កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រាសាទ​ព្រះវិហារ​រៀបចំពិធីរួចជាស្រេចសម្រាប់ការចុះ បញ្ជីប្រាសាទជាបេតិកភណ្ឌពិភពលោក​
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៧-០៧-២០០៨

 

ដំណឹង​រីករាយមិនទាន់​ផ្លូវការ​មួយជុំវិញ​លទ្ធផល​នៃការ​ចុះបញ្ជី​ដាក់​ប្រាសាទ​ព្រះ​វិហារ​ជាបេតិកភណ្ឌពិភពលោក បានធ្វើអោយ​ប្រជា​ជន​រស់នៅ​ក្នុង​រមណីដ្ឋាន​ប្រាសាទព្រះវិហារ​សប្បាយរីករាយ​និងរាំវង់​ពេ​ញមួយ​យប់​កាលពី​ថ្ងៃ​អាទិត្យ​ ទី៦ កក្កដា នៅឯជើង​ប្រាសាទ។ លោក ហង្ស សុទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិប្រាសាទព្រះវិហារ​បានពោលបញ្ជាក់​នៅថ្ងៃច័ន្ទ ទី៧ កក្កដា​នេះ ថា​ តាម​ដំណឹង​ក្រៅផ្លូវ​ការ​ដែលទទួលបា​ន​ពី​ក្រុម​គណៈប្រតិភូខ្មែរ​នៅក្រុង​ កេប៊ិច កាលពីថ្ងៃអាទិត្យ ទី៦ កក្កដា​ថា​ សម្លេង​ចំនួន​២០ទល់នឹង​មួយ បានលើក​ដៃ​គាំ​ទ្រ​ដល់ការ​ដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បេតិកភណ្ឌ​ពិភពលោក។

លោក​បានបន្ត​ទៀត​ថា​មន្ត្រី​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​​ដែលជា​គណៈប្រតិភូ​នៅ​ប្រទេស​កាណាដា​ តែង​តែ​ទាក់ទង​ប្រាប់​ដំណឹង​នៃការ​វិវត្តិ​នៃកិច្ច​ប្រជុំ​នោះ​ប្រាប់​ដល់​លោក​ ដែល​ប្រចាំការ​នៅលើ​ភ្នំប្រាសាទ​ព្រះវិហារ។ បើ​តាម​លោក​ហង្ស សុទ្ធ​ ប្រជាជន​ខ្មែរ​នៅ​ទីនោះ​ មាន​ភាព​សប្បាយ​រីករាយ​មែន​ទែន ក្រោយពេល​ដែល​លោក​បាន​ប្រកាស​អោយដឹង​ពីដំណឹង​នេះកាលពីថ្ងៃអាទិត្យ។ ដោយឡែក គេ​ពុំឃើញ​ក្រុម​តវ៉ា​របស់​ថៃ​មាន​វត្តមាន​នៅទល់មុខប្រាសាទ​ព្រះវិហារ​ខាង​ទឹក​ដី​ថៃ​​ទៀត​ឡើយ ចាប់តាំងពីថ្ងៃអាទិត្យ​មក​ទល់ថ្ងៃច័ន្ទ ៦ កក្កដា​នេះ។ អគ្គលេខា​​ធិការ​អាជ្ញាធរ​ជាតិ​ប្រាសាទ​ព្រះវិហារ​បាន​គូស​បញ្ជាក់ថា​ «កាលពីថ្ងៃសៅរ៍ គេឃើញ​មាន​បាតុករ​ថៃ​ជាង​មួយរយ​នាក់ស្រែក​តវ៉ា។ បើតាម​ដំណឹង​ដែល​ទទួល​បាន​ គេគ្រោង​បង្កើន​ចំនួន​នេះដល់​ទៅ​១០០០នាក់ នៅថ្ងៃអាទិត្យ តែ​ទីបំផុត​​ពួកគេ​បានបំបែក​គ្នាអស់ហើយ ហើយ​នៅថ្ងៃច័ន្ទ​នេះ​ មានសល់​តែ​មនុស្ស​ស្លៀកពាក់​ស​ចំនួន​៧នាក់ ក្នុង​នេះ​ស្រីប្រាំនាក់ និង​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ ដែល​នៅអង្គុយ​សមាធិ​នៅទីនោះ»។

លោក ហង្ស សុទ្ធ ក៏បាន​ប្រាប់​អោយដឹង​ដែរ​ថា​នៅព្រឹក​ថ្ងៃ​ច័ន្ទនេះ អភិបាល​ខេត្ត​ស៊ីសាកេត​របស់ថៃ​បានចូលរួម​ធ្វើសន្និសីទកាសែត​ជាមួយ​បណ្តា​ញ​ព័ត៌មាន​ថៃ​ នៅទីតាំង​ដែលមានការ​តវ៉ា ហើយ​ដែលបានចាក់ផ្សាយ​តមា​ទូរទស្សន៍ថៃ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​ថៃរស់នៅ​ជើង​ប្រាសាទ​បកប្រែ​ក្រៅ ផ្លូវការ​ថា​លោក​អភិបាល​ខេត្ត​ស៊ីសាកេត​បានពន្យល់​បញ្ហា​ជាច្រើន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃពីការ​ចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកថា «ប្រាសាទ​ព្រះវិហារ​ជា​របស់ខ្មែរ ការ​សុំ​បញ្ជូល​ប្រាសាទ​នេះ ជា​បេតិកភណ្ឌ​ពិភពលោក​ជា​សិទ្ធិ​របស់​កម្ពុជា»។ លោកក៏សុំអោយ​ប្រាសាទ​បាតុករ​ថៃ​ទាំង​អស់យល់​ពីហេតុផល​ កុំ​បង្កភាពល្អក់​កករ​ជាមួយ​ប្រទេសជិត​ខាង​ និង​ធ្វើអោយ​ប៉ះពាល់​ដល់មិត្ត​ភាព​កម្ពុជា-ថៃ ពិសេស​ប្រជាជន​នៃប្រទេស​ទាំងពីរ»។

បើ​តាម​លោកហង្ស​ សុទ្ធ បាតុករ​ថៃទាំង​នោះគឺ​ជាក្រុម​គណបក្ស​ប្រឆាំង​ថៃ​ប៉ុណ្ណោះ ហើយ​ថ្មីៗ ទូរទស្សន៍ថៃ​មួយក៏បាន​ទទួលការ​បំភ្លឺ​ពីក្រសួង​ព័ត៌មាន​ខ្មែរ​នៅ​ភ្នំពេញដែរ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ ដោយពួកគេយល់​ថា​គេ​ពុំបានខឹង​ប្រទេស​ថៃ​ឡើយ។

លោកមឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ «ម.ទ.អ.ខ» បាន​ប្រកាស​នៅក្នុង​សន្និសីទ​កាសែត​នៅព្រឹក​ថ្ងៃច័ន្ទ ទី​៦ កក្កដា​នេះ​ថា​អង្គការ​របស់​លោក​មិនមាន​គំនិត​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ប្រទេសថៃ​ឡើយ។ តែលោក​សុំ​អោយសមាជិក​ទាំង​២១​នៃ​អង្គការ​បេតិកភណ្ឌ​ពិភពលោក ដោយ​ឈរ​លើ​គតិ​យុត្តិ មិ​នលាយឡំ​នឹង​ឥទ្ធិពល​នយោបាយ​នៃប្រទេស​ដែលមាន​កម្លាំង​នយោបាយ​​ជាង​ប្រទេស​កម្ពុជា ដែលជាហេតុផល​បង្ហាញពីការ​មិនគោរព​អធិប​តេយ្យ​​ភាពនៃប្រទេស​ជិត​ខាង។

លោក​មឿង​ សុន បានគូស​បញ្ជាក់ថា​ «ការ​ដាក់ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​​ពិភពលោកគឺមិនមែន​សម្រាប់​តែ​ផល​ប្រយោជន៍​ប្រទេសកម្ពុជា គឺវាជា​ផល​ប្រយោជន៍​ដល់ពិភពលោក ពិសេស​ប្រទេស​ថៃ  ដែល​អាច​ស្រូប​យក​ទេសចរ​មក​ទស្សនា​ប្រាសាទ​នេះដល់ទៅ​៧០% រឺ៨០% ច្រើនជាង​ប្រទេស​កម្ពុជា​ទៅទៀត ព្រោះច្រកចូលខាង​ប្រទេសថៃមានផ្លូវ​គមនាគមន៍​ល្អ»។ លោកក៏ចង់ឃើញ​ផង​ដែរ​ពីការ​ចូល​រួម​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ពីសំណាក់​ប្រទេស​ថៃ។ ដូចនេះ លោកមឿង​ សុន បានអំពាវនាវដល់​រដ្ឋាភិបាល​ថៃ​ ដែល​បានប្រមូល​រូប​បដិមាករ និង​ផ្ទាំង​សិលា​ផ្សេង​ៗក្នុង​ប្រាសាទ​ព្រះវិហារ​ កាលលពី​ខ្លួន​ចូល​កាន់កាប់​កាលពី ឆ្នាំ​១៩៥៤ មកអោយ​ខ្មែរវិញ ដើម្បី​យក​មក​ដាក់​តាំង​នៅក្នុង​សារមន្ទីរមួយកន្លែង​​ដែល​នឹង​កសាង​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​នេះ​ ដើម្បី​ប្រយោជន៍​ទាំងសង​ខាង។
ជាមួយគ្នានេះដែរ ដើម្បីរៀបចំអភិវឌ្ឍន៍ តំបន់ប្រាសាទព្រះវិហារ អង្គការមូល​និធិទ្រទ្រង់អរិយធម៌ខ្មែរ គ្រោងនឹងកសាង "មន្ទីសង្រ្គោះសុខភាពសម្តេចឪ" នៅលើភ្នំប្រា សាទព្រះវិហារដើម្បីជួយព្យាបាល​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទីនោះ ។

លោកបានបញ្ជាក់ថា «នៅថ្ងៃទីដប់ កក្កដាខាងមុខ យើងចូល​ក្រាប​បង្គំ​គាល់​សម្តេចឪ ក្នុងរឿងនេះ ហើយប្រសិនជាមានការ​អនុញ្ញាតិយើង​និង​ចាប់​ផ្តើម​សាង​សង់ភ្លាម ព្រោះមូលនិធិមានថវិការ គ្រប់គ្រាន់ហើយ ដោយមាន​ការ​ជួយ​ឧបត្ថម​លើសប្បុរសជនខ្មែរ» ។

ដោយឡែក អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានរៀបចំគំរោង ជួយ​ព្យាបាល​​ដល់ប្រជាពលរដ្ឋ ខ្មែរនៅប្រាសាទព្រះវិហារ ជាមួយនិងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ដែលពួកគេនឹងធ្វើដំណើរទៅទីនោះ នៅថ្ងៃទី ១៨ កក្កដា ខាងមុខ ។ ម្យ៉ាងទៀតលោកមឿង សុន ក៏មានបំនងសុំការអនុញ្ញាតិពីសាលាក្រុង ភ្នំពេញ​ដើម្បី​រៀបចំពិធីរាំកំសាន្តនៅរមណីដ្ឋានវត្តភ្នំ នៅថ្ថៃ ទី ១០ កក្កដា ខាងមុខ​នេះ​ប្រសិនជា ប្រាសាទព្រះវិហារខ្មែរត្រូវបានទទួលការគាំទ្រដល់ចុះបញ្ជីក្នុង បេតិកភ័ណ្ឌពិភពលោក ។ បើតាមកម្មវិធីនៃកិច្ចប្រជុំនៅទីក្រុងកេប៊ិច ប្រទេស​កាណាដា ការប្រកាសលទ្ធផលនេះនឹងប្រកាសអោយដឹងនៅថ្ងៃទី ១០ កក្កដា វេលាម៉ោង ១៤ និង ៣០ នាទី នៅប្រទេសកាណាដា ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ