាយ ផ្តើម​ចាប់អារម្មណ៍នឹង​ការ​សិក្សា​ដើម្បី​បែង​ចែក​ហ្សេណេទិក​របស់​​សត្វ​ខ្ទីង។ ការសិក្សា​ADN របស់​វាបង្ហាញអោយ​ឃើញថា ប្រភេទ​ពូជមួយ​ចំនួន​មានលក្ខណៈ​ស្រដៀង​គ្នា​ពី​មួយ​ទៅ​មួយ រហូត​ដល់​គាត់​អាច​បែង​ចែក​ជា​ពីរ​ប្រភេទនៃ​ប្រភេទ​គោព្រៃមួយ​ក្នុង​ពេល​នៃការវិវត្តន៍​របស់​វា។ កន្លែង​ចិញ្ចឹម​សត្វប្លែកៗនៅ​រុក្ខឧទ្យាន​ទីក្រុង​ប៉ារីស មាន​គោព្រៃ​ជា​ច្រើន​ក្បាល​មក​ពី​សួន​សត្វ​នៃ​ទីក្រុង​ប៊ែរឡាំង ដែល​នាំមក​ពី​ប្រទេស​ឥណ្ឌា។ ដោយ​ផ្អែក​លើ​គោព្រៃទាំង​នេះ លោក​ណូរិន ចាយ ដែលបាន​មក​ដល់​ប្រទេស​បារាំង​នៅ​អាយុ​៤ឆ្នាំ​ដោយ​ឱប​កូន​ខ្លា​ឃ្មុំមួយ ឈ្មោះថា« Yaboumba»​មកជាមួយ​ផង បានធ្លាប់​សន្យាចំពោះខ្លាឃ្មុំនេះថា «ពេលវា​ធំ​ឡើង»​លោក​នឹង​ជួយ​វា​និង​មិត្តភក្តិ​វា) ។​នៅទីបំផុត លោនក៏បានរក​ឃើញ​ថា សត្វ​ទាំងនេះគឺមក​ពី​អាស៊ី​អាគ្នេយ៍ ហើយ​ជា​ពិ​សេស​គឺមក​ពី​កម្ពុជា ដែល​ជា​ប្រទេស​កំណើត​របស់លោក​។

លោក​ណូរិន ចាយ រម្លឹកថា៖ «យើង​ស្រឡាំងកាំង​យ៉ាងខ្លាំង​នៅពេល​យើង​ដឹង​ថា វា​មាន​ភាព​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​រវាង​គោព្រៃ​នៅ​កន្លែង​ចិញ្ចឹម​សត្វ​នៅបារាំង និង​គោព្រៃ​នៅ​កម្ពុជា។ ដូច្នេះ​ទើប​មានគំនិត​បញ្ចូល​ខ្ទីង​នៅ​បារាំង​អោយ​មក​នៅ​កម្ពុជា ដើម្បី​ផ្តល់​ឈាម​ថ្មី​ដល់​គោព្រៃខ្មែរ បន្ទាប់​មក​ប្រមូល​ទឹកកាមរបស់​សត្វគោព្រៃ​ថ្មីទាំង​នេះបញ្ជូន​ទៅ​បារាំង។ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​យើង​អាច​បើក​កម្មវិធី​ចិញ្ចឹម​គោព្រៃ​ជាអន្តរជាតិ ដោយ​រាប់​បញ្ចូល​កម្ពុជា​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ឡើង​វិញ​នូវ​គោព្រៃ​ដែល​មាន​ហ្សេណេទិក​សម​ស្រប​នឹង​មជ្ឈដ្ឋាន​ធម្មជាតិ​កម្ពុជា​»។

តាម​រយៈ​ការ​ថែរក្សា​សត្វនៅ​ក្រៅ​មជ្ឈដ្ឋាន​ធម្មជាតិ ពោលគឺ​នៅ​ក្នុង​សួនសត្វ គឺ​វា​អាច​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ទំនាក់​ទំនង​ឈាម​ជ័រ​ជាមួយគ្នា​របស់សត្វ។ លោកណូរិន ចាយ រម្លឹកថា គោល​បំណង​នៃ​ការ​អភិរក្ស​គឺ​ពង្រឹង​ចំនួន​សត្វព្រៃ ពោលគឺ​«នៅក្នុង​មជ្ឈដ្ឋានធម្មជាតិ»។ កម្ពុជា​ត្រៀម​ខ្លួន​យ៉ាង​ប្រសើរ​សម្រាប់​ធ្វើ​ការ​សាកល្បង​នេះ ត្បិត​កម្ពុជា​មាន​ព្រៃ​អភិរក្ស​ជាច្រើន​។ គោព្រៃគឺជា​«តិណាស៊ីធំ»ដ៏កម្រ​មួយ (រួម​មាន​ប្រភេទ​សត្វ​ដែល​បាន​រក្សា​ទម្រង់​បុរេប្រវត្តិសាស្រ្ត​របស់ខ្លួន) ហើយ​បច្ចុប្បន្នជីវិត​របស់​វា​រង​ការ​គំរាម​កំហែង​នៅ​អាស៊ីអាគ្នេយ៍។ លោក​ណូរិន ចាយ មាន​បំណង​បញ្ចូល​និស្សិត​បសុសត្វ​បារាំង​ម្នាក់​ក្នុង​គម្រោង​នេះ ដែល​នឹងមាន​បេសកកម្ម​ធ្វើ​ការ​ថែ​ទាំ និង​សិក្សាពី​ គោព្រៃ​ដែល​ទើប​នឹង​មក​រស់នៅ​ក្នុង​សួន​សត្វ​ភ្នំតាម៉ៅ។

គោព្រៃ : មិនត្រឹម​តែ​ជាសត្វធម្មតាទេ វា​ជា​និមិត្តរូប
ខ្ទីងអាច​មានកម្ពស់​ដល់​ទៅ​២ម៉ែត្រ វា​មាន​ពណ៌ខ្មៅ និង​រោម​ជើង​សដូចស្រោមជើង។ វា​ជា​«សត្វ​តំណាង​អោយ​ជីវចម្រុះ»។ សត្វ​នេះ​មាន​បង្កប់អត្ថ​ន័យ​ពិសេស​មួយ​នៅ​កម្ពុជា។​គេផ្សារភ្ជាប់​វា​ទៅ​នឹង​សន្តិភាព និង​ភាព​ស្ងប់​សុខ។ ជនជាតិ​បារាំង-​ខ្មែរ​វ័យ​៣៩​ឆ្នាំ​រូបនេះ​បាន​លើក​អំណះអំណាង​មក​ពន្យល់​ថា វត្ត​មួយ​នៅ​លង្វែក​ចម្ងាយ​ប្រមាណ​៥០គីឡូម៉ែត្រ​ពី​ភ្នំពេញ គឺ​ឧទ្ទិស​ដល់​គោព្រៃ។ រឿង​នេះ​រៀប​រាប់​ដោយ​ម្តាយ​របស់​លោក​ណូរិន ចាយ គឺអ្នក​ស្រី​អ៊ុង​ដារាវិចិត្រ ចាយ (Ung Daravichet Chai) ដែល​គ្រប់​គ្រង​សមាគម​ Yaboumba នៅអាស៊ី ដែល​ត្រូវ​បាន​សម្ពោធ​កាលពី​ឆ្នាំ២០០៤ ហើយ​បាន​ចុះ​បញ្ជីនៅ​ក្នុង​ក្រសួង​កសិកម្ម​កម្ពុជា។

រឿង​ព្រេងនិទាន​នេះ​គឺ​ដំណាល​ពី​ស្រ្តី​ម្នាក់​ដែល​កើត​កូន​ប្រុស(ព្រះកែវ) និង​កូន​គោ​(ព្រះគោ)​ក្នុង​ពេល​តែមួយ ធ្វើ​អោយ​អ្នក​ភូមិ​បណ្តេញ​គ្រួសារ​នេះ​ចេញ​ពី​ភូមិ​ព្រោះ​ពួកគេ​ថា​វា​ជា​ប្រផ្នូរ​អាក្រក់​។ វគ្គក្រោយ​ៗមក​ទៀត ស្តេច​សៀមដែល​មាន​ចិត្ត​ចង់​បានទឹក​ដី​ខ្មែរ ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ខ្មែរ សុំ​ធ្វើ​ការ​ភ្នាល់​ទឹកដី​ដោយ​ការ​ប្រជល់​សត្វ។ កូនគោ​ដែល​បាន​ក្លាយ​ជា​មេគោ​ដ៏រឹងមាំនោះ ក៏កាឡា​ខ្លួន​ជា​មាន់​គក ដើម្បី​តំណាង​ភាគីខ្មែរ ហើយ​ក៏​បានឈ្នះ​។ ប៉ុន្តែ​ស្តេច​នៃ​ប្រទេស​ជិត​ខាង​នេះមិនត្រឹម​តែ​ដឹងពីការបន្លំនេះទេ ថែម​ទាំងដឹងថា​ព្រះគោ​មាន​ផ្ទុក​ចំណេះវិជ្ជា​ទាំង​អស់​របស់កម្ពុជា​ទៀត​ផង ហើយ​ក៏មាន​បំណង​ចង់​បានគោនោះ។ នៅពេល​ភ្នាល់ជាលើក​ទី៣ ស្តេចសៀម​បញ្ជូន​សត្វគោយន្ត​មួយ​មក​ជល់​ជាមួយ​ព្រះគោ ហើយ​ក៏​ឈ្នះ​ព្រះគោ។ ក្នុងនាម​ជាអ្នក​ឈ្នះ ស្តេចសៀម​បាន​នាំ​យក​ព្រះគោ​ទៅ​ប្រទេសខ្លួន។ ព្រះគោ​ក៏​ប្រែ​កាយទៅ​ជារូប​ចម្លាក់ ដើម្បី​រង់ចាំ​ឱកាសវិល​ត្រឡប់​មក​ប្រទេស​ខ្មែរវិញនៅ​ថ្ងៃណាមួយ​។ អ្នកស្រី​អ៊ុង ដារាវិចិត្រ ចាយ គូសបញ្ជាក់ថា៖ «ពាក្យទំនាយ​ខ្មែរ​និយាយ​ថា នៅថ្ងៃដែល​ព្រះគោ​ត្រឡប់​មក​កម្ពុជាវិញ សុខ​សន្តិភាព​ក៏​កើត​មាន​ឡើង​វិញ​ដែរ! គោព្រៃ ដែល​យើង​បាននាំ​យក​មក​កម្ពុជា គឺ​ជា​គោនោះហើយ! ហើយ​និមិត្តរូប​នេះ​កាន់​តែអស្ចារ្យ​ទៅ​ទៀត​ដោយសារ​ពីដំបូង​ឡើយ​គោព្រៃ​នេះគួរ​តែ​ដឹកមក​តាម​ប្រទេស​វៀតណាមទេ ប៉ុន្តែ​ដោយសារ​បញ្ហា​បច្ចេកទេស​វា​ក៏​ត្រូវ​ដឹកយក​មក​តាម​ប្រទេស​ថៃវិញ...»។

Yaboumba បម្រើផលប្រយោជន៍​បរិស្ថាន និង​សង្គម
ក្រៅពីប្រតិបត្តិការ​នេះ សមាគម Yaboumba ​ មានគោលបំណង​ឆ្លាក់ស្លាកស្នាម​របស់ខ្លួន​ជា​រៀង​រហូត​ទៅ​នៅ​ក្នុង​ប្រទេស ហេតុនេះ​ហើយ​បាន​ជា​សមាគម​ធ្វើ​កម្មវិធីអភិរក្ស​របស់ខ្លួន​ជា​គម្រោង​តូចៗ​ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាជន​នៅ​មូល​ដ្ឋាន ដូចជា​ការ​ជួស​ជុល​វត្តមួយ​នៅ​ក្នុង​ខេត្ត​កណ្តាល ការ​បោះពុម្ពផ្សាយ​សៀវភៅ​រឿង​ព្រេង​ខ្មែរ សម្រាប់កុមារ ឬក៏​ការទិញ​មេគោ​អោយ​សាលា​ឧត្ដុង្គ ដើម្បី​ផ្តល់​អោយ​សិស្សនូវ​វិធី​អនុវត្ត​ជាក់​ស្តែង។

គោល​គំនិត​សរសេរ​នៅ​លើ​គេហទំព័រសមាគម​ Yaboumba គឺបង្ហាញ​ច្បាស់ណាស់ : «ជានិច្ច​កាល​យើង​មើល​ឃើញ​ពីការ​ខ្ជះខ្ជាយ​របស់​គម្រោង​អន្តរជាតិ​ទាក់ទង​នឹង​ការ​អភិរក្ស ដែល​គេ​បង្កើត​សាកល្បង ឬ​«ស្រោច»ដុល្លារ​តែម្តង​ដោយ​មិន​យក​ចិត្ត​ទុកដាក់​ពិត​ប្រាកដ​ពី​បញ្ហា​នៅ​មូលដ្ឋាន​ទេ។ [...]​ការរក្សា​អត្តសញ្ញាណ​វប្បធម៌ ការ​អនុគ្រោះ​ដល់​ការទាក់​ទង​គ្នា​នៃវប្បធម៌ គឺជាកត្តា​ចាំបាច់ដើម្បី​អោយ​គម្រោងមួយ​ប្រព្រឹត្តទៅយូរអង្វែង​។ ម្យ៉ាងវិ​ញទៀត មុននឹង«អភិរក្ស» ដំបូង​គេ​ត្រូវ​ទាក់ទង​គ្នា ធ្វើ​ការ​លើ​ផល​ប្រយោជន៍​រួមរបស់​អ្នក​ចូលរួម​: វប្បធម៌ ប្រពៃណី សាសនា...។ បន្ទាប់ពីនោះ គឺអាច​ប្រើ​វិធីរឹងមាំ​ដើម្បី​អភិរក្ស និង​គ្រប់គ្រង​អោយ​បានត្រឹមត្រូវ​លើ​ធនធាន​ធម្មជាតិ»។

...ជុំវិញ​ពិភពលោក
សមាគម Yaboumba បានរីក​ដុះ​ដាល​យ៉ាងឆាប់រហ័ស ហើយ​បច្ចុប្បន្ន​មាន​សាខាជាច្រើន​នៅ​ប្រទេស​អេស្ប៉ាញ អ៊ីតាលី ប៊ែលហ្សិក បង់​ក្លាដែស និង​ការិយាល័យ​មួយ​នៅ​អាហ្រ្វិក ព្រមទាំងនៅ​អាស៊ី​ផង​ដែរ។ បសុពេទ្យ​ដែលជាចៅប្រុស​រដ្ឋមន្ត្រីម្នាក់ក្នុង​របប​សង្គមរាស្រ្ត​និយម រូបនេះ បង្កើន​គំនិត​ផ្តួច​ផ្តើម​ឥត​ស្រាក​ស្រាន្ត។ គាត់​បាន​ចេញផ្សាយរៀង​រាល់​បីខែម្តងនូវ​ទស្សនាវដ្តីបណ្តុះបណ្តាលក្រោយសកលវិទ្យាល័យ​មួយឈ្មោះថា​«Pratique des animaux sauvages et exotiques»។ វាជា​ទស្សនាវដ្តី​បសុសត្វ​ដំបូង និង​តែ​មួយ​គត់ជាភាសា​បារាំង​ដែល​ផ្តោត​ជំនាញ​លើ​សត្វ​ថ្មី​ៗ​ដែល​គេ​ចិញ្ចឹម​ធ្វើ​ជាមិត្ត​ភក្តិ និង​សត្វ​មកពី​ប្រទេស​ផ្សេងៗទៀត។​ស្រប​ពេល​ជាមួយគ្នា គាត់រៀប​ចំសមាជ និង​ទេសចរណ៍ធម្មជាតិ​សម្រាប់​អ្នក​ជំនាញខាង​បសុសត្វ។ តាមរយៈ​ការរៀប​ចំនេះ គាត់​អាច​ផ្គត់​ផ្គង់​ការងារ​ស្រាវជ្រាវ​របស់គាត់។ ពេលនេះ​លោក​ណូរិន ចាយ អាច​ធ្វើ​តាម​ពាក្យ​សន្យា​ជាមួយ​កូន​ខ្លាឃ្មុំ​កាលនៅ​ពី​តូច​បាន​ហើយ...

 


 - សត្វព្រៃ​កម្ពុជា​នៅ​សម្បូរប៉ុន្តែ​...កំពុងជួបគ្រោះថ្នាក់? (៣០-១២-២០០៨)

 

វេជ្ជ​សាស្ត្រ​បុរាណ​ធ្វើ​អោយ​សត្វ​និង​រុក្ខជាតិ​ទទួល​រង​នូវ​ការ​គំរាម​កំហែង (១៨-០៧-២០០៨)

- ប្រចៀវ​រស់​មាន​តម្លៃ​ជាង​ប្រចៀវ​ងាប់ (២៩-០៥-២០០៨ )

- ចំនួន​ផ្សោត​ទឹក​សាប​កម្ពុជា​បន្ត​ធ្លាក់​ចុះ​តែ​អ្នក​វិទ្យា​សាស្រ្ត​នៅ​តែ​មាន​សង្ឃឹម (០១-០៥-២០០៨)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ