កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ស្ថានភាពកាន់តែធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ៖ កម្ពុជានិងថៃបន្ត​ប្រឈមមុខដាក់គ្នា
ដោយ ឈាង បុប្ផា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៨-០៧-២០០៨

 

ស្ថានភាពនៅតែមានសភាពតឹងតែងនៅលើកំពូលភ្នំដែលមានប្រាសាទ​ព្រះវិហារ​តាំងនៅ។​កាលពីថ្ងៃសុក្រ ទី១៨​ក្រុមកំលាំងទ័ពថៃបានកើនចំនួនរហូតដល់​ជាង​៥០០នាក់។

ទីក្រុងភ្នំពេញចាប់ផ្តើមបញ្ជូនកងកំលាំងរាជអាវុធហត្ថទៅកាន់ប្រាសាទ ព្រះវិហារ​​​ដែលប្រទេសទាមទារចង់ធ្វើជាម្ចាស់កម្មសិទ្ធិ។​បើទោះបីជាមាន​ការស្្នើសុំពីនាយករដ្ឋមន្ត្រីហ៊ុន​សែនទៅកាន់នាយករដ្ឋមន្ត្រីថៃអោយដកទ័ពថៃ​ចេញ​ពីតំបន់ប្រាសាទព្រះវិហារ នៅក្នុងបរិយាកាសដ៏តឹងតែងដែលចេះ​តែបន្ត​វែងទៅៗនេះ​កំទេចភ្លើងមួយគ្រប់គ្រាន់អាចបណ្តាលអោយមានភ្លើងមហន្តរាយ ឆាបឆេះឡើងបាន។

លោក​ផៃ​ស៊ីផាន​អ្នកនាំពាក្យរបស់ទីស្តីការគណរដ្ឋមន្ត្រី​ទទួលបន្ទុកកិច្ចការ​ព្រះវិហារ​អមដំណើរដោយអ្នកកាសែតបានទៅដល់ប្រាសាទព្រះវិហារ​តាម​រយៈឧទ្ធម្ភាគចក្រ។​លោកបានពន្យល់អ្នកយកព័ត៌មានអំពីទឹកដីនៅក្នុងផែនទីដែលទទួលស្្គាល់​ដោយតុលាការអន្តរជាតិទីក្រុងឡាអេនៅឆ្នាំ​១៩៦២។​​ បន្ទាប់ពីបញ្ចប់ការពន្យល់​លោកផៃ​ស៊ីផានបានស្នើសុំអោយកងទ័ពថៃចាកចេញពីវត្តដែលស្ថិតនៅ​ប្រមាណ​៣០០ម៉ែត្រពីប្រាសាទ។​ការអន្តរាគមរបស់អ្នកនាំពាក្យហាក់គ្មានប្រសិទ្ធិភាព​នៅពេលដែល​ទាហានថៃ​ឆ្លើយ​ដោយព្រងើយថា«ពួកគេនឹងចេញ​ប៉ុន្តែមិនដឹងពេលណាទេ»។

តំបន់ប្រាសាទហាក់បានប្រែក្លាយជាកន្លែងដែលមានភាពស្ងប់ស្ងាត់
នៅពេលដែលព្រះសង្ឃជាង៦០អង្គត្រៀមលក្ខណៈធ្វើពិធីបុណ្យចូល ព្រះវស្សាទៅតាមប្រពៃណីនៅក្នុងវត្តដែលកាន់កាប់ដោយពួកកងទ័ព។​តើវត្តមានរបស់ព្រះសង្ឃទាំងនេះនឹងអាចធ្វើអោយអារម្មណ៍របស់មនុស្ស ស្ងប់ស្ងៀមដែរឬទេ ជាពិសេសគឺទាហានថៃដែលល្បីថាគោរពជឿ​និងអោយតំលៃយ៉ាងខ្លាំងក្លាទៅលើព្រះពុទ្ធសាសនានៅក្នុងប្រទេស របស់ពួកគេ?


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ