កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កិច្ចចរចារលើកទីពីររវាងកម្ពុជានិងថៃ គ្រោងធ្វើឡើង ក្រោយការបោះឆ្នោត
ដោយ រស់ ឌីណា ស្ទេហ្វានី ហ្សេ និងឡូរ៉ង់ ឡឺហ្គូអង់វិក   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០៧-២០០៨
នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ កក្កដា​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​​បាន​ប្រកាស​ពី​ពេល​វេលា​នៃ​ជំនួប​​ពិភាក្សា​ទ្វេភាគី​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ថៃ ដែល​នឹង​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃច័ន្ទ ទី​២៨ ខែកក្កដានេះ នៅ​ខេត្ត​សៀម​រាប ប្រទេស​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​​រវាង​ព្រះរាជា​ណាចក្រ​​ទាំង​ពីរនៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ ដែល​កើត​មាន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី​១៥ ខែកក្កដាមក។ សម្តេច​ហ៊ុន សែន ក៏​បាន​ប្រកាស​ថា​​សម្តេច​បាន​បញ្ជា​​​​លោក​ ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា អោយ​ស្នើ​​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជាជាតិ​​ ដើម្បីសុំព្យួរ​សំណើ​របស់ភាគី​​កម្ពុជា​ ដែល​បាន​ទទូច​​សុំ​អោយមាន​អន្តរាគមន៍​ពីសំណាក់​​ក្រុមប្រឹក្សា​សន្តិសុខ​ ក្នុង​គោល​បំណង​រង់ចាំមើល​ពី​លទ្ធផល​នៃ​ការ​ចរចារ​ជាមួយ​នឹង​​ប្រទេស​ជិត​ខាង​មួយនេះ​​។


បន្ទាប់​ពីមាន​ការពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​​រវាង​ សម្តេច​ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​ថៃ សាម៉ាក់ ស៊ុនដារ៉ាវេត នៅ​វេលា​ប្រហែលជាម៉ោង​១៦និង៣០នាទី សម្តេច​​ហ៊ុន សែន ក៏បាន​ប្រកាស​​នៅ​ក្នុង​សេចក្តី​អំពាវនាវ​​​មួយ ផ្ញើជូន «ជនរួម​ជាតិ​​ខ្មែរ» និង​ត្រូវ​បាន​អាន​នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ដោយ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​(ទទក)។

 

បន្ទាប់​ពី​ជំនួប​ពិភាក្សា​លើកទីមួយកាល​ពីថ្ងៃ​ទី​២១ ខែកក្កដា​ រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេសកម្ពុជា​ ​និង​ប្រទេស​​ថៃ បាន​ទទួល​បរាជ័យ ប្រមុខ​រដ្ឋាភិបាលទាំង​ពីរ​បានសម្រេច​ចិត្ត​បញ្ជូន​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​នៃប្រទេស​ទាំង​ពីរ​ ទៅកាន់​តំបន់រមណីយដ្ឋាន​ក្រុង​អង្គរ ដើម្បី​ពិភាក្សា​ទ្វេ​ភាគី​​ជាលើកទីពីរ នៅថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ «សំដៅដោះស្រាយ​បញ្ហា​នៃ​ការ​​ដាក់​ពង្រាយ​កម្លាំង​​ប្រដាប់​​អាវុធ» នៅក្នុង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។​

សេចក្តី​អំពាវនាវ​​​​​របស់នាយករដ្ឋមន្ត្រី​បាន​បញ្ចប់​ ជាមួយនឹង​ការ​អំពាវ​ដល់​«ជន​រួម​ជាតិ​ខ្មែរ​​ទាំងអស់ សុំ​អោយរក្សា​ភាព​ស្ងៀមស្ងាត់ និងត្រូវរក្សា​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​នឹង​ប្រជា​ជន​ថៃ»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដូចគ្នា​នេះ ដែល​ធ្វើឡើង​នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ​នៅក្នុង​សារព័ត៌មាន​​​ថៃ និង​ចេញផ្សាយ​នៅលើ​វិបសាយ​របស់​ក្រសួង​ការបរទេស​ថៃ លោក ថារិទ្ធិ ចារ៉ុងវាត អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ ក៏​បានអះអាង​ពី​ពេល​វេលា​​នៃកិច្ច​​ប្រជុំ​នៅ​ខេត្ត​សៀមរាប​ នៅថ្ងៃច័ន្ទនេះ​ផង​ដែរ​។

សហរដ្ឋ​អាមេរិកយល់ស្រប​ទៅនឹង​ការ​ចរចារទ្វេភាគី
នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ស្រី ខុនឌូលីសារ៉ាយ (Condoleeza Rice) រដ្ឋ​លេខាធិការ​សហរដ្ឋ​​អាមេរិក​ បាន​​​ប្រកាស​ នៅ​ក្រៅ​កិច្ច​ប្រជុំ​រវាង​ប្រទេស​អាស៊ាន និង​ប្រទេសមិន​មែ​ន​សមាជិក​ នៅប្រទេសសិង្ហបុរី ថា​​ការ​​ដោះ​​ស្រាយ​​​ជម្លោះ​នៅចំពោះ​មុខ​អង្គការ​សហប្រជាជាតិ «នៅមិនទាន់​ដល់ពេលវេលា​» ​នៅ​ឡើយ​​​នោះ​​ទេ​​​ «ព្រោះ​ការ​ពិភាក្សា​ទ្វេភាគីនៅតែ​បន្ត​ធ្វើឡើង»។ សហរដ្ឋ​អាមេរិក ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុ​មប្រឹក្សា​សនិ្តសុខ​នៃ​អង្គការសហប្រជាជាតិ បាន​ប្រឆាំង​ទៅ​នឹង​ការ​ដោះស្រាយ​ជម្លោះ​ខ្មែរ-ថៃ​ នៅក្នុង​កិច្ច​ប្រជុំ​មួយ​របស់​អង្គការ​សហប្រជាជាតិ។ សហរដ្ឋ​​អាមេរិកចង់​អោយ​មាន​ការ​ចរចារផ្នែក​ការ​ទូត​ជា​លក្ខណៈទ្វេភាគី និង​តំបន់។

ចាប់​ពីពេលនេះ​ទៅ ប្រទេស​កម្ពុជានិង​ប្រទេសថៃ នឹង​ធ្វើការតាក់តែង​សេចក្តី​ប្រកាស​ព័ត៌មា​ន​​រួម​គ្នា​​មួយ លើ​ចំណុច​​​ដូច​ត​ទៅ៖ ការ​រៀប​ចំ​កម្លាំង​ទាហានឡើង​វិញ​​ ព្រម​ពេល​ជាមួយគ្នា ការ​​ផ្លាស់​ប្តូរ​ទីតាំង​វត្ត​ព្រះវិហារ​បច្ចុប្បន្ន​ដែល​ស្ថិត​នៅ​​ជើង​ភ្នំ​ប្រាសាទ​ព្រះវិហារ ការផ្លាស់​​ប្តូរ​ទីតាំង​​ភូមិ​​កម្ពុជា​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ ការចរចារសារ​ជាថ្មី និង​ ជាពិសេស ការ​រៀប​ចំ​ប្រតិបត្តិ​ការ​ដោះមីន​នៅតំបន់​នេះ​រួម​គ្នា​។

គោលបំណង​របស់​ប្រទេសថៃ «នៅដូចដើម»?
លោក ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាលកម្ពុជា​ បានមាន​ប្រកាស​​​យ៉ាង​ម៉ឹងមាត់​ ​អំពី​ការ​ព្យួរ​​​ពាក្យ​​​ស្នើ​សុំ​អន្តរាគមន៍​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ និង​ពេល​​វេលា​ប្រជុំ​ទ្វេភាគីថ្មី ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាង​រាស្រ្ត​នៅប្រទេស​កម្ពុជា​។ លោក​ក៏​បាន​បរិហារ​អំពី​គោល​បំណង​របស់​ប្រទេសថៃ ដែល​នៅ​តែ​«ចង់​ស្ថិត​នៅ​ជាអចិន្ត្រៃយ៍​​​ នៅ​លើទឹក​ដី​នេះ» ដោយថៃ​​​អះអាង​ថា​ «តំបន់​នេះ​គឺជា​តំបន់ប្រផេះ» នៅក្នុង​ស្ថានការណ៍​បែ​ប​នេះ «កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ​»។

នៅក្នុងសន្និសីទកាសែត​មួយ  លោកខៀវ កាញារីទ្ធ បាន​និយាយ​យ៉ាង​យូរ​ទាក់​ទង​នឹង​ការ​ប្រកាស​របស់​លោក សាម៉ាក់ ស៊ុនដារ៉ាវេត​ នាយករដ្ឋមន្ត្រី​ថៃ ​ដែល​បាន​ចោទ​ប្រកាន់​សម្តេច​​​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តីខ្មែរ ថា​មាន​ចេតនា​ធ្វើ​អោយ​​បញ្ហា​កាន់​មានការលំបាក  នៅ​មុន​​ដំណើរ​ការ​​បោះ​ឆ្នោត​​ជាតិ​នៅកម្ពុជា ដើម្បី​ទាញ​​យក​ផល​​ចំណេញនៅពេល​​​បោះ​​ឆ្នោត។ នាយក​រដ្ឋ​មន្រ្តី​ថៃ​ក៏​បាន​អះអាង​ថា​​រដ្ឋាភិបាល​ខ្មែរ​នឹង​បន្ទន់ឥរិយាបថ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​​ចប់​រួច​រាល់​។ ​

លោក ខៀវ កាញារីទ្ធ បាននិយាយ​ការពារ​ នៅចំពោះ​មុខ​អ្នកសារព័ត៌មាន​ជាតិ​និង​​អន្តរជាតិ​មួយ​ចំនួន​ នៅទីក្រុង​ភ្នំពេញ​ថា «វា​គឺរឿង​ផ្ទុយ​ស្រឡះ!» «ប្រទេស​កម្ពុជា​​​នៅ​តែរក្សា​គោល​ជំហ​ដដែល​ ដោយស្នើអោយស្ថាន​ការណ៍​វិល​ត្រឡប់​ទៅ​រកមុនថ្ងៃ​ទី​១៥ ខែកក្កដា (ថ្ងៃ​ដំបូង​ដែល​ទាហាន​ថៃ​បាន​ចូលឈ្លានពាន​នៅក្នុង​តំបន់​ទាម​ទារ​ដោយប្រទេស​ទាំង​ពីរ នៅ​ជើង​ភ្នំ​ប្រាសាទ​​ព្រះវិហារ​)។  បើ​មិន​ដូច្នោះ ខ្ញុំ​​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​កើត​មានការ​ផ្ទុះ​អាវុធ​ ដែល​​មិនអាច​ជៀស​ផុតបាន​​»។

អន្ទាក់​របស់គណបក្ស​ប្រឆាំង​
លោក​បាន​ពន្យល់ថា «រហូតមកទល់​ពេលនេះ រដ្ឋាភិបាលកម្ពុជា​ចង់​​បញ្ចៀស​កុំ​អោយ​កើត​មាន​​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ ព្រោះ​យើង​គិត​ថា​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​កើត​ឡើង​ដោយ​សារ​​គណបក្ស​ប្រឆាំង​ថៃ​។ ដូចនេះ យើង​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​បញ្ចៀស​រាល់​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ទាហានទាំង​ពីរ​ប្រទេស​»។ ទោះជាយ៉ាង​ណា លោក​ខៀវ កាញារីទ្ធ ក៏បាន​អរគុណផងដែរ​ចំពោះ «កង​កម្លាំង​ថៃនិង​ប្រជាជន​ខេត្ត​ស៊ីសាកេត ដែល​បាន​ជួយ​បញ្ឈប់​ក្រុម​បាតុករ​​មកពីគណបក្ស​ប្រឆាំង​ថៃ​ ដែល​បាន​ផ្លោះ​របង​ព្រំដែន​ចូល​ស្រុក​ខ្មែរ។ «ប៉ុន្តែ ចាប់ពី​ពេល​នេះ​ទៅ យើង​កត់​សម្គាល់​ឃើញថា ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ [...] ប្រទេស​ថៃ​មិន​បាន​បញ្ឈប់​បង្កើន​ចំនួនកម្លាំង​ប្រដាប់អាវុធ​របស់ខ្លួន​ឡើយ។ រដ្ឋាភិបាល​ថៃ​បាន​​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់គណបក្ស​ប្រឆាំង​បន្តិចម្តងៗ»។
លោក​​បាន​មាន​ប្រសាសន៍​ថា «យើង​ជាមិត្ត ប៉ុន្តែ ប្រសិនជា​មិត្ត​ភក្តិដើ​រជាន់​ជើង​របស់​យើង​ម្តង​ហើយ​ម្តង​ទៀត យើង​មិនអាច​ទ្រាំទ្រ​បាន​នោះទេ!»។


ទៅនឹង​​សំណួររបស់អ្នកកាសែត​ទាក់ទង​នឹង​សំណើ​សុំ​អោយ​មាន​អន្តរាគមន៍​របស់​​ក្រុម​​ប្រឹក្សា
ឆ្លើយ​តប​​ ​សន្តិសុខ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ថា «ប្រទេស​កម្ពុជា​មិន​មាន​ជម្រើស​​នោះទេ» យើង​ទទួល​បរាជ័យ​ពីការ​ចរចារ​កាលពី​ថ្ងៃទី​២១ កក្កដា ប៉ុន្តែ កម្ពុជា​ចង់​បន្ត​ដោះស្រាយជម្លោះដោយសន្តិវិធី «ដោយ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់ មិនថា​ការ​ចរចារ​ទ្វេភាគី រឺពហុភាគីក៏ដោយ»។

លោកខៀវ កាញារីទ្ធ ក៏បានគូស​បញ្ជាក់​ផង​ដែរ​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ ដើម្បី​ជៀស​វាង​រាល់​អំពើទុច្ចរឹត​ទាំងឡាយ រហូតដល់មាន​​ការ​ហាម​ឃាត់ការលក់ និង​ប្រើប្រាស់គ្រឿង​ស្រវឹង​នៅក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​មានទាហាន​ឈរ​ប្រចាំការ។ លោក​ក៏បាន​ប្រឆាំង​ទៅនឹង​ការ​ធ្វើពហិការ​ឈប់ប្រើ​ប្រាស់​ផលិត​ផលថៃ ដោយ​វាយ​តម្លៃ​ថាវា​ជា​រឿង​ឥត​ប្រយោជន៍ «ដែល​បន្ថែម​សំពាធកាន់​តែ​ខ្លាំង​» ហើយលោក​ចង់រក្សា​ «ទំនាក់ទំនង​ដ៏ល្អ​ជាមួយ​​ជនជាតិ​ថៃ»។

យុទ្ធសាស្រ្ត​របស់​នាយករដ្ឋមន្ត្រីថៃ​ទទួល​បាន​ការ​យល់ស្រប​
សរុបសេចក្តីមក ការ​ប្រកាស​របស់សម្តេចហ៊ុន​ សែន បានអះអាង​​អំពី​ការ​ត្រឡប់​​ទៅ​កាន់​តុ​ចរចារ​​ទ្វេ​ភាគីម្តង​ទៀត ក្រោយ​​​ការ​បោះឆ្នោត​នៅ​កម្ពុជា​ចប់រួច​រាល់​ជាស្ថាពរ។ ការ​ប្រកាស​នេះ​​ ស្រប​ទៅនឹង​​សេច​ក្តីត្រូវ​ការ​របស់​នាយក​រដ្ឋមន្ត្រីថៃ​។ ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​ថៃ​មាន​ពេល​នៅសេស​សល់​ត្រឹមតែប៉ុន្មានថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បីតែង​តាំង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​ថ្មី ជំនួស​តំណែង​លោក ណុបប៉ាដុន ប៉ាតាម៉ា ដែល​បាន​លាលែង​ចេញពីតំណែង។ គួរ​រម្លឹក​ថា​ គណបក្ស​ប្រឆាំង​ថៃ​បាន​ថ្កោល​ទោស​ចំពោះរូប​លោក ណុបប៉ាដុន ប៉ាតាម៉ា ដែល​បាន​គាំ​ទ្រ​​បេក្ខភាព​ប្រទេស​កម្ពុជា នៅក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ