កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ភាព​ស្ងប់ស្ងាត់រវាងទាហានខ្មែរនិងទាហានថៃនៅ តាមព្រំដែន
ដោយ ស្ទេហ្វានី ហ្សេ (ភ្នំពេញ) និងចន វីង(ព្រះវិហារ)   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២០-០៧-២០០៨

 

នៅល្ងាច​ថ្ងៃអាទិត្យ ទី២០ ខែកក្កដានេះ បរិយាកាសនៅព្រំដែនកម្ពុជា-ថៃ ហាក់បីដូច​ជា​មាន​ការធូរស្រាល​ឡើងវិញ។ កាលពី​ព្រឹក​ព្រលឹម​នៅ​ថ្ងៃ​ដដែល​នេះ ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជាទទួល​បន្ទុក​សំណុំ​​រឿង​ប្រាសាទ​ព្រះវិហារ​ បាន​មាន​វត្តមាន​នៅព្រំដែន ដោយបាន​ចាប់​ដៃ​ជាមួយនឹង​លោក ឆាយ អាណាន់ អគ្គ​​មេបញ្ជាការ​ថៃ គ្រប់​​គ្រងកង​កម្លាំង​​ទាហាន​​ដែល​ដាក់​ពង្រាយនៅ​លើ​ទឹក​ដី​កម្ពុជា។ លោក​ ផៃ ស៊ីផាន ​​ចង់​បង្ហាញ​មេទ័ព​ថៃ ថា​ប្រទេស​យើង​ទាំង​ពីរ គឺជា «មិត្តនឹងគ្នា» ហើយ​បាន​អំពាវ​នាវ​​សូម​អោយ​ត្រួត​ពិនិត្យ​​ទាហាន​អោយបាន​ល្អ ដើម្បី​ជៀសវាង​រាល់​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​។ បន្ទាប់មក អ្នកទាំង​ពីរ​បាន​ត្រឡប់​ទៅកាន់​ជំរុំរៀង​ៗខ្លួន ដែល​បោះ​ទីតាំង​នៅ​​ជុំវិញ​វត្ត​កម្ពុជា​ ស្ថិត​នៅ​ខាង​ក្រោម​ប្រាសាទ​ព្រះវិហារ។

 

កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១៧កក្កដា សម្តេច​នាយរដ្ឋ​មន្ត្រីហ៊ុន​ សែន​បាន​ស្នើ​អោយ​​នាយក​រដ្ឋ​មន្ត្រី​ថៃ ដក​ទាហាន​ថៃចេញពីទឹកដី​កម្ពុជា​ នៅតំបន់​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ ការ​អំពាវនាវ​នេះ​មិន​ទទួល​បាន​ជោគជ័យឡើយ។​ នៅថ្ងៃសៅរ៍ ទី ២០ កក្កដានេះ កងកម្លាំង​នៃប្រទេស​ទាំង​ពីរ​ត្រូវបាន​បន្ត​ដាក់​ពង្រឹង​បន្ថែម រួម​មាន​ទាំង​អាវុធធុនធំផង​ដែរ។​

ប៉ុន្តែ នៅក្នុង​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​​ថៃ អគ្គមេបញ្ជាការ​កង​យោធិពល​ភូមិន្ទ​ថៃ​បា​ន​បញ្ជាក់ ដោយ​អះអាង​ថា​ មិនទាន់​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រើប្រាស់​អាវុធ​ណា​មួយកើត​មានឡើង​រវាង​ភាគីខាង​សង​ខាង​នោះទេ គឺស្ថិត​នៅ​ក្នុង​បរិយាកាស​មួយ​ស្ងប់​ស្ងាត់​​។ ទាហាន​នៃប្រទេសទាំង​ពីរ​បាន​ស្នាក់​នៅ​រួម​គ្នា​ ​​នៅ​លើ​ភ្នំ​ ក្បែរ​នឹង​ប្រាសាទ​ព្រះ​វិហារ តាំងពីថ្ងៃអង្គារមក​ម្ល៉េះ​ ។ នៅ​ជុំ​វិញ​ការពិភាក្សា​គ្នា​ ប្រទេស​ជិត​ខាង​ទាំង​ពីរ​បាន​កំណត់​​​ថា ផ្ទៃ​ដី​ទំហំ​៤,៦​ម៉ែត្រ​ការ៉េ​ នៅ​ក្បែរ​ប្រាសាទ គឺជាកម្មសិទ្ធិ​របស់​ប្រទេស​រៀង​ៗ​ខ្លួន​។

រដ្ឋាភិបាលក្រុង​ភ្នំពេញផ្ញើលិខិតទៅកាន់​ អ.ស.ប
នៅថ្ងៃអាទិត្យ ទី២០ កក្កដា លោក​ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ រដ្ឋាភិបាលកម្ពុជា​បាន​ផ្ញើលិខិត​មួយ​ច្បាប់​ជូនក្រុម​ប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​(អ.ស.ប) «ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​​របស់​​ក្រុមប្រឹក្សា​ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ថ្មីៗ ដែល​កើត​មាន​នៅ​ព្រំ​ប្រទល់​​កម្ពុជា-ថៃ»។ លោក​បាន​បញ្ជាក់ថា «វា​គឺជាឯក​សារ​ផ្លូវការ ប៉ុន្តែ មិន​មែន​ជា​ពាក្យ​បណ្តឹង​ឡើយ»។ លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ថា​ «យើង​គោរព​តាម​បញ្ជា​​រ​បស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ព្យាយាម​ដោះស្រាយ​បញ្ហា​រវាង​ភាគី​ទាំង​​​សង​ខាងដោយ​សន្តិវិធី​ ដោយ​គ្មាន​អន្តរាគមន៍​ពីអ្នកទីបី»។

ម្យ៉ាង​វិញ​ទៀត លោក ខៀវ កាញារីទ្ធ​បាន​គូស​បញ្ជាក់​ថា​ អាជ្ញាធរកម្ពុជា​ បាន​ដឹកនាំ​សេនា​នុព័ន្ធ​​​នៃតំណាង​ការទូត​ជាច្រើនប្រទេស​ ដូច​ជា​​ប្រទេស​ចិន ប្រទេស​វៀតណាម និង​ប្រទេសបារាំង​ មក​កាន់​កន្លែងមានជម្លោះ​​ ប៉ុន្តែ​ «មិន​មែន​​មក​ដើម្បីរួម​បញ្ជូលកម្លាំង​ទាំង​នោះ​ជាមួយ​​នឹង​​ទាហាន​កម្ពុជា​នោះទេ ផ្ទុយ​ទៅវិញ ដើម្បី​អោយ​ពួកគេ​អាច​វិនិច្ឆ័យ​ស្ថាន​ការណ៍​​ដោយ​ខ្លួន ហើយ​នឹង​រាយ​ការណ៍​ប្រាប់​ដល់​ប្រទេស​របស់​ខ្លួន»។

គណបក្ស​សម រង្ស៊ី បញ្ជាក់​ពីគោលជំហរ ទាក់ទង​នឹង​ «កា​រឈ្លាន​ពាន»​ទឹក​ដី​កម្ពុជា
នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ចុះថ្ងៃអាទិត្យ ទី២០ កក្កដា សមាជិកសភា​មក​ពី​គណបក្ស​​សម រង្ស៊ី បាន​ទទួលស្គាល់​ថា​ «ការ​ឈ្លាន​ពានរបស់​ទាហាន​ថៃ ក្បែរ​ប្រាសាទ​ព្រះវិហារ​ គឺ​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​ភូមិបាល​នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ​»។ សមាជិកទាំង​នោះ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​​​​កម្ពុជា​មាន​ប្រតិកម្មតប​ត។ ជាបឋម រដ្ឋាភិបាល​គួរ​ដាក់​ពាក្យបណ្តឹង​ទៅ​​​កាន់​​​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិ ដើម្បី​អោយ​គេ​ទទួល​ស្គាល់​​អធិបតេយ្យភាព​កម្ពុជា ដូចដែល​មាន​ចែង​​​នៅក្នុង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​​ប៉ារីស ឆ្នាំ១៩៩១។ បន្ទាប់មក ត្រូវ​បង្ហាញពី «គោលជំហរដ៏ខ្លាំក្លា» ដោយ​បដិសេធ​​ការ​ចរចារ​ជាមួយ​នឹង​រដ្ឋាភិបាលថៃ ទោះបីជា​ទាហានថៃនៅក្នុងទឹកដី​ខ្មែរ​​​​ក៏​ដោយ។ ជាចុង​ក្រោយ រដ្ឋាភិបាល​គួរប្រាប់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​​​​ថៃ អោយដឹង​ពី​ការ​មិន​យល់​ស្រប​​ចំពោះ«ការឈ្លានពាន​នេះ»។

គណបក្ស​សម រង្ស៊ី បាន​ចាប់យកបញ្ហា​​​នេះ ដើម្បីជម្រុញ​​​អោយការ​​ពង្រឹង​​អាវុធ​បន្ថែម​​ទៅ​អោយ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​នៃ​​កង​ទ័ព​ជាតិ «ដើម្បីតប​ត​ទៅនឹង​ការ​​ឈ្លាន​​ពាន​នៃ​ប្រទេស​​ជិត​​ខាង»។

ការចរចារមួយ​ នៅថ្ងៃច័ន្ទ ទី២១ កក្កដា
នៅថ្ងៃអាទិត្យនេះ អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា​មិន​បានបញ្ជាក់លំអិត​ពីចំនួន​ទាហាន​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះវិហារ​​នោះទេ។ ប៉ុន្តែ លោក​បាន​គូស​បញ្ជាក់ថា «ភាគី​ទាំងពីរពិត​ជា​​នឹង​ពិភាក្សា​​គ្នាយ៉ាង​ស្ងប់​ស្ងាត់​ នៅថ្ងៃស្អែក (ថ្ងៃច័ន្ទ ទី២១ កក្កដា)។ ពាក់ព័ន្ធ​នឹង​​​សំណួរ​ស្តីពី​សុទិដ្ឋិនិយមរបស់​គាត់​ នៅចុង​បញ្ចប់​នៃ​កិច្ច​ពិភាក្សា​​​ដែលនឹង​ធ្វើឡើង​នៅថ្ងៃច័ន្ទ លោក​បាន​ឆ្លើយ​តប​ថា​ «ទោះ​បី​ជា​យ៉ាង​ណា ស្ថាន​ការណ៍​នឹង​មិន​រឹតតែអាក្រក់ជាងនេះទេ!»


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ