កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ជម្លោះខ្មែរ-ថៃៈ បរិយាកាសដ៏គ្រោះថ្នាក់ នៅក្នុងការរង់ ចាំពីគោលជំហររបស់ក្រុមប្រឹក្សាសន្តិសុខ
ដោយ រស់ ឌីណា និង ឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៧-២០០៨

Temple Preah Vihear - soldats - Cambodge - Thailande © John Vink / Magnum

ប្រាសាទព្រះវិហារ (ប្រទេសកម្ពុជា) ថ្ងៃទី២១ កក្កដា ២០០៨ ទាហានខ្មែរនិងថៃ

នៅតទល់មុខគ្នា ក្បែរវត្ត ជិតនឹងប្រាសាទព្រះវិហារ

© John Vink / Magnum 

 

ការអំពាវនាវសុំអោយធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ ការបង្ហាញ​កម្លាំង​ទ័ព​ ការ​ផ្សព្វផ្សាយរូប​ភាពរបស់​ជនជាតិថៃ​​ដែលកំពុង​ត្រៀមខ្លួន​ធ្វើ​សង្គ្រាម​នៅតាម​កញ្ចាំង​ទូរទស្សន៍​...​។ ​ នៅ​ថ្ងៃពុធ ទី​២៣​ កក្កដា​នេះ បញ្ហា​ជម្លោះរ​វាង​ប្រទេស​កម្ពុជា​និង​ប្រទេសថៃ​ មិនបាន​ចុះអន់ថយអ្វីឡើយ ខណៈពេល​ដែល​អ្នកទទួលខុស​ត្រូវ​នៃព្រះរាជាណាចក្រ​ទាំង​ពីរ​​​បាន​ធ្វើការ​​​​ប្រកាស​​​ផ្ទុយ​គ្នា ទាក់ទិន​ពេលវេលា​​នៃសម័យ​ប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គ​ការ​សហប្រជាជាតិ​ ស្តីពី​វិបត្តិ​​នៃការ​ប្រឈម​មុន​ដាក់គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នៅ​​តំបន់​​ជម្លោះ​ប្រាសាទ​ព្រះវិហារ។

 

ក្រោយ​ពេលបញ្ចប់​ការ​ពិភាក្សា​មួយ​ ​ជាមួយ​នឹង​ឯកអគ្គ​រាជទូត​-រដ្ឋ​ទូត​​ប្រចាំ​នៅ​កម្ពុជា ​លោក​​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ កាល​ពីថ្ងៃ​អង្គារ ទី​២២ កក្កដានេះ ថា​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​ «អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែកក្កដា​នេះ»។​ ទន្ទឹម​នឹង​នេះ លោក ដុន ប្រាមុឌវីណាយ ឯកអគ្គរដ្ឋទូត​ប្រទេស​ថៃ​ប្រចាំ​អង្គការ​​សហប្រជាជាតិ​​ បាន​ប្រកាស​​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​ នៅ​ថ្ងៃ​ពុធ​​នេះ​ថា សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​នឹង​សម្រេច​ចិត្ត​នៅថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ កក្កដា ថា​​គួរ​តែ​ត្រូវ​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​ស្តីពីវិបត្តិ​​នេះ​ដែររឺអត់​។

នៅថ្ងៃពុធ​នេះ ប្រទេស​ថៃ​បាន​អះអាង​ពីគោលបំណង​របស់​ខ្លួន​ ក្នុង​ការ​ដឹក​នាំ​ការ​ពិភាក្សា​ជា​​លក្ខណៈទ្វេភាគី គឺ​ជាមួយ​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ប្រាសាទ​ព្រះវិហារ ដូច​ដែលប្រទេស​នេះ​ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២១ កក្កដា​កន្លង​ទៅ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​អង្គកា​រ​សហប្រជាជាតិ ផ្ញើជូន​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ និង​ការ​បញ្ជាក់​​នៅក្នុង​កិច្ច​ប្រជុំ​អន្តរក្រសួង​នៃ​បណ្តា​ប្រទេស​អាស៊ាន ដែល​រៀប​ចំ​ធ្វើ​ឡើង​​នៅ​ប្រទេស​សិង្ហបុរី តាំង​​​ពីដើម​សប្តាហ៍មក។​​ អាស៊ាន​បាន​ឆើ្លយ​​តប​ទៅ​នឹង​​ការ​អំពាវ​នាវ​របស់​ថៃ៖ លោក George Yeo ប្រធាន​កិច្ច​ប្រជុំ​អន្តរក្រសួង និង​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សិង្ហបុរី បាន​ស្នើ​​ជាផ្លូវការ​ចំពោះ​ប្រទេសកម្ពុជា​ នៅ​​ក្នុង​លិខិ​ត​​មួយ​ច្បាប់​ផ្ញើជូន​លោក​ហោ ណាំហុង​ ដើម្បីសុំ​អោយ​មាន​ការ​​​ដោះស្រាយជម្លោះ តាម​​រយៈ​ការ​ចរចារ​​ទ្វេ​ភាគី ទោះបីជា កាលពីថ្ងៃ​ច័ន្ទ ​ការ​ចរចារ​លើក​ទីមួយ​នៃ​គណៈ​កម្មាធិការ​​ព្រំដែន​ចម្រុះដែល​ដឹកនាំដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​នៃប្រទេស​ទាំង​ពីរមិន​ទទួល​បានជោគជ័យ​ក៏ដោយ​។

ដូច្នេះ យើង​​បានបង្វែរ​​ចក្ខុ​សំឡឹង​ទៅរក​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហ​ប្រជាជាតិ​ ទាំង​១៥​ប្រទេស​ ដែល​នៅក្នុងអំឡុង​ខែកក្កដានេះ ប្រទេស​ជិតខាង​ភាគខាងលិច​នៃ​ប្រទេស​កម្ពុជា គឺ​ប្រទេស​វៀតណាម ធ្វើ​ជា​ប្រធាន​។

កាល​ពីប៉ុន្មានថ្ងៃ​មុននេះ លោក បាន គីមម៉ូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ «ជុំវិញ​ស្ថានការណ៍​ព្រំដែន​ប្រទេសកម្ពុជា​និង​ប្រទេស​ថៃ ក្បែរ​ប្រាសាទព្រះវិហារ »។ លោក​បាន​សំដែងនូវការ​ព្រួយ​បារម្ភ «ចំពោះ​ស្ថាន​ភាព​​ជម្លោះ​ដ៏​​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ការ​ប្រមូលផ្តុំ​កង​ទ័ព»។ ចាប់​តាំង​ពីថ្ងៃ​ទី១៥ កក្កដា​មក ប្រទេស​ថៃ​បាន​បញ្ជូន​ទាហាន​ជាច្រើន​មកកាន់​ជើងភ្នំ​ប្រាសាទ​ព្រះវិហារ និង​ទាហាន​ប្រហែល​ជា​៤០០០នាក់ នៅ​តាម​ច្រក​​ព្រំដែន។​ ការ​ពង្រឹង​កម្លាំង​កង​ទ័ព​នេះ ត្រូវ​បាន​ប្រទេស​កម្ពុជា​ចាត់ទុកថា​ជាការ​ «គំរាម​កំហែង»មួយ​។ ទោះ​ជាយ៉ាងណា ប្រទេស​កម្ពុជា​​ក៏បានបញ្ជូន​កង​កម្លាំង​ប្រដាប់​អាវុធ​ជាង​មួយពាន់នាក់​មកកាន់​ព្រំដែន​ផង​ដែរ។ លោក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​សន្និដ្ឋាន​កាលពី​ថ្ងៃអង្គារ​នេះ​​​ថា មាន​តែ​អន្តរាគមន៍​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​ប៉ុណ្ណោះ ទើប​អាច​បញ្ចៀស​ការ​ប្រឈមមុខដាក់​គ្នា​នេះ​បាន។

​ម្យ៉ាង​វិញទៀត នៅថ្ងៃពុធនេះ សារព័ត៌មានជាភាសា​អង់គ្លេស​ប្រចាំថ្ងៃ​ថៃ ឌឺ ណេសិន បាន​រាយ​ការណ៍​​ថា​​ នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ សុនដារ៉ា​វេ បាន​ប្រកាស​ថាមិន​ចង់ឆ្លើយតប​ទៅ​នឹង​​អ្នកចរចារ​ខាង​ភាគី​កម្ពុជា​​ មុន​ដំណើរការ​បោះ​ឆ្នោត​នៅកម្ពុជា ថ្ងៃទី​២៧ កក្កដានោះទេ​ ហើយ​​​​បាន​​វាយប្រហារ​រដ្ឋាភិបាលកម្ពុជា​ ផ្តើមចេញពីសម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថា​បាន​ប្រើ​ប្រាស់​​​ជម្លោះ​នេះ​ ជា​ផល​ប្រយោជន៍​ក្នុងការឃោសនា​បោះឆ្នោត​។

ទន្ទឹម​នឹង​ការពិភាក្សា​ផ្នែក​ការទូត​ជាផ្លូវការ​ទាំងនេះ បណ្តាញទូរទស្សន៍​ថៃ​បាន​បន្ត​ចាក់​ផ្សាយ​​រូបភាព​​ទាហាន​ថៃ​ដែល​កំពុង​ដាក់ពង្រាយ​អាវុធ​ធុន​ធំរបស់​ខ្លួន។ ទូទស្សន៍​ទាំង​នោះ​ក៏បាន​ចាក់ផ្សាយទិដ្ឋភាព​ហាត់សម​របស់ជន​ស៊ីវិល ជា​ពិសេស​​សិស្សសាលា ដើម្បី​ត្រៀម​ខ្លួនរត់ភៀស​ខ្លួន រឺ ដើម្បីការពារ​ខ្លួន ក្នុងករណី​មាន​ការផ្ទុះអាវុធកើត​ឡើង​។ ​

នៅប្រទេសកម្ពុជា ការអំពាវនាវសុំអោយធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃ​មាន​ការ​កើន​ឡើង នៅថ្ងៃអង្គារ និងថ្ងៃពុធ ជាពិសេស​តាមរយៈ​សារ ចែកចាយពីទូរស័ព្ទ​មួយ​ទៅ​កាន់​ទូរស័ព្ទមួយទៀត​ សំដៅ «ដល់អ្នកដែលមានឈាមជ័រជាខ្មែរ»។ ខិត្ត​ប័ណ្ណ​​ផ្សព្វផ្សាយ​អនាមិក​មួយ​ក៏​ត្រូវ​បានចែកចាយ​នៅតាម​ទីផ្សារ​ជាច្រើនកន្លែង​នៅ​ទីក្រុងភ្នំពេញ និង​ខេត្ត​បាត់​ដំបង ដោយបានអំពាវ​នាវ​អោយ​«ឈប់​ប្រើ​ប្រាស់ ទិញ រឺ​លក់​ រាល់ផលិតផល​ថៃ និង​សេវាកម្មថៃ​» និង​ សុំ​អោយមាន​ការ​ដោះស្រាយ​បញ្ហា​​ដោយ​សន្តិវិធី ជា​ជាងការ​​ប្រើ​ប្រាស់​អំពើ​ហឹង្សា។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ