| ការដកទាហានចេញពីប្រាសាទព្រះវិហារៈ កម្ពុជារង់ចាំមើលថៃ |
| ២៩-០៧-២០០៨ |
នៅក្រៅសវនាការមួយជាមួយនឹងប្រមុខគណៈប្រតិភូនៃអ្នកសង្កេតការណ៍ជប៉ុន និងជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន សម្តេចនាយរដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសនៅថ្ងៃអង្គារ ទី២៩ កក្កដានេះថា ប្រទេសត្រៀមនឹងដកកម្លាំងទាហានចេញពីតំបន់ប្រាសាទព្រះវិហារ ហើយលែងរង់ចាំការសម្រេចរបស់ប្រទេសថៃទៀតហើយ។
កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រទាំងពីរបានជួបប្រជុំនៅខេត្តសៀមរាប នៅក្នុងក្របខ័ណ្ឌនៃការចរចារលើកទីពីរ ពាក់ព័ន្ធនឹងសំណុំរឿងប្រាសាទព្រះវិហារដ៏រសើបនេះ។ ប្រមុខការទូតទាំងពីរបានសម្រេចយល់ស្របជាជំហានដំបូង ថានឹងដកកងទ័ពនៃប្រទេសទាំងពីរចេញពីតំបន់ជម្លោះ ដើម្បីបញ្ចប់វិបត្តិនៅព្រំដែន ដែលបានកើតមានឡើងតាំងពីថ្ងៃទី១៥ កក្កដា។
|