កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
នៅ​ពេល​ដែល​ក្រុង​ភ្នំពេញ​ពោរ​ពេញ​ដោយ​ខ្យល់​កខ្វក់
ដោយ ស្ទេហ្វានី ហ្សេ និង​រស់​ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៩-០៦-២០០៨

Phnom Penh - pollution atmospherique © John Vink / Magnum 

 ភ្នំពេញ ថ្ងៃទី ២០ មីនា ១៩៩៩ ផ្លូវជាតិលេខ១ ផ្លូវចេញពីរាជធានីភ្នំពេញ 

© John Vink / Magnum

 

រដ្ឋបាល​សាធារណៈ សន្តិសុខ ជម្លោះ​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខភាព ថាមពល វិស័យ​ឯក​ជន ...​ សុទ្ធ​តែមាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍ឆ្នាំ​២០០៥-២០០៨ របស់​សាលាក្រុង​ភ្នំពេញ​ដែល​​ចេញ​ផ្សាយ​ជា​សាធារណៈកាល​ពី​ចុង​ខែ​ឧសភា។ ប៉ុន្តែ​គួរ​អោយ​ឆ្ងល់ គេ​មិនឃើញ​មាន​និយាយ​ពីបញ្ហាបរិស្ថាន​នៅ​ក្នុង​របាយការណ៍​នោះ​ឡើយ​។ ទោះ​យ៉ាង​ណា នៅ​ក្រប​មុខ​សន្លឹក​ទី៤​ សាលាក្រុង​បាន​រម្លឹកអំពី​ពាន​រង្វាន់​លេខ​មួយ​ដែល​ខ្លួន​ទទួល​បាន​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​បរិស្ថាន​​​របស់​បណ្តាសាលាក្រុង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក កាលពីឆ្នាំ​២០០៦ ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​​អូស្រា្តលី និង​នៅ​ក្នុង​វេទិកាអន្តរជាតិ​ស្តីពីការ​ដឹកនាំ​​នាឆ្នាំ​២០០៧ នៅទីក្រុង​ឡុងដ៍ ក្រោម​ប្រធាន​​បទ​ស្តី​ពី​បរិស្ថាន​។ ប៉ុន្តែ​រង្វាន់ទាំង​​នេះ​បាន​លាក់​បាំងនូវ​ការពិត​មួយ។ តាមពិតទៅ ជាមួយ​នឹង​​ប្រជាជន​១,៥លាននាក់​ និង​រថយន្ត​រាប់​សិបពាន់​ដែល​កើន​ឡើង​ជានិច្ចនោះ រាជធានី​កម្ពុជា​ កំពុង​​ជួប​បញ្ហា​ដូច​នៅ​ក្នុង​ទីក្រុង​ធំៗ​ដែរ គឺ​ការ​បំពុល​បរិយាកាស​។

 

ការសង្កេតឃើញ​មិន​អាច​ប្រកែកបាន
លោកកែប ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ ធ្លាប់​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ ឆ្នាំ​២០០៧ នាឱកាស​វេទិកា​អន្តរជាតិ​ស្តីពី​ការ​ដឹកនាំល្អ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ឡុងដ៍ ថា​ចរាចរណ៍​ផ្លូវ​គោក​កើន​ឡើងនៅ​តែ​ចោទ​ជា​បញ្ហា​ធ្ងន់​ធ្ងរមួយ​នៅ​ក្នុង​ក្រុង​របស់​លោក​។ លោក​បានបង្ហើប​ពី​ចំនួន​រថយន្ត​ប្រមាណ​ ១៣០ ០០០ គ្រឿង និង​ម៉ូតូ​ ៧០០ ០០០ គ្រឿង​ ហើយ​លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ប្រព័ន្ធ«មិន​សម​ស្រប​»​នៃ​ការ​ដឹកជញ្ជូន​សាធារណៈ (គំនិត​ផ្តួច​ផ្តើម​ជាច្រើន​ទទួល​បរាជ័យ​) និង​អវត្តមាន​នៃ​ការ​ថែទាំរួម ​ទាំង​ការ​គ្រប់​គ្រង​បណ្តាញ​ផ្លូវ​ថ្នល់​«ត្រឹមត្រូវ​»​។ លោក​អភិបាល​​សាលាក្រុង​ភ្នំពេញ​បាន​បន្ថែម​អោយ​ដឹង​ទៀត​ថា​ ទាក់​ទង​នឹង​បញ្ហា​នេះ «ផ្លូវ​ថ្នល់​​ជិត​៣០%ក្នុងក្រុង​ (ប្រវែង ​៤ ៨០០​គីឡូម៉ែត្រ) មិន​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​នោះ​ឡើយ​។ វា​បង្ក​អោយ​មាន​ធូលីហុយ...» ។

បន្ថែម​ពី​លើ​កត្តាខាងលើ​ទាំង​​នេះ នៅ​មាន​ការនិយមរបស់​ប្រជាពលរដ្ឋ​ក្នុង​ការ​​ប្រើប្រាស់ប្រព័ន្ធ​ហ្គាស និងប្រព័ន្ធបុរាណ​​ និងគ្រោះ​ថ្នាក់​​ផ្សេង​ទៀត (​ដូចជា​ម៉ាស៊ីន​ភ្លើង​​ដែល​នៅ​តែ​មានប្រើ​ច្រើន​ដោយសារ​បណ្តាញ​អគ្គិសនីនៅ​ខ្វះខាត) ព្រមទាំង​ផ្សែង​ពុល​​បង្ក​ឡើង​ពី​ការ​ដុត​សំរាម​ផងដែរ​។ ក្រៅ​ពីនោះ​ ក៏នៅមាន​ការ​បញ្ចេញ​ជាតិ​ពុល​ពី​រោងចក្រ​ថែមទៀត ហើយ​ដែល​ភាគ​ច្រើន​ប្រមូល​ផ្តុំ​នៅ​ជាយក្រុង​។

របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​បរិស្ថាន ចេញផ្សាយ​កាល​ពីចុង​ខែ​ឧសភា បាន​ចង្អុល​បង្ហាញ​​ពីប្រភព​ចំនួន​១ ៣៥៧ នៃ​ការ​បំពុល​​បរិស្ថានដែល​គេ​រក​ឃើញ​នៅ​ទីក្រុងភ្នំពេញ (រោងចក្រ កន្លែង​រកស៊ី​ កន្លែងប្រមូលសំរាម គ្រឹះស្ថានទេសចរណ៍ ...) «ប្រភព​ចំនួន​៣០៨​ត្រូវ​បាន​គេ​បង្ហាញថា​មាន​ជាតិ​ពុល​»។ ប៉ុន្តែ ក្រសួង​មិន​បាន​ប្រកាស​អាសន្ន​អ្វី​នោះទេ ដោយ​អះអាង​ថា កម្រិត​​នៃ​ការបំពុលស្ថិត​នៅក្រោម​អត្រា​ដែលគេវាយ​តម្លៃថា​«គ្រោះ​ថ្នាក់​»​។

វិធានការ​ជាច្រើន​
លើកកម្ពស់ស្ថានភាព​ផ្លូវ​ថ្នល់ គ្រប់គ្រង​ចរាចរណ៍​អោយ​បានល្អ​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ បន្ថែមទីធ្លាពណ៌បៃតង និង​ដើម​ឈើ​នៅ​តាម​បណ្តោយ​ផ្លូវថ្នល់ជាមួយ​នឹង​ទិសដៅក្រុង​មួយ​​​«ផ្ទៃ​បៃតង៣០% » ត្រួតពិនិត្យ​ស្ថានភាព​រថយន្ត និង​ការ​ប្រើប្រេងឥន្ធនៈ... គំនិត​ជា​ឆន្ទៈ​ដ៏​ល្អ​ (ទិសដៅ​ក្នុងការ​​លុបបំបាត់​ការ​ប្រើ​ប្រាស់​រាល់​វត្ថុ​គ្រោះ​ថ្នាក់​ដល់​ស្រទាប់​អូហ្សូន​នៅ​ឆ្នាំ​២០១៥...) បែបនេះ គឺ​មាន​មិន​ខ្វះទេ រីឯ​ធនធាន​មនុស្ស​ និង​វិធី​អនុវត្តវិញគឺមាន​ប៉ុន្តែ...
ប៉ុន្តែ​កម្ពុជា​គឺ​ជា​ហត្ថលេខី​ក្នុង​អនុសញ្ញា​ជាច្រើន​ទាក់​ទង​នឹង​បរិស្ថាន​បរិយាកាស ដូចជា​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ផ្លាស់ប្តូរ​ធាតុអាកាស អនុសញ្ញា​ប្រឆាំង​នឹង​​វាល​រហោស្ថានីយកម្ម ឬក៏​ពិធីសារក្យូតូ​ជាដើម។

រថយន្ត​ត្រូវ​គេ​មើលឃើញ​ថា​ជា​ដើម​ហេតុនៃការបំពុល​បរិស្ថាន
ជាមួយ​ការ​កើន​ឡើង​នៃ​កម្រិត​ជីវភាព​របស់​ប្រជាជន​ ការនាំចូល​រថយន្ត​កើន​ឡើង​ឥតឈប់ឈរ។ ជាក់​ស្តែង យោងតាម​លោក​ប៉ែន ស៊ីម៉ន ប្រធាន​គយ «រថយន្ត​ពី​ ២០ ០០០ ដល់​ ២៥ ០០០ គ្រឿង​​ត្រូវ​បាន​នាំ​ចូល​មកកម្ពុជា​ក្នុង​មួយ​ឆ្នាំៗ ចាប់តាំង​ពី​ឆ្នាំ​២០០៥មក»​។​ លោក​គូស​បញ្ជាក់​ថា ឆ្នាំ​២០០៧ ចំនួន​រថយន្ត​កើន​ឡើង​ដល់​ប្រមាណ​ ៣០ ០០០ គ្រឿង​។ ប៉ុន្តែ មាន​តែ​២០%​ក្នុង​ចំណោម​រថយន្ត​នាំចូល​ទាំង​នេះប៉ុណ្ណោះ​​ដែល​ជា​រថយន្ត​ថ្មី...​

យោងតាម​លោក​អ៊ូច ចាន់ដារ៉ា ប្រធាន​ផ្នែក​ត្រួត​ពិនិត្យ​បច្ចេកទេស​នៅ​នាយក​ដ្ឋាន​​ដឹកជញ្ជូន របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន «មាន​រថយន្ត​តែ២០​%​ប៉ុណ្ណោះ​ដែល​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស(ឆៀក)»។​ លោក​ពន្យល់ថា ជាទូ​ទៅ គឺ​សុទ្ធសឹង​ជា​ម្ចាស់​រថយន្ត​ថ្មីៗព្រោះ​គេ​ចង់​បាន​ផ្លាកលេខ​ ដែល​តម្រូវ​​ធ្វើ​ជា​គូ​នឹង​​ការត្រួត​ពិនិត្យ​បច្ចេកទេស។ អ្នក​ទទួល​ខុសត្រូវ​រូប​នេះ​គូស​បញ្ជាក់​ថា​៖ ​«បន្ទាប់ពីនោះ គឺយើង​លែង​ឃើញ​មុខពួកគេតែម្តង! មាន​តែ​រថយន្ត​ដឹកទំនិញ​ប៉ុណ្ណោះ​ដែលត្រឡប់​មក​រកយើង​​ម្តង​ទៀត...យើង​មិន​អាច​បង្ខំ​ពួក​គេ​បានឡើយ ហើយ​ពួកគេ​មិន​ចង់​មក​ធ្វើ​ការត្រួត​ពិនិត្យ​នេះទេ ព្រោះ​វា​អស់​លុយ​ហើយ ហើយ​វា​​អាច​នាំ​អោយពួកគេ​ត្រូវ​​ជួស​ជុល​រថយន្ត​​ទៀត»។

តាមពិតទៅ គ្មាន​ច្បាប់​ណា​មួយ​ចែង​អោយ​ធ្វើ​ការ​ផាកពិន័យ​លើ​​អ្នក​​ប្រព្រឹត្ត​ល្មើស​​នោះទេ។ លោក​សារភាព​ថា៖ «យើង​អាច​ត្រឹម​ធ្វើ​ការ​ណែនាំ​ពួកគេ តាម​រយៈ​​កា​រ​​ពន្យល់​អោយ​ពួកគេ​យល់​ពី​ការការពារ​បរិស្ថានប៉ុណ្ណោះ»។ លោក​បាន​លើក​​ឡើង​ថា ការ​ប្រើ​រថយន្ត​មួយ​ដែលបានចរា​ចរណ៍​​ប៉ុន្មាន​ឆ្នាំ​មកហើយ​នោះ​ វាគ្មាន​បញ្ហា​ទេ ប៉ុន្តែ​គឺ​ការ​ថែ​ទាំ​វា​ទៅវិញ​ទេ​ដែលជាបញ្ហា​។ លោក​បានសន្និដ្ឋាន​ថា​​ការយកចិត្ត​ទុកដាក់​របស់​​ប្រជាជនលើ​​បញ្ហា​នេះ​មាន​តិចតួចបំផុត នៅពេល​ដែល​​ពួកគាត់​ខ្វល់​ខ្វាយ​​​តែ​​ពីរឿង​ក្រពះ​នោះ​។

បើទោះ​ជា​ការ​ដឹកជញ្ជូន​គឺ​ជា​ដើមហេតុ​សំខាន់​នៃ​ការ​បំពុល​បរិយាកាសក៏ដោយ ក៏ការ​កើន​ឡើង​​នៃ​​ការប្រើ​ប្រាស់​វា​មិន​មែន​ជា​ដើម​ហេតុ​ធំនោះ​ទេ តែ​មូលហេតុ​ធំ​គឺ​ភាព​ចាស់​ជរា​របស់​រថយន្ត​ទាំង​នោះ។ បើ​យោងតាម​សភាពាណិជ្ជកម្ម​​បារាំង​កម្ពុជា​​ រថយន្ត​ជជុះ​គ្រប​ដណ្តប់​លើ​ទីផ្សារ​កម្ពុជា​​ចំនួន​៩០%។

ទោះ​យ៉ាងណា​ ស្ថានភាព​អាច​មានការវិវត្តន៍ទៅ​ថ្ងៃ​អនាគត។ លោក​ចម​ ប្រសិទ្ធិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ កាលពីថ្ងៃច័ន្ទ ទី​១៦​​មិថុនានេះ ពី​បំណង​របស់លោក​ក្នុងការ​ហាម​ឃាត់​ការនាំចូល​រថយន្ត និង​ម៉ូតូ​ផលិត​មុនឆ្នាំ​២០០០ ចាប់ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​អោយ​កម្ពុជា​ឈប់​ក្លាយ​ជា​ធុង​សំរាម​សម្រាប់​ចោល​​រថយន្ត​​ចាស់​ៗ ដែល​​បង្ក​អោយ​បំពុល​បរិស្ថាន។ ​

ការបំពុល​បរិយាកាស​ដែលត្រូវគេសិក្សា
នៅថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០០០ អនុក្រិត្យ​មួយស្តីពីការបំពុល​បរិយាកាស និង​ការ​បំពុល​ដោយសំឡេង បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​ ដោយ​កំណត់​ស្តង់ដារ​គុណភាព​ខ្យល់​ និង​ការ​កម្រិត​​ការ​បំភាយ​ប្រភពអចល័ត និង​ចល័ត​នៃ​ការ​បំពុល​បរិស្ថាន និង​គ្រោង​ធ្វើ​អធិការកិច្ចលើ​​ប្រភព​នៃ​ការ​បំពុល​ទាំងឡាយ​ និង​ការ​ដាក់​ទណ្ឌកម្ម​លើ​អ្នក​បំពុល​។
រហូត​មកដល់ពេលនេះ ទីក្រុងភ្នំពេញមាន​ទីតាំង​៤កន្លែង​​ដែល​ត្រូវ​គេ​រក​ឃើញ​ថា​​បង្ក​​​ការ​បំពុល​បរិយាកាសសំខាន់​ជាង​គេ​តាំង​ពី​ឆ្នាំ​២០០០មក គឺ​នៅ​រង្វង់​ទួលគោក រង្វង់​មូលក្បាលថ្នល់ រង្វង់​មូល​ស្តាតអូឡាំពិក និង​ផ្លូវ​កាត់​គ្នារវាង​មហាវិថី​ព្រះ​មុនី​វង្ស​ និង​ហ្សាលដឺហ្គោល។ លោក​ហេង ណារ៉េត ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​​បំពុលបរិស្ថាន​នៅ​ក្រសួង​បរិស្ថាន​ ពន្យល់ថា ៖ ​«ការវិភាគ​ត្រូវ​បានធ្វើ​ឡើង​តែ​​១ខែ​ម្តង ហើយ​មាន​តែ​អាំងឌីកាទ័របញ្ជាក់​គុណភាព​ខ្យល់​​តែបី​ប៉ុណ្ណោះ​​ត្រូវ​គេ​គិត​ គឺ​កាបូន​ម៉ូណូអុកស៊ីត ឧស្ម័ន​ស៊ុលភួ​ឌី​អុកស៊ីត និង​នីត្រូហ្សែន​ឌីអុកស៊ីត»។

ការវិភាគ​មិនច្បាស់​
ក្រៅពី​ការធ្វើអធិការកិច្ច​ប្រចាំ​ខែដែលក្រុម​ការងារ​លោក​ចុះ​ធ្វើ​នៅ​ក្នុង​រោងចក្រ ការ​បំពុល​បរិយាកាស​ដោយសារ​មធ្យោបាយដឹកជញ្ជូនក៏បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​នាយកដ្ឋាន​របស់លោកដែរ។ ប៉ុន្តែ​ លោក​ខ្វះ​ខាតសម្ភារៈ។ លោក​ហេង ណារ៉េត អះអាងថា៖ «បើ​តាម​ការវិភាគទិន្នន័យ​ដែល​យើង​បាន​ធ្វើ​ យើង​ស្ថិត​នៅ​ក្រោម​ខ្សែបន្ទាត់​ព្រួយ​បារម្ភ»។ លោក​បាន​ទស្សន៍ទាយ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អាំងឌីកាទ័រ ហើយ​វា​នឹង​ជំរុញ​សមត្ថភាពនៃ​ការធ្វើ​វិភាគ​កាន់​តែខ្ពស់​ឡើង​។ នៅក្នុង​អំឡុង​នៃ​ការ​ពិភាក្សា​គ្នា លោក​បាន​ទទួល​ស្គាល់ថា ទិន្នន័យ​ដែល​ទទួលបាន​ គឺ​មិន​ប្រាកដទេ។ ដោយសារ​ថា​ការ​កត់​ត្រា​ដោយ​ដៃ​​ធ្វើ​ឡើងក្រុមការងារ​លោក​គឺ​ធ្វើ​នៅ​​ពេល​ចរាចរណ៍​មិន​សូវ​អ៊ូរអនោះ ​លោកបន្ថែមថា៖ «ដើម្បីបាន​លទ្ធផល​ច្បាស់​ យើង​ត្រូវ​ប្រើ​ឧបករណ៍​ត្រួតពិនិត្យ​អាតូម​ ដែល​ស្ទង់​ខ្យល់​បានគ្រប់​ម៉ោង​»។ ប៉ុន្តែ ឧបករណ៍​វិភាគមួយ​ថ្លៃជត​២០ ០០០ ដុល្លារ។ លោក​ហេង ណារ៉េត បានដាក់​សំណើសូម​ការជួយ​ឧបត្ថម្ភ​ទៅ​កាន់​រដ្ឋាភិបាល ហើយ​បាន​អំពាវនាវ​សុំ​ដល់​បណ្តា​ប្រទេស​ម្ចាស់ជំនួយ​។ រហូត​មកដល់ពេលនេះ លោក​មិន​ទាន់​បាន​ចម្លើយ​នៅ​ឡើយ​ទេ។ ក្នុងអំឡុង​ពេល​រង់ចាំ លោក​មាន​តែ​សង្ឃឹម​ទៅលើ​ការ​អប់រំ​ប្រជាពលរដ្ឋមួយ​ចំនួន​ដែល​​ក្រីក្រតែ​មានភាព​ហ្មត់ចត់​​ អោយ​ពាក់​ម៉ាស​ប៉ុណ្ណោះ។ វា​ជា​របាំង​ដ៏​ទន់ខ្សោយ​មួយ​ទប់​ទល់​នឹង​ការ​បំពុល​កម្រិត​ធំ​ ដែលជា​ដើម​ហេតុ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ច្រើន​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ