កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ជម្លោះខ្មែរ-ថៃ ដោះស្រាយមិនទាន់ចេញអាស៊ាន អំពាវនាវអោយភាគីទាំងពីររក្សាភាពអត់ធ្មត
ដោយ ឈាង បុប្ផា, ស្ទេហ្វានី ហ្សេ (ភ្នំពេញ) និង ចង វីង (ព្រះវិហារ)   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២១-០៧-២០០៨

 

ការចរចារនៅបន្ត

យោង​​តាម​សារព័ត៌មាន​អន្តរជាតិ Reuters ភាគីទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅស្រុក អារញ្ញយ៉ាបាថេត​ ខេត្តស្រះកែវ ប្រទេស​ថៃ ហើយ​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃច័ន្ទ ដោយ​មិនបាន​ទទួល​​លទ្ធផល​​ជាផ្លែផ្កា​ឡើយ​​។​ ប៉ុន្តែ រហូត​មកទល់ពេល​នេះ ប្រទេស​ទាំង​ពីរនៅ​មិនទាន់​ប្រើ​ប្រាស់​​អំពើហឹង្សា​ណា​មួយ​ឡើយ ហើយ​នៅ​បន្ត​ចរចារ​គ្នា​តទៅទៀត។

 

នៅល្ងាច​ថ្ងៃ​ច័ន្ទ​នេះ ភាគីកម្ពុជាមិន​បានផ្សព្វផ្សាយព័ត៌មាន​ ជុំវិញការចរចារ​ខាង​លើ​នេះ​ទេ។ លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​មិន​ធ្វើអ​ធិប្បាយផ្សេងៗ ទាក់​ទិន​នឹង​​ការ​ចរចារ​នេះ​។

ការរង់ចាំ ស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់
លោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​សំណុំរឿង​ប្រាសាទ​ ព្រះវិហារ បាន​បញ្ជាក់នៅ​ល្ងាចថ្ងៃច័ន្ទ ទី២១ កក្កដានេះ ថា «នៅតាម​ព្រំ​ដែន​ ភាគី​ទាំង​ពីរ​មាន​សភាព​ស្ងៀម​ស្ងាត់​​​​​»។ នៅពេលថ្ងៃ ទាហានថៃ​មួយ​ក្រុម​តូចបានចាក​ចេញពី​វត្ត​ព្រះ​វិហារ​។​ គួរ​រម្លឹកថា ទាហាន​នៃព្រះរាជាណាចក្រ​ជិត​ខាង​មួយ​នេះ​បាន​មក​ប្រមូលផ្តុំ​ នៅក្នុង​​​វត្ត​​មួយ​នេះ ចាប់តាំងពីថ្ងៃទី១៥​​ ខែ​កក្កដា​មកម្ល៉េះ​។​ លោកផៃ ស៊ីផាន​ បាន​អោយដឹង​ទៀតថា​ ខណៈ​ពេល​ជាមួយ​គ្នា​នេះផង​ដែរ ទាហានប៉ារ៉ា​​​ថៃដែលជា​កង​ទ័ព​ពិសេស​​បាន​បោះទីតាំងនៅតាម​ជើង​ភ្នំ ហើយនឹង​នៅតាមទ្វារ​​ច្រកព្រំដែន។​

អ្នក​នាំពាក្យ​រូប​នេះ​បាន​ សង្កត់​ធ្ងន់​ថា ប្រទេសកម្ពុជា​​បាន​រក្សាគោល​ជំហរ​​របស់​ខ្លួន ដោយ​គិត​ដល់បញ្ហា «ការទូត» ជាអាទិភាព។ «បើទោះបី​ជា​យើង​បាន​ពង្រឹង​ចំនួន​កងទ័ព​របស់​យើង​​ប្រាកដ​មែន​ក៏ដោយ ក៏យើង​មិន​ចង់​ធ្វើ​សង្គ្រាម​ដែរ»។ ​អ្នក​ទទួល​ខុ​ស​ត្រូវ​កម្ពុជា​រូប​នេះ​បាន​គូស​បញ្ជាក់ថា នៅថ្ងៃច័ន្ទនេះ ចំនួន​ទាហាន​ថៃ​ដែលដាក់ពង្រាយ​នៅលើទឹកដី​ខ្មែរ និង​នៅលើទឹកដីថៃ បាន​កើនឡើង​រហូត​ដល់​ប្រហែលជា​៤០០០នាក់ ដោយមាន​បំពាក់អាវុធ​ធុន​ធំទៀត​ផង។ លោក​បាន​​បន្ថែមទៀត​ថា ភាគីសត្រូវ​ក៏បាន​បញ្ជូន​យន្តហោះចម្បាំង​ចំនួន​២០គ្រឿង ចត​នៅឆ្ងាយពីព្រំដែន នៅលើទឹកដីរបស់ពួកគេ ដើម្បី​ត្រៀម​​ខ្លួន​​ចូល​ប្រយុទ្ធ​​។ ​

អាស៊ានត្រៀមជួយដល់ប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ចប់ជម្លោះ
នាឱកាសកិច្ច ​​ប្រជុំអន្តរក្រសួងលើកទី៤១នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(អាស៊ាន) កាល​ពីថ្ងៃ​អាទិត្យ ទី២០ ខែកក្កដា នៅប្រទេស​សិង្ហបុរី​ ជម្លោះ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​​ថៃ ពាក់ព័ន្ធ​នឹង​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ប្រទេស​​ជិត​ខាង​ទាំង​ពីរ​បាន​ទាមទារ​ថា​ជា​ទឹកដីរបស់ខ្លួន​នោះ គឺជា​ប្រធាន​បទនៃកិច្ច​ប្រជុំ​ ដោយមិនអាច​ជៀស​ផុត​បានឡើយ​។

អាស៊ាន ​​បាន​អំពាវ​អោយ​ប្រទេស​ទាំង​ពីរ​គិត​ដល់​សាមគ្គីភាព​អាស៊ាន និង​ទំនាក់​ទំនង​នៃ​ភាព​​ជា​អ្នក​ជិត​ខាងដ៏ល្អ​ និង​ត្រូវរង់ចាំការចរចារដែលនឹង​ត្រូវធ្វើ​ឡើង​នៅថ្ងៃច័ន្ទ ទី២១ កក្កដា រវាង​ភាគី​ទាំង​ពីរ នៅ​ខេត្ត​ស្រះកែវ ប្រទេសថៃ។

ខណៈពេល​ដែល​ទាហាន​ នៃជំរុំទាំង​ពីរ​បាន​ប្រឈមមុខ​ដាក់​​គ្នា​នៅព្រំដែន លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​សិង្ហបុរី បាន​ប្រកាស​ថា «អាស៊ាន​មិន​អាច​នៅស្ងៀម​​ ដោយ​មិន​​បាន​ធ្វើ​អ្វី​មួយនោះ​ទេ​​»។

ប្រមុខរដ្ឋាភិបាលសិង្ហបុរី​ បាន​​បញ្ជាក់ថា នៅល្ងាច ថ្ងៃអាទិត្យ ទី២០ ខែកក្កដា រដ្ឋ​មន្ត្រី​ក្រសួង​ការបទេស​នៃប្រទេសសមាជិកទាំងដប់​បានពិភាក្សា​ គ្នាពីបញ្ហានេះ និង​បាន​សន្យា​ចំពោះប្រទេសកម្ពុជា​និង​ប្រទេសថៃ​ថា​រដ្ឋមន្ត្រី​ទាំង​នោះ​​ នឹង«ធ្វើ​ការ​ត្រួត​ពិនិត្យ​អោយ​បាន​ខ្ពស់​ និង​គោរព​កាតព្វកិច្ចអន្តរជាតិ​របស់​ខ្លួន» ដើម្បី​ដោះ​ស្រាយ​​ជម្លោះនេះ ដោយធ្វើការ​ «​ផ្សះ​ផ្សារ»។ លើស​ពីនេះ​ទៅទៀត រដ្ឋមន្ត្រី​(ក្រសួងការបរទេស) បាន​ត្រៀម​នឹង​គាំទ្រ​​​ប្រទេសកម្ពុជាននិង​ប្រទេស​ថៃ ដើម្បី​ដោះ​ស្រាយ​បញ្ហា​អោយ​បាន​ឆាប់​រហ័ស ក្នុង​ករណី​​ចាំបាច់​»។ លោក​ Lee Hsien Loong បាន​បន្ថែមទៀត​ថា​អាស៊ាន​មិន​មែន​ ត្រឹមតែជា​សមាគម​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ អាស៊ាន​ក៏ជា​ «សមាគម​ចាស់ទុំ ត្រៀមជួយ​​ដោះស្រាយបញ្ហ ដើម្បីប្រយោជន៍​រួម​របស់​សមាគម​»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

សំណុំរឿង​ប្រាសាទព្រះវិហារៈ
លោកអ្នកនឹងឃើញអត្ថបទបច្ចុប្បន្នភាព បទយកការណ៍ និងការវិភាគរបស់​ការិយាល័យនិពន្ធ កាសែត ស្តីអំពីវិបត្តិរវាងប្រទេសកម្ពុជា
និងប្រទេសថៃ ទាក់ទងនឹង​តំបន់ព្រំដែនជាប់​នឹង​ប្រាសាទព្រះវិហារ​។​
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ