កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការចុះបញ្ជីប្រាសាទព្រះវិហារៈ កម្ពុជានៅ "ស្ងៀមស្ងាត់" ទោះបីជាមានឧបសគ្គ
ដោយ ស្ទេហ្វានី ហ្សេ   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៣-០៧-២០០៨

 

គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​នឹងបើក​សម័យ​​ប្រជុំ ​នៅទីក្រុង​កេប៊ិច​​(ប្រទេសកាណាដា)​ រហូត​ដល់ថ្ងៃទី​១០ ខែ​កក្កដា ដើម្បី​ធ្វើការ​សម្រេច​ចិត្ត ទាក់​​ទិន​នឹង​​តំបន់ទេសចរណ៍​​ថ្មី​ដែលត្រូវ​ចុះ​​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេសថៃ​បាន​ប្រកាស​ថា​លោក​នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​កេប៊ិច​ ក្នុ​ងពេល​ឆាប់​ៗនេះ។ លោកក៏បាន​ប្រកាស​ទៀត​ថា​លោក​នឹង​ប្រឆាំង​​ទៅនឹង​សំណើរ​របស់​ប្រទេស​កម្ពុជា​ ចំពោះ​ការ​​​សុំ​ដាក់បញ្ជូល​​ប្រាសាទ​ព្រះ​វិហារ​​នៅក្នុ​ង​បញ្ជី​​បេតិកភណ្ឌ​ ដែល​ស្ថិត​នៅជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ។

រដ្ឋាភិបាល​ថៃ​បានយល់ព្រម​គោរព​តាម​អធិបញ្ជា​របស់​តុលាការ​រដ្ឋបាល​ថៃ​ ដែល​​បាន​ចេញ​បង្គាប់​​​កាល​​​​ពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ​ អោយ​រដ្ឋាភិបាល​ផ្អាក​ការ​​​គាំ​ទ្រ​​ការ​ចុះ​បញ្ជី​ប្រាសាទ​របស់​ខ្មែរ​នេះ​។​ ការ​​ផ្ទុះ​​ឡើង​នូវ​បញ្ហា​ជាច្រើន​លើក​ច្រើន​​សារ​ជុំវិញ​សំណុំរឿង​​​ដ៏រសើប​នេះ​ បាន​ធ្វើអោយ​ប្រជា​ជន​ខ្មែរ​​មួយចំនួន​បាត់​បង់​នូវ​ភាព​អត់ធ្មត់​របស់​ខ្លួន។ សមាគម​តូចៗក្នុងស្រុក​បាន​ប្រកាស​ពី​គម្រោង​​ដើរ​​ក្បួន​មួយ​ទៅកាន់​ស្ថានទូត​​ថៃ​ប្រចាំទីក្រុងភ្នំពេញ។

ទោះជាយ៉ាងណា លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ចង់​រក្សា​ «ភាព​ស្ងៀមស្ងាត់» និងត្រៀម​បង្ការ​ការពារ​រាល់​ចលនា​តវ៉ា​ណាមួយ​នៅលើ​ទឹក​ដី​នៃព្រះរាជាណាចក្រកម្ពុជា។ លោក​​បាន​ពន្យល់​នៅថ្ងៃព្រហស្បតិ៍ ទី៣ កក្កដា​ នេះថា «យើង​ត្រូវ​តែ​ដឹង​អោយ​ច្បាស់​ថា​មិនមែន​ប្រទេសថៃ​ទេ ដែលជំទាស់​ទៅនឹងការដាក់បញ្ជូល​​ប្រាសាទ​ព្រះ​វិហារ​នេះ​​ ប៉ុន្តែ​ អ្នក​ដែលជំទាស់​​​គឺជា​គណបក្សប្រឆាំង​ថៃ​ទៅវិញ​​ទេ ព្រោះថា​គណបក្ស​ប្រឆាំង​ទាំង​នោះ​ចង់​ទម្លាក់​​រដ្ឋាភិបាល​របស់​ខ្លួន​។ គម្រោង​​រៀប​ចំ​បាតុកម្ម​នៅ​ប្រទេសកម្ពុជាប្រហែលជាអាច​បណ្តាល​​មកពីការ​យល់មិនច្បាស់ ហើយ​នឹង​ភាន់ច្រឡំ...»។

រដ្ឋាភិបាល​​នៅចង​ចាំថា​ កាលពីខែមករា ឆ្នាំ​២០០៣ អំពើ​ហឹង្សាដ៏ធំមួយ​បាន​កើត​​មាន​​ឡើង ប្រឆាំង​​នឹងក្រុមហ៊ុន​ថៃនានា​ នៅ​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​សិល្បៈ​ការិនីថៃម្នាក់​បាន​អះអាង​​ថា​ប្រាសាទ​អង្គរ​វត្ត​ គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​របស់​ខ្លួន។ រដ្ឋាភិបាល​ចង់​បញ្ចៀស​ព្រឹត្តិការណ៍​បែប​នេះ​ ​កុំ​អោយ​កើត​មាន​ឡើង​ម្តង​​ទៀត​។

ក្នុងសភាពស្ងប់​ស្ងាត់ លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​ខៀវ កាញារីទ្ធ​ បាន​បន្ថែម​ទៀត​​ថា «ប្រទេស​កម្ពុជា​បានមាន​​មធ្យោ​បាយ​​ផ្សេងៗ ប្រសិនជា​អង្គការ​យូណេស្កូ​​មិន​ទាន់សម្រេច​យល់ព្រម​នៅក្នុង​ឆ្នាំ​នេះ តាម​សំណើរ​របស់​ពួកគេ។ «ប្រសិនជា​ប្រាសាទត្រូវ​បាន​ដាក់​​បញ្ជូលក្នុង​បញ្ជីបេតិកភណ្ឌ យើង​អាច​​រំពឹង​​ទុក​ថា​ភ្ញៀវ​ទេសចរ​នឹង​មក​ទស្សនា​ប្រាសាទ​កាន់​តែ​ច្រើន​ឡើងៗ ហើយយើង​ក៏រំពឹង​ទៀត​ដែរ​ថា​នឹង​មានអ្នកទេចរ​មក​ពី​ប្រទេសថៃ​។ ប៉ុន្តែ ប្រសិនជា​​ ប្រាសាទមិន​ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​​បញ្ជី​បេតិកភណ្ឌ នោះភ្ញៀវ​ទេសចរ​ប្រហែល​ជាត្រូវ​ឆ្លង​កាត់​តាម​​ប្រទេស​កម្ពុជា​ ដើម្បីអាច​​ទៅទស្សនា​ប្រាសាទ​...»។ ​រហូត​មកទល់​សព្វថ្ងៃ​នេះ​ ផ្លូវ​ធ្វើ​ដំណើរ​តាម​ច្រក​ប្រទេស​ថៃ ទៅកាន់​ប្រាសាទ​ដែល​មាន​អាយុ​កាល​រាប់​រយសតវត្ស​មួយនេះ​ មាន​សភាពងាយ​​ស្រួលជាងតាម​ច្រក​ប្រទេស​កម្ពុជា។

​ទោះជាយ៉ាង​ណា សារព័ត៌មានបាងកក​ប៉ុស្តិ៍​ បាន​ចេញផ្សាយអត្ថបទ​​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី៣ កក្កដានេះ​ ដោយ​ជឿ​​ជាក់​ថា គ្មាន​អ្វី​ចោទ​ជា​បញ្ហា​ដល់​បេក្ខភាព​នៃប្រទេសកម្ពុជា​នោះ​ទេ​។​​ ​ជា​ការពិតណាស់ សារព័ត៌មាន​ថៃប្រចាំថ្ងៃ​​មួយ​នេះ​ បានសរសេរថា នៅលើ​មូលដ្ឋាន​លិខិត​មួយច្បាប់​របស់ប្រធាន​ការិយាល័យ​អង្គការ​យូណេស្កូ​ប្រចាំទីក្រុងបាងកក សេចក្តី​សម្រេច​របស់តុលាការ​រដ្ឋបាល​មិនអាច​លុប​ចោល​នូវ​សេចក្តី​ប្រកាស​រួមគ្នា​មួយ ដែល​ចុះហត្ថលេខា​ដោយ​តំណាង​​​នៃ​ព្រះរាជាណាចក្រទាំងពីរ កាលពីថ្ងៃទី​២២ ឧសភា នៅទីក្រុងប៉ារីស ដែល​នៅក្នុង​សេចក្តី​ប្រកាស​នោះ ប្រទេស​ថៃ​បាន​យល់ព្រមគាំទ្រ​ការ​ចុះបញ្ជី​ប្រាសាទ​តែ​មួយគត់​។

គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​គឺជាអ្នកចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​​។ ចាប់​ពីពេល​នេះ​​​តទៅ គ្រប់​គ្នា​កំពុង​តែ​ផ្តោត​ចក្ខុ​ទៅលើ​គណៈ​កម្មាធិការ​​មួយ​​នេះ ដែលនឹង​ចាប់ផ្តើម​ការងារ​របស់​​ខ្លួន ខណៈពេល​សម័យ​ប្រជុំ​លើក​ទី៣២ ទើប​តែបាន​​ចាប់ផ្តើម​។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ