អធិប្បាយចុងក្រោយ
ទទួលព័ត៌មាន |
|
អត្ថបទបន្ថែមញត្តិមួយដែលមានលក្ខណៈនយោបាយមិនធ្លាប់ផ្ញើរចេញពីប្រទេសកម្ពុជាទេគណៈកម្មាធិការស្រាវជ្រាវមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨២ ដោយសាធារណៈប្រជាមានិតកម្ពុជា( ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ មករា ១៩៧៩ បន្ទាប់ពីការដួលរលំរបបខ្មែរក្រហម) នឹងប្រមូលឯកសារទាក់ទងនឹងភស្តុតាង និងភាពភ័យរន្ធត់ដែលបានប្រព្រឹត្តនៅក្នុងរបបបង្ហូរឈាម កម្ពុជាប្រជាធិបតេយ្យ។ គម្រោងនេះបានចាប់ផ្តើមឡើង នៅរយៈពេលបីឆ្នាំក្រោយការបង្កើតតុលាការបដិវត្តន៍នៅទីក្រុងភ្នំពេញ នៅខែសីហាឆ្នាំ១៩៧៩ ដែលបានកាត់ទោសប៉ុល ពត និង អៀង សារី ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ និងបានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ។ តុលាការនេះមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនោះទេ។ ហេតុដូចនេះ គោលបំណងចំបងទីពីររបស់របបដែលគ្រប់គ្រងដោយប្រទេសវៀតណាម គឺធ្វើអោយអន្តរជាតិទទួលស្គាល់នូវការងាររបស់ខ្លួន។ នៅឆ្នាំ១៩៨៣ គណៈកម្មាធិការបានចាប់ផ្តើមសកម្មភាពសារជាថ្មី ហើយក្រុមការងារបានចុះតាមខេត្តចំនួន១៥ ក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល ដើម្បីប្រមូលអំណះអំណាងពីសាក្សី និងហត្ថលេខា។ ប្រជាជនគ្រប់ស្រទាប់ចំនួន១ ១៦៨ ៣០៧នាក់ បានឆ្លើយតបទៅនឹងសេចក្តីអំពាវនាវនេះ។ តើហេតុអ្វីបានជាញត្តិមិនត្រូវបានបញ្ជូនទៅកាន់អង្គការសហប្រជាជាតិ តាមការគ្រោងទុក? លោក មិន ឃីន អតីតរដ្ឋលេខាធិការរណសិរ្យសង្រ្គោះជាតិ និងជាអ្នកដឹកនាំប្រតិបត្តិការនេះ ហើយសព្វថ្ងៃជាប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យជាតិ បានអះអាងថាលោកបានភ្លេចពីញត្តិនេះបាត់ទៅហើយ។ ចំណែកលោក ជា គាន អតីតអនុប្រធានរបស់លោក មានប្រសាសន៍ថាលោកមិនបានដឹងពីមូលហេតុនៃការបោះបង់គម្រោងនេះចោលនោះទេ។
|
|||||||||||||||
របបខ្មែរក្រហមនៅកម្ពុជាៈ យុវជនខ្មែរជឿត្រឹមតែ៥០%រឺ? (1)



