កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​

ឌុចៈ គ្រប់​យ៉ាង​ដែលខ្ញុំ​បាន​ធ្វើ គឺ​ដើម្បី​បំពេញ​ចិត្ត​ថ្នាក់​លើ​របស់ខ្ញុំ
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៦-២០០៩

កំបូល ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២២ មិថុនា ២០០៩៖ នៅ​សាល​សារព័ត៌មាន​​នៃ​អ.វ.ត.ក
©វណ្ឌី រតនា

នៅ​សវនាការ​កាត់​ទោស​ឌុច នា​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មិថុនា លើ​អង្គ​ហេតុ​ស្តី​ពី​ប្រតិបត្តិ​ការ​នៅមន្ទីរ​ស២១ និង​នៅ​វាល​ពិឃាត​ជើង​ឯក​ ​លោក​សហ​ព្រះ​រាជ​អាជ្ញា​បាន​ចោទ​សួរ​ជន​ជាប់​ចោទ ជាមួយ​នឹង​សំណួរ​ដដែល​ៗ និង​​ឃ្លាត​ចាក​ពី​អង្គ​ហេតុ​។ ទន្ទឹម​នឹង​នេះ លោកប្រធាន​តុលាការ​​ និល ណុល បាន​ដឹក​នាំ​ការ​​ពិភាក្សា​ដេញ​ដោល ដោយ​បាន​​រម្លឹក​ប្រាប់​ដល់ភាគី​នីមួយៗ អំពី​គោលការណ៍​នីតិវិធី។ ដោយ​ឡែក នៅ​សវនាការ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មិថុនា ​ឈុត​វីដេអូ​ខ្លី និយាយ​អំពី​វិប្បសារី​របស់​ឌុច​ត្រូវ​បាន​ចាក់​បង្ហាញ​អង្គ​សវនាការ តាម​សំណើ​របស់​មេធាវី​ការ​ពារ​ក្តី​។

ការ​សួរ​សំណួរ​របស់​សហ​ព្រះ​រាជ​អាជ្ញ​ឃ្លាត​ចាក​អង្គហេតុ​
សហ​​ព្រះរាជ​អាជ្ញា​កម្ពុជា​បាន​ធ្វើការ​ចោ​ទ​សួរ​ជនជាប់​ចោទ ឈ្មោះ​ឌុច ប៉ុន្តែ សំណួរ​ជា​ច្រើន​តែង​តែ​ត្រូវ​បាន​ច្រាន​ចោល​ពី​សំណាក់​ប្រធាន​តុលាការ។ «លោកជន​ជាប់​ចោទ មិន​ចាំ​បាច់​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នេះ​ទេ។ វា​ជា​សំណួរ​ដដែល»។ ​បន្ទាប់​មក ឯកសារ​ដែល​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ដីកា​សន្និដ្ឋាន​​​បញ្ជូន​រឿង​​អោយ​ស៊ើប​សួរ ត្រូវ​បាន​ដាក់​បញ្ចាំង​បង្ហាញ​នៅ​លើ​អេក្រង់​។ ជាក់​ស្តែង​ ឯកសារ​ទាំងនេះ​សុទ្ធ​សឹង​តែ​ជា​ឯកសារ​សំខាន់​ សម្រាប់​សំណុំ​រឿង​ក្តី។ ប៉ុន្តែ ការ​បង្ហាញ​នេះ​​មានភាព​ច្របូក​ច្របល់ ចំណែក​​ការ​បក​ប្រែភាសា​មាន​បញ្ហា​។​

ចប់​សំណួរ​របស់​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ សហព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​​ជា​អ្នក​សួរ​សំណួរ​ម្តង​។ ​ជា​កិច្ច​ចាប់​ផ្តើម លោក​សហ​ព្រះរាជ​អាជ្ញា​​អន្តរ​ជាតិ​បាន​លើក​ទឹក​ចិត្ត​ឌុច ចំពោះ​កិច្ច​សហ​ការ​ជាមួយ​នឹង​សាលាក្តី​ខ្មែរ​ក្រហម ថា «​ ​​រយៈ​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ លោក​ហាក់​បី​ដូច​ជា​មាន​ភាព​ស្មោះ​ត្រង់​​ជាមួយ​អង្គជំនុំជម្រះ​ តាម​រយៈ​ការ​ផ្តល់​ចម្លើយ​យ៉ាង​ច្រើន​អំពី​តួនាទី​និង​ប្រតិបត្តិ​ការ​របស់​មន្ទីរ​ស២១»។ ក៏​ប៉ុន្តែ លោក​ព្រះ​រាជ​អាជ្ញា​បាន​កត់​សម្គាល់​ថា​ចម្លើយ​របស់​ឌុច ក្នុង​អង្គ​សវនាការ​ហាក់​បី​ដូច​ជា​មិន​ស៊ី​ចង្វាក់​គ្នា​សោះ។ លោក​ William Smith បាន​សួរ​សំណួរ​ជា​បន្ត​បន្ទាប់​ ថា «ហេតុ​អ្វី​បាន​ជា​លោក​សម្រេច​ចិត្ត​រៀប​ការ នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​១៩៧៥?» មុន​នឹង​ឆ្លើយ​សំណួរ​នេះ ឌុច​បាន​​​រម្លឹកថា​ ​នៅ​សម័យ​ខ្មែរ​ក្រហម ​អាយុ​​អប្បបរមា ដែល​ត្រូវ​បាន​អនុញ្ញាតអោយ​រៀប​អាពាហ៍​ពិពាហ៍​ គឺ​នៅ​​​វ័យ​២៥​ឆ្នាំ។​ បន្ទាប់​មក ឌុច​បាន​ឆ្លើយ​ថា «វា​ជា​ធម្មជាតិ​របស់​មនុស្ស»។ លោក​ប្រធាន​មាន​ប្រសាសន៍​​កាត់​ថា «ថ្ងៃ​នេះ យើង​និយាយ​អំពី​ប្រតិបត្តិការ​នៅ​មន្ទីរ​ស២១ និង​នៅជើង​ឯក... ហេតុ​ដូចនេះ សូម​អស់​លោក​មេត្តា​សួរ​សំណួរ​ ទាក់​ទង​នឹង​អង្គហេតុ និង​ទុក​សំណួរ​ទាំងនេះនៅ​លើក​ក្រោយ នៅ​ពេល​យើង​ពិភាក្សា​ដេញ​ដោល​អំពី​បុគ្គលិក​លក្ខណៈ​របស់ជន​ជាប់​ចោទ»។

​ក្រោយ​ម​ក​ទៀត ​សហ​ព្រះ​រាជ​អាជ្ញា​បាន​​បាន​បង្ហាញ​ក្រាហ្វិក​មួយ​ស្តី​​ពី​ការ​ចាប់​ខ្លួន​អ្នក​ទោស​នៅ​មន្ទីរ​ស-២១ ដែល​នៅ​ទីនោះ អ្នក​សួរ​ចម្លើយ​៣៤​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​១៥៥ ត្រូវ​បាន​សម្លាប់​។ ​​ លោក​បាន​សួរ​ជន​ជាប់​ចោទ​ថា «លោក​មិន​មានការ​រា​រែក​ចិត្ត​សោះ​ឬ ក្នុង​ការ​យក​ បុគ្គលិក​ផ្ទាល់​របស់​​លោក​ ទៅ​ស្លាប់ចោល​បែប​នេះ​?»។ ឌុច​ ឆ្លើយ​ថា «វា​មិន​មែន​ជា​កា​រពិត​នោះ​ទេ។ ខ្ញុំមិន​សប្បាយ​​ចិត្ត​ឡើយ។ ប៉ុន្តែ ប្រសិន​ជា​ហេតុ​ការណ៍​នោះ​កើត​ឡើង យើង​គឺជា​អ្នក​ទទួល​ខុស​ត្រូវ […]។ ម្យ៉ាង​ទៀត នៅ​ពេល​យុវជន​ម្នាក់​បាន​ចាប់​រំលោភ​អ្នក​ទោស​ស្រី ខ្ញុំ​ក៏​មិន​អាច​រួច​ផុត​ពីការ​ទទួល​ខុស​ត្រូវ​​ដែរ ប្រសិន​បើ​វា​ជា​ឧក្រិដ្ឋ​កម្ម​មួយ...»។
 
លោក William Smith ដែល​មាន​រយៈ​ពេល​២០នាទី ដើម្បី​បន្ត​សួរ​ចម្លើយ​ជន​ជាប់ចោទ បាន​ព្យាយាម​ធ្វើ​អោយ​ជន​ជាប់​ចោទ​ទទួល​ស្គាល់​ថាខ្លួន​គឺជា​មនុស្ស​សំខាន់​មួយ​រូប នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ ឌុច​បាន​បំភ្លឺថា គាត់​គ្រាន់​តែ​ជាអ្នក​អនុវត្ត​​គោល​នយោបាយ​សាមញ្ញមួយ​រូបប៉ុណ្ណោះ។ «តើ​លោក​មា​ន​តួនាទី​សំខាន់​នៅ​ក្នុង​ជួរ​បក្ស​កុម្មុយនីស្ត​កម្ពុជា​ឬ?» ឌុច​ ឆ្លើយ​ថា «ខ្ញុំ​ពិបាក​កំណត់​ទីតាំង​របស់​ខ្លួន​ណាស់»។ «តើ​លោក​​ពិត​បាន​ធ្វើ​អោយ​​ប្រជាជន​កម្ពុជា​ស្លូត​ត្រង់​ភិត​ភ័យ​មែន​ដែរ​ឬទេ?» «ការ​ភ័យ​ខ្លាច​ស្ទើរ​តែ​កើត​មាន​គ្រប់​ទីកន្លែង។ ប៉ុន្តែ គឺ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ ដែល​បាន​ធ្វើ​អោយកើត​មាន​ភាព​ភ័យ​ខ្លាច​បែប​នេះ។ ម្យ៉ាង​ទៀត ប្រសិន​ជាយើង​មិន​គោរព​តាម​បទ​បញ្ជា​នោះទេ សេចក្តី​ស្លាប់​កំពុង​តែ​រង់​ចាំ​យើង»។

កំបូល ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២២ មិថុនា ២០០៩៖ អ្នក​សារព័ត៌មាន​ អាន​…កាសែត នៅ​ក្នុង​សាល​សារព័ត៌មាន​របស់​អ.វ.ត.ក ក្នុង​អំលុង​ពេល​ការ​កាត់​ទោស​ឌុច
©វណ្ឌី រតនា

ក្រុម​មេធាវី​ការ​ពារ​ក្តី​៖ «ម្នាក់ៗ​មាន​តួនាទី​របស់​ខ្លួន»
លោក​ហុង គឹម​សួន មេធាវី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្រុម​ទី​៤ បាន​សួរ​ជន​ជាប់​ចោទថា «តើ​លោក​ជឿ​ជាក់​បាន​យ៉ាង​ដូច​ម្តេច​ថា​ការ​ប្រើ​សត្វ​ល្អិត​មានពិស​ មិន​ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​មន្ទីរ​មន្ទីរ​ស២១ [...]»។ «ប្រសិនជា​បទ​បញ្ជា​ទាំង​នេះ​មិន​ត្រូវ​បាន​គោរព​តាម ខ្ញុំ​បាន​ប្រាប់​ ហ៊ (អនុប្រធាន​) ថា​គាត់​គឺជា​អ្នកទទួល​ខុស​ត្រូវ​នៅ​ចំពោះមុខ​បក្ស»។ ប៉ុន្មាន​សំណួរ​​​ក្រោយមក លោក​មេធាវី ហ្រ្វង់ស័រ រ៉ូ បាន​ធ្វើអន្តរាគមន៍ ដោយ​បាន​ជំទាស់​​ទៅ​នឹង​តួនាទី​របស់​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ដែល​ជា​ជន​រង​គ្រោះ​នៅ​មន្ទីរ​ស-២១ រឺ​គុក​ទួល​ស្លែង។ បើតាម​មេធាវីជនជាតិ​បារាំង​រូប​នេះ មេធាវី​តំណាង​អោយ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​​មាន​តួនាទី​លើក​ឡើង​ពី​ការ​ឈឺ​ចាប់​របស់​ជន​រង​គ្រោះ​ប៉ុណ្ណោះ និង​អាច​សួរ​សំណួរ​ដោយផ្ទាល់​​ជាមួយ​ជន​រង​គ្រោះ និង​​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ «ខ្ញុំ​ចង់​អោយ​យើង​គ្រប់​គ្នា​រម្លឹក​អំពី​តួនាទី​របស់​ភាគី​នីមួយៗ!»។ សហ​មេធាវី​ក្រុមទី​១ លោក​ Werner បាន​សំដែង​ការ​សោក​ស្តាយ​ថាមេធាវី​ការ​ពារ​ក្តី​មិន​បាន​លើក​ឡើង​ចំណុច​នេះ ទេ​ កាល​ពី​នៅ​ក្នុង​កិច្ច​ពិភាក្សា​កាលពី​លើក​ចុង​ក្រោយ​។

ទោះយ៉ាង​ណា ទីបំផុត ក្រោយ​ពី​កិច្ច​ពិភាក្សា​រវាង​ចៅក្រម​ អង្គ​ជំនុំជម្រះ​​បាន​សម្រេច​អោយ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ចោទ​សួរ​បន្តលើ​អតីត​ប្រធាន​មន្ទីរ​ឃុំ​ឃាំង​និង​ធ្វើ​ទារុណ​កម្ម​ ស២១។ ប៉ុន្តែ អង្គ​ជំនុំជម្រះ​បាន​ណែនាំ​កុំ​អោយ​សួរ​សំណួរ​ដដែលៗ និង​ជៀស​វាង​កុំអោយ​ឃ្លាត​ចាក​ពី​អង្គហេតុ​ និង​កុំអោយ​ធ្វើអោយ​សតិអារម្មណ៍​របស់​ជនជាប់​ចោទ​មានការ​ច្របូកច្របល់»។

លោក​ហ្រ្វង់ស័រ រ៉ូៈ ជនជាប់​ចោទ​មាន​អារម្មណ៍​ស្តាយ​ក្រោយ
លោក​រ៉ូ សហ​មេធាវី​អន្តរ​ជាតិ​របស់​ឌុច បាន​ផ្តោត​​​​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការ​សំដែង​​​ឈុត​​​ផ្គុំ​ឧក្រិដ្ឋ​​កម្ម​ឡើង​វិញ ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​ នៅ​វាល​ពិឃាត​ជើង​ឯក និង​គុកទួល​ស្លែង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០០៨ តាម​សំណើ​មួយ​របស់​ក្រុម​មេធាវីការ​ពារ​​ក្តី​ ទៅកាន់​​សហ​ចៅក្រម​ស៊ើប​អង្កេត។ ឌុច​​បាន​រម្លឹកថា «មក​ដល់​គុក​ទួល​ស្លែង ខ្ញុំ​ឃើ​ញ​សភាព​ការណ៍​គួរ​អោយ​តក់​ស្លត់​ច្រើន​ណាស់ ហើយ​វិញ្ញាណក្ខន្ធ​របស់​អ្នកស្លាប់​នៅ​អន្ទោស​តាម​ខ្ញុំជានិច្ច»។ ឌុច​បាន​បន្ថែម​ទៀតថា «ខ្ញុំ​តែង​តែ​អធិដ្ឋាន​ព្រះ​ជា​ម្ចាស់ ដើម្បី​សុំ​ខមាល​ទោស ដល់អ្នក​បាត់​បង់​ជីវិត​ទាំងនោះ»។ ឈុត​វីដេអូ​ខ្លី និយាយ​អំពី​វិប្បសារី​​របស់​ឌុច ត្រូវ​បាន​ចាក់​បង្ហាញ​នៅលើ​អេក្រង់​អង្គសវនាការ។ ឈុត​វីដេអូ​នេះ​ត្រូវ​បាន​លោក​សហ​មេធាវី​បរទេស​របស់ឌុច បាន​ស្នើសុំ​តុលាការ​ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​​ក្តុក​ក្តួល​របស់​អតីត​មេគុក​រូប​នេះ ដែល​កាល​នោះ បាន​ថ្លែង​វិយោគ​ថា​នៅ​ចំពោះ​​មុខ​ជន​រង​គ្រោះ​។ នៅ​ក្នុង​រូប​ភាព​វីដេអូនោះ យើង​ឃើញ​ឌុច បាន​អាន​វិយោគថា​មួយ​​សន្លឹក​ ថា «ខ្ញុំ​រន្ធត់​ក្នុង​ចិត្ត​ឥត​ឧបមា នៅ​ពេល​ដែល​ឈាន​ជើង​ចូល​មក​ដល់​ទីនេះ ដែល​​ជា​ទី​កន្លែង​ដ៏​មហា​ខ្លោច​ផ្សា​បំផុត។ ខ្ញុំ​នឹក​ទៅដល់​ជន​រង​គ្រោះ​ដ៏អភ័ព្វ និង​ក្រុម​គ្រួសារ​របស់​គេ ដែល​បាន​រង​ទុក្ខ​វេទនា រង​ទារុណ​កម្ម​ រង​ការ​ប្រមាថ​មើល​ងាយដ៏​សែន​អមនុស្ស​ធម៌​រាប់​មិន​អស់​ មុន​នឹង​បាត់​បង់ជីវិត​ទៅ»។ អាន​មក​ដល់ត្រឹម​នេះ ឌុច​ទប់​អារម្មណ៍មិន​បាន​។ ឌុច​បាន​បង្ហូរ​ទឹក​ភ្នែក​ និង​ងាក​មុខ​ចេញពី​ម៉ាស៊ីន​ថត។ មេធាវី​ទាំង​ពីរ​​របស់​ឌុចបាន​ដាក់​ដៃលើ​ស្មា​របស់​គាត់​។

មេធាវី​ជន​ជាប់​ចោទ​បាន​ចាប់​ផ្តើម​ចោទ​សួរ​ឌុច ប៉ុន្តែ សំណួរ​របស់​សហ​មេធាវី​ទាំង​ពីរ​ មិន​ច្រើន​ទេ និង​មាន​ន័យ​ដោះ​បន្ទុក​អតីត​មេគុក​ទួល​ស្លែង​រូប​នេះ។​ មេធាវី​របស់​ជន​ជាប់​​ចោទ​បាន​សួរ​ថា «ចាប់តាំង​ពី​សោកនាដ​កម្ម​នៅ​មន្ទីរ ស២១​មក តើ​លោកធ្លាប់​បាន​រៀប​ចំ​សំណែន​ថ្វាយ​ព្រលឹង​ជន​រង​គ្រោះ​ដែរ​រឺទេ?» «ខ្ញុំ​តែង​តែ​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ។ មុន​ដំបូង ខ្ញុំ​សុំ​ខមាល​ទោស​ឪពុក​ម្តាយ​របស់​ខ្ញុំ​ បន្ទាប់​មក​ខ្ញុំសុំ​ខមាល​ទោស​​គ្រូ​បង្រៀន​របស់​ខ្ញុំ​ និង​ជា​ចុ​ង​ក្រោយ ខ្ញុំ​សុំខមាលទោស​ជន​រង​គ្រោះ​ពី​ឧក្រិដ្ឋកម្ម​នេះ​ទាំង​អស់។ ខ្ញុំ​ធ្វើ​បែប​នេះ​គ្រប់​ពេល​។ ខ្ញុំ​បាន​ធ្វើ​របៀប​ដូច្នេះ រហូតដល់ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​​ឃុំឃាំង។ ចាប់​តាំង​ពី​ពេលនោះ​មក ខ្ញុំ​ខាន​បាន​រៀប​ចំ​សែន​ព្រេន​​ថ្វាយ​​ព្រលឹង​ពួកគេ​ដូច​មុន​ទេ»។ ក្រោយ​មក គាត់​បាន​សុំ​ការ​អនុញ្ញាត​រម្លឹកអំពី​ករណី​លោក​សាស្ត្រាចារ្យ​ ភួង តុន ដែល​បាន​បាត់​បង់​ជីវិត​នៅមន្ទីរ ស-២១ ហើយ​ដែល​ភរិយា​ និង​កូន​ស្រី​របស់​លោក​សាស្រ្តាចារ្យ​បាន​ចូល​រួម​តាម​ដាន​សវនាការ​ ក្នុង​នាម​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​លោក​ប្រធាន​តុលាការបដិសេធ។​

ការ​ចាក​ចេញ​របស់​លោក​រ៉ូ​ប៊ែរ ប៉ឺទី
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ ទី​២៣ ខែ​មិថុនា សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​បាន​ប្រកាស​ថា «លោក​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ក្នុង​ការ​ ​លាលែង​ចេញ​ពីមុខ​តំណែង ក្នុង​ឋានៈ​ជា​សហ​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​នៃ​​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១ ខែ​កញ្ញា​ ដោយមក​ពី​មូល​ហេតុ​ចាំ​បាច់​​ផ្ទាល់​ខ្លួន និង​គ្រួសារ»។ លោក​មាន​ប្រសាសន៍​​ថា លោក​នៅ​តែ​ជឿ​ជាក់​ថា​សេចក្តី​សង្ឃឹម​របស់​កម្ពុជា​ចំពោះ​អនាគត​មួយ​ដ៏ល្អ​ប្រសើរ​ គឺ​មួយ​ផ្នែក​ ស្ថិត​នៅលើ​គណនេយ្យ​ភាព​ដ៏​ពិត​ប្រាកដ​មួយ​ទៅលើ​ឧក្រិដ្ឋក​ម្ម​នានា។ «បុគ្គលិក​របស់​ខ្ញុំ​ និង​រូប​ខ្ញុំ​ផ្ទាល់​បាន​ប្រឹង​ប្រែង​ព្យាយាម​ចូល​រួម​ចំណែក​នៅ​ក្នុង​គោល​ដៅ​នោះ ដោយ​អស់​ពី​លទ្ធភាព​រៀង​ៗ​ខ្លួន នៅក្នុង​យុត្តាធិការ​របស់​ពួកយើង​ខ្ញុំ»។ លោក​ប៉ឺទី សង្ឃឹម​ថា​សហ​ព្រះរាជ​អាជ្ញា​រង​ គឺលោក​ រីលាម ស្មីត និង​បុគ្គលិក​របស់​លោក រួម​ជាមួយ​សហការី​កម្ពុជា​ នឹង​នៅ​តែ​បន្ត​ការងារ​នេះ​ត​ទៅទៀត នៅ​ក្រោយ​ពេល​ការ​ចាក​ចេញ​របស់​លោក។ សហ​ព្រះរាជ​អន្តរ​ជាតិ​រូប​នេះ បាន​បន្ថែម​ទៀតថា «សេចក្តី​សម្រេច​របស់​ខ្ញុំ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​ពិចារណា​ និង​មាន​ការ​ពិគ្រោះ​យោបល់​យ៉ាង​យូរ​អស់​ជាច្រើន​ខែ ដូចនេះ ខ្ញុំ​ជឿ​ជាក់​ថា​ការងារ​របស់​ការិយាល័យ​ខ្ញុំ​នឹង​នៅតែ​បន្ត​ទៅ​មុខ​ទៀត ដោយ​ប្រើ​អស់​នូវ​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ដូច​មុន​ដដែល ទាំង​នៅ​ក្នុង​ និង​ក្រោយ​ពេល​អន្តរ​កាល​នេះ។ លោក​រ៉ូប៊ែរ ប៉ឺទី បាន​គូ​ស​បញ្ជាក់​​​​​​ទៀត​ថា ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​ការ​តែង​តាំង​អ្នក​ត្រូវ​មក​ជំនួស​រូប​លោក​ កំពុង​ដំណើរ​ការ​ទៅមុខ​ ហើយ​កិច្ច​ការ​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ការ​ចាក​ចេញ​របស់​លោក​រ៉ូ​ប៊ែរ ប៉ឺទី
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ ទី​២៣ ខែ​មិថុនា សហ​ព្រះ​រាជ​អាជ្ញា​អន្តរ​ជាតិ​បាន​ប្រកាស​ថា «លោក​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ក្នុង​ការ​ ​លាលែង​ចេញ​ពីមុខ​តំណែង ក្នុង​ឋានៈ​ជា​សហ​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ​នៃ​​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១ ខែ​កញ្ញា​ ដោយមក​ពី​មូល​ហេតុ​ចាំ​បាច់​​ផ្ទាល់​ខ្លួន និង​គ្រួសារ»។ លោក​មាន​ប្រសាសន៍​​ថា លោក​នៅ​តែ​ជឿ​ជាក់​ថា​សេចក្តី​សង្ឃឹម​របស់​កម្ពុជា​ចំពោះ​អនាគត​មួយ​ដ៏ល្អ​ ប្រសើរ​ គឺ​មួយ​ផ្នែក​ ស្ថិត​នៅលើ​គណនេយ្យ​ភាព​ដ៏​ពិត​ប្រាកដ​មួយ​ទៅលើ​ឧក្រិដ្ឋក​ម្ម​នានា។ «បុគ្គលិក​របស់​ខ្ញុំ​ និង​រូប​ខ្ញុំ​ផ្ទាល់​បាន​ប្រឹង​ប្រែង​ព្យាយាម​ចូល​រួម​ចំណែក​នៅ​ក្នុង​គោល​ ដៅ​នោះ ដោយ​អស់​ពី​លទ្ធភាព​រៀង​ៗ​ខ្លួន នៅក្នុង​យុត្តាធិការ​របស់​ពួកយើង​ខ្ញុំ»។ លោក​ប៉ឺទី សង្ឃឹម​ថា​សហ​ព្រះរាជ​អាជ្ញា​រង​ គឺលោក​ រីលាម ស្មីត និង​បុគ្គលិក​របស់​លោក រួម​ជាមួយ​សហការី​កម្ពុជា​ នឹង​នៅ​តែ​បន្ត​ការងារ​នេះ​ត​ទៅទៀត នៅ​ក្រោយ​ពេល​ការ​ចាក​ចេញ​របស់​លោក។ សហ​ព្រះរាជ​អន្តរ​ជាតិ​រូប​នេះ បាន​បន្ថែម​ទៀតថា «សេចក្តី​សម្រេច​របស់​ខ្ញុំ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​ពិចារណា​ និង​មាន​ការ​ពិគ្រោះ​យោបល់​យ៉ាង​យូរ​អស់​ជាច្រើន​ខែ ដូចនេះ ខ្ញុំ​ជឿ​ជាក់​ថា​ការងារ​របស់​ការិយាល័យ​ខ្ញុំ​នឹង​នៅតែ​បន្ត​ទៅ​មុខ​ទៀត ដោយ​ប្រើ​អស់​នូវ​កម្លាំង​កាយ និង​កម្លាំង​ចិត្ត ដូច​មុន​ដដែល ទាំង​នៅ​ក្នុង​ និង​ក្រោយ​ពេល​អន្តរ​កាល​នេះ។ លោក​រ៉ូប៊ែរ ប៉ឺទី បាន​គូ​ស​បញ្ជាក់​​​​​​ទៀត​ថា ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​ការ​តែង​តាំង​អ្នក​ត្រូវ​មក​ជំនួស​រូប​លោក​ កំពុង​ដំណើរ​ការ​ទៅមុខ​ ហើយ​កិច្ច​ការ​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។
 
Empower your lifestyle with BlackBerry from Hello
 
ដំណឹងថ្មីៗ