កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សាលាក្តីខ្មែរក្រហមៈ ការចោទប្រកាន់អំពីអំពើពុករលួយ និង​ការ​ជ្រៀត​ជ្រែក​នយោបាយ​ត្រូវបានលើកឡើងម្តងទៀត
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-០៦-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៤ មិថុនា ២០០៩៖ លោក​Michiel Pestman សហមេធាវី​របស់នួន ជា នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ។ លោក​បានលើកឡើងពី​បញ្ហា​សុវត្ថិភាព និង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ នៅក្នុងអ.វ.ត.
©ចន វីង/Magnum
 

ខណៈពេលការកាត់ទោសឌុច នឹងបន្តដំណើរការ នាសប្តាហ៍ទី៧ នៅថ្ងៃច័ន្ទ ទី៨ ខែមិថុនា ការ​ដាក់​សំពាធ​ទៅលើ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ដើម្បីធ្វើការបកស្រាយបំភ្លឺអំពីការចោទប្រកាន់ ទាក់​ទង​នឹង​អំពើ​ពុក​រលួយ និងការជ្រៀតជ្រែកនយោបាយ នៅតែ​មាន​សភាព​ក្តៅ​គគុក​ដដែល។ តួយ៉ាង នៅថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែមិថុនា លោក Pestman សហមេធាវី​ការពារក្តីអោយនួន ជា (ហៅបងធំទី២) បានរៀប​ចំ​សន្និសីទ​សារព័ត៌មាន ដើម្បីបរិហារអំពីករណីទាំងនេះ។


ការជ្រៀតជ្រែកផ្នែកនយោបាយ និងអំពើពុករលួយៈ ធាតុផ្សំមួយបានផ្ទុះឡើង
អង្គការ Open Society Justice Initiative (OSJI) បាន​អោយ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុងក្រោយ​របស់​ខ្លួន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា ថា «មាន​សញ្ញាដ៏​គួរ​អោយ​ព្រួយ​បារម្ភ​អំពី​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពីសំណាក់រដ្ឋាភិបាលកម្ពុជា» «ចំណែក​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវជួបបរាជ័យដដែលៗ ជាហេតុធ្វើ​អោយ​តុលាការ​ខ្មែរ​ក្រហម​នៅ​តែ​ជាប់​ប្រឡាក់ប្រឡូកនឹងបញ្ហាទាំងនេះ»។ លោក James A. Goldston ប្រធាន​អង្គការ​បានមានប្រសាសន៍ថា «នេះគឺជាការ​លាយ​ផ្សំ​សារធាតុ​ពុល​មួយ សម្រាប់តុលាការ»។ ជាក់ស្តែង អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ជួរ​ថ្នាក់​មេដឹក​នាំ​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​លើ​មនុស្ស​ថ្មី បន្ថែមលើមនុស្សទាំង៥រូប ដែលត្រូវបានចោទប្រកាន់រួចហើយ។ មន្រ្តី​ជាន់​ខ្ពស់​ទាំង​នោះបាន​លើក​ហេតុផល​ដូច​គ្នានឹង​សម្តេច​នាយករដ្ឋ​មន្រ្តីហ៊ុន សែន ថាការ​ចោទ​ប្រកាន់​បន្ថែម​អាចនឹង​ជម្រុញ​អោយ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​វិល​ត្រឡប់មកវិញ។ ដោយឡែក សេចក្តី​ប្រកាស​ព័ត៌មាន​ខាង​លើ​បានបញ្ជាក់​ថា «រដ្ឋាភិបាលកម្ពុជា​ទំនង​ជារាំង​ស្ទះ​សហចៅក្រម​ស៊ើប​អង្កេត ក្នុងការសួរចម្លើយសាក្សីមួយចំនួន ដែលបច្ចុប្បន្ន កំពុង​កាន់​តំណែង​នៅក្នុង​ជួររដ្ឋាភិបាល»។ សេចក្តី​ប្រកាសព័ត៌មានបានបន្ថែមទៀតថា ចាប់​តាំង​ពី​មាន​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ស៊ើប​អង្កេត​សម្ងាត់​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ កាលពីខែសីហា ឆ្នាំ២០០៨ លើពាក្យ​បណ្តឹង​របស់​បុគ្គលិក​តុលាការ ស្តីពីការចំណាយ​ថវិកា​លើ​ការ​សូកប៉ាន់​ដើម្បី​ចូល​ធ្វើការ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម រដ្ឋាភិបាល​ទីក្រុងភ្នំពេញ​បាន​បដិសេធ​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បីរៀប​ចំនីតិវិធី​មួយ ដែល​អនុញ្ញាត​អោយ​បុគ្គលិក​បម្រើការនៅក្នុងសាលាក្តី ធ្វើការបរិហារអំពីការសូកប៉ាន់ទាំងនេះ។

សហព្រះរាជ​អាជ្ញានិងស​ហចៅក្រម​ស៊ើប​អង្កេតត្រូវ​បាន​អំពាវនាវ​អោយ​ចូល​រួម​ធ្វើ​ការពន្យល់
សហមេធាវីអន្តរជាតិរបស់អតីតមេបង្កើតមនោគមវិជ្ជារបបខ្មែរក្រហម គឺ​លោក Pestman និងលោក Koppe បានផ្ញើលិខិតដាច់ដោយឡែកពីគ្នា ជូន​សហចៅ​ក្រមស៊ើបអង្កេត និងសហព្រះរាជអាជ្ញា ក្រោមចំណងជើងថា «ការ​រំលោភ​បំពានដែលអាចកើតមានលើកិច្ចព្រមព្រៀង និងច្បាប់​ស្តីពីការ​បង្កើត​អ.វ.ត.ក»។ សហមេធាវី​ទាំងពីរបានសួរចៅក្រមនិងព្រះរាជអាជ្ញាជាតិ (លោក​ស្រីជា លាង និងលោកយូ ប៊ុនឡេង) ថាតើពួកគាត់​បាន​ទទួល​ការណែនាំ​ពី​តំណាងរដ្ឋាភិបាលរបស់ខ្លួន នៅក្នុងក្រប​ខ័ណ្ឌ​ការងារនៃ​សាលាក្តី​ខ្មែរ​ក្រហមដែររឺទេ ខណៈពេល​អ្នកទាំង​ពីរត្រូវ​បំពេញ​ភារកិច្ច​ដោយ​ឯករាជ្យ​ភាព គោរពតាមបទដ្ឋានជាធរមាន។ មិនត្រឹម​តែ​ប៉ុណ្ណោះ សហមេធាវី​របស់​នួន ជា បានរម្លឹកប្រាប់លោករ៉ូប៊ែរ ប៉ឺទី និងលោកម៉ាសែល ឡឺម៉ុងថា យោង​តាម​ក្រមសីលធម៌ មន្រ្តីសហប្រជាជាតិទាំងអស់នៅក្នុងអ.វ.ត.ក ត្រូវតែផ្តល់​ព័ត៌មាន​ជូនភាគី​នានាអំពីការរំលោភបំពាន ដែលត្រូវបាន​ប្រព្រឹត្តដោយ​សហការី​កម្ពុជា​របស់ខ្លួន នៅក្នុងក្របខ័ណ្ឌ​នៃ​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌​មួយ។ តួយ៉ាង សហមេធាវីបានអះអាងថា មានភស្តុតាង ដែល​អាច​បញ្ជាក់​បាន​ថារដ្ឋាភិបាល​បានជំទាស់​ទៅនឹង​ការ​ចោទ​ប្រកាន់​បន្ថែម​របស់​សហចៅក្រម​ស៊ើបអង្កេត ទៅលើរូបសម្តេចឪ នរោត្តម សីហនុ រឺសម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។


ការទាម​ទារអោយ​មាន​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​ស៊ើប​អង្កេត​របស់​សហប្រជា​ជាតិ​ ស្តីពី​អំពើពុករលួយ
ដោយឡែក លោកមេធាវីជន​ជាតិហូឡង់​រូបនេះ​បាន​សំដែង​សោមនស្ស​រីករាយ ដែលមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី១ បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ស្នើសុំអោយមានការផ្សព្វផ្សាយរបាយការណ៍សហប្រជាជាតិ ស្តីពី​អំពើ​ពុករ​លួយដែលត្រូវបានប្រព្រឹត្តនៅក្នុងអ.វ.ត.ក។ គួរបញ្ជាក់ថា លោក​មេធាវី​ Pestman និងសហការីបរទេសទាំងពីររបស់លោក ធ្លាប់​បានវាយ​តម្លៃថា​ស្ថានភាពបែប​នេះអា​ចប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​កាត់​ទោស​ប្រកប​ដោយ​យុ​ត្តិធម៌មួយ​របស់​កូន​ក្តី​ពួកគេ ហើយ​កាលពីថ្ងៃទី៩ ខែមករា ក្រុម​មេធាវី​ទាំ​ង​នេះបា​នដាក់​ពាក្យ​បណ្តឹងមួយ​ទៅកាន់​តុលាការ​ក្រុងភ្នំ​ពេញ ដើម្បី​ស្នើសុំ​អោយតុលាការ​ពិនិត្យ​ករណីការ​ចោទ​ប្រកាន់​អំពីអំពើ​ពុក​រលួយ​នៅ​ក្នុង​សាលាក្តីខ្មែរក្រហម ប៉ុន្តែ ពាក្យបណ្តឹង​នោះត្រូ​វ​បាន​អយ្យការអម​តុលាការ​សម្រេច​តម្កល់​ទុក មិនចាត់ការ នៅរយៈពេលមួយខែក្រោយ​មក។

 

បន្ទាប់​មក មេធាវី​បរទេស​ទាំងបីបាន​ដាក់​បណ្តឹងឧទ្ធរណ៍ ហើយសព្វថ្ងៃ​នេះ ពួក​គេ​រំពឹង​ថា​អគ្គព្រះរាជអាជ្ញា​នឹងស្នើសុំលិខិត​ថតចម្ល​ង​របាយ​ការណ៍​នេះ​​ពី​អង្គការ​សហ​ប្រជាជាតិ។ នៅចុងខែកុម្ភៈ ក្រុមមេធាវីបាន​សរសេ​រលិខិត​ទៅកា​ន់លោក បាន គីម៉ូន (Ban Ki moon) អគ្គលេខាធិការសហប្រជាជាតិ ដើម្បី​ស្នើ​សុំលោក​អគ្គលេខាធិការ នូវសិទ្ធិទទួល​បាន​របាយ​ការណ៍​ស៊ើប​អង្កេត​ដែល​ដឹក​​​នាំធ្វើឡើងដោយក្រុមការងារសហប្រជាជាតិ។ នៅថ្ងៃទី២៧ ខែមីនា ក្រុម​មេធាវី​បានដាក់​សំណើមួយទៅកាន់សហចៅក្រមស៊ើបអង្កេត ដើម្បីស្នើសុំ​អោយចៅ​ក្រមបើកកិច្ចស៊ើបអង្កេត ស្តីពីការចោទប្រកាន់អំពីអំពើពុករលួយ តែក្រោយមក នៅថ្ងៃទី៣ ខែមេសា សហចៅក្រម​បាន​ឆ្លើយ​តប​វិញ​ថា​ករណី​នេះមិន​មែន​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់សហចៅក្រម​ស៊ើបអ​ង្កេតនោះ​ទេ។

សកម្មភាព​​នេះត្រូវ​បាន​ចូល​រួមបន្ត​ពីសំណាក់​មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ហើយនៅថ្ងៃទី១១ ខែឧសភា ពួកគេបានដាក់សំណើជាសាធារណៈមួយ ដើម្បី​សុំអោយ​អង្គជំនុំជម្រះសា​លាដំបូង​ជួយសម្រួល​អោយមាន​ការចេញ​ផ្សាយ​របាយ​ការណ៍​របស់​សហប្រជាជាតិ ដល់ភាគីនានា ព្រោះ​វាមាន​ ​«ទំនាក់​ទំនង​ផ្ទាល់»​មួយ ជាមួយ​នីតិវិធី​ដែល​កំពុង​ដំណើរការ នៅក្នុង​ក្របខ័ណ្ឌនៃ​ការ​ជំនុំជម្រះ​អតីត​ប្រធានមន្ទីរឃុំឃាំងស-២១។ ក្រុមមេធាវីដើម​បណ្តឹង​រដ្ឋប្បវេណី​​បាន​អះអាងថាកា​រចេញ​ផ្សាយ​របាយ​ការណ៍នេះ នៅពេល​បញ្ចប់​នីតិវិធី​តុលាការ អាចជម្រុញ​អោយ​ជនជាប់​ចោទ​ធ្វើការ​ជំទាស់​ទៅនឹ​ង​ការ​កាត់​សេចក្តី រឺ​អំពើពុករលួយនៅក្នុងអ.វ.ត.ក អាច​ប៉ះពាល់​ដល់​មូល​ដ្ឋាន​នៃ​ការ​ជំនុំជម្រះ​មួយប្រកបដោយយុត្តិធម៌ រឺមួយ​វាជា​ការ​រំលោភ​បំពាន​នីតិវិធី។ មេធាវី​ដើ​ម​បណ្តឹង​រដ្ឋប្បវេណីនៃ​ក្រុមទី១ បានសំដែងមន្ទិលសង្ស័យថា «លទ្ធផល​ដ៏សែន​អាក្រក់​ពី​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុករលួយ​ទាំង​នេះអា​ច​នឹង​ប៉ះពាល់​ការងាររបស់អ.វ.ត.ក និងដំណើរការនីតិវិធីតុលាការ ដរាប​ណា​បញ្ហា​ទាំង​នេះមិន​ត្រូវបានដោះស្រាយ​ដោយត្រឹមត្រូវ នាពេល​ឥឡូវនេះទេ​»។

ហេតុដូចនេះ ក្តីសង្ឃឹមទាំងអស់ត្រូវបង្វែរទៅរកអង្គជំនុំជម្រះសាលាដំបូងវិញ ជាពិសេស គ្រប់គ្នាបានផ្តោតការយកចិត្តទុក និងចង​ចាំ​សំដី​របស់​លោក​ស្រី​ចៅក្រម​ជនជាតិណូវ៉ែលហ្សេឡង់ Cartwright ដែល​បា​​​ន​ប្រកាស​ជាសាធារណៈ​ថា «ការកាត់ទោសជាប្រវត្តិសាស្រ្ត ដែល​មាន​សារសំខាន់​បំផុតសម្រាប់​ប្រជារាស្រ្តកម្ពុជា មិនត្រូវ​ជាប់​ប្រឡាក់​ប្រឡូក​ជាមួយ​អំពើ​ពុក​រលួយ​នោះទេ»។

ប្រទេសផ្តល់ជំនួយរឹតបន្តឹងគោលជំហររបស់ខ្លួន
បន្ទាប់ពីកើតមានរឿងអាស្រូវអំពើពុករលួយនេះមក ម្ចាស់ជំនួយ​របស់​សាលាក្តីខ្មែ​រ​​ក្រហម​បានកាត់បន្ថយជំនួយរបស់ខ្លួន ហើយអង្គការ UNDP ដែល​ជាទីភ្នាក់ងារ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រប់គ្រង​មូលនិធិ​មួយ​ផ្នែក​សម្រាប់​ប្រគល់អោយ​ទៅអ.វ.ត.ក បានសម្រេច​បង្កក​ការបើ​កថវិកា​ដល់ភាគីកម្ពុជារបស់សាលាក្តី។ បន្តិច​ក្រោយ​មក ទោះបីជា​មិនមាន​ការរីក​ចម្រើន​ណាមួយ​នៅក្នុង​ការដោះ​ស្រាយ​ការចោទ​ប្រកាន់​អំពើ​ពុក​រលួយ​ក៏​ដោយ ក៏ប្រទេសផ្តល់ជំនួយ​បាន​ចាប់ផ្តើម​ដើរត្រឡប់ថយ​ក្រោយវិញ។ តួ​យ៉ាង ប្រទេសអូស្ត្រាលីបានស្នើអោយ UNDP រំដោះមូល​និធិ​ដែល​ខ្លួន​ត្រៀម​ទុក​សម្រាប់ភាគីកម្ពុជា ស្របពេលប្រទេសជប៉ុន បានជួយ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំ​ពេញ តាមរយៈការផ្តល់ថវិកា៤លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បី​អនុញ្ញាតអោយ​តុលាការខ្មែរ​ក្រហម​ដំណើរ​ការរហូត​ដល់​បំណាច់​ឆ្នាំនេះ។

រដ្ឋាភិបាល​កម្ពុជាត្រូវបានរុកកួនដោយរឿងអាស្រូវនេះ
ក្រោយ​ពីមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៃក្រុមទី១ បានដាក់​សំណើ​ខាង​លើបាន​មួយថ្ងៃ ពោលគឺនៅថ្ងៃទី១២ ខែឧសភា លោកផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តីកម្ពុជា​បាន​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​កិច្ច​ស៊ើប​អង្កេត ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​ពី​សំណាក់​បុគ្គលិក​អន្តរជាតិ​នៅក្នុង​សាលាក្តី ព្រម​ទាំង​មេធាវីដើម​បណ្តឹង​រដ្ឋប្បវេណី​ផង​ដែរ ព្រោះ ករណីនេះអាចនឹងធ្វើអោយតុលាការបាត់បង់តម្លៃ...។ នៅថ្ងៃ​ច័ន្ទ ទី១៨ ខែឧសភា លោកស្រី Helen Jarvis ត្រូវបាន​ប្រកាស​តែង​តាំង​ជា​សាធារណៈ ជាប្រធានអង្គភាពជនរងគ្រោះ ជំនួសលោកស្រី គៀត បុប្ផា អតីត​សមាជិកឧត្តម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​បាន​លា​លែង​ចេញពីមុខតំណែង។ ពីមុន លោកស្រី Helen Jarvis គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​អង្គភាព​ទំនាក់ទំន​ង​សាធារណៈរបស់សាលាក្តី និងក៏ត្រូវ​បាន​តែង​តាំង​ជាអ្នក​សង្កេតការណ៍​អំពី​ក្រមសី​លធម៌ស​ម្រាប់សាលាក្តី​ផង​ដែរ។ នៅ​មុន​ពេល​មកបំពេញការងារទាំងនេះ លោក​ស្រីធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​លោក​ឧបនាយករដ្ឋ​មន្រ្តីសុខ អាន។


ការ​អនុវត្ត​គោល​ការណ៍​សំណង​​សម្រាប់​ជន​រង​គ្រោះ មិន​ត្រូវ​បាន​ធានា
បញ្ហា​សំណង​សម្រាប់​ជនរង​គ្រោះ​រប​ប​ខ្មែរ​ក្រហម​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា។ អង្គការសង្គមស៊ីវិលកម្ពុជា ព្រមទាំង​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រចាំអ.វ.ត.ក បាន​ធ្វើការ​អំពាវ​នាវសុំ​អោយ​មាន​ការ​ប​ក​ស្រាយ​បំភ្លឺ​ចំណុច​នេះ ចាប់តាំងពីពេលនេះតទៅ ជាជា​ង​រង់ចាំ​រហូតដល់​នីតិវិធី​តុលាការ​បញ្ចប់​បេសកកម្ម ដើម្បីធ្វើអោយ​បទប្បញ្ញត្តិ​ដែលមា​នចែង​នៅក្នុង​វិធាន​ផ្ទៃក្នុង ត្រង់​ចំណុច​សំណង​សមូហភាពនិងផ្លូវចិត្ត មិន​មែន​គ្រាន់​តែ​មាន​នៅ​លើ​ក្រដាស​ស្នាម​ទុក​ជានិមិត្ត​រូប​ប៉ុណ្ណោះទេ​។ គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ពុជា​នៃអង្គការ សមាគម​ការពារ​សិទ្ធិមនុស្សនៅកម្ពុជា (Chrac ) ដែល​ជា​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន២១ បានជម្រុញ​សាលាក្តី​ខ្មែរក្រហម​អោយ​ដាក់​បញ្ចូល​បញ្ហា​សំណងនេះ នៅក្នុងរបៀបវារៈលើគេ នៅក្នុង​សម័​យប្រជុំ​ពេញ​អង្គលើ​ក​ក្រោយ​។ ជាការពិត វិធាន២៣ នៃវិធាន​ផ្ទៃក្នុងបានចែងថា «អង្គជំនុំ​ជម្រះ​អាច​សម្រេច​ផ្តល់​អោយ​តែ​សំណង​ផ្លូវចិត្ត​និង​ជាសមូហភាព​ទៅដល់​ភាគី​ដើម​បណ្តឹ​ងរដ្ឋប្បវេណីប៉ុណ្ណោះ។ ការផ្តល់​សំណង​នេះត្រូវ​ធ្វើឡើង​ប្រឆាំង​នឹង​ទណ្ឌិត និង​ជាបន្ទុករបស់ទណ្ឌិត»។ ទោះយ៉ាងណា គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​បានរម្លឹកថា មនុស្សទាំង៥នាក់ ដែលត្រូវ​បាន​ចោទ​ប្រកា​ន់​ដោយ​អ.វ.ត.ក បានអះអាងថា «ជាជនខ្វះខាត» ដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់។ Chrac បានកត់សម្គាល់ថា «ស្ថិតក្នុងស្ថានភាពសព្វថ្ងៃ បទប្បញ្ញត្តិ​នេះ​បានកំ​ណត់យ៉ាង​តឹងរឹងនូវការទទួលបានសំណង ដែល​ផ្តល់​ដោយ​តុលាការ»​។ ចំណែក​​មេធាវីដើម​បណ្តឹង​រដ្ឋប្បវេណី​ក៏​បាន​ធ្វើការ​កត់​សម្គាល់​ដូ​ច​គ្នានឹ​ង Chrac ដោយបាន​ស្នើសុំអោយមាន​ការធ្វើវិសោធន​កម្មវិធាន​ផ្ទៃក្នុង ជាពិសេស នៅត្រង់​ចំណុច​ជាប់ទាក់ទ​ងនឹង​ការរៀបចំមូល​និធិ​ពិសេស​ដោយ​ការិយាល័យ​រដ្ឋបាល សម្រាប់ជនរងគ្រោះ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ការ​អនុវត្ត​គោល​ការណ៍​សំណង​​សម្រាប់​ជន​រង​គ្រោះ មិន​ត្រូវ​បាន​ធានា
បញ្ហា​សំណង​សម្រាប់​ជនរង​គ្រោះ​រប​ប​ខ្មែរ​ក្រហម​ត្រូវ​បាន​លើក​យក​មក​ ពិភាក្សា។ អង្គការសង្គមស៊ីវិលកម្ពុជា ព្រមទាំង​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រចាំអ.វ.ត.ក បាន​ធ្វើការ​អំពាវ​នាវសុំ​អោយ​មាន​ការ​ប​ក​ស្រាយ​បំភ្លឺ​ចំណុច​នេះ ចាប់តាំងពីពេលនេះតទៅ ជាជា​ង​រង់ចាំ​រហូតដល់​នីតិវិធី​តុលាការ​បញ្ចប់​បេសកកម្ម ដើម្បីធ្វើអោយ​បទប្បញ្ញត្តិ​ដែលមា​នចែង​នៅក្នុង​វិធាន​ផ្ទៃក្នុង ត្រង់​ចំណុច​សំណង​សមូហភាពនិងផ្លូវចិត្ត មិន​មែន​គ្រាន់​តែ​មាន​នៅ​លើ​ក្រដាស​ស្នាម​ទុក​ជានិមិត្ត​រូប​ប៉ុណ្ណោះទេ​។ គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ពុជា​នៃអង្គការ សមាគម​ការពារ​សិទ្ធិមនុស្សនៅកម្ពុជា (Chrac ) ដែល​ជា​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន២១ បានជម្រុញ​សាលាក្តីខ្មែរ​ក្រហម​អោយ​ដាក់​បញ្ចូល​បញ្ហា​សំណងនេះ នៅក្នុងរបៀបវារៈលើគេ នៅក្នុង​សម័​យប្រជុំ​ពេញ​អង្គលើ​ក​ក្រោយ​។ ជាការពិត វិធាន២៣ នៃវិធានផ្ទៃក្នុងបានចែងថា «អង្គជំនុំ​ជម្រះ​អាច​សម្រេច​ផ្តល់​អោយ​តែ​សំណង​ផ្លូវចិត្ត​និង​ជាសមូហភាព​ ទៅដល់​ភាគី​ដើម​បណ្តឹ​ងរដ្ឋប្បវេណីប៉ុណ្ណោះ។ ការផ្តល់​សំណង​នេះត្រូវ​ធ្វើឡើង​ប្រឆាំង​នឹង​ទណ្ឌិត និង​ជាបន្ទុករបស់ទណ្ឌិត»។ ទោះយ៉ាងណា គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម​បានរម្លឹកថា មនុស្សទាំង៥នាក់ ដែលត្រូវ​បាន​ចោទ​ប្រកា​ន់​ដោយ​អ.វ.ត.ក បានអះអាងថា «ជាជនខ្វះខាត» ដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​ច្បាប់។ Chrac បានកត់សម្គាល់ថា «ស្ថិតក្នុងស្ថានភាពសព្វថ្ងៃ បទប្បញ្ញត្តិ​នេះ​បានកំ​ណត់យ៉ាង​តឹងរឹងនូវការទទួលបានសំណង ដែល​ផ្តល់​ដោយ​តុលាការ»​។ ចំណែក​​មេធាវីដើម​បណ្តឹង​រដ្ឋប្បវេណី​ក៏​បាន​ធ្វើការ​កត់​សម្គាល់​ដូ​ច​ គ្នានឹ​ង Chrac ដោយបាន​ស្នើសុំអោយមាន​ការធ្វើវិសោធន​កម្មវិធាន​ផ្ទៃក្នុង ជាពិសេស នៅត្រង់​ចំណុច​ជាប់ទាក់ទ​ងនឹង​ការរៀបចំមូល​និធិ​ពិសេស​ដោយ​ការិយាល័យ​ រដ្ឋបាល សម្រាប់ជនរងគ្រោះ។

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ