កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ច្បាប់​សម្រាប់​កំណត់​ចំនួន​អាសនៈ​នៅ​តាម​ខេត្ត​នីមួយៗ
ដោយ លឹម សុភា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០៧-២០០៨

 Cambodge - elections - legislatives ©John Vink/ Magnum

ភ្នំពេញ ថ្ងៃទី​២៧ កក្កដា ២០០៣ អ្នកបោះឆ្នោតឈរនៅ

មុខការិយាល័យបោះឆ្នោតយ៉ាងច្រើនណែនណាន់

© John Vink / Magnum

 

នៅថ្ងៃ២៧ កក្កដា​ខាង​មុខ​នេះគឺ​ជា​ថ្ងៃ​បោះ​ឆ្នោត​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​មិន​ផ្លាស់​ប្តូរ​ចំនួ​ន​​ អាសនៈនៅរដ្ឋសភា។​ ចាប់​តាំង​ពី​អង្គការ​សហ​ប្រជាជាតិ​រៀប​ចំ​ការ​បោះឆ្នោ​ត​ជា​លើក​ដំបូង​នៅឆ្នាំ ១៩៩៣ពោលគឺបន្ទាប់ពីការដួល​រលំ​​របបខ្មែរក្រហម ចំនួន​អាសនៈ​​រដ្ឋ​សភា​​ត្រូវបាន​បង្កើន​មួយ​ម្តង​ជា​រៀង​រាល់​អាណតិ្ត​ ​លើកលែងតែ ការបោះឆ្នោតឆ្នាំ២០០៨ នេះ។​ ការបង្កើ​ន​អាសនៈ​គឺ​ជា​ដំណើរ ការ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​មិន​រលូន​ទាល់​តែ​សោះ​ ដោយ​សារ​តែ​មាន​កំនើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស ​មួយ​វិញ​ទៀត​នោះ​ដោយ​សារ​កា​រ​ធ្វើ​សមាហរណកម្ម​យ៉ាង​គំហុកនៅតំបន់អតីតខ្មែរក្រហមក្នុង ឆ្នាំ១៩៩៨។ នៅ​តំបន់ភាគ​​ឦសាន​​នៃ​ខេត្ត​ឧត្តរមានជ័យ និងទីក្រុងប៉ៃលិន ត្រូវបាន​រាប់​បញ្ចូល​ជា​ខេត្តថ្មី ហើយ​ចុង​ក្រោយ​ គឺទីក្រុងកែបក៏ទើបតែបានក្លាយជាទីក្រុង រួចត្រូវ​បាន​គេរាប់បញ្ចូលជាខេត្ត​ថ្មី​ទី ៣ បន្ទាប់​ពីមាន​កា​រ​មក​តាំង​ទី​លំ​នៅ​ជា​ថ្មី​របស់​ជន​ភៀស​ខ្លួន​មក​លើ​តំបន់​មាត់​សមុទ្រ​មួយ​នេះ​។​ ក្នុងឆ្នាំ ១៩៩៨ ចំនួនកៅ​អី​ត្រូវ​បាន​បង្កើន​រហូតដល់ ១២១ សំរាប់ទូទាំង២៤ខេត្ត-ក្រុង។

 

គួរ​បញ្ចាក់ផងដែរថាក្នុងពេលបច្ចុប្បន្ននេះខេត្តទាំងបីនេះមាន​អ្នកតំណា​ង​រាស្រ្ត​តែ​មួយ​ទេ ទោះ​បីជាចំនួន​ប្រជាជន​ដែល​មាន​សិទ្ធ​បោះឆ្នោត​ខុស​គ្នាយ៉ា​​ង​ច្រើន​ក៏​ដោយ​ពោលគឺ ២២ ២២៨​​នាក់ នៅទីក្រុងកែប និង​ ៨៧ ៣៩៤ នាក់នៅ​ខេត្ត​ឧត្តរ​មានជ័យ។ លោកកែវ ម៉ូណូ ប្រធានការិយាល័យព័ត៌មាននៃគណៈកម្មការ​ជាតិ​​រៀបចំការបោះឆ្នោត​និយាយ​«អំណាច​ដើម្បី​បង្កើន​ចំនួនអាសនៈ​ គឺស្ថិត​នៅ​លើ​ដៃ​នៃរដ្ឋសភាជាតិ»។ ក្នុងមាត្រាទី៧ នៃ​ច្បាប់​បោះ​ឆ្នោ​​ត​​បានចែងថា ជារៀង​រាល់​ឆ្នាំ​ទី៣ នៃអាណតិ្តរដ្ឋសភាត្រូវបានបញ្ចប់ គណៈរដ្ឋមន្រ្តី​ត្រូវ​បងើ្កត​គណៈកម្មាធិការមួយ ដើម្បីសំរេចចិត្ត លើ​ការ​បង្កើត​ចំនួន​កៅអី​សំរាប់​រដ្ឋសភា​ក៏​ដូចជា​ខេត្ត​នានាដោយយោងទៅតាមចំនួនអ្នកបោះឆ្នោត។

ចំណែកឯក្នុងមាត្រាទី៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជាណាចក្រកម្ពុជា​ បាន​កំណត់​​​ចំនួន​សមាជិក​រដ្ឋ​សភា​មិន អោយតិចពី១២០ នាក់ទេ។​ រីឯ​ចំនួន​អតិបរមានៃ​អ្នក​តំណាង​រាស្រ្ត​នោះ​មិន​បានឃើញមាន​ចែងឡើយ។
ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ប្រជាជ​ន​កម្ពុជា​ភាគ​ច្រើន​មិន​បាន​យល់​ច្បាស់​លាស់​ទេ​ពី​ដំណើរ​ការ​នៃបែងចែកនេះ​ឡើយ ឬក៏មិនយល់​ផង​ដែ​រ​នូ​វ​ការ​គណនា​ចំនួន​អាសនៈ​ក្នុង​ខេត្ត​នីមួយៗ​នោះ។​ ពិត​ប្រាកដ​ណាស់​ សូម្បី​តែ​យុវជ​ន​ដែល​រៀន​នៅ​វិទ្យាល័យ​មាន​ម៉ោង​សិក្សា​អំពី​ការ​បោះឆ្នោតត្រឹមតែ​មួយម៉ោង​ប៉ុណ្ណោះ​ក្នុង​ថ្នាក់​ទី១២។

ការសម្រេច​​ចិត្ត​ភ្លាម​ៗ​ទាក់​ទង​នឹ​ង​ការ​បោះឆ្នោ​ត​តែង​តែ​មាន​ការ​អងេ្កតការណ៍​និង​ទាក់ទង​ពី​សំណាក់​ គ.ជ.ប​។ យោងទៅតាមរបាយការណ៍ថ្មីចុងក្រោយនេះ ក្នុងចំណោម​ខេត្តទាំង២៤ ភ្នំពេញ​ដែល​ជារាជធានី​មាន​អ្នក​បោះ​ឆ្នោត​រហូត​ដល់​៧២១ ៥៣៩​ នាក់ ហើយ​ក្តាប់​អាសនៈ​រហូត​ដល់ ១២​។ គួរអោយកត់​សំគាល់​នៅ​​ក្នុ​ង​​តួលេខនៃអ្នកបោះឆ្នោតខេត្តព្រៃវែងផងដែរ គឺ​មាន​រហូតដល់ទៅ ៧២៦​៦៧៥​ពោល​គឺ​៥០០​០​នាក់​ច្រើន​ជាង​ចំនួន​ប្រជាជ​ន​នៅ​ទីក្រុង​ភ្នំពេញ​តែមា​ន​ចំនួន​អាសនៈ​ត្រឹម​​តែ១១​​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​ខេត្ត​កណ្តាល​ដែល​មាន​ចំនួន​អ្នក​​បោះឆ្នោត​​​រហូតដល់ ៨០៦ ៩០១នាក់​ ពោលគឺច្រើន​ជាងចំនួន​នៅភ្នំពេញ​ ៨៥០០០ នាក់​ ប៉ុន្តែក៏មានកៅអីតែ១១ដែរ។ ​

ចំពោះ​ខេត្ត​ដែលមានកៅអីច្រើជាងគេនោះគឺខេត្តកំពង់ចាម ដែល​ជា​ខេត្ត​ដែល​មាន​អត្រា​ប្រជាជន រហូតដល់ ១ ០៩៩ ១០០ នាក់ និង​ចំនួន​កៅអី​រហូត​ដល់​១៨​ឯណោះ។ ខេត្តកំ​ពង់​ចាម​កន្ល​ង​មកក៏ជា​ កន្លែងដែល​មាន​រាយ​ការណ៍​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ញឹក​ញយ​រវាង​​គណបក្ស​ប្រឆាំង និងគណបក្ស​កាន់អំណាច។​ ជាថ្មី​ម្តង​ទៀត​ក្នុងការបោះឆ្នោតឆ្នាំ២០០៨ នេះ​ខេត្តកំពង់​ចាម​នឹង​ក្លាយ​ជា​កន្លែង​ដុះ​ដាល​របស់ គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​ឥទ្ធិព​ល ។ នៅទីនេះ​យើង​មាន​​លោក​សម រង្សី (គណបក្សសមរង្សី) ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឬទិ្ធ (គណបក្សនរោត្តមរណឬទិ្ធ) និង លោកកឹម សុខា (គណបក្សសិទ្ធិមនុស្ស​) ខណៈពេល​ដែល​នាយក​រដ្ឋមន្រ្តីហ៊ុន ​សែន​ឈរឈ្មោះ​នៅ​ខេត្ត​កណ្តាល​ជាប់​នោះ​។

កោះ​កុង មណ្ឌលគីរី រតនគីរី ក្រុងព្រះសីហនុ ព្រះវិហារ ស្ទឹងត្រែង កែប ប៉ៃលិន និង​ឧត្តមានជ័យ គឺជាខេត្តក្រុងតូចជាងគេទាំងប្រាំបួន។ ទីក្រុង​ព្រះ​សីហនុ​ដែល​មាន​ចំនួន​អ្នក​បោះ​ឆ្នោត​ច្រើនជាងគេរហូតដល់ ៩៧៨០៨ នាក់ ទោះ​បីយ៉ា​ង​ណាមា​​ន​អ្ន​ក​តំណាង​តែ​មួយ​ប៉ុណ្ណោះ​ទៅ​កាន់​រដ្ឋសភា ។ ការដកស្រង់ចេញពី មាត្រាទី១០នៃច្បាប់បោះឆ្នោតថា បើ​​ខេត្ត​ក្រុង​​ណាមួយ​មាន​ចំនួ​ន​អ្នក​បោះ​ឆ្នោត​តិច​​ជា​៧៥០០០នាក់នៃចំនួន​ដែល​ត្រូវ​ការ​ក៏​ដោយ​ក៏​ខេត្ត​ ក្រុង​នោះ​នៅ​តែ​អាច​មាន​អ្នក​តំណាងរាស្រ្តមួយបានដែរ។ នេះគឺជា​ការ​យោគ​យល់​ក្នុង​គោល​កា​រណ៍ លិទ្ធិប្រជាធិបតេយ្យ​ដើម្បី​ធានា​រាប់​រ​ង​អោយ​ប្រជាពលរ​ដ្ឋ​គ្រប់​តំបន់​មាន​អ្នក​តំណាង​​របស់​ខ្លួន។

សំរាប់​គណបក្សនយោបាយវិញ ការ​ប្រកួត​ប្រជែង​គ្នា​ធ្វើ​ទៅ​ដោយ​ប្រើ​យុទ្ធ​សាស្រ្ត​​ផ្សេង​ៗ​គ្នា​។​ ក្នុងចំណោមគណបក្សនយោបាយសរុបទាំងអស់ចំនួន ១១
មានតែ​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ប៉ុណ្ណោះ​ដែល​ឈរ​ឈ្មោះនៅ​រា​ល់​ខេត្ត​ក្រុង​។ ​គណបក្ស​ទាំង​នោះមាន គណបក្ស​កាន់​អំណាច​(គណបក្ស​ប្រជាជន​កម្ពុជា)​ គណបក្ស​សមរង្សី គណបក្សហង្សដារ៉ា ចលនាអ្នកប្រជាធិបតេយ្យ គណបក្ស​​ខ្មែរ​ប្រជាធិបតេយ្យ គណបក្សហ៊្វុន​ស៊ិនប៉ិច​​ គណបក្ស​សម្ព័ន​ដើម្បី​ប្រជាធិប​តេយ្យ និង​គណបក្សថ្មី គណបក្ស​នរោត្តម​ រណឬទិ្ធ និងគណបក្សសិទិ្ធ មនុស្ស​។

ដើម្បី​គណនាចំនួនកៅអីថី្មសំរាប់រដ្ឋសភាជាតិ ច្បាប់​បោះឆ្នោ​ត​បាន​កំណត់​ថា​ដំណើរ​ការ​នោះ​ត្រូវ​ធ្វើ ឡើងដោយយកចំនួនប្រជាពលរដ្ឋខ្មែ​រសរុបចែក ចំនួន​កៅអី​ដែល​មាន​បច្ចុប្បន្ន​នៅ​ក្នុ​​ងរដ្ឋសភា។​ បន្ទាប់​មក​យើង​ត្រូវ​យក​ចំនួន​ប្រជាជន​​ខ្មែរបច្ចុប្បន្នចែកនឹងចំនួន លទ្ធផលនៃ​​ផលចែកខាងលើ។ លទ្ធផល​ចុងក្រោយនឹងផ្តល់អោយយើងនូវចំនួនកៅអីថ្មី សំរាប់​រដ្ឋ​សភា​ជា​តិ។ ចាប់​តាំ​ពីឆ្នាំ​ ២០០៦ ដល់ខែមិថុនា ឆ្នាំ២០០៨ ចំនួន​អ្នក​អាច​បោះ​ឆ្នោត​បាន​នៅ​កម្ពុជា​កើន​ដល់​ប្រហែល៩១២ ០១៩នាក់។ តែទោះជាយ៉ាងណា គ្មាន​ការ​កើន​ចំនួន​កៅអី​ឡើយ។ លោកកែវ ម៉ូណូ បានបញ្ចាក់ប្រាប់ ថា​«​ចំនួ​ន​សមាជិក​នៅ​រដ្ឋ​សភា​​នា​ថ្ងៃអ​នាគត​នោះគឺអាស្រ័យ​ទៅលើកា​រ​សំរេច​ចិត្ត​របស់​អ្នក​តំណាង​រាស្រ្ត» ៕


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ចំនួនអាសនៈនិងអ្នកបោះឆ្នោតនៅតាមបណ្តា ខេត្ត-ក្រុងនីមួយៗ 

១. បន្ទាយមានជ័យ (៦) ៣៩៦​៧០៦
២. បាត់ដំបង (៨) ៥៨៥​១១៨
៣. កំពង់ចាម (១៨) ១០៩៩១០០
៤. កំពង់ឆ្នាំង (៤) ២៧៧​៨៤៦
៥. កំពង់ស្ពឺ (៦) ៤២៦​៣៦១
៦. កំពង់ធំ (៦) ៣៧៧​៨៨២
៧. កំពត (៦) ៣៦៣​ ៧៤២
៨. កណ្តាល (១១)​​​ ៨០៦​៩០១
៩. កោះកុង (១) ៨០៥៥២
១០. កែប (១) ២២២២៨
១១. ក្រចេះ (៣) ១៧៩ ០១៧
១២. មណ្ឌលគីរី (១) ២៦៤៩៥
១៣. ឧត្តរមានជ័យ (១) ៨៧៣៩៤
១៤. ប៉ៃលិន (១) ៣០២៣៨
១៥. ភ្នំពេញ (១២) ៧២១ ៥៣៩
១៦. ក្រុងព្រះសីហនុ (១) ៩៧៨០៨
១៧. ព្រះវិហារ (១) ៨០ ០៥៥
១៨. ពោធិសាត់ (៤) ២៣៥ ៨៥៣
១៩. ព្រៃវែង (១១) ៧២៦ ៦៧៥
២០. រតនៈគីរី (១) ៦៧ ៦៤៧
២១. សៀមរាប (៦) ៤៥៥​៤១៨
២២. ស្ទឹងត្រែង (១) ៥២១៩១
២៣. ស្វាយរៀង (៥) ៣៥៣​២០២
២៤. តាកែវ (៨) ៥៧៤៤២៣


 នៅលើវិបសាយៈ

-វិបសាយរបស់គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​ ៖ សេចក្តីប្រកាសព័ត៌មាន លទ្ធផល ឯកសារច្បាប់

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ