កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការជំនុំជម្រះឌុច : សវនាការប្រព្រឹត្ត​ទៅ​យ៉ាង​លឿន​នៅចំពោះមុខ​អ្នក​ចូល​រួមតាមដាន​យ៉ាងច្រើន​កុះករ
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៤-២០០៩


កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២៣ មេសា ២០០៩។​ អ្នក​ភូមិ​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​រស់នៅ​ជិត​មន្ទីរម១៣ ដែលឌុច​គ្រប់គ្រង បាននាំគ្នាមក​អវតក ដើម្បី​ចូលរួម​ស្តាប់​ការជំនុំជម្រះ​អតីត​អ្នក​ទទួល​ខុសត្រូវ​ខ្មែរក្រហមរូបនេះ
©ចន វីង/ Magnum


នៅថ្ងៃព្រហស្បតិ៍ ២៣ មេសា សាលសវនាការរបស់សាលាក្តី​ខ្មែរក្រហម​មានមនុស្ស​ពេញ។ អ្នក​ភូមិមកពីឃុំ​អមឡាំង​២៥០​នាក់​បាន​មក​តាម​ដានសវនាការ។ មន្ទីរម១៣ដែល​ឌុច​គ្រប់គ្រង​នៅ​មុន​ឆ្នាំ​១៩៧៥ គឺ​​ស្ថិត​នៅ​ក្នុង​ឃុំ​នេះ។ អ្នក​ភូមិអមឡាំងទាំងនេះ​ត្រូវបាន​នាំ​មក​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)។ ពលរដ្ឋ​ជាង​៦០​នាក់​ទៀត​មក​ពី​ជាយក្រុង​ភ្នំពេញ នាំមក​ដោយ​ការិយាល័យ​កិច្ចការសាធារណៈ​របស់​អ.វ.ត.ក និង​និស្សិត​៥០​នាក់​​មកពី​សាកលវិទ្យាល័យ​បៀលប្រាយ​។ អង្គសវនាការបើក​ធ្វើ​តែមួយព្រឹក​ ហើយបើក​ធ្វើរាង​ថ្ងៃ​បន្តិច និង​យឺតយ៉ាវ​ដោយសារ​ការ​រក​លេខកូដ​ឯកសារ​ដែល​ត្រូវ​ពិនិត្យ​។ ជនជាប់ចោទ​ឌុច បាន​ចាប់ផ្តើម​រៀប​រាប់​ពី​មន្ទីរស២១ ដែល​ធ្វើ​អោយ​មនុស្ស​ស្លាប់​ជាង​១៥ ០០០​នាក់។

 

ឌុច ​បានអះអាង​នៅ​ក្នុងសវនាការ​​ថាដឹង​ពី​វត្តមាន​របស់​មន្ទីរសន្តិសុខ​ ខ្មែរក្រហម​ពីរ​ទៀត​​បន្ថែម​លើមន្ទីរ​​ស២១​ដែល​គាត់​គ្រប់​គ្រង​​ មុន​ពេល​គាត់​មក​ដល់​អ.វ.ត.ក។​ គាត់​បាន​ពន្យល់ថា «រាល់ការិយាល័យ​សន្តិសុខ​ទាំង​អស់ រាប់​ទាំង​ស២១ផង មាន​ភារកិច្ច​ឃុំ​ឃាំង ធ្វើទារុណកម្ម សួរចម្លើយ និង​ចុងក្រោយ​គឺកម្ទេច បានន័យ​ថាសម្លាប់»។ បន្ទាប់​ពី​បាន​បង្ហាញ​«ផ្ទះ និង​ការិយាល័យ​ជាបន្តបន្ទាប់​របស់​ឌុច​»ដោយ​មាន​បង្ហាញ​ផែន​ទី​ផងនោះ ចៅក្រម​បាន​និយាយ​ជាមួយ​ឌុច​ពី​រចនាសម្ព័ន្ធ​របស់ស២១។ ដូច្នេះ ឌុច​​ក៏​បាន​បង្ហាញ​ស្លាយ​ពី​ប្លង់​​មួយ​ដែល​គូរដោយ​ឌុច​ខ្លួន​ឯង​។

ដើម្បី​និយាយ​សង្ខេប​ពី​ទំនួលខុសត្រូវ​ជា«ប្រធាន​»រចនាសម្ព័ន្ធ​នេះ ឌុច​បាន​រម្លឹកថា ម្យ៉ាង​គាត់ត្រូវ​រៀប​ចំ​របាយ​ការណ៍​ទាក់​ទង​នឹង​ការឆ្លើយ​សារភាពប្រមូល​បានពី​អ្នក​ទោស​ក្រោម​ការធ្វើ​ទារុណកម្ម​។ ឯកសារនេះ​​គាត់​បញ្ជូន​​ទៅ​ថ្នាក់លើ​បន្ត។ ម្យ៉ាងទៀត គាត់​ត្រូវ​បណ្តុះបណ្តាល និង​បង្រៀន​បុគ្គលិក​របស់គាត់​ ដើម្បី​អោយ​«ពួកគេ​ហ៊ាន​សួរចម្លើយ និង​ធ្វើ​ទារុណកម្ម»។ ទាក់​ទង​នឹង​អ្នក​សួរ​ចម្លើយ ដែល​មួយ​ចំនួន​ត្រូវ​បាន​ចាត់​តាំង​​ជាពិសេស​ដើម្បី​ធ្វើ​អោយ​អ្នក​ទោស​វៀតណាម​​ឬអ្នក​ទោស​សំខាន់ៗផ្សេង​ទៀត​និយាយចេញ គាត់​បាន​ពន្យល់​ថា គាត់ធ្លាប់​ស្នើសុំ​ទៅ​ថ្នាក់លើ​បង្កើត​ក្រុម​អ្នកសួរចម្លើយ​ស្រី។ គាត់​អះអាងថា​ ការសម្រេច​បែប​នេះ​​ធ្វើ​ឡើង​បន្ទាប់ពី​មាន​«ឧបទ្ទវហេតុ​»​ជាច្រើន​កើត​លើ​បុគ្គលិក​ប្រុស​ៗ ដែលយក​តួនាទី​របស់​ពួកគេ ទៅចាប់​​រំលោភអ្នក​ទោសស្រី។​ កិច្ច​ពិភាក្សា​ពីស២១​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃច័ន្ទ​ ២៧ មេសា។


កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃ២៣ មេសា ២០០៩។ រូបថតថត​ពីលើ​អាកាស​អំពីមន្ទីរស២១ ដែល​ត្រូវ​បាន​បង្ហាញ​​នៅ​ថ្ងៃ​ទី១១​នៃការជំនុំជម្រះឌុច​ នៅអ.វ.ត.ក។
©ចន វីង/ Magnum


នៅ ​ពេលសម្រាក ទីធ្លា​ក្នុង​អង្គជំនុំជម្រះ​មាន​ភាពអ៊ូអរ។ នៅ​ឯតុមួយ សាស្រ្តាចារ្យ​ច្បាប់​ម្នាក់ ឈ្មោះសេង ប៊ុនមារិទ្ធិ អាយុ​៥៥ឆ្នាំ អង្គុយជុំវិញ​ដោយ​និស្សិត​ប៉ុន្មាន​នាក់នៃ​សាកលវិទ្យាល័យបៀលប្រាយ ពន្យល់ថា គាត់​ចង់​បង្ហាញមេរៀន​អនុវត្ត​ផ្ទាល់​មួយ​ដល់ពួកនិស្សិត​ ដោយសា​រ«យុវជនច្រើនតែ​មិនសូវ​ដឹង​ពី​ហេតុការណ៍​នៅ​របប​ខ្មែរ​ក្រហម»។ លោក​បានបន្ថែម​ដោយ​ភាពម៉ឺងម៉ាត់នៅ​ចំពោះ​មុខ​និស្សិត​ថា៖ «ខ្ញុំ​ក៏ចង់​អោយ​ពួកគេ​មើល​តើ​តុលាការនេះដំណើរ​ការ​យ៉ាង​ម៉េចផងដែរ»។ បើ​មើល​ទៅលើ​ទឹក​មុខ​រីករាយ​របស់ពួកគេ​ យើ​ងអាច​ស្មានដឹង​ថា ពួកគេ​ចាប់​អារម្មណ៍​ដែល​បានមក​ទីនេះ មក​មើល និង​ស្តាប់អតីត​អ្នក​ទទួល​ខុសត្រូវ​ខ្មែរក្រហម​ជាលើក​ទី១។ បុរស​មាឌមាំម្នាក់​លើក​ឡើង​ថា គាត់​បាន​បាត់​បង់​យាយតា​នៅ​ក្រោម​របប​កម្ពុជាប្រជាធិបតេយ្យ និង​ចង់​ខ្លាំងណាស់​ក្នុង​ការ​និយាយជាមួយមនុស្ស​ចាស់ម្នាក់​ដែល​នៅ​រស់​ រានមានជីវិត​ពី​របប​ពិឃាតនេះ។ ដានី​ អាយុ​២០ឆ្នាំ និយាយដោយ​ញញឹមយ៉ាងស្រស់​ថា​ខ្លួន​មានអារម្មណ៍​ខឹង​សម្បា​នៅពេល​ឃើញ​អតីត​ ពេជ្ឈឃាត។ នាង​អះអាងថា៖ «ឪពុក​ម្តាយ​ខ្ញុំ​បាន​រៀប​រាប់​ពី​​ការឈឺចាប់​​នៅ​ក្រោម​សម័យ​ប៉ុល ពត… ឃើញឌុចតាម​ទូរទស្សន៍ វា​មិនគ្រប់គ្រាន់ទេ។ ខ្ញុំ​ចង់​ឃើញ​ផ្ទាល់តែម្តង !»។ សម្តីនេះ​ត្រូវបាន​និយាយ​បន្ត​ដោយ​មិត្ត​ភក្តិ​នាងជាច្រើន​នាក់​ទៀត​។ ប៉ុន្តែ​យុវតី​រូបនេះ​មិន​លាក់​បាំង​ទេ​ពី​មនោសញ្ចេតនា​ចម្លែក​ដែល​មើល​ ឃើញថា​ ឌុច​មាន​រូប​រាង​«ជា​​មនុស្ស​ចាស់​ធម្មតាម្នាក់»…



ការជំនុំជម្រះឌុច​​លើ​វ៉ិបសាយ
អត្ថបទ​នៃ​សវនាការ​៥ថ្ងៃ​ដំបូង​ក្នុង​ការជំនុំជម្រះឌុច​ អាចអានបានជាបីភាសា (ខ្មែរ អង់គ្លេស និង​បារាំង) នៅ​លើ​គេហទំព័ត​របស់​អ.វ.ត.ក



សូមអានអត្ថបទនៅលើ​ទំព័ររបស់ កាសែត
 -តុលាការ​ខ្មែរក្រហម​ផ្តល់​វេទិកា​ដល់​​អ្នក​ច្បាប់​ក្មេង​ខ្ចី​​នៅ​កម្ពុជា (២៧-០៣-២០០៩)
-របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ? (០៤-១១-២០០៩)
- តុលា​ការ​កាត់​ទោស​ខ្មែរក្រហមៈ ការ​យល់​ឃើញ​របស់​ប្រជាជន​ទី​ក្រុង​ភ្នំពេញ  (១៧-១២-២០០៧)


1 អធិប្បាយ
ដោយ CHAO TOOCH 2009-04-26 05:57:51
*I AM NOT AGREE WHEN KAING GHECH IEV AKA DOUCH GUILTY IN KHMER ROUGE TRIAL SOON UNDER NAME DOUCH or DUCH.Please use his name KAING GHECH IEV THE SUSPECT AND GUILTY...BECAUSE THE YOUMA REACH PUT HIS NAME KAING GHACH IEV IN HIS BLACK RECORD BOOKS IN THE HELL ALREAD.
*THE BAD GUYS NAME IN THE HELL ARE:
-SALOTT SAR [POL POT]
-CHOUNRG CHEUNN [TA MOK]
-KHIEV SAM PHON
-NOURN CHEA
-SON SEN
-IENG SARY
-KAING GHECH IEV [AH DUCH]
-TA PAITH AKA MOUL SAM BATT ECT..... ........!!!!!!....KING....?????
CHAO TOOCH!
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ