កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
វិបត្តិនៅព្រះវិហារៈ កម្ពុជានិងថៃនឹងជួបប្រជុំនៅថ្ងៃ ចន្ទ័សម្តេច​ហ៊ុន​សែន​អំពាវនាវសុំអោយប្រទេស ជិតខាងដកទ័ព
ដោយ ឈាង បុប្ផា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៧-០៧-២០០៨

 

នៅក្នុងលិខិតមួយផ្ញើជូននាយករដ្ឋមន្រ្តីថៃលោក​សាម៉ាក់ ស៊ុនថារ៉ាវេត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​សែនបាន​វាយ​តម្លៃ​ថា​ «​វា​សំខាន់​ដែល​យើង​ទាំង​ពី​រ​នាក់​តំណាង​អោយ​រដ្ឋទំាងពីរនៅតែអះអាង​ពីការបន្តរឹត​ចំណ​ង​មិត្តភាព​សហ​ប្រតិបត្តិ​ការ​ជិតខាងល្អយូរអង្វែង និងដោះស្រាយបញ្ហាតាមរយៈ​ការចចារ​ព្រម​ទាំង​កំណត់​កាលបរិច្ឆេទសម្រាប់ការចចាររវាងឯកឧត្តមផ្ទាល់ ជាមួយឯកឧត្តម ទៀ​បាញ់ នៅថ្ងៃទី២១​ខែកក្កដា»។​លិខិតបានធ្វើឡើង​បន្ទាប់ពីមាន​ការ​សន្ទនា​តាមទូរស័ព្ទ​របស់នាយករដ្ឋមន្រ្តីទាំងពីរកាលពីល្ងាចថ្ងៃទី​ពុធទី១៦​កក្កដា។

 

បើតាមការពន្យល់របស់លោកខៀវ កាញារីទ្ធ​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុងសន្និសិទ្ធកាសែតកាលពីល្ងាចថ្ងៃព្រហស្បត្តិទី១៧​កក្កដា គណកម្មការចំរុះដោះស្រាយបញ្ហាព្រំដែនដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការពារ​ជាតិ​នៃ​ប្រទេសទាំងពីរនឹងបើកការប្រជុំនៅខេត្តស្រះ​កែវក្នុង​ប្រទេស​ថៃ​ដើម្បី​ស្វែង​រក​ដំណោះស្រាយវិបត្តិ «ប៉ុន្តែមិន​មែន​ដើម្បីដោះស្រាយ​ជំលោះ​ព្រំដែន​និង​វាស់​ព្រំដែនទេ»។​ អ្នកនាំពាក្យ​បាន​បន្ថែម​ថា​ប្រទេស​កម្ពុជា​បាន​ផ្តល់​អាត្ថិភាព​ដល់​​ប្រទេស​ថៃជា​អ្នក​កំនត់​ទីក​ន្លែង ​ហើយប្រទេសថៃបាន​ជ្រើសរើស​ការ​ប្រជុំ​នៅ​​ក្នុងទឹកដីរបស់គេ ដែ​លនេះ​ធ្វើអោយ​ប្រទេស​មាន​ការ​ពេញ​ចិត្ត​ដោយ​សារ​ថា​កម្ពុជា​។ ការ​ជួប​ប្រជុំ​ណាមួយ​ក្នុង​ទឹក​ដី​កម្ពុជា​អាច​មិន​សូវ​អំណោយ​ផល​នៅ​ពេល​​ប្រទេស​នេះកំពុងស្ថិតនៅ​ក្នុង​ដំណាក់កា​ល​នៃ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​។​ ប្រទេស​កម្ពុជា​កំពុង​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​នឹ​ង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​​ទី២៧​កក្កដាខាងមុខនេះ។

សុំអោយស្ថានភាពត្រលប់ទៅរកភាពដើមវិញ
តាម​រយៈលិខិតសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន​សៃន បាន​ស្នើសុំអោយ​សមភាគី​ខាង​ប្រទេសថៃដកកងទ័ពចេញពីតំបន់វត្តកៃវសិក្ខាគិរីស្វារៈ​(ហៅវត្ត​ប្រាសាទ​ព្រះវិហារ)​ ដែលស្ថិតនៅជិតប្រាសាទព្រះវិហារ និង​ធ្វើ​អោយ​សភាព​ការណ៍​វិល​ទៅ​រក​ភាពដើមដូចមុនថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ២០០៨​វិញ ​ពោល​គឺ​ ថ្ងៃ​ដែល​ទាហាន​ឈុត​ខ្មៅថៃបានចូលមកលុកលុយក្នុងទឹកដីកម្ពុជា។


ប៉ុន្តែ​​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន​សម្តែង​ការ​សោក​ស្តាយ​ថា «ជា​អកុសល​នៅ​ព្រឹក​ថ្ងៃទី​១៧ខែ​កក្កដា​ឆ្នាំ​២០០៨ សភាពការណ៍​កាន់​តែអាក្រក់​ដោយ​ទាហាន​ថៃបានបង្កើនចំនួននៅក្នុងតំបន់វត្តសិក្ខាគិរីស្វារៈ និង​ក្បែរ​ប្រាសាទ​ព្រះវិហារ ព្រមទាំងមានប្រជាជនជាបាតុករថៃថែមទៀត។»
នៅ​ទីបញ្ចប់ ដោយលើកឡើងថា​សភាព​ការណ៍​នេះអាក្រក់​សម្រាប់ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ សម្តេច​​នាយករដ្ឋមន្រ្តីបានស្នើសុំជាថ្មីទៅលោកសាម៉ាក់ ស៊ុនថារ៉ាវេតអោយ «ចាត់វិធានការណ៍​ដើម្បីបន្ធូបន្ថយភាពតានតឹង និងដក​ទាហាន​ចេញ​ពីទឹកដីកម្ពុជា»។

ការលុកលុយដែលមិនមែនបង្ករឡើងដោយរដ្ឋាភិបាលថៃ
សម្រាប់​លោកខៀវ កាញារីទ្ធ វិបត្តិ​មិនមែន​បង្ក​ឡើង​ដោយ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​​ជិតខាងនេះទេ​តែជាជម្លោះដែលបង្ករឡើងដោយគណបក្សប្រឆាំងថៃ​ដែល​មាន​បំនងផ្តួលរំលំរដ្ឋាភិបាលថៃបច្ចប្បន្ន»។ ​ជាមួយ​គ្នានោះអ្នកនាំ​ពាក្យ​បាន​លើក​ឡើងពីក្រុមជ្រុលនិយមមួយចំនួន​ដែលកំពុង​ធ្វើ​អាជីវកម្ម​លើ​វិបត្តិ​នេះ​។

ទាហាន៤០០ទល់នឹង៤០០
នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទាហានថៃបានបន្តចូលមកក្នុងទឹកដីកម្ពុជា និងមាន​ចំនួន​កើន​ឡើងដល់៤០០នាក់។​ នៅផ្នែកកម្ពុជា​ទាហានចំនួន​៤០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅក្នុងតំបន់​មាន​បញ្ហា​ជាពិសេស​ក្នុង​ប្រាសាទ​។ នៅក្នុង​សន្និសិទ កាសែត​ ​​លោកខៀវ កាញារីទ្ធ​បានបដិសេធ​ព័ត៌មាន​ដែល​ថា​ភាគី​កម្ពុជា​បង្កើន​កំលាំង​ទ័ពដល់៨០០នាក់​។
ប៉ុន្តែដោយ​បញ្ជាក់ថាប្រទេសកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួន​និងធ្លាប់​ជា​អ្នក​ធ្វើសង្រ្គាម​ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាបានពន្យល់ថា «ក្នុង​ករណី​មានការផ្ទុះអាវុធ​ កម្ពុជាមានកំលាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបបាន»។​បន្ទាប់មកលោកបានធ្វើការធានាអះអាងថា «ប៉ុន្តែយើងមិ​ន​ចង់​បញ្ជូន​ទាហាន​បន្ថែមដែលអាចបង្កអោយមានការប៉ះទង្គិចគ្នានោះទេ។»
លោកខៀវ កាញារីទ្ធ បាន​បង្ហាញ​ថា​កំលាំង​ឈរជើង​នៅ​កម្ពុជា​មិន​មែន​ជា​ទាហាន​ទេ​ប៉ុន្តែពួក​គេជា​ប៉ូលីស​ជាតិ​និងប៉ូលីស​ទេសចរណ៍​ដែល​មិន​សូវ​ឆេវឆាវ​ដូច​ពួក​ទាហាន។​បំនងគឺដើម្បី​គ្រប់គ្រ​ងស្ថាន​ការណ៍​និង​ការពារ​កុំអោយ​មាន​ការ​ផ្ទុះ​អាវុធណាមួយក្នុងចំនោមទាហាន​ទាំងពីរប្រទេស។

ការមិនយល់
លោក​ខៀវ កាញារីទ្ធ បាន​នាំពាក្យថាសម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន​បាន​សំដែង​​​​ថា​ លោក​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជាថៃនៅតែ​បញ្ជូន​កំលាំ​ង​ទ័ព​ចូល​មក​ក្នុង​ទឹកដីកម្ពុជា»។ ​ដោយរំលឹក​ថាប្រទេសថៃនឹង​ក្លាយ​ជា​ប្រធាន​សមាគ​ម​អាស៊ី​អាគ្នេយ៍​ ​ហើយដែលប្រទេសកម្ពុជាជាសមាជិក លោកខៀវ កាញារីទ្ធ បាន​ធ្វើ​ការ​​រិះ​គន់ថា​ «ប្រទេសថៃមិនគួរធ្វើដូច្នេះទេ។​ប្រទេសនេះ​បាន​បាត់​នូវភាព​ស្រប​ច្បាប់​រ​បស់ខ្លួនដោយសារតែមិនមានភាពទទួលខុសត្រូវ»។ ​បន្តិចក្រោយមក​លោកខៀវ កាញារីទ្ធ ​ បាន​សំដែង​ការមិនពេញ​ចិត្ត​លើការ​ប្រកាស​របស់​មេបញ្ជាការ​​កងទ័ពថៃដែលបានថ្លែងថា​ ប្រទេសថៃបាន​បញ្ជូន​ទ័ព​បន្ថែម​ដើម្បី​ដាក់​សំពាធ​ក្នុងការចចារជាមួយ​ប្រទេសកម្ពុជា​។ អ្នកនាំពាក្យនិយាយ​ថា​«នេះ​មិន​មែន​ជាភាសា​ដែល​គួរ​និយាយ​របស់​អ្នក​ដែល​នឹង​ត្រូវ​ធ្វើជា​ប្រធាន​សមាគម​អាស៊ាន​ទេ»។

បើតាមលោកខៀវ កាញារីទ្ធ ប្រទេស​ថៃបាន​ចូលមក​ក្នុងទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ដោយសំអាងថា​ខ្សែបន្ទាត់ព្រំដែននៅតំបន់នេះមិនមានភាពច្បាស់លាស់​ ហើយថាពូកគេមានសិទ្ធិ។​ លោកអ្នកនាំពាក្យរូបនេះបាននិយាយបកទៅវិញថា​«ប្រសិនបើប្រទេសកម្ពុជាបញ្ជូនទ័ពចូលក្នុងទឹកដីថៃត្រង់តំបន់ដែលមិនទាន់​ច្បាស់​លាស់ដូចប្រទេសថៃ តើប្រទេសថៃនឹងមានប្រតិកម្មបែបណា។​វា​មិន​អាច​ទៅរួច​ទេ។ ​គេត្រូវគោរពច្បាប់អន្តរជាតិ។​ បើទោះជា​ខ្សែ​បន្ទាត់​ព្រំដែន​មិន​ទាន់​កំនត់​ច្បាស់​លាស់​ប៉ុន្តែគេត្រូវសុំ​ច្បាប់អនុញ្ញាតិ​ពី​ប្រទេស​កម្ពុជា​មុន​នឹង​ចូល​ក្នុង​ទឹក​ដីរបស់ប្រទេសនេះ។»​
លោកខៀវ កាញារីទ្ធ​បាននិយាយថាគ្មាន​អ្វីដែល​គួរ​អោយ​សង្ស័យ​ប្រទេស​ថៃ​បាន​​បាត់បង់នូវតំលៃរបស់ខ្លួន​។​

ប្រទេសកម្ពុជាមិនមែនជាប្រទេសទន់ខ្សោយ
មុននឹង​បញ្ជាក់ថាភាគីកម្ពុជាបានធ្វើការខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា​ហើយគេឃើញមានការខិតខំប្រឹងប្រែងតិចតួចខាងភាគីថៃ លោកខៀវ កញ្ញារិទ្ធិបានធ្វើការបញ្ជាក់ថា​«រាជរដ្ឋាភិបាល​កម្ពុជាចង់​ប្រាប់​ប្រជាជន​ថាខ្លួ​ន​មិន​មែន​ទ​ន់ខ្សោយទេ។​រដ្ឋាភិបាលមិនចុះញ៉មនឹងប្រទេសថៃទេ ប៉ុន្តែរដ្ឋាភិបាល​ចង់​ដោះ​ស្រា​យបញ្ហាដោយសន្តិវិធីតាមរយៈការទូត។»
ដោយ​នៅ​តែចង់អោយមានការចចារតាមរយៈការទូត ប្រទេ​ស​កម្ពុជា​មិន​បាន​ធ្វើការ​អំពាវនាវសុំការអន្តរាគមន៍របស់អង្គការយូនេស្កូ។​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថាការធ្វើដូច្នេះគឺដើម្បីកុំអោយ«ប្រទេសជិតខាងបាក់មុខ» ហើយ​លោក​សន្និដ្ឋានថា«ប្រទេសកម្ពុជាបានធ្វើកា​រ​ខិត​ខំ​ប្រឹង​ប្រែង​ច្រើន​ណាស់​មក​ហើយ​»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ