កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រាសាទព្រះវិហារ​​:​ក្រុមការងារកម្ពុជាបានទៅដល់ទីក្រុង​​​ ​​ កេប៊ិចស្របពេលបញ្ហាថ្មីកំពុងផ្ទុះឡើងនៅប្រទេសថៃ
ដោយ ដួង សុខា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣០-០៦-២០០៨

 

លោក ផៃ ស៊ីផាន់ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា ទទួលបន្ទុកកិច្ច ការប្រាសាទព្រះវិហារបានប្រកាសថា ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនទទួល «ការប្រកាសជាផ្លូវការ»របស់គណៈកម្មាការធិការបេតិកភណ្ឌពិភពលោកក្នុងការ ដាក់ប្រាសាទហិណ្ឌូកម្ពុជានេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បើទោះ បីមានអធិបញ្ជារបស់តុលាការរដ្ឋបាលថៃបង្គាប់អោយរដ្ឋាភិបាលខ្លួនផ្អាក ការគាំទ្រសំណើរបស់ភាគីកម្ពុជា។

នៅថ្ងៃច័ន្ទនេះ លោក ផៃ ស៊ីផាន់ បានមានប្រសាន៍តាមទូរស័ព្ទថា «យើងមិន ឆ្លើយឆ្លងទៅនឹងអី្វដែលកើតទើ្បងនៅព្រះរាជាណាចក្រថៃទេ។ យើងបាន បង្ហាញពីគោលជំហរយើងរួចហើយ។ យើងបានបំពេញនូវកាតព្វកិច្ចរបស់យើង ដោយផ្ញើរបាយការណ៍ស្តីពីការអភិរក្សប្រាសាទ និងផែនទីថ្មីរបស់ប្រាសាទ»។ លោកបានគូសបញ្ជាក់ថា លោកមិនធ្វើអត្ថាធិប្បាយ
ជុំវិញព្រឹត្តិការណ៍ចុងក្រោយនៅប្រទេសថៃនេះទេ។

កាលពីថ្ងៃសៅរ៍ ទី២៨ មិថុនា ចៅក្រម៩រូបក្នុងចំណោម១២រូបនៃតុលាការ រដ្ឋបាលថៃបានផ្តល់ការសន្និដ្ឋានថា រដ្ឋាភិបាលថៃមិនអាចគាំទ្រសំណុំរឿង របស់កម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបេតិកភណ្ឌពិភពលោកបានទេ ដរាបណាការត្រួតពិនិត្យបង្គោលព្រំដែននៃប្រទេសទាំងពីរមិនទាន់បញ្ចប់។ តុលាការរដ្ឋបាលបានបង្គាប់អោយរដ្ឋាភិបាលលោកសាម៉ាក់ ស៊ុនដារ៉ាវិច ផ្អាកការគាំទ្រសំណើនេះ។ប្រទេសកម្ពុជានឹងលើកបង្ហាញសំណើនេះ នៅក្នុងអំទ្បុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង កេប៊ិច ប្រទេសកាណាដា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ កក្កដាខាងមុខ។

សេចក្តីសំរេចរបស់តុលាការរដ្ឋបាលថៃធ្វើទ្បើងបន្ទាប់ពីមានការតវ៉ាជាច្រើនរបស់
គណបក្សប្រឆាំងថៃ ដែលបានធ្វើញត្តិតាមរយៈក្រុមសម្ព័ន្ធប្រជាជនដើម្បី​ប្រជាធិបតេយ្យ ប្រឆាំងនឹងការសំរេចផ្លូវការរបស់រដ្ឋាភិបាលថៃដែលប្រកាស​ដោយលោករដ្ឋមន្រ្តីការបរទេសថៃ ណុបប៉ាដុន ប៉ាតាម៉ា កាលពីថ្ងៃទី១៨ ខែមិថុនា ក្នុងការគាំទ្រសំណើរបស់កម្ពុជា។

អ្នកច្បាប់ និងអ្នកវិភាគនយោបាយថៃបានសំដែងនូវមន្ទិលសង្ស័យផ្ទាល់ខ្លួន​ចំពោះអធិបញ្ជានេះ ដែលកើតចេញពីស្ថាប័នច្បាប់ដែលមានសមត្ថកិច្ចចេញ​ត្រឹមតែសេចក្តីសម្រេចលើកិច្ចការរដ្ឋបាល និងមិនមែនលើសេចក្តីសម្រេច​នយោបាយ។ អ្នកទាំងនោះ ក៏មានការសង្ស័យពីអន្តរជាតិ ដែលលើកឡើងពី​តុលាការធម្មនុញ្ញនេះ។ គេអាចអានសារព័ត៌មានថៃជាភាសាអង់គ្លេស បាងកកប៉ុសិ៍្ត នៅព្រឹកថ្ងៃច័ន្ទនេះ។

អ្នកនាំពាក្យ
ទីស្តីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «អ្វីដែលយើងដឹង គឺថាប្រាសាទនេះគឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រទេសកម្ពុជា»។ លោកបាន​រម្លឹកថាគណៈប្រតិភូដែលដឹកនាំដោយលោកសុខ អាន ឧបនាយករដ្ឋមន្ត្រី ធ្លាប់បានចូលរួមប្រជុំនៅទីស្នាក់ការ​មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ មិថុនា មុននឹងមកជួបប្រជុំនៅទីក្រុង​កេបិច។ ម្យ៉ាងវិញទៀត ក្រុមការងារកម្ពុជាទទួលបន្ទុកសំណុំឯកសារនេះបាន​មក​ដល់ទីក្រុង​កេបិច កាលពីថ្ងៃអាទិត្យ ទី២៩ ខែមិថុនា។

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានតំណាង២១ប្រទេសនឹង​ប្រកាស​បញ្ជីតំបន់ជាផ្លូវការ ដែលត្រូវបានដាក់បញ្ជូលនៅក្នុងបេតិកភណ្ឌ​ពិភពលោក នៅក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ គឺថ្ងៃទី៧ កក្កដា ដោយយោងតាមប្រតិទិនបណ្តោះអាសន្នដែលចេញផ្សាយដោយគណៈកម្មាធិការ។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ