កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




គ្រួសារ​ចុង​ក្រោយ​ដែល​រស់នៅ​ក្នុង​បរិវេណ​វិទ្យាល័យ Descartes ធ្វើការ​អំពាវ​នាវ​ទៅ​ស្ថាន​ទូត​​បារាំង
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣០-០៤-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៣០ មេសា ២០០៩៖ ប្រជាពលរដ្ឋ​៨គ្រួសារ​ចុង​ក្រោយ ​បដិសេធ​មិនព្រម​ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ Descartes និង​បាន​​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​បារាំង​
© វណ្ឌី រតនា

គ្រួសារ​កម្ពុជា​ ដែល​រស់នៅ​ក្នុង​អគារ​មួយខ្នង​នៅ​​​ក្នុង​បរិវេណ​​វិទ្យាល័យបារាំង​ René Descartes នា​ទីក្រុង​ភ្នំពេញ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​នៅ​តែ​បដិសេធ​មិន​ព្រម​ចាក​​​ចេញ​​ពី​​លំនៅដ្ឋាន​របស់​ពួកគេ ដោយ​ទាមទារ​សំណង​ខ្ពស់​ជាង​សំណង​ដែល​ដាក់​​ស្នើ​ដោយ​​រដ្ឋាភិបាល​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​របស់​ពួកគេ។ បន្ទាប់ពី​មាន​បាតុកម្មមួយ រៀប​​ចំ​ធ្វើ​ឡើង​ដោយ​សិស្ស​នៃ​វិទ្យាល័យ​ Descartes នៅ​មុខ​គ្រឹះស្ថាន​របស់​ពួកគេ កាល​ពី​​ថ្ងៃ​ទី​៩ មេសា ដើម្បីទាម​ទារ​សិទ្ធិ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​៣៧គ្រួសារ ដែល​ប្រឈម​មុខ​​នឹង​ការ​បណ្តេញ​ចេញ គ្រួសារ​ភាគច្រើន​បាន​សម្រេច​យល់ព្រម​រើ​លំនៅដ្ឋាន ជា​ថ្នូរ​នឹង​ប្រាក់​​សំណង​​ចន្លោះ​ពី​៥ពាន់ ទៅ​១ម៉ឺន​ដុល្លារ ដោយ​អាស្រ័យ​លើ​ទំហំ​ផ្ទះ​របស់​ពួកគេ ព្រម​ទាំង​​ដីមួយ​កន្លែង ទំហំ៤គុណ៤ម៉ែត្រ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ។ ប៉ុន្តែ ប្រជាពលរដ្ឋ​៨​គ្រួសារ​​ផ្សេង​ទៀត​នៅ​តែ​បន្ត​ជំទាស់​មិនព្រម​ចាក​ចេញ និង​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​បារាំង​​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមេសា។

 

កាល​ពី​ថ្ងៃ​ពុធ ទី​២៩ ខែមេសា បន្ទាប់​ពី​បញ្ចប់​ជំនួប​មួយ​នៅ​សាលាក្រុង​ភ្នំពេញ ជាមួយ​លោក​ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី និង​លោកម៉ាន់ ឈឿន អភិបាលរង​រាជធានី​ភ្នំពេញ  ប្រជាពលរដ្ឋ​១៦គ្រួសារ ក្នុង​ចំណោម​២៤គ្រួសារ​ចុង​ក្រោយ ដែល​រស់នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ Descartes បាន​សម្រេច​យល់​ព្រម​តាម​សំណើ​ចុង​ក្រោយ​របស់​អាជ្ញាធ​រកម្ពុជា ដែល​ព្រម​ផ្តល់​ប្រាក់​សំណង​ដល់ពួកគេ​ ពី​៨ ០០០ ទៅ​១៥០០០​​​ដុល្លារ អាស្រ័យ​លើ​ទំហំ​ផ្ទះ​បច្ចុប្បន្ន​របស់​ពួកគេ និង​អាស្រ័យ​លើ​ថា​អ្នក​​ទាំង​នេះ​​​ចង់​បាន​ រឺ​មិន​ចង់​​បានដី​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​រឺ​អត់។ ចំណែក​៨គ្រួសារ​​ផ្សេង​ទៀត​​បាន​​មក​ប្រមូល​ផ្តុំ​នៅមុខ​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុងភ្នំពេញ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មេសា ដើម្បី​ធ្វើការ​ប្រកែក​តវ៉ា​មិនយល់ព្រម និង​បាន​ផ្តិត​មេដៃ​​​លើ​ញត្តិ​មួយ ដោយ​​​អំពាវ​នាវ​សុំអន្តរាគមន៍​ពីរដ្ឋាភិបាល​បារាំង​។​

នៅមុខ​ច្រក​ទ្វារ​ចូល​របស់ស្ថានទូត ក្រុម​អ្នក​តវ៉ា​​បាន​លើក​បដា​ចំនួន​៣ សរសេរ​ជា​ភាសា​ខ្មែរ​ ថា «មិត្ត​ភាព​រវាង​កម្ពុជា និង​បារាំង= យុត្តិធម៌របស់​​ប្រជាជន​» «អ្នក​​ត្រូវ​ការ​សាលា​រៀន​ យើង​ត្រូវ​ការ​ផ្ទះនៅ» និង «យើង​គាំទ្រ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រគល់​អតីត​វិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត [វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្រ្ត​ ដែល​វិទ្យាល័យ Descartes ​សុំ​យក​​​​​​មក​វិញ​] អោយទៅ​ស្ថាន​ទូត​បារាំង ប៉ុន្តែ សូម​អ្នក​​មេត្តា​ជួយ​យើង​​​អោ​យ​បាន​ផ្ទះ​នៅ​សម​រម្យ​ផង​»​។​
 
លោក​​គឹម វិចិត្រ អ្នក​តវ៉ា​ម្នាក់ បាន​បរិហារ​ថា «ម្សិល​មិញ [ពុធ ទី​២៩ មេសា] ​១៦​គ្រួសារ​​យល់​ព្រម​ទទួល [សំណង] ព្រោះ​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ប្រាប់​ពួកគេ​ថា​វា​ជា​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្រ្តី [ហ៊ុន សែន]។ គេ​​ប្រាប់​គាត់​​​ថា​សំណុំ​រឿង​នេះ​នឹង​ត្រូវ​បញ្ជូន​​ទៅ​​លោក ឧបនាយករដ្ឋ​មន្រ្តី​សុខ អាន​ ដើម្បី​សុំ​អនុសាសន៍​របស់​គាត់​ សំដៅ​ចាត់​ការ​តាម​​​ផ្លូវ​​ច្បាប់​ប្តឹង​ប្រជាជន​។ ហេតុដូចនេះ ពួកគេ​ភិត​ភ័យ​នឹង​ប្រព័ន្ធ​តុលាការ»។ លោក​គឹម​ វិចិត្រ​​ ដែល​​អម​ដំណើរ​​ដោយ​ឪពុក​របស់គាត់​ បាន​ពន្យល់​ប្រាប់​អ្នកយក​ព័ត៌មាន​ថា «នៅក្នុង​គ្រួសារ​របស់​ខ្ញុំ មាន​សមាជិក​ជាង​១០នាក់។ រដ្ឋាភិបាល​ផ្តល់​ប្រាក់​ដល់​​យើង ចំនួន​១ម៉ឺន​ដុល្លារ​។ ជាមួយនឹង​ទឹក​ប្រាក់នេះ យើង​មិនអាច​ទិញ​ផ្ទះ​សម​រម្យ​បាន​នោះទេ។ ដូចនេះ យើង​​មក​ស្ថាន​ទូ​ត​បារាំង​ ដើម្បី​សុំអន្តាគមន៍ តាម​បែប​​មនុស្ស​ធម៌ រឺ​ជា​ថវិកា។ យើង​សង្ឃឹម​ថា​​ស្ថានទូត​អាច​ជួយ​យើង​បាន​»។ ដោយ​ឡែក លោកគឹម វិចិត្រ បាន​ទាមទារ​សំណង​ជា​ថវិកា​​ច្រើន​ជាងចំនួន​៤ដង លើ​ថវិកា​​​ដែល​ស្នើដោយរដ្ឋ ពោលគឺ​ដី​ទំហំ​៨ គុណ​១៦ម៉ែត្រ និង​​ប្រាក់​៤ម៉ឺន​ដុល្លារ ដើម្បី​អាច​ធ្វើអោយ​គ្រួសារ​របស់​លោក​ទាំង​អស់​រស់នៅ​ជុំគ្នា នៅ​ក្នុង​លក្ខខណ្ឌ​មួយ​​ ដូច​ទៅនឹង​ការរស់នៅ​ក្នុងអគារ​សព្វ​ថ្ងៃ​របស់​ពួកគាត់ ។

បន្ទាប់មក​ទៀត ក្រុម​បាតុករ​បាន​ប្រគល់ញត្តិ​មួយ ផ្ញើជូន​ឯក​អគ្គរដ្ឋទូត​បារាំង លោក Jean-François Desmazières តាម​រយៈ​​តំណាង​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។ ប៉ុន្តែ អ្នក​ការ​ទូត​​បារាំង​មិន​បាន​ធ្វើការ​សន្យា​ណាមួយ ចំពោះ​តំណាង​គ្រួសារ​ទាំងនេះ​ទេ។

លោក​ម៉ាន់ ឈឿន​​ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​ប្រាប់​ កាសែតថា គ្រួសារ​ដែល​យល់​ព្រម​ចាក​ចេញ ពិត​ជា​បាន​ទទួល​ប្រាក់​សំណង​តាម​ការ​​សន្យា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មេសា​នេះ «នៅក្នុងគណនី​ធនាគារ​អេស៊ីលីដា» ដើម្បី​អនុញ្ញាត​អោយ​ពួក​គេ​​​អាច​ទិញ​​​លំនៅ​ដ្ឋាន​​មួយខ្នង​ ចាប់​ពី​ពេល​នេះ​ទៅ។ ទាក់​ទង​នឹង​គ្រួសារ​ចុង​ក្រោយ មន្រ្តី​ជាន់​​ខ្ពស់​កម្ពុជា​រូប​នេះ​​មិនចង់​និយាយ​ច្រើន​នោះទេ ដោយគ្រាន់​តែ​​គូស​បញ្ជាក់​ថា «វា​ជា​សិទ្ធិ​​របស់​ពួកគាត់​ [ក្នុង​ការ​ធ្វើ​​ការ​តវ៉ា​] ប៉ុន្តែ ពួកគាត់​​​នឹង​​​ចាកចេញពី​លំនៅដ្ឋាន។ ទិស​​ដៅ​​របស់​រដ្ឋាភិបាល​បារាំង​និង​កម្ពុជា​គឺ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ តាម​រយៈ​សាលា​រៀន​នេះ នា​ថ្ងៃ​អនាគត»។ សរុប​មក អាជ្ញាធ​កម្ពុជា​មាន​បំណង​ចង់ឃើញ​សំណុំរឿង​នេះ​​ត្រូវ​បាន​​ដោះ​ស្រាយ​រួច​រាល់ មុន​ពេល​សម្តេច​នាយក​រដ្ឋ​​មន្រ្តីហ៊ុន សែន ទៅបំពេញទស្សនកិច្ច​នៅ​​ប្រទេស​បារាំង ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​ឧសភា​។​



 -សិស្ស​វិទ្យាល័យបារាំង​នៅ​ភ្នំពេញ​តវ៉ា​​ប្រឆាំង​នឹងការ​បណ្តេញ​ចេញ​លើ​គ្រួសារ​កម្ពុជា (០៩-០៤-២០០៩)
-ការ​បណ្តេញ​ចេញ​នៅ​តំបន់​ដីក្រហមៈ ប្រជាពលរដ្ឋ​៥៣​គ្រួសារ​នៅ​​តែ​បន្ត​ទាម​ទារ​សំណង​ជា​​ប្រាក់ (០៤-០២-២០០៩)
-សំណងជា​ផ្ទះ​ល្វែង មិនមែន​ជាប្រាក់ៈ​ សំណង​សម្រាប់​ប្រជាពលរដ្ឋ​ដីក្រហម​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ត្រូវ​បាន​ ពិនិត្យ​និង​កែ​សម្រួលឡើ​ង​វិញ (២៧-០១-២០០៩)
-ជម្លោះ​ដីធ្លី​នៅ​កម្ពុជា : តំបន់​ដី​ក្រហម​ត្រូវបានបោសសម្អាត​នៅក្នុងការ​បណ្តេញ​​ដ៏​ហិង្សាមួយ (២៤-០១-២០០៩)


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ