កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ឧប្បត្តិហេតុនៅ​ប្រាសាទ​ព្រះ​វិហារ ៖ ទីក្រុង​ភ្នំពេញ​ចង់អោយ ស្ថាន​ភាព​ស្ងប់ស្ងាត់ រី​ឯកង​កំលាំង​ថៃ​កំពុង​ពង្រឹង​កំលាំង​បន្ថែម
ដោយ រស់ ឌីណា និង​ ឈាង បុប្ផា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០៧-២០០៨
យោងតាម​រដ្ឋាភិបាល​នៃ​ព្រះរា​ជាណា​ចក្រកម្ពុជាស្ថានភាព​នៃការប្រឈមមុខ​រវាងកងទ័ពកម្ពុជានិងកងកំលាំងទ័ពថៃ​មានសភាពនឹងថ្កល់គ្មានការប្រែប្រួល​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៥​កក្កដា​​បន្ទាប់ពីការចូលលុកលុយរបស់ទាហាន​កងឈុតខ្មៅរបស់ថៃនៅប្រាសាទព្រះវិហារ។​​ប៉ុន្តែតាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោកឡុង សុវណ្ណ អភិបាលរង​​ខេត្តព្រះវិហារ ​កាល​ពី​ថ្ងៃ​ទី ១៦​មិថុនា​ នៅកន្លែងកើតហេតុ​​មាន​កង​​កំលាំង​​ថៃប្រមាណ​៣០០នាក់​​ប្រដាប់​ដោយ​អាវុធ​​​គ្រប់​ដៃ​ ​បាន​ចូល​មក​កាន់​កាប់​​វត្ត​មួយ​ដែល​មាន​ចំងាយ​ប្រមាណ ៣០០ម៉ែត្រ​​​ពី​ជើង​ប្រាសាទ​ព្រះ​វិហារ។ ប្រាសាទដែលសាងសង់នៅសតវត្សទី១១​ទើប​តែ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុងបញ្ជី​​បេតិកភណ្ឌ័​ពិភព​លោក​ក​ន្លង​មកថ្មីៗ​នេះ ​​។ ​សាក្សី​នៅ​​កន្លែង​ដែល​បាន​ឃើញ​ហេតុ​ការណ៏នោះបាន​​អោយ​ដឹង​ថា​ កង​កំលាំង​ថៃ​​ទាំង​នោះ​មានបំពាក់អាវុធធុនធ្ងន់ដូចជាគ្រាប់រុក្កែតជាដើម។ ប្រជាជន​ដែលរស់​​នៅ​ក្នុង​ភូមិ​ស្ថិតនៅជាប់ទ្វារច្រកព្រំដែន​ក្នុងតំបន់ប្រឈមមុខនេះត្រូវ​បាន​គេ​ជំលៀស​​ចេញអស់ពី​ភូមិ​។

 

បន្ទាប់ពីបានធ្វើដំណើរទៅកាន់កន្លែងដែលមានបញ្ហារដ៏ចម្រូងចម្រាស និងបន្ទាប់ពីបានចូលរួមក្នុងអង្គប្រជុំដែលក្នុងនោះមានលោកនាយករដ្ឋមន្រ្តី​ មេបញ្ជាការកងទ័ព អគ្គស្នងការប៉ូលីស និងរដ្ឋមន្ត្រីការបរទេស អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​​លោក ខៀវ កញ្ញារិទ្ធបាន​ប្រកាសអំពាវនាវនៅក្នុង​​​សន្និសិទ​កាសែតមួយ​ សុំអោយមានភាពស្ងៀមស្ងាត់​ និងមាន​ការជឿជាក់​ ប៉ុន្តែ​លោកក៏បាន​ប្រាប់ទុក​ជាមុន​ផង​ដែរថា​​ ៖​ «ប្រសិន​បើ​ការ​ប្រឈម​​មុខគ្នា​​ដោយ​​អាវុធកើត​ឡើង​មែន​នោះ គឺ​ប្រាសាទ​ព្រះ​វិហារ​ដ៏​មាន​តំលៃ​ដែលនឹង​​ត្រូវទទួល​​រង​គ្រោះ​មុន​គេ​» ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ