កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
រដ្ឋមន្ត្រីការបរទេសកម្ពុជាសង្កត់ធ្ងន់ថា "យើងគួរស្នើ សុំអន្តរាគមន៍ពីអ.ស.ប ជាជាងធ្វើសង្រ្គាមនឹងគ្នា"
ដោយ ដួង សុខា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០៧-២០០៨

 

បន្ទាប់ពីមានការផ្សាយសារលិខិត​ផ្ញើជូនជនរួមជាតិខ្មែរ របស់​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ​នៅស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា​ (ទទក) នៅក្នុង​សន្និសីទ​កាសែត​មួយ នៅ​ថ្ងៃសុក្រ ទី​២៥ កក្កដា​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​អះអាង​ថា​​​កិច្ច​​ប្រជុំ​«ទ្វេភាគី»​នឹង​ធ្វើឡើង​​នៅខេត្ត​សៀម​រាប នៅថ្ងៃច័ន្ទទី​២១ កក្កដា​ខាង​មុន​នេះ ជាមួយនឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេសថៃ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​​ប្រទេស​ទាំង​ពីរ។

លោក​បានបញ្ជាក់ថា​លោកបាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត-រដ្ឋទូត​​ប្រទេស​​ជា​សមាជិក​​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហ​ប្រជាជាតិ (សហរដ្ឋ​អាមេរិក សហព័ន្ធ​រុស្ស៊ី ចិន បារាំង និង​ចក្រ​ភព​អង់គ្លេស) ដើម្បី​​ពិភាក្សា​ជាមួយ​អ្នកការទូត​ទាំង​នោះ ជុំ​វិញ​ការវិវត្តន៍​ចុងក្រោយ​នៃ​ជម្លោះ​រវាង​ប្រទេសកម្ពុជានិង​ប្រទេស​ថៃ ដែល​បា​ន​កើត​​មានឡើង​ចាប់តាំងពីថ្ងៃ​ទី​១៥ កក្កដាមក​។

លោក​ ហោ ណាំហុង បាន​បន្ថែមទៀត​ថា​ «ដូចអស់​លោក​បានដឹង​ហើយ​​ថា រហូត​មក​ទល់​​ពេលនេះ យើងមាន​ការ​អត់ធ្មត់អតិប្បរមា​​» ហើយ​ជំហាន​ថ្មីនេះ​បង្ហាញ​​ពីឆន្ទះ​របស់​ប្រទេស​កម្ពុជា​ ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ។

«ខ្ញុំ​បាន​ជម្រាប​​​ប្រាប់​ដល់​ឯកអគ្គរាជទូត-រដ្ឋទូត​​ទាំង​ប្រាំប្រទេស​ថា​យើង​មិន​បានស្នើ​សុំ​អោយ​មាន​ការ​លុប​ចោលការ​កោះ​ប្រជុំ​​​ក្រុមប្រឹក្សា​សន្តិសុខ​​​នោះទេ ប៉ុន្តែ យើង​គ្រាន់​តែ «សុំ​ព្យួរជា​បណ្តោះ​អាសន្ន​» ដើម្បីរង់ចាំមើល​ពីលទ្ធផល​នៃ​កិច្ច​ប្រជុំទ្វេ​ភាគី​​។ បន្ទាប់មក​ទៀត ខ្ញុំ​បាន​​និយាយ​ទៅកាន់​អ្នកការទូត​ទាំង​នោះ​ថា​​ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​ទទួលយក​បេសកជន​ពិសេស​​មក​ពី​ប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី ដើម្បី​ដោះស្រាយជម្លោះ​នេះ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន ដូច​មតិ​​​មួយ​ចំនួន​បាន​ជម្រុញ​យើង​អោយធ្វើ មុន​នឹង​ឈាន​ដល់​​​អង្គការ​សហប្រជាជាតិ»។

ប្រមុខ​ការទូតកម្ពុជា​រូប​នេះ​បានអោយដឹង​ទៀត​ថា នៅចុង​បញ្ចប់នៃ​កិច្ច​ពិភាក្សា​ជាមួយនឹង​អ្នក​ការទូតទាំង​នោះ លោក​បាន​ចោទ​ជាសំណួរមួយ​​​​​ទៅកាន់​អ្នក​ទាំង​នោះ ថា៖ «​ប្រសិន​ជាយើង​មិនអាច​រក​បានដំណោះ​ស្រាយ​ពីកិច្ច​ប្រជុំ​ទ្វេ​ភាគី រឺ តាមរយៈការ​សម្រប​សម្រួល​របស់អាស៊ាន តើ​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​​? យល់ស្រប​អោយ​ថៃរស់នៅ​ជា​អចិន្ត្រៃយ៍​លើទឹក​ដី​កម្ពុជា ដោះស្រាយ​បញ្ហា​​​ដោយ​អាវុធ រឺ​ទទូច​សុំ​ជំនួយ​​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃអង្គការ​សហ​ប្រជា​ជាតិ​ ផ្នែក​​ទៅតាមធម្មនុញ្ញ​​របស់អង្គការនេះ​?

លោក​ហោ ណាំហុង បានសន្និដ្ឋាន​ថា «យើង​គួរ​ស្នើសុំអន្តរាគមន៍​ពី​អ.ស.ប  ជា​ជាង​​ធ្វើ​សង្រ្គាម​ជាមួយ​​​គ្នា»។ លោក​មាន​ភាព​ជឿជាក់ថា​ឯកអគ្គរាជទូត-រដ្ឋទូត​ទាំង​​នោះ​យល់អំពី​គោល​​គំនិត​របស់​គាត់ «តាម​រយៈការបញ្ចេញ​ទឹក​មុខ​របស់​ពួក​គេ»។ រដ្ឋមន្ត្រី​រូបនេះ​សង្ឃឹម​ដោយ​​​ក្តីជឿជាក់​ថា ​ការ​ពិភាក្សា​នៅថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ​នឹង​អាច​ដោះស្រាយ​​​បញ្ហានេះ​បាន​។​​


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ