កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយគណបក្ស សម រង្ស៊ី នឹងទៅកាន់ប្រាសាទព្រះវិហារ
ដោយ រស់ ឌីណា​   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២២-០៧-២០០៨
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​យល់ស្រប​ទៅនឹង​គណៈប្រតិភូមួយ​នៃ​គណៈ​កម្មាធិការ​សភាទី៥ ដែល​នឹង​ត្រូវបានដឹក​នាំដោយលោក​ សុន ឆ័យ ​តំណាង​រាស្រ្ត​​មក​ពី​គណបក្ស​ប្រឆាំង​ ដើម្បី​ធ្វើដំណើរ​ទៅកាន់​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ដែល​នៅទីនោះ ​ទាហាន​ខ្មែរនិងថៃ​កំពុង​តែ​ប្រឈមមុខ​ដាក់គ្នា​ ។
 
លោក យឹម សុវណ្ណ តំណាងរាស្រ្ត​មកពីគណបក្ស​សម រង្ស៊ី បាន​ពន្យល់​នៅក្នុង​សន្និសីទ​កាសែត​​​មួយ នៅថ្ងៃអង្គារ ទី២២ កក្កដា​ ថា «យើង​នឹង​ទៅ​ត្រួត​ពិនិត្យ​ស្ថានការណ៍​នៅ​ព្រំដែន ហើយយើង​នឹងរាយការណ៍ពី​លក្ខខណ្ឌ​លំបាក​ផ្សេងៗ​​របស់​ទាហានខ្មែរ​ដែល​ប្រចាំ​​ការ​​នៅ​ទីនោះ ដូចជា ការខ្វះខាត​សំលៀកបំពាក់ ជាដើម»។
 
លោក​សុន ឆ័យ បាន​បន្ថែម​ទៀត​ថា​ «យើង​ចង់​កំណត់​ខណ្ឌសីមាព្រំដែន​​របស់ យើង​នៅ​ទីនោះ។ ខ្ញុំ​ក៏ចង់ស្តាប់​សំដីទាហានថៃ​ អំពីមូលហេតុនៃការ​ឈ្លានពាន​នេះ ហើយ​ចង់​អោយ​ពួកគេ​បង្ហាញខ្ញុំ​ថា​តើ​ពួកគេ​មានកំណត់​ទីតាំងព្រំដែន​​នៅ​ត្រង់​​ណា»។ លោក​បាន​បញ្ជាក់ថា​ទស្សនកិច្ច​នេះ​គឺជា​កម្ម​វត្ថុ​នៃ​របាយការណ៍​មួយ​ ដែល​នឹងយក​ទៅ​​ដាក់ទៅ​រដ្ឋសភា​។ លោក​បាន​បង្ហាញ​ថា​ «យើង​​ត្រូវ​តែ​រក្សា​ទំនាក់​ទំនង​នៃភាព​ជាអ្នក​ជិត​ខាង​ដ៏ល្អ ជាមួយនឹង​ប្រទេស​ថៃ ជាពិសេស​រវាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​យើង​»។
 
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​រូបនេះ​បាន​ឆ្លៀតឱកាស​នេះ​ដើម្បី​រិះគន់​ដោយ​បើក​​ចំហ​​ចំពោះ​​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជាស្ថានីយ​វិទ្យុ​​ជាតិ​និង​ទូរទស្សន៍​ស៊ីធីអ៊ិន ​អោយចូលរួម​ឧបត្ថម្ភជួយ​ដល់​ទាហាន​ ខ្មែរ​និង​អ្នក​ភូមិ​រស់​នៅ​ខេត្ត​ព្រះវិហារ។ លោក​បាន​ពន្យល់​​មូលហេតុថា «រដ្ឋាភិបាល​មាន​ថវិកា​ដើម្បី​ជួយ​សង្គ្រោះ​ដល់អ្នក​ទាំង​នោះហើយ​»។ លោក​ក៏បាន​សំដែង​ការ​សោកស្តាយ​ចំពោះការៀប​ចំ​ពិធីជាច្រើន​ដោយ​​អាជ្ញាធរ​ ដើម្បី​អប​អរ​សាទរដល់​​​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​នៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ កាល​ពី​ថ្ងៃទី៧ កក្កដា។ តាមគំនិត​របស់លោក ពិធីអបអរ​នេះ​បានដាស់​អារម្មណ៍​ចង​ចាំ​ និង​ដុត​កំហឹង​របស់​ប្រជាជន​​ថៃ​អោយរឹត​តែ​ខ្លាំង។​
 
ទោះជាយ៉ាងណា លោក​សុន ឆ័យ ក៏អរគុណ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បានរាយ​ការណ៍​ព្រឹត្តិការណ៍​នេះប្រាប់​ដល់ស្ថាប័ននានា​នៃអង្គការ​សហប្រជាជាតិ​ «ដើម្បី​អោយ​គេ​បាន​ដឹង​លឺ​ថា​ប្រទេស​ថៃ​បាន​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​»។ គណបក្ស​សម រង្ស៊ី​ប្រាថ្នា​ចង់​អោយ​មាន​ការ​ដោះ​ស្រាយ​​ជម្លោះ​ «លើ​ឆាក​អន្តរជាតិ» ប៉ុន្តែ បាន​ណែនាំ​ថា​​ជម្លោះ​ព្រំដែនដីគោក​ និងដែន​​សមុទ្រ រវាង​ប្រទេស​ទាំង​ពីរ​គួរ​តែ​ត្រូវលើក​យក​មក​ដោះស្រាយ​ មួយ​​លើក នៅ​ក្នុង​​​កិច្ច​ចរ​ចារ​ទាំង​នេះ​។ លោក សុន ឆ័យ បាន​បោះពាក្យ​ទៅរដ្ឋាភិបាល​ថា​ «ប្រសិនជា​គេ​ត្រូវ​ការ​អ្នក​ចរចារ​ថ្មី គេ​អាច​ស្វែង​រក​នៅក្នុង​ជួរ​គណបក្ស​សម រង្ស៊ី!»
 
តំណាង​រាស្រ្ត​សភា​រូប​នេះ​បានសំដែង​ការ​ព្រួយ​បារម្ភថា​ «មនុស្ស​មួយចំនួន​»នៅ​កម្ពុជា ចង់​ជម្រុញ​អោយ​កើត​មាន​សង្គ្រាម​រវាង​​ប្រទេស​ទាំង​ពីរ។ លោកបាន​​​​ស្នើ​ដល់​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កុំអោយ​អនុវត្ត​​គំនិ​ត​នេះ ប៉ុន្តែ​ត្រូវ​បង្ហាញ​ថា​ «ប្រទេស​កម្ពុជាដែល​​ជា​ប្រទេស​មាន​សុខ​សន្តិភាព គឺជា​ជន​រងគ្រោះ​​ពី​សំណាក់​​ប្រទេស​ថៃ​»។ ក្រៅ​ពីនេះ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​​​រូប​​នេះ​បាន​លើកឡើង​ថា​ការ​កាត់​ផ្តាច់ទំនាក់​ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​ថៃ​អាច​បង្ក​ជា​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​។ «លោក​បានលើក​ឧទាហរណ៍​ករណី​ប្រទេស​ចិន  ដែល​មាន​ទំនាក់ទំនង​ដ៏ល្អ​ជាមួយ​នឹង​ប្រទេស​ថៃ ក៏ដូចជា​ប្រទេសកម្ពុជា... ។ ដូច្នេះ ប្រសិន​ជា​យើង​ចង់​រក្សា​ភាព​ជាដៃគូ​បែប​នេះ យើង​ត្រូវ​គិត​ពិចារណា​អោយ​បាន​ល្អិត​ល្អន់...»។
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

សំណុំរឿង​ប្រាសាទព្រះវិហារៈ
លោកអ្នកនឹងឃើញអត្ថបទបច្ចុប្បន្នភាព បទយកការណ៍ និងការវិភាគរបស់​ការិយាល័យនិពន្ធ កាសែត ស្តីអំពីវិបត្តិរវាងប្រទេសកម្ពុជា
និងប្រទេសថៃ ទាក់ទង
 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ