កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ទិវាចងកំហឹង​មិនសូវជាធ្វើអោយប្រជាពលរដ្ឋខ្មែរ មានការឈឺចាប់ដូចមុនឡើយ
ដោយ ឈាង បុប្ផា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២០-០៥-២០០៨

Choeung Ek - Phnom Penh - Cambodge © John Vink / Magnum
ជើងឯក(ភ្នំពេញ) ថ្ងៃទី ២០ ឧសភា ២០០៨ ការសំដែងឈុតដ៏សាហាវ

ឃោរឃៅរបស់ពួកខ្មែរក្រហម នៅក្នុងឱកាស «ទិវាចងកំហឹង»

នៅមន្ទីរប្រល័យពូជសាសន៍ជើងឯក

©John Vink/ Magnum

 


សូមចូលបើកមើលទំព័រ K7Media  នូវរូបថតនិងសម្លេង ស្តីពី «ទិវាចងកំហឹង »



ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ជា​ច្រើន​រយ​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ ទី ២០ ខែ​ ឧសភា​ នៅ​ឯ​មន្ទីរ​ប្រល័យ​ពូជសាសន៍​​ ជើង​ឯក ដើម្បីចូលរួម​ប្រារព្ធ​ពិធី​ «ទិវា​ចង​កំហឹង» ដែល​រៀប​ចំឡើង​ដោយ​សាលាក្រុង​ភ្នំពេញ​។ លោក​អភិបាល​​​​ក្រុង​​ភ្នំ​ពេញ​ កែប ជុតិម៉ា បាន​ប្រកាស​ប្រាប់​អ្នកយក​ព័ត៌មាន​ ​ថា​៖ គេ​ចង់​​រក​យុត្តិ​ធ៌ម​ជូន​ប្រ​ជា​ជន​កម្ពុ​ជា​ ហើយ​ទិវា​នេះ​រម្លឹក​​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​បង្កើត​អោយ​មាន​សាលា​ក្ដី​​​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​។ ចំ​ណែក​ឯលោក ម៉ាន់ ឈឿន អភិបាលរងក្រុង​ភ្នំពេញ បាន​ពន្យល់​ថា ពិធីនេះ​នៅតែ​បន្ត​ប្រារព្ធ​ធ្វើ​ឡើង ក្នុង​គោលបំណង​​កុំ​អោយ​ប្រជា​ជន​ខ្មែរ​​ភ្លេច​រឿងរ៉ាវ​ពី​​​អតីត​កាល​របស់​ខ្លួន​។

ប៉ុន្តែ​​ ​​បុគ្គលិក​បំ​រើ​ការ​នៅមន្ទីរប្រល័យ​ពូជសាសន៍​នេះ​ បាន​កត់​សំ​គាល់​ថា​ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ចំ​នួន​មនុស្ស​ចូល​រួម​មាន​កាន់​តិចតែទៅៗ។ គាត់​មាន​ប្រសាសន៍បញ្ជាក់​​​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​របប​​ប៉ុល​ពតត្រូវ​បាន​ផ្ដួល​រំ​លំ​មក មនុស្ស​ម្នា​បាន​យំ​សោក​យ៉ាង​ខ្លាំង​ ដោយ​បាន​​​ជេ​រប្រមាថ​​​​របប​ដែល​និយាយ​ថា​ស្រលាញ់​​ពួក​គេ​ទាំង​​​​កំ​ហឹង។ ឥឡូវ​នេះ​​ប្រជា​ជន​​មិន​សូវ​ចាប់​អារម្មណ៍​ចំ​ពោះ​រឿង​នោះ​ទេ​។ ពួកគេ​លែងបង្ហូរ​ទឹកភ្នែក​ នៅ​ពេលបានលឺ​សម្លេង​​​ស្មូតរបស់​ព្រះសង្ឃ​​ ឬ ដំ​នើរ​រឿង​សោក​នាដ​កម្ម​នោះ​ទៀត​ហើយ​។ តួយ៉ាង​ លោក​សូ សាវេត​ មិន​ដែល​ខក​ខាន​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ទេ ប៉ុន្តែអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ គាត់​បាន​លះ​បង់អស់​​​នូវ​កំ​ហឹង​សង​សឹក​ដែល​គាត់​ធ្លាប់​មាន​។

លោក កាន ​សូឡូម៉ុន​ បាន​រម្លឹក​​​នៅ​ក្នុង​វចនា​នុក្រម​​ខ្មែរ​ក្រហម​របស់​គាត់ ថា​ ទិវា​ចង​​​កំ​ហឹង​​​លើក​ទី​មួយ​ត្រូវ​បាន​ប្រា​រព្វ​ឡើងនៅ​ឆ្នាំ​១៩៨៤ ដោយរបប​សារធារណៈ​​រដ្ឋ​​កម្ពុជា​ ក្នុង​គោល​បំ​ណង​រម្លឹក​​ពីគោលនយោ​បាយ​​សមូហភាវកម្ម​​​​​​របស់​​ប៉ុល​ពត​​ថ្ងៃ​ទី​២០ ខែ​ ឧសភា ឆ្នាំ ១៩៧៦​។ លោក​បាន​រម្លឹក​​​ថា ទិវា​នេះ​ត្រូវ​បាន​ហាម​ឃាត់​ បន្ទាប់​ពី​មានការ​ចុះ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​​ នា​ឆ្នាំ​ ១៩៩១ ។ លោក​បាន​បន្ថែមទៀត​​ថា​ ទោះ​ជាយ៉ាង​ណា​​​ ​ទិវា​នេះ ត្រូវ​បាន​ប្រាព្ធ​ឡើង​វិញ​នៅ​ឆ្នាំ​ ១៩៩៩ នៅ​ទី​ក្រុង​ភ្នំ​ពេញ​។

Image
ជើងឯក (ភ្នំពេញ) ថ្ងៃទី២០ ឧសភា ២០០៨ លោក កែបជុតិម៉ា

អភិបាលក្រុងភ្នំពេញ(រូបទី ២)

© John Vink / Magnum 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ