កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រាសាទព្រះវិហារៈ សមាគមកម្ពុជាមួយគាំទ្រ រដ្ឋាភិបាលនិងថ្កោលទោសប្រទេសថៃ
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០៧-២០០៨

 

លោក មឿង សុន ប្រធាន​អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បាន​រៀប​ចំ​សន្និសីទ​​កាសែត​មួយ នៅ​ថ្ងៃ​ពុធ ទី ១៦ កក្កដា​នេះ ស្តីពីសំណុំរឿង​ប្រាសាទ​ព្រះវិហារ​ដ៏​ចម្រូងចំរាស់ មុន​នឹង​ការ​រៀប​ចំ​សន្និសីទកាសែត​របស់​រដ្ឋាភិបាល​​ បន្តិច។​
 
លោក​ប្រធាន​រូប​នេះ​បាន​មានប្រសាសន៍​ថា​លោក​គាំទ្រ​រដ្ឋាភិបាល​យ៉ាង​ពេញ​ទំហឹង ដែល​​​​​សម្រេចចិត្ត «នៅស្ងៀមស្ងាត់មិនតប​ត»។ នេះជា​សក្ខីភាព​​មួយ​បង្ហាញ​អោយឃើញ​ពី «តម្លៃសីលធម៌ និង​មនោសញ្ចេតនាស្រឡាញ់​សុខ​សន្តិភាព​​របស់​រដ្ឋាភិបាល​»​ ក្នុង​គោល​បំណង​​ជៀស​វាង​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទដ៏​ចំណាស់​​ដែលមាន​អាយុ​កាល​រាប់​រយ​សតវត្ស​​​មួយនេះ។

លោក​ មឿង សុន ដែល​ក៏ជា​ប្រធាន​​សមាគម​សហគ្រាស​ទេសចរណ៍​នៅ​កម្ពុជា បាន​ស្នើ​ដល់​រដ្ឋាភិបាល​ថៃ​អោយ «សង​ជម្ងឺចិត្ត ជាថ្លែ​​ជួសជុលផ្នែក​ស្មារតីដល់​ប្រជាជន​​រស់​នៅ​ក្បែរ​ប្រាសាទ ដែល​ត្រូវ​រស់នៅ​ប្រឈមមុខ​នឹង​ការ​ភិត​ភ័យ តាំង​ពីថ្ងៃ​អង្គារ​មកម្ល៉េះ ហើយ​នឹង​អ្នកដែល​​បាន​ចាកចេញ​ពី​ផ្ទះសំបែង​របស់​ខ្លួន​»។ លោក​បានអំពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​ជួយ​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​រដ្ឋាភិបាលក្រុង​បាងកក។

លោក​​បាន​បន្ត​ទៀត​ថា «រដ្ឋាភិបាលថៃត្រូវ​ទទួល​ខុសត្រូវ​ ប្រសិនជា​ប្រាសាទ រឺ​វត្ថុបុរាណ​​ក្នុងរមណីយ​ដ្ឋាន​នេះ​ ​ត្រូវ​ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ»។ លោក​ក៏​បាន​អំពាវ​​នាវ​អោយ​រដ្ឋាភិបាល​ថៃ​ដក​កង​កម្លាំង​របស់​ខ្លួន​ចេញពីទឹក​ដី​នៃ​ប្រទេស​កម្ពុជា អោយ​បាន​ឆាប់​រហ័ស ហើយ​លោកបានអញ្ជើញ​អង្គការ​យូណេស្កូ​ និង​​អង្គការ​សហប្រជាជាតិ «អោយជួយ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាជនខ្មែរ ដោយ​​ទទួល​ស្គាល់​នូវការរំលោភបំពាន​ទឹកដីកម្ពុជា​ពី​សំណាក់​​​​ជនជាតិ​ថៃ»។ សម្រាប់​​លោក​មឿង សុន រដ្ឋាភិបាលក្រុងភ្នំពេញគួរ​តែ​បញ្ជូន​អ្នក​ជំនាញការ មក​ត្រួត​​ពិនិត្យ​ស្ថានភាព​ប្រាសាទ និង​ផ្ទៀង​ផ្ទាត់​មើលថា​តើ​មានករណី​បំផ្លាញ​ដែរ​រឺទេ។

បន្ទាប់ពីធ្វើការប្រកាសនេះរួចមក លោក​មឿង សុន អះអាង​ថា​លោក​មាន​ប្រតិកម្ម​នេះ​ ​ក្នុង​នាម​ជាពលរដ្ឋ​សាមញ្ញ​មួយរូប​ ដែល​យក​ចិត្ត​ទុកដាក់​ថែរក្សា​បេតិកភណ្ឌ​របស់ខ្មែរ គឺ​​មិន​បាន​ធ្វើ​ ក្នុង​នាម​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​​»។ គួរ​រម្លឹកថា លោកធ្លាប់បាន​​អញ្ជើញ​​លោកសុខ សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (Cambodia Defender Project)  អោយ​មក​បង្ហាញ​​​​ចំណុច​ច្បាប់​អន្តរជាតិ ស្តីពីសេចក្តី​សម្រេច​របស់​តុលាការ​អន្តរ​ជាតិ​ទីក្រុង​ឡាអេ​ ចុះ​ឆ្នាំ​១៩៦២ និង​បង្ហាញ​ផែនទី​តំបន់រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​ទទួល​​ស្គាល់​ជាផ្លូវការ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ