កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ថៃបានពង្រឹងកម្លាំងទាហានបន្ថែមនៅតាមព្រំដែន ជាមួយនឹងប្រទេសកម្ពុជា
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០៧-២០០៨

 

យោង​តាម​ប្រភពពី​​ប្រជាជន​កម្ពុជា នៅល្ងាច​ថ្ងៃនេះ ទីភា្នក់ងារ​សារព័ត៌មាន​អន្តរ ជាតិ​ជា​ច្រើន​​បានកត់​សម្គាល់​និង​​លើក​ឡើង​​ពីការ​ពង្រឹង​ចំនួន​ទាហាន​ថៃ​បន្ថែម​ទៀត នៅតាមច្រក​​ព្រំដែន​​ជាមួយនឹង​ប្រទេស​កម្ពុជា​ គឺ​មិន​ត្រឹម​តែ​​នៅក្នុង​តំបន់​ជម្លោះ​​ ក្បែរ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ ក៏​មាន​នៅតាម​តំបន់​ព្រំ​ដែន​​ផ្សេងទៀត​​ផងដែរ។

អាជ្ញាធរថៃ​បាន​បដិសេធ​ទៅនឹង​ការអះអាង​ខាង​លើ​នេះ។​ ទាំង​លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រីទទួល​បន្ទុក​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទាំងលោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ សុទ្ធ​តែជាប់​រវល់​មិន​អាច​ផ្តល់​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​បាន​ នៅ​ល្ងាច​​ថ្ងៃ​ពុធ​នេះ។

មន្ត្រី​ប៉ូលីស​ម្នាក់សុំមិនបញ្ចេញឈ្មោះ ដែល​​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ ប៉ែត​ បាន​រាយ​ការណ៍​ប្រាប់​ កាសែត ថា«ប្រទេស​ថៃ​បាន​ដាក់ពង្រាយ​កម្លាំង​នៅច្រក​ព្រំដែន​ តាំង​ពី​ថ្ងៃ​ចរចារ​គ្នារវាង​ប្រទេស​ទាំង​ពីរ​​មក​ម្ល៉េះ (ថ្ងៃច័ន្ទ ទី២១ កក្កដា)។ «គាត់​បាន​គូស​បញ្ជាក់​ថា «ភាគី​ថៃ​នៅតែ​បន្ត​ពង្រឹង​កម្លាំង​របស់ខ្លួន​បន្ថែមទៀត​​»។ ប៉ូលីស​រូប​នេះ​​បាន​អះអាង​ថាកង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​ក៏បាន​ធ្វើ​របង​​បន្លា​បន្ថែមផង​ដែរ​។ ប្រភព​តែមួយនេះ​បាន​បន្ថែមទៀត​ថា «នៅពេលខ្ញុំ​សួរ​ទាហាន​ថៃ​ ពីមូល​ហេតុ​នៃការ​ធ្វើ​របង​នេះ ពួកគេ​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ​វិញ​ថា​ គេ​ធ្វើ​ដើម្បី​ការពារ​ជន​អន្តោប្រវេសន៍​ខ្មែរ​ខុស​ច្បាប់»។ គាត់​បានបញ្ជាក់ថា​ «ប្រទេស​កម្ពុជា​​បាន​រក្សា​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​នៅព្រំដែន​ជា​ធម្មតា​»។

ម្យ៉ាង​វិញទៀត ប្រភព​មួយ​មក​ពី​ប៉ូលីស​​ក្រុង​ប៉ៃលិន (ខេត្ត​បាត់​ដំបង​ ជាប់​នឹង​ព្រំដែន​ថៃ) បាន​គូស​បញ្ជាក់ថា​ កង​កម្លាំង​ថៃ​ក៏បាន​ដាក់​របង​បន្លា​ការពារ​ជា​រៀង​រាល់​យប់​ផង​ដែរ នៅ​ត្រង់​ចំណុច​ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ។ សកម្មភាពនេះ​មិន​ធ្លាប់​កើតមានឡើង​ពីមុនមក​ទេ។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ