កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សវនាការ​កាត់​ទោសឌុចៈ ការ​បក​ប្រែ​​ភាសា​បាន​ចោទ​ជា​បញ្ហា​នៅក្នុង​អង្គ​សវនាការ​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៩-០៤-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៨ មេសា​២០០៩៖ លោក​ការ សាវុត្ថ សហមេធាវីការពារឌុច ដែល​​ឡើង​និយាយ​ការពារ​បន្ត​ពី​លោក​ហ្វ្រង់ស័រ រូ នៅ​ថ្ងៃ​ខាងមុខ
©ចន វីង/ Magnum

បញ្ហា​បក​ប្រែភាសា​ត្រូវ​បាន​លើក​ឡើង​ជាថ្មី​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្ងៃ​ទី១៣​នៃ​អង្គ​សវនាការ​ជំនុំជម្រះឌុច នៅ​ក្នុង​ដំណាក់​កាល​សួរ​ចម្លើយ​ជនជាប់ចោទ​ដោយ​សហព្រះរាជ​អាជ្ញា​ ទាក់​ទង​​នឹង​ការ​បង្កើត​មន្ទីរឃុំ​ឃាំង​និង​ធ្វើ​ទារុណក​ម្ម​ ​ស-២១ ដែល​បាន​បើក​ប្រតិបត្តិការ​ពេញ​ទំហឹង​​នៅ​ខែតុលា ឆ្នាំ​១៩៧៥។ ចំណែក​ភាគី​ទាំងឡាយ​វិញ ពួកគេ​បាន​បង្ហាញ​នូវ​ភាព​អស់​ការ​អត់ធ្មត់​របស់ខ្លួន​​​​​​ ប៉ុន្តែ នៅ​ចុង​ក្រោយ​ អង្គជំនុំ​ជម្រះសាលា​ដំបូង​​​បាន​សម្រេច​ធ្វើការ​ដោះ​​ស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ពេល​ចាប់​​ផ្តើម​សវនាការ។

 

ឌុច និង​ ស-២១
នៅ​​ខែ​​មិថុនា ឆ្នាំ​១៩៧៥ ឌុច​បាន​មក​សិក្សា​​ផ្នែក​នយោបាយ​​​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​​ពេល​លោក​​​ចៅក្រម​ឡាវែញ សួរ​គាត់​ថា​​តើ​គាត់​ស្អប់​ខ្ពើម​ការ​ងារ​ជា​នគរបាល​នៅ​មន្ទីរ​ម-១៣ ដែរ​រឺទេ តើ​គាត់​ដឹងទេ​​ថា​ចម្លើយ​សារភាព​ដែល​ទទួល​បាន ​ឆ្លុះ​បង្ហាញ​អោយ​​ឃើញ​ការ​ពិត​តែ​មួយ​​ផ្នែកប៉ុណ្ណោះ​ និង​សួរ​ថា​​សាច់​ញាតិ​របស់​គាត់ម្នាក់​​​ពិត​មាន​ទំនាក់​ទំនង​បង​ប្អូន​ជាមួយ​លន់​ ណុលមែន​រឺ ឌុច​ឆ្លើយ​ថា​គាត់​មិនបាន​កត់សម្គាល់​អំពី​រឿង​នេះ​​ទេ​​។ គាត់​បាន​ពន្យល់​ថា ការ​បណ្តុះ​បណ្តាល​នេះ​សំដៅ​អប​អរ​សាទរ​ «ជ័យ​ជំនះ​ដ៏​ធំ​ធេង​​នៃ​ថ្ងៃទី​១៧ មេសា» (ថ្ងៃ​ដែល​​កង​ទ័ព​ខ្មែរក្រហម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ) ហើយ​អ្វី​ដែល​អ្នក​ចូល​រួម​ទន្ទឹង​រង់​ចាំ​គឺ​ដើម្បី​​បង្ហាញ «ការ​ធ្វើ​​ពលិកម្ម​សម្រាប់​សមូហភាព​របស់ពួក​គេ» «ការ​ប្តេជ្ញា​ចូលរួម​កសាង​ប្រទេស​ជាតិ​សង្គម​និយម​មួយ​ឡើង​វិញ» និង​បន្ត​ការងារ​របស់​ពួកគេ។ តាម​​រយៈ​គំនិត​ផ្តួច​ផ្តើម​​ផ្ទាល់​របស់​គាត់ ឌុច​បាន​បញ្ជា​អោយ​សាង​សង់​បន្ទប់ឃុំឃាំង​នៅ​វិទ្យាល័យ​​​ពញ៉ាយ៉ាត ដោយ​​មិនរង់​ចាំ​ការ​សម្រេច​ពី​ថ្នាក់​លើ​របស់​​គាត់។ ចំណែក​ការ​ផ្លាស់​ប្តូរ​​​​គ្រឹះ​ស្ថាន​​សិក្សា​មួយ​​ទៅ​ជា​មន្ទីរ​​ឃុំឃាំង​និងសួរ​ចម្លើយ បន្ទាប់​ពី​ផ្លាស់​ប្តូរ​មន្ទីរ​ស-២១​ជា​ច្រើន​​​មក​ នៅ​ខែមេសា ឆ្នាំ​១៩៧៦ តាម​ការ​សម្រេច​របស់​ឌុច អ្នក​​ទោស​ត្រូវ​បាន​បញ្ជូន​​មក​កាន់​​​​វិទ្យាល័យ​នេះ ដែល​បច្ចុប្បន្ន​ គឺជា​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង។ ជន​ជាប់​ចោទ​​បាន​ឃើញ​ត្រឹមតែ​ទិដ្ឋភាព​​អនុវត្ត​នៅទីនោះ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ​​មន្ទីរ​ ស-២១ ត្រូវ​បាន​បំពាក់​ឧបករណ៍​​ល្អ​ជាង​​នៅមន្ទីរ​ ម-១៣​ ដែល​ជា​​អតីត​មន្ទីរ​ដែលគាត់គ្រប់​គ្រង​ ដូច​ជា​មាន​​​ម៉ាស៊ីន​ថត​រូប ​និង​​ថត​សម្លេង​ ម៉ាស៊ីន​វាយ​អង្គុលីលេខ ម៉ាស៊ីន​ថត​ចម្លង រឺ​ម៉ាស៊ីន​បញ្ចាំង​រូបភាព ដែល​សុទ្ធ​សឹង​​ជា​អច្ច័យ​ទាន​​របស់​កងពល​លេខ​៧០៣។​

សំណួរ​ត្រូវ​បាន​ផ្អាក
លោក Canonne មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​នៃ​ក្រុម​ទី​៣ បាន​ចោទ​សួរ​សំណួរ បន្ទាប់​ពី​ការ​​សម្រាករួច​ ​ទាក់ទង​នឹង​កាលបរិច្ឆេទ​ ដែល​អង្គជំនុំជម្រះសាលាដំបូង​នឹង​ត្រូវ​ចេញ​សេចក្តី​​​សម្រេច​ អំពី​​បញ្ហានៃការ​ប្រើ​ប្រាស់​ រឺ​មិន​ប្រើប្រាស់​ឯកសារ ដែល​​រៀប​រៀង​​​​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ នៅក្នុង​សវនាការ​។​ លោក​ប្រធាន​តុលាការ​បាន​អោយ​ដឹង​ថា «បញ្ហា​ស្មុគ​ស្មាញ​នេះ» ចាំបាច់​ត្រូវ​មាន​ «ចម្លើយ​ពេញលេញ ជា​លាយ​លក្ខណ៍​អក្សរ ដោយ​យោង​​ទៅតាម​​គោលការណ៍ វិធាន និង​យុត្តិសាស្រ្ត» ហើយ «កាល​បរិច្ឆេទ​ចេញ​សេចក្តី​​សម្រេច​​នឹង​ត្រូវ​ផ្សព្វផ្សាយ​»នៅពេល​ក្រោយ​។ លោក​ប្រធាន​បាន​បញ្ជាក់​ថា​សេចក្តី​សម្រេច​នឹង​​ត្រូវ​ប្រកាស​ ក្រោយ​ពេល​ថ្ងៃ​ឈប់​សំរាក​ជំនុំជម្រះ​​ ពោលគឺ​នៅ​សប្តាហ៍​ទី​៣ នៃ​ខែ​ឧសភា​។​

លោក​មេធាវីជន​ជាតិ​បារាំង​បាន​ចោទ​សួរ​ថា​តើ​គិត​យ៉ាង​ដូចម្តេច អំពីបញ្ហា​បក​ប្រែ​ផ្ទាល់​មាត់​។ ប្រធាន​តុលាការ​បាន​ឆ្លើយ​តប​វិញ​ថា អង្គជំនុំជម្រះ​ដឹង​អំពី​បញ្ហានេះ ហើយ​ការ​សម្រេច​នេះ​​​​ឆ្លុះ​បង្ហាញ​អំពី​អាថ៌​កំបាំង​របស់តុលាការ​និង​ផ្នែក​រដ្ឋបាល​នៃ​សាលាក្តី ហើយ​លិខិត​មួយ​ច្បាប់​​នឹង​ត្រូវ​ផ្សព្វផ្សាយ​ទៅ​ផ្នែក​រដ្ឋ​បាល ជាមួយ​លិខិត​ថត​ចម្លង​ ដែល​ផ្ញើ​ទៅ​គ្រប់ភាគី​ទាំង​អស់​។​

ក្រោយ​ពេល​ឈប់សំរាក​បាយ​ថ្ងៃ​ត្រង់​រួចមក លោក​ប្រធាន​អង្គជំនុំជម្រះ​បាន​ប្រកាស​​ជា​ភាសា​​ខ្មែរ ដែល​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​អង់គ្លេស និង​បារាំង មាន​ន័យថា «អង្គជំនុំជម្រះ​មិន​មាន​បំណងរៀប​ចំ​​បើក​​សវនាការ​​នៅ​ខែ​កក្កដា និង​ខែ​សីហា​នោះទេ...»។ ការ​បក​ប្រែ​នេះ​បាន​ធ្វើអោយ​មានការ​ងឿង​ឆ្ងល់​។​ លោក​ចៅក្រម Cartwright ប្រញាប់​ប្រញាល់ចាប់​កំហុស​របស់​​អ្នក​បក​ប្រែ​ថា «ទេ គឺ​អង្គជំនុំជម្រះ​មិនមាន​បំណង​ផ្អាក​សវនាការ​នៅខែ​កក្កដា និង​ខែ​សីហា​​នោះទេ»។

លោក​ហ្រ្វង់ស័រ រ៉ូ សហមេធាវីអន្តរ​ជាតិ​របស់​ឌុច បាន​មាន​ប្រសាសន៍ថា «ខ្ញុំ​សូមទាញ​ចំណាប់​អារម្មណ៍​របស់អង្គជំនុំជម្រះ​សាជាថ្មី​ម្តង​ទៀត​។ យើង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​​​នីតិវិធី​តុលាការ។ តើ​អស់​លោក​ពិត​ជា​បាន​រៀប​ចំ​លទ្ធផល​អវិជ្ជមាន​មួយមក​អោយ​យើង​ខ្ញុំ ទាក់​ទង​នឹង​ការ​ផ្តល់​ចម្លើយ​របស់​ជនជាប់​ចោទ​ រឺ​សាក្សី ដែល​បន្ទាប់​ពីការ​បក​ប្រែ យើង​​បានទទួល​នូវ​ចម្លើយ​មួយ​ផ្ទុយ​ស្រឡះ​ទៅវិញនោះ?

ការិយាល័យ​សហព្រះរាជ​អាជ្ញា​​បង្កើត​អោយ​មាន​កំហុស....ខាង​បកប្រែ​ភាសា
នៅ​ក្នុង​អង្គ​សវនាការ សហ​ព្រះរាជ​អាជ្ញា​​អន្តរ​ជាតិ​បាន​បង្ហាញ​គំរូ​សារភាព​ ចុះ​នៅ​ថ្ងៃ​មុន​ការ​បង្កើត​​​មន្ទីរ​ស-២១ ហើយ​ដែល​ត្រូវ​បាន​ធ្វើ​ចំណារ​​ខាង​ចុង​ទំព័រ​ដោយ​ដៃ​របស់​ឌុច។​ ការិយា​ល័យ​​​សហ​ព្រះរាជ​អាជ្ញា​​បាន​ធ្វើការ​បក​ប្រែ​ចំណារ​នេះ​ជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង។ ឯក​សារ​នេះ​មាន​ប្រភព​ចេញ​មកពី​ខុទ្ទកាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ ហើយ​ការ​បក​ប្រែ​ឯកសារ​នេះ​ដោយ​ការិយាល័​យ​សហព្រះរាជអាជ្ញា​បាន​ចោទ​ជា​បញ្ហា​ដល់​លោក​​មេធាវី ហ្រ្វង់ស័រ រ៉ូ។ លោក​មេធាវី​បានពន្យល់ថា​ សហព្រះរាជ​អាជ្ញា គឺជា​«ភាគី​នៅក្នុង​​អង្គ​សវនាការ​​​​​​​ជំនុំជម្រះ» ដូចនេះ វា​មិនមាន​ភាព​សត្យានុម័តទេ។ ការ​បក​ប្រែ​ភាសា​នេះ​បាន​បង្កើត​​​​ជា​ការ​ជជែក​វែកញែក​នៅក្នុង​សវនាការ រហូតទាល់​តែ​លោក​ចៅក្រម​ឡាវ៉ែញបាន​សួរ​ទៅ​កាន់​​លោក អាឡិច បេត អោយ​ធ្វើ​ការ​បំភ្លឺ​ចំណុច ដែល​លោក​ចង់​លើក​ឡើង​។ ជន​ជាតិ​អង់​គ្លេស​​​រូប​នេះ​បាន​ពន្យល់​ថា គោល​បំណង​របស់​ពួកគេ​គឺ​បង្ហាញ​ថា​ឌុច បាន​ធ្វើ​ចំណារ​​រួច​ទៅ​​ហើយ​​លើ​​ចម្លើយ​សារភាព​ នៅ​សម័យ​នោះ (ខែកញ្ញា ឆ្នាំ​១៩៧៥) និង​បាន​បញ្ជា​អោយ​គេ​​​ធ្វើ​​ទារុណកម្ម​ និង​កម្ចេច​ខ្មាំង​សត្រូវ​ជា​បំណែកតូចៗ។ «ចំណារ​នេះ​អាច​ធ្វើអោយ​គេ​យល់​​​កាន់​តែ​ច្បាស់​អំពី​តួនាទីរបស់​គាត់»។ ប៉ុន្តែ នៅចុង​ក្រោយ បញ្ហានៃការ​បក​ប្រែ​​​ផ្ទាល់​មាត់​​​មួយ​​បាន​បង្អាក់​ដំណើរការ​របស់សហព្រះរាជ​អាជ្ញា។ មេធាវីជនជាតិ​បារាំង​បាន​លើក​ឡើង​​ថា «វា​មិន​អព្យា​ក្រឹត្យ​នោះទេ ដែល​ផ្លាស់​ប្តូរ​ពាក្យ​មួយ ដោយ​ពាក្យ​មួយ​ផ្សេង​ទៀត!»។ ម្យ៉ាង​ទៀត​ លោក​បាន​លើក​សំណើថា​ បើសិនជា​ភាគីណាមួយក្នុង​សាលាក្តី​ធ្វើ​ការ​​បក​ប្រែ​ឯក​សារ​ដោយ​ផ្ទាល់​ ភាគី​មួយ​នោះ​គួរ​តែ​ប្រាប់​អង្គជំនុំជម្រះ​​អោយ​បាន​ដឹង​ជា​មុន ដោយ​​បញ្ជាក់​​ថា «ជា​ការ​បក​ប្រែ​សេរី» និង​គូស​បញ្ជាក់​ថា​ការ​បក​ប្រែ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​​ភាគី​​​ខាងក្នុងសាលាក្តី​ រឺ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ នៅ​ត្រង់​ចំណុច​នេះ លោក​ Verner សហ​មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណីនៃក្រុម​ទី​១ បាន​រម្លឹកថា​ «រាល់​ការ​បក​ប្រែ​ទាំង​អស់​​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មិន​ត្រូវ​បាន​ចាត់​ទុក​ដូចជា​ការ​បក​ប្រែ​ខាង​​ក្រៅ​នោះ​​ទេ ដោយ​សារ​​​អង្គភាព​​គាំពារ​ការ​ការពារ​​ក្តី​ និង​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជាបានធ្វើការ​ព្រម​ព្រៀង​គ្នា​មួយ​​ទាក់​ទង​នឹង​ការ​បក​ប្រែ​ភាសា។

សវនាការ​ត្រូវ​បាន​លើក​ពេល។



ចៅក្រម​ប្រកាស​អំពីកាល​បរិច្ឆេទ​នៃការ​ពិភាក្សា​លើក​ក្រោយ
អង្គជំនុំជម្រះ​សាលាដំបូង​បាន​ប្រកាស​ថា​អង្គជំនុំជម្រះ​នឹង​ប្រកាស​កាលបរិច្ឆេទ​ថ្មីមួយ​នៃ​ការ​ពិភាក្សា​​សម្រាប់​ខែ​ឧសភា និង​ខែមិថុនា នៅ​ថ្ងៃ​សុក្រ​ ទី​១ ខែឧសភា។ ប្រធាន​តុលាការ​បាន​បញ្ជាក់​ថា «យើង​កំពុង​ស្ថិត​​នៅក្នុង​ដំណាក់​កាល​ពិសោធ​កម្ម ហើយ​យើ​ងត្រូវ​តស៊ូ​ពុះ​ពារ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រាល់​បញ្ហា​ផ្សេងៗ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ភាគី​ពាក់​ព័ន្ធ»។ លោក​បាន​បញ្ជាក់​ទៀត​ថា​ភាគីនីមួយៗ​នឹង​ត្រូវ​ប្រាប់​អោយ​ដឹង​ជាមុន​​រយៈ​ពេល​២ ទៅ​៣​សប្តាហ៍ អំពី​កាលបរិច្ឆេទ​នៃការ​ផ្តល់​ចម្លើយ​របស់​សាក្សី និង​អ្នកជំនាញ។



ការ​ចាកចេញ​មិន​បាន​ព្រៀង​ទុករបស់លោក​មេធាវី រ៉ូ
សហ​មេធាវី​អន្តរ​ជាតិ​របស់​ឌុច បាន​ប្រកាស​អំពីអវត្ត​មាន​របស់​លោក​ នៅ​ថ្ងៃ​ពុធ ទី​២៩ និង​ថ្ងៃ​​​​ព្រហស្បតិ៍ ទី​៣០ មេសា ​ដោយ​សារ​លោក​ត្រូវ​បាន​កោះអញ្ជើញ​ជា​បន្ទាន់​ ដោយ​ចៅក្រម​​​​​នៃ​តុលាការ​ពិសេស​សម្រាប់​ប្រទេស​លីបង់​ ដែល​នឹង​ត្រូវ​បើក​សវនាការ​ជា​លើក​ដំបូង​ នៅ​ថ្ងៃទី​២៩ ខែមេសា នៅ​ទីក្រុង​ឡាអេ ដើម្បី​សម្រេច​ពន្យារ​ពេល​នៃការ​ឃុំខ្លួន រឺត្រូវ​​ដោះ​​​លែង​​ឧត្តម​សេនីយ៍​៤រូប ដែល​បច្ចុប្បន្ន​កំពុង​ជាប់ឃុំ​ឃាំង បន្ទាប់ពី​ពួកគេ​បាន​លើក​ឡើង​​​​អំពី​ភាព​​មិនប្រក្រតីនៃការ​ឃុំខ្លួន​របស់​ពួកគេ។ គួរ​បញ្ជាក់​ថា លោក​មេធាវី រ៉ូ ត្រូវ​បាន​តែង​​​តាំង​ជា​ប្រធាន​ការិយាល័យ​កា​រពារ​ក្តីនៃ​យុត្តាធិការ​អន្តរ​ជាតិ​នេះ​។ លោក​មេធាវី​ជន​ជាតិ​​​បារាំង​រូប​នេះ​​បាន​បញ្ជាក់​ថា ដោយសារ​ពេល​វេលា​ខ្លី​ លោកមិនអាច​រក​អ្នកមកជំនួស​លោក​បាន ដូចនេះ​លោក​ទុក​អោយ​សហការី​ជន​ជាតិ​កម្ពុជា គឺ​លោកការ សាវុត្ថ ធ្វើជា​អ្នក​តំណាង​​​ជន​​ជាប់​​ចោទ​តែ​​ម្នាក់ឯង នៅ​ពេល​លោក​​អវត្ត​មាន​​។​



ឌុច-ការជំនុំជម្រះឌុច : លា​ហើយ ម-១៣ សួស្តីស២១! ការឆ្លង​​រឿង​ដែល​មាន​ភ្ជាប់​នូវ​បញ្ហា​បក​ប្រែ​ (២៣-០៤-២០០៩)
-ការ​ជំនុំជម្រះឌុច : សវនាការប្រព្រឹត្ត​ទៅ​យ៉ាង​លឿន​នៅចំពោះមុខ​អ្នក​ចូល​រួមតាមដាន​យ៉ាង​ច្រើន​​កុះករ (២៣-០៤-២០០៩)
-ធាតុ​អាកាស​​មិនល្អ​នៅ​សាលាក្តី​ខ្មែរក្រហម : ​ស្តាប់គ្នា​មិនយល់ ស្តាប់​មិន​ឮ... (២១-០៤-២០០៩)​


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម


ចៅក្រម​ប្រកាស​អំពីកាល​បរិច្ឆេទ​នៃការ​ពិភាក្សា​លើក​ក្រោយ
អង្គជំនុំជម្រះ​សាលាដំបូង​បាន​ប្រកាស​ថា​អង្គជំនុំជម្រះ​នឹង​ប្រកាស​ កាលបរិច្ឆេទ​ថ្មីមួយ​នៃ​ការ​ពិភាក្សា​​សម្រាប់​ខែ​ឧសភា និង​ខែមិថុនា នៅ​ថ្ងៃ​សុក្រ​ ទី​១ ខែឧសភា។ ប្រធាន​តុលាការ​បាន​បញ្ជាក់​ថា «យើង​កំពុង​ស្ថិត​​នៅក្នុង​ដំណាក់​កាល​ពិសោធ​កម្ម ហើយ​យើ​ងត្រូវ​តស៊ូ​ពុះ​ពារ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រាល់​បញ្ហា​ផ្សេងៗ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ភាគី​ពាក់​ព័ន្ធ»។ លោក​បាន​បញ្ជាក់​ទៀត​ថា​ភាគីនីមួយៗ​នឹង​ត្រូវ​ប្រាប់​អោយ​ដឹង​ជាមុន​​រយៈ​ ពេល​២ ទៅ​៣​សប្តាហ៍ អំពី​កាលបរិច្ឆេទ​នៃការ​ផ្តល់​ចម្លើយ​របស់​សាក្សី និង​អ្នកជំនាញ។


ការ​ចាកចេញ​មិន​បាន​ព្រៀង​ទុករបស់លោក​មេធាវី រ៉ូ
សហ​មេធាវី​អន្តរ​ជាតិ​របស់​ឌុច បាន​ប្រកាស​អំពីអវត្ត​មាន​របស់​លោក​ នៅ​ថ្ងៃ​ពុធ ទី​២៩ និង​ថ្ងៃ​​​​ព្រហស្បតិ៍ ទី​៣០ មេសា ​ដោយ​សារ​លោក​ត្រូវ​បាន​កោះអញ្ជើញ​ជា​បន្ទាន់​ ដោយ​ចៅក្រម​​​​​នៃ​តុលាការ​ពិសេស​សម្រាប់​ប្រទេស​លីបង់​ ដែល​នឹង​ត្រូវ​បើក​សវនាការ​ជា​លើក​ដំបូង​ នៅ​ថ្ងៃទី​២៩ ខែមេសា នៅ​ទីក្រុង​ឡាអេ ដើម្បី​សម្រេច​ពន្យារ​ពេល​នៃការ​ឃុំខ្លួន រឺត្រូវ​​ដោះ​​​លែង​​ឧត្តម​សេនីយ៍​៤រូប ដែល​បច្ចុប្បន្ន​កំពុង​ជាប់ឃុំ​ឃាំង បន្ទាប់ពី​ពួកគេ​បាន​លើក​ឡើង​​​​អំពី​ភាព​​មិនប្រក្រតីនៃការ​ឃុំខ្លួន​របស់​ ពួកគេ។ គួរ​បញ្ជាក់​ថា លោក​មេធាវី រ៉ូ ត្រូវ​បាន​តែង​​​តាំង​ជា​ប្រធាន​ការិយាល័យ​កា​រពារ​ក្តីនៃ​យុត្តាធិការ​ អន្តរ​ជាតិ​នេះ​។ លោក​មេធាវី​ជន​ជាតិ​​​បារាំង​រូប​នេះ​​បាន​បញ្ជាក់​ថា ដោយសារ​ពេល​វេលា​ខ្លី​ លោកមិនអាច​រក​អ្នកមកជំនួស​លោក​បាន ដូចនេះ​លោក​ទុក​អោយ​សហការី​ជន​ជាតិ​កម្ពុជា គឺ​លោកការ សាវុត្ថ ធ្វើជា​អ្នក​តំណាង​​​ជន​​ជាប់​​ចោទ​តែ​​ម្នាក់ឯង នៅ​ពេល​លោក​​អវត្ត​មាន​​។​


ឌុច
-ការជំនុំជម្រះឌុច : លា​ហើយ ម-១៣ សួស្តីស២១! ការឆ្លង​​រឿង​ដែល​មាន​ភ្ជាប់​នូវ​បញ្ហា​បក​ប្រែ​ (២៣-០៤-២០០៩)
-ការ​ជំនុំជម្រះឌុច : សវនាការប្រព្រឹត្ត​ទៅ​យ៉ាង​លឿន​នៅចំពោះមុខ​អ្នក​ចូល​រួមតាមដាន​យ៉ាង​ច្រើន​​កុះករ (២៣-០៤-២០០៩)
-ធាតុ​អាកាស​​មិនល្អ​នៅ​សាលាក្តី​ខ្មែរក្រហម : ​ស្តាប់គ្នា​មិនយល់ ស្តាប់​មិន​ឮ... (២១-០៤-២០០៩)​

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ