កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ភាពរំជើបរំជួលផ្នែកនយោបាយនៅប្រទេសថៃបន្ទាប់ពី ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក
ដោយ កាសែត   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១១-០៧-២០០៨

 

បញ្ហា​ជ្រួល​ច្របល់​ដែល​កើត​មានឡើង​ជុំវិញ​អ្នកនយោបាយ​ថៃ នៅមិន​ទាន់​បញ្ចប់​​​នៅឡើយ​​ទេ ​ពាក់ព័ន្ធនឹង​ការ​ចុះ​បញ្ជី​ប្រាសាទ​​ព្រះវិហារជា​បេតិកភណ្ឌ​ពិភព​លោក ដែលបាន​ប្រកាស​ជាផ្លូវការនៅ​ថ្ងៃទី៧ កក្កដា នាទីក្រុងកេប៊ិច (ប្រទេសកាណាដា) ​។ ទន្ទឹម​នឹង​លោក​​ ណុប​ប៉ាដុន ប៉ាតាម៉ា រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​ប្រកាស​​លា​លែងចេញ​ពី​តំណែង​​ បន្ទាប់​ពីលោកបាន​​ត្រឡប់ពី​ទីក្រុង​កេប៊ិច មក​ដល់ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១០ កក្កដានេះ លោកនាយ​ក​រដ្ឋមន្ត្រី សាមាក សុនដារ៉ាវេ (Samak Sundaravej) បាន​ប្រកាស​នៅថ្ងៃសុក្រថា លោក​នឹង​រៀប​ចំ​​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​​របស់​លោក​ក្នុង​ពេល​ឆាប់​ៗនេះ ជា​លក្ខណៈ​​ទ្រង់​​​ទ្រាយ​ធំ។

ការ​លាលែងចេញពីតំណែង​របស់​ប្រមុខ​ការទូត​ថៃរូប​នេះ​ជាប់ពាក់​ព័ន្ធ​ទៅនឹង​បញ្ហា​ប្រាសាទ​​​​ព្រះវិហារ​។ រដ្ឋមន្ត្រី​រូប​នេះ​គឺជា​គោលដៅ​នៃការ​រិះគន់​យ៉ាង​ចាស់​ដៃ ពីសំណាក់​គណបក្ស​​ប្រឆាំង​ថៃ ជា​ពិសេស​អ្នក​ទាំង​នោះ​បាន​​​ស្តីបន្ទោស​រូប​គាត់ បន្ទាប់​ពី​គាត់​​បាន​ចុះ​ហត្ថលេខា​លើ​​សេចក្តី​ប្រកាស​រួម​មួយ​ ​កាល​ពីថ្ងៃទី​១៨ មិថុនា ជាមួយ​នឹងលោក សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដើម្បី​គាំទ្រ​ជា​ផ្លូវ​ការ​​ចំពោះ​សំណើចុះបញ្ជីប្រាសាទព្រះវិហារ​។ បន្ទាប់​ពីមាន​អធិបញ្ជា​​ជាលើក​ដំបូង​​​របស់​តុលាការ​រដ្ឋបាល​ ដែលបាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​​បញ្ឈប់​ការ​គាំ​ទ្រ​​នេះ តុលាការ​​ធម្មនុញ្ញ​ថៃ​បាន​រិនិច្ឆ័យ​ នៅថ្ងៃទី​៨ កក្កដា​ ថា​​សេចក្តី​​ប្រកាសរួម​គ្នា​​​ខាង​លើ​​នេះ​មិនត្រឹម​ត្រូវ​នឹង​​​​រដ្ឋ​ធម្មនុញ្ញ​​​របស់​ប្រទេសថៃឡើយ។ ការ​សម្រេច​នេះ​ធ្វើឡើង​​នៅ​ប៉ុន្មាន​​ម៉ោង​​ បន្ទាប់​​ប្រាសាទ​ព្រះ​វិហារត្រូវ​បាន​​​ចុះ​បញ្ជី​ជាផ្លូវការ​​ដោយ​​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។

យោង​តាម​សារព័ត៌មាន​ជាភាសាអង់គ្លេស​ បាងកកប៉ុស្តិ៍ នៅក្នុង​អត្ថបទ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃសុក្រ ទី១១ កក្កដា ទោះបីជា​លោក​ ណុប​ប៉ាដុន ប៉ាតាម៉ា បាន​លា​លែង​​ចេញ​ពីតំណែង​ក៏​ដោយ ក៏រដ្ឋមន្ត្រី​រូបនេះ​ត្រូវ​ទទួល​រង​នូវការ​ចោទ​ប្រកាន់​នៅចំពោះមុខ​​សភា ដោយ​សមាជិក​​ព្រឹទ្ធសភា​មកពីគណបក្ស​ប្រជា​ធិប​តេយ្យ​ (គណបក្ស​ប្រឆាំង​)។ សភាថៃ​បាន​ហាម​ឃាត់​គាត់​មិនអោយប្រឡូក​ក្នុង​ឆាកនយោបាយ​រយៈពេល​ប្រាំឆ្នាំ។ ទន្ទឹម​នឹង​នេះ ក្រម​នីតិ​ព្រហ្ម​ទណ្ឌ​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​អំពើពុករលួយអាច​នឹង​ត្រូវ​បាន​តាក់តែង​ឡើង​ ដោយសារ​​រដ្ឋមន្ត្រីរូប​នេះ​បាន​គាំទ្រ​បេក្ខភាព​កម្ពុជា ដោយ​«មូលហេតុពិសេស»​ និង​ផល​ប្រយោជន៍​​ផ្ទាល់​​ខ្លួន។ ម្យ៉ាង​វិញទៀត គណបក្ស​ប្រឆាំង​ថៃ​​កំពុង​ដំណើរ​ការ​នូវ​នីតិវិធី​ដូច​​គ្នា​​នេះ លើ​ករណី​នាយក​រដ្ឋមន្រ្តី។

សព្វ​ថ្ងៃនេះ តំណាង​រាស្រ្ត​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​អោយ​ដឹង​ថា​រដ្ឋាភិបាល​ថៃ​បាន​គាំទ្រ​សំណើ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​របស់​ភាគីកម្ពុជា ជា​ថ្នូរ​នឹង​ការ​សន្យា​​សម្រាប់​ការ​ជួញដូរ​​ប្រេង​ នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​។ គណបក្ស​ប្រឆាំង​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ពីទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់​ត្រា (សវនការ​របស់​លោក​ថាក់ស៊ីន ​លើ​ករណី​អំពើពុក​រលួយ បាន​ចាប់ផ្តើម​នៅ​ប្រទេសថៃ  ហើយលោក​បាន​ធ្វើទស្សនកិច្ច​មក​កាន់​​ប្រទេសកម្ពុជា​ នា​​​ពេលថ្មី​ៗ​កន្ល​ង​ទៅ​នេះ ដើម្បី​វិនិយោគទុន​លើ​គម្រោងសំខាន់ៗ នៅខេត្តកោះកុង)។ ការ​ចោទ​ប្រកាន់​​ខាង​លើ​​នេះ​​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​ថៃ ក៏ដូចជា​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេសកម្ពុជា។

យោង​តាម​សារព័ត៌មាន​​ បាងកកប៉ុស្តិ៍ លោក ណុប​ប៉ាដុន ប៉ាតាម៉ា មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា​ «បញ្ហាប្រាសាទ​ព្រះវិហារ ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់​​ជាលក្ខណៈនយោបាយ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់និងការពិត។ ពេលវេលា​នឹង​បង្ហាញថា​អ្វីដែលយើង​បាន​ធ្វើ គឺដើម្បី​ការពារ​ទឹក​ដី​ប្រទេសថៃ​»។

តាម​ប្រភព​ដដែល​នេះ លោក​អាណូប៉ុង ប៉ាវចិនដា (Anopong Paojinda)  រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​ថៃ​​បាន​ប្រកាស​ថា ​គាត់​មិនមានបំណង​ទាល់​តែសោះ​ថា​នឹង​ប្រើប្រាស់​កម្លាំង​ ដើម្បីបណ្តេញ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មក​រស់នៅតាម​​តំបន់​ព្រំដែន​ជម្លោះ​ រវាង​ប្រទេស​ទាំង​ពីរ។ រដ្ឋាភិបាលថៃ «នឹង​បន្ត» ទំនាក់ទំនង​ការទូតតទៅទៀត។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

-សារអនាមិក​​SMS បន្តុះបង្អាប់​​ផលិត​ផល​​ថៃ បាន​ត្រូវ ​គេ​ផ្ញើរ​បញ្ជូនតគ្នា​ៗ​​នៅ​ក្នុង​ព្រះរាជាណចក្រ​កម្ពុជា (១១-០៧-២០០៨)

-សម្តេចឪបានលើឡើងពីប្រវត្តិសាស្រ្តដើម្បីអះ អាងថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ (១១-០៧-២០០៨)

-ការចុះបញ្ជីប្រាសាទព្រះវិហារៈ ពិធីអបអរផ្សេងៗ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរកម្ពុជា (០៨-០៧-២០០៨)

-ប្រទេសកម្ពុជាត្រូវបានស្នើអោយសហប្រតិ បត្តិការជាមួយ ប្រទេសថៃ ដើម្បីចុះបញ្ជីរមណីដ្ឋានប្រាសាទព្រះ វិហារទាំងមូល (០៨-០៧-២០០៨)

-ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូល​ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ការបន់ស្រន់របស់ប្រជាជនខ្មែរ នៅទីបំផុត បានសម្រេចដូចបំណងប្រាថ្នា (០៨-០៧-២០០៨)

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ