|
អធិប្បាយចុងក្រោយ
|
| លោក Craig Etcheson អ្នកជំនាញការអាមេរិកបានធ្វើការវិភាគលំអិតអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបបកម្ពុជាប្រជាធិបតេយ្យ |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១៨-០៥-២០០៩ | កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១៨ ឧសភា ២០០៩៖ អគារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញ។ ថ្ងៃទី១៦នៃសវនាការជំនុំជម្រះរបស់ឌុច
©ចន វីង/ Magnum បន្ទាប់ពីការផ្អាកដំណើរការជំនុំជម្រះរយៈពេល២សប្តាហ៍មក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបន្តធ្វើការជំនុំជម្រះលើរូប ឌុច អតីតប្រធានមន្ទីរ ស២១ នៅថ្ងៃច័ន្ទ ទី១៨ ខែឧសភា ។ ដំណើរការកាត់ទោសបានចាប់ផ្តើមឡើងវិញទាំងតតិបតតុប ដោយជួបបញ្ហានៅត្រង់ឯកសារដែលត្រូវយកមកអាននៅក្នុងអង្គសវនាការ ទាក់ទងនឹងគោលជំហររបស់ក្រុមមេធាវីការពារក្តី នៅក្នុងដីកាដំណោះស្រាយ ត្រង់ចំណុចការអនុវត្តគោលនយោបាយបក្សកុម្មុយនីស្តកម្ពុជា នៅក្នុងមន្ទីរឃុំឃាំងនិងធ្វើទារុណកម្ម ស២១។ ដោយឡែក នៅពេលថ្ងៃរសៀលនោះដែរ លោក Craig Etcheson អ្នកជំនាញជនជាតិអាមេរិក និងជាអ្នកស្រាវជ្រាវប្រចាំការិយាល័យសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម បានឡើងមកផ្តល់សក្ខីកម្ម ទាក់ទងនឹងរចនាសម្ព័ន្ធរបបកម្ពុជាប្រជាធិបតេយ្យ។
គណៈកម្មាធិការអចិន្ត្រៃយ៍មានអំណាចធំជាងគេ ជានិច្ចកាល ពាក្យថា «កម្ទេច» ដែលត្រូវបានប្រើប្រាស់នៅក្នុងការឃោសនារបស់ខ្មែរក្រហម ចាប់តាំងពីមុនឆ្នាំ១៩៧៥ តែងតែត្រូវបានលើកឡើងនៅក្នុងកិច្ចជជែកពិភាក្សា ហើយនៅដើមសប្តាហ៍ទី៥ នៃការជំនុំជម្រះនេះ ឌុច បានធ្វើការបកស្រាយអត្ថន័យនៃពាក្យពេជន៍នេះ។ «ពីមុន គេប្រើពាក្យ ដោះស្រាយ ហើយក្រោយមក ក្រោមការគ្រប់គ្រងរបស់សុន សេន ពាក្យនេះត្រូវបានជំនួសដោយពាក្យ កម្ទេច វិញ។ វាមិនមែនជាពាក្យ ដែលខ្ញុំបានជ្រើសរើសនោះទេ... ។ ពាក្យនេះមានន័យថា ចាប់ខ្លួនមនុស្សដោយសម្ងាត់ សួរចម្លើយដោយប្រើទារុណកម្ម បន្ទាប់មក សម្លាប់ចោលយ៉ាងសម្ងាត់ ដោយមិនអោយគ្រួសារជននោះដឹងឡើយ [...]។ ពាក្យនេះចង់មានន័យថាគ្រប់មនុស្សដែលត្រូវកម្ទេច មិនអាចមានករណីណាមួយដែលនឹងត្រូវបានដោះលែងអោយមានសេរីភាពឡើយ។ សម័យនោះ គ្មានច្បាប់ គ្មានតុលាការ ហើយ អំណាចទាំងបី [អំណាចនីតិបញ្ញត្តិ ប្រតិបត្តិ និងតុលាការ] ត្រូវបានប្រមូលផ្តុំនៅក្នុងកណ្តាប់ដៃរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនីស្តកម្ពុជា។ ភាពចាំបាច់នៃចម្លើយសារភាព នៅដំណាក់កាលស៊ើបសួរ ឌុចបានប្រកាសថា «ខ្លឹមសារនៃចម្លើយសារភាព គឺជាការងារសំខាន់ជាងគេបំផុត នៅក្នុងមន្ទីរ ស២១»។ នៅក្នុងអង្គសវនាការថ្ងៃនេះ ឌុចបានទទួលស្គាល់ថា នៅចំណោមចម្លើយសារភាពទាំងនោះ ចម្លើយខ្លះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីផ្លូវការចំនួនពីរ (ទង់បដិវត្តន៍ និងយុវជនបដិវត្តន៍) រឺមួយ ត្រូវបានថតចូលក្នុងខ្សែអាត់សម្លេង ក្រោមការចេញបញ្ជារបស់ថ្នាក់លើ ដើម្បីធ្វើការផ្សព្វផ្សាយ នៅក្នុងកិច្ចប្រជុំនយោបាយ រឺនៅលើបណ្តាញវិទ្យុឃោសនា គឺវិទ្យុសម្លេងកម្ពុជាប្រជាធិបតេយ្យ។ ឌុចបានរម្លឹកថា គោលបំណង គឺដើម្បីបង្ហាញឈ្មោះជនក្បត់ដល់បក្ស។ ប៉ុន្តែ តួនាទីរបស់មន្ទីរស២១ មិនមែនកំណត់ថាតើអ្នកទោសណាមួយជាជនក្បត់នោះទេ ព្រោះរាល់ការចាប់ខ្លួនអ្នកទោស រឺការបញ្ជូនអ្នកទោសមកកាន់មន្ទីរនេះ មានន័យគ្រប់គ្រាន់ថាពួកគេមានពិរុទ្ធភាព។ នៅក្នុងចម្លើយសារភាព ដែលជួនកាល អាចមានកំរាស់ក្រាស រាប់រយទំព័រ អ្នកទោសត្រូវបានបង្ខំអោយសរសេរជីវប្រវត្តិនយោបាយរបស់ខ្លួន ត្រូវបង្ខំអោយទទួលស្គាល់បទឧក្រិដ្ឋដែលជាប់សង្ស័យ និងការចូលរួមពាក់ព័ន្ធជាមួយទីភ្នាក់ងារសម្ងាត់ (CIA KGB រឺ បណ្តាញគណបក្សកុម្មុយនីស្តវៀតណាម) ហើយនិងត្រូវបង្ខំអោយធ្វើការចោទប្រកាន់សត្រូវជាប់សង្ស័យផ្សេងទៀតរបស់បដិវត្តន៍។ ជនជាប់ចោទ ឌុច បានទទួលស្គាល់ថា ឯកសារជាលក្ខណៈនយោបាយនេះត្រូវបានប្រើប្រាស់ជាលេស ដើម្បីកម្ចាត់ អ្នកដែលធ្វើជាឧបសគ្គរបស់បក្ស។ តួយ៉ាង បញ្ជីឈ្មោះសត្រូវត្រូវបានរៀបចំឡើង ដោយផ្អែកលើពាក្យចោទប្រកាន់ដែលត្រូវបានបង្ខិតបង្ខំទាំងនេះ។ ចម្លើយសារភាពត្រូវបានប្រើប្រាស់ជាឧបករណ៍នៅក្នុងក្របខ័ណ្ឌតស៊ូដើម្បីអំណាច ប្រសិនជាឈ្មោះមនុស្សណាម្នាក់ត្រូវបានកត់សម្គាល់ជាច្រើនលើកនៅក្នុងចម្លើយសារភាព គេនឹងធ្វើការចាប់ខ្លួនជននោះ។ ប៉ុន្តែ ជនជាប់ចោទបានបញ្ជាក់ថា គោលការណ៍នេះត្រូវបានផ្លាស់ប្តូរសម្របទៅតាមករណីនីមួយៗ។ តួយ៉ាង ឌុចបានលើកឧទាហរណ៍ថា «ឈ្មោះរបស់តាម៉ុក [សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា] មាននៅក្នុងចម្លើយសារភាព ប៉ុន្តែគណៈអចិន្រ្តៃយ៍ មិនបានចាត់វិធានការលើរូបគាត់នោះទេ»។ ទោះបីជាបច្ចុប្បន្ននេះ ឌុច បានអះអាងថាគាត់មិនជឿជាក់លើចម្លើយសារភាពក៏ដោយ ក៏គាត់បានអោយដឹងថា កាលសម័យនោះ គាត់មិនមានអំណាចអ្វី ដើម្បីវិនិច្ឆ័យ រឺធ្វើការវែកញែកខុសត្រូវបានឡើយ។ គាត់បានបន្ថែមទៀតថា គាត់បានត្រឹមតែព្យាយាមលើកសរសើរការងាររបស់ថ្នាក់លើ តាមរយៈការធ្វើចំណារលើចម្លើយទាំងនោះ។ សម្រាប់ឌុច ទោះបីជាពួកគេអនុវត្តតាម រឺមិនធ្វើតាមក៏ដោយ អ្វីដែលត្រូវបានសរសេរនៅក្នុងចម្លើយសារភាព ដែលទទួលបាននៅមន្ទីរស២១ ឆ្លុះបញ្ចាំងអំពីតម្រូវការរបស់មេដឹកនាំរបប។ គាត់ក៏បានលើកឡើងពីសំដីរបស់ប៉ុល ពត ដែលត្រូវបានសរសេរនៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ តុលា ឆ្នាំ១៩៧៥ថា «នគរបាលគឺជារឿងមួយ ប៉ុន្តែ នៅទីនេះ យើងគឺជាអ្នកសម្រេចថានរណានឹងត្រូវចាប់ខ្លួន»។ រចនាសម្ព័ន្ធអង្គការចាត់តាំងខ្មែរក្រហម នៅថ្ងៃរសៀល លោកសាស្រ្តាចារ្យ Craig Etcheson និងជាអ្នកនិពន្ធសៀវភៅចំណងជើងថា «ការកកើត និងការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ» ដែលត្រូវបានចេញផ្សាយកាលពី២៥ឆ្នាំមុន បានធ្វើការបកស្រាយអំពីរចនាសម្ព័ន្ធរបបកម្ពុជាប្រជាធិបតេយ្យ និងបក្សកុម្មុយនីស្តកម្ពុជា «ដែលមានគណៈកម្មាធិការមជ្ឈិមបក្សគឺជាស្ថាប័នមានអំណាចខ្ពស់ជាងគេបំផុត»។ អ្នកសង្កេតការណ៍ក្នុងការិយាល័យសហព្រះរាជអាជ្ញានៃតុលាការខ្មែរក្រហមរូបនេះ បានពន្យល់ថា យោងតាមលក្ខន្តិកៈបក្ស បក្សកុម្មុយនីស្តកម្ពុជាត្រូវរៀបចំសមាជរៀងរាល់៤ឆ្នាំម្តង ហើយសមាជិកលើកទី១ ប្រព្រឹត្តទៅនៅឆ្នាំ១៩៦០ និងសមាជិកលើកទី៥ ប្រព្រឹត្តទៅនៅឆ្នាំ១៩៧៨។ លើសពីនេះ បក្សក៏ត្រូវរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង ហើយដំណើរការកិច្ចប្រជុំនេះមិនត្រូវបានគោរពនោះទេ។ អង្គការចាត់តាំងរបស់គណៈកម្មាធិការមជ្ឈិមបក្ស គឺគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលត្រូវបានហៅថា «អង្គការលើ» ដែលដឹកនាំដោយលេខាបក្សមួយរូប គឺប៉ុល ពត (ស្លាប់នៅឆ្នាំ១៩៩៨) និងអនុលេខាបក្ស នួន ជា។ អៀង សារី វន វ៉េត (ត្រូវបានសម្លាប់នៅឆ្នាំ១៩៧៨) សោ ភឹម (ធ្វើអត្តឃាត នៅឆ្នាំ១៩៧៨) តាម៉ុក (ស្លាប់នៅឆ្នាំ២០០៦) និង រស់ ញឹម (ត្រូវបានសម្លាប់នៅឆ្នាំ១៩៧៨) គឺជាសមាជិកគណៈកម្មាធិការ។ ចំណែក សុន សេន (ត្រូវបានសម្លាប់នៅឆ្នាំ១៩៩៧) និងគួង សុផល (ត្រូវបានសម្លាប់នៅឆ្នាំ១៩៧៨) គឺជាសមាជិកបណ្តោះអាសន្ន។ ក្រោយមក សុន សេន ត្រូវបានឡើងតំណែងជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអចិន្រ្តៃយ៍។ ដោយផ្អែកលើក្រាហ្វិចផ្ទាល់របស់ខ្លួន លោកបណ្ឌិត Craig Etcheson បានពន្យល់បន្ថែមទៀតថា គណៈកម្មាធិការអចិន្រ្តៃយ៍គ្រប់គ្រងនៅតាមតំបន់នានានៅទូទាំងប្រទេស (នៅពេលចាប់ផ្តើម មានតំបន់ចំនួន៦)។ តំបន់នីមួយៗត្រូវគ្រប់គ្រងដោយគណៈកម្មាធិការមួយ រួមមានលេខាមួយរូប ដែលត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការអចិន្រ្តៃយ៍ ហើយលេខារូបនោះនឹងតែងតាំងអនុលេខាមួយរូបទៀត ទទួលបន្ទុកបញ្ហាសន្តិសុខ ព្រមទាំងសមាជិកមួយរូបទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។ តំបន់នីមួយៗត្រូវបែងចែកជា «ភូមិភាគ» ដែលចំនួននេះអាចនឹងប្រែប្រួលពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ហើយនឹងត្រូវបានគ្រប់គ្រងដោយសេនាធិការមួយរូប។ ភូមិភាគត្រូវបែងចែកជាស្រុក ដឹកនាំដោយកម្មាភិបាល។ ស្រុកបែងចែកជាឃុំ ដឹកនាំដោយគណៈស្រុកមួយរបស់គណបក្សកុម្មុយនីស្តកម្ពុជា បន្ទាប់មកចែកជាភូមិ រឺសហករណ៍ កងចល័ត... ។ អ្នកស្រាវជ្រាវឯកសារជនជាតិអាមេរិករូបនេះបានលើកឡើងថា «ការបង្កើតតំបន់ និងភូមិភាគគឺជាការរៀបចំគ្រប់គ្រងរដ្ឋបាលថ្មីមួយ នាសម័យកម្ពុជាប្រជាធិបតេយ្យ»។ លោកបានទទួលស្គាល់ ថា លក្ខន្តិកៈរបស់បក្សកុម្មុយនីស្តកម្ពុជាឆ្នាំ១៩៧៦ គឺការរៀបចំឯកសារ «សម្ងាត់មួយ» ហើយ«បក្សផ្តល់តម្លៃច្រើនទៅលើឯកសារសម្ងាត់នោះ»។ គណៈកម្មាធិការតំបន់ និងភូមិភាគនីមួយៗបញ្ជាលើអង្គភាពយោធាថ្នាក់កងវរសេនាធំមួយ ដែលជា«ឈ្លបសាមញ្ញ» នៅថ្នាក់ស្រុក។ «គ្រប់ថ្នាក់ទាំងអស់ត្រូវបានបញ្ជាដោយគណៈកម្មាធិការមជ្ឈិម ដើម្បីអនុវត្តការងារការពារសន្តិសុខផ្ទៃក្នុង»។ អ្នកជំនាញការរូបនេះបានលើកឡើងអត្ថបទមួយ ដកស្រង់ចេញពីទស្សនាវដ្តីទង់បដិវត្តន៍ នាខែឧសភា ឆ្នាំ១៩៧៨ ថា «យើងត្រូវតែពិនិត្យជាសំខាន់ ទៅលើការវាយប្រហារខ្មាំងសត្រូវស៊ីរូងផ្ទៃក្នុង [...] គ្រប់លំដាប់ថ្នាក់ត្រូវទទួលស្គាល់តួនាទី ដឹកនាំកងទ័ព និងប្រជារាស្រ្ត វាយប្រហារខ្មាំងសត្រូវ និងបោសសំអាតទាំងស្រុង គឺបោសសំអាតដោយមិនឈប់ឈរ ដើម្បីធ្វើអោយកម្លាំងបក្សមានភាពបរិសុទ្ធ គ្រប់លំដាប់ថ្នាក់ និងគ្រប់ពេលវេលា»។ ពាក់ព័ន្ធនឹងការបង្កើតមន្ទីរស២១ ទោះបីជាជនជាប់ចោទបានប្រកាសប្រាប់ចៅក្រមស៊ើបអង្កេតថាបញ្ជាចេញមកពីសុន សេន និងលេខាកងពលលេខ៧០៣ក៏ដោយ (បទបញ្ជា កាលពីខែសីហា ឆ្នាំ១៩៧៥ ទាក់ទងនឹងគោលការណ៍មជ្ឈការប្រជាធិបតេយ្យ និងសមូហភាពនិយម ដែលត្រូវបានសរសេរនៅក្នុងលក្ខន្តិកៈរបស់គណបក្សកុម្មុយនីស្តកម្ពុជា) ក៏លោក Craig Etcheson មានអារម្មណ៍ថាសុន សេន បានជំទាស់នឹងថ្នាក់លើផ្ទាល់របស់គាត់ តាមការបញ្ជារបស់គណៈកម្មាធិការអចិន្រ្តៃយ៍។ ទោះយ៉ាងណា អ្នកស្រាវជ្រាវជនអាមេរិករូបនេះបានបញ្ជាក់ថា សុន សេន គឺជាថ្នាក់លើផ្ទាល់របស់ឌុច ចាប់ពីខែមីនា ឆ្នាំ១៩៧៦ ដល់ខែកញ្ញា ឆ្នាំ១៩៩៧ (បន្ទាប់មក ឌុចស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់នួន ជា)។ សុន សេន មានតួនាទីនៅក្នុងជួររដ្ឋាភិបាល (ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ) នៅក្នុងបក្ស (សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍) និងនៅក្នុងកងទ័ព (នាយសេនាធិការកងទ័ពបដិវត្តន៍)។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា អំណាចពិតប្រាកដរបស់សុន សេន កើតចេញពីតួនាទីរបស់គាត់នៅក្នុងបក្ស។
ការផ្លាស់ប្តូរមួយចំនួននៅសាលាក្តីខ្មែរក្រហម សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចេញផ្សាយថ្ងៃច័ន្ទ ទី៨ ឧសភា បានបញ្ជាក់ថាលោករាជ សម្បត្តិ បច្ចុប្បន្នជាមន្រ្តីទទួលបន្ទុកព័ត៌មាននឹងត្រូវតំឡើងតំណែងជាប្រធានកិច្ចការសាធារណៈ ដែលមានភារកិច្ចទទួលខុសត្រូវលើការទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជាសាធារណៈអំពីការងាររបស់តុលាការខ្មែរក្រហម។ ចំណែកលោកស្រីហេឡែន ហ្សាវីស អតីតប្រធានកិច្ចការសាធារណៈនឹងត្រូវប្តូរទៅកាន់តួនាទីថ្មី ជាប្រធានអង្គភាពជនរងគ្រោះ បន្ទាប់ពីលោកស្រីគាត បុប្ផា បានលាលែងចេញពីតំណែងនេះ។ សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ទៀតថា «មុខតំណែងផ្សេងទៀតកំពុងត្រូវបានបំពេញ ដើម្បីពង្រឹងតួនាទីរបស់អង្គភាពជនរងគ្រោះ ទាក់ទងនឹងការពិនិត្យពាក្យបណ្តឹង និងសំណើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ពង្រឹងកិច្ចជួយជ្រោមជ្រែង និងគាំទ្រដើមបណ្តឹងរដ្ឋប្បវេណី ជាពិសេសការតំណាងផ្នែកច្បាប់ និងរៀបចំអនុសាសន៍ស្តីពីលទ្ធភាពនៃការចូលរួមជាក្រុមរបស់ដើមបណ្តឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿងលេខ២»។
|
|
អត្ថបទបន្ថែម ការផ្លាស់ប្តូរមួយចំនួននៅសាលាក្តីខ្មែរក្រហម សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចេញផ្សាយថ្ងៃច័ន្ទ ទី៨ ឧសភា បានបញ្ជាក់ថាលោករាជ សម្បត្តិ បច្ចុប្បន្នជាមន្រ្តីទទួលបន្ទុកព័ត៌មាននឹងត្រូវតំឡើងតំណែងជា ប្រធានកិច្ចការសាធារណៈ ដែលមានភារកិច្ចទទួលខុសត្រូវលើការទំនាក់ទំនងជាមួយប្រព័ន្ធ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជាសាធារណៈអំពីការងាររបស់តុលាការខ្មែរក្រហម។ ចំណែកលោកស្រីហេឡែន ហ្សាវីស អតីតប្រធានកិច្ចការសាធារណៈនឹងត្រូវប្តូរទៅកាន់តួនាទីថ្មី ជាប្រធានអង្គភាពជនរងគ្រោះ បន្ទាប់ពីលោកស្រីគាត បុប្ផា បានលាលែងចេញពីតំណែងនេះ។ សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ទៀតថា «មុខតំណែងផ្សេងទៀតកំពុងត្រូវបានបំពេញ ដើម្បីពង្រឹងតួនាទីរបស់អង្គភាពជនរងគ្រោះ ទាក់ទងនឹងការពិនិត្យពាក្យបណ្តឹង និងសំណើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ពង្រឹងកិច្ចជួយជ្រោមជ្រែង និងគាំទ្រដើមបណ្តឹងរដ្ឋប្បវេណី ជាពិសេសការតំណាងផ្នែកច្បាប់ និងរៀបចំអនុសាសន៍ស្តីពីលទ្ធភាពនៃការចូលរួមជាក្រុមរបស់ដើមបណ្តឹង រដ្ឋប្បវេណី នៅក្នុងសំណុំរឿងលេខ២»។
|