កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កម្ពុជានិងថៃសន្យានឹងដកកម្លាំងទាហានខ្លះ ចេញពីតំបន់ប្រាសាទព្រះវិហារ
ដោយ រស់ ឌីណា​   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៤-០៨-២០០៨
ចាប់តាំងពីមានការ​ព្រម​ព្រៀង​គ្នា​រវាង​ប្រទេស​កម្ពុជា​និង​ថៃ កាលពីថ្ងៃទី​២៨ កក្កដា ជុំវិញ​ការ​ដក​កម្លាំង​ទាហាន​ចេញពីតំបន់ប្រាសាទ​ព្រះវិហារ គេ​សង្កេត​ឃើញថា​មិនទាន់​មានការ​ដក​​កម្លាំង​​ណា​មួយ​​ពី​សមរភូមិ​ ដែល​ទាហាន​នៃ​ព្រះរាជាណាចក្រ​ទាំង​ពីររាប់រយនាក់​កំពុង​ប្រឈម​មុខ​​ដាក់​គ្នា​យ៉ាង​​តាន​​តឹង ​​នោះ​ទេ​។ ស្ថានការណ៍​អាច​នឹង​ធូរស្រាល​ នៅក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
 
លោក​នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និងជា​ប្រធាន​លេខាធិការ​ដ្ឋាន​​នៃ​គណៈ​កម្មាធិការ​​​ព្រំដែន​ខ្មែរ-ថៃ ហើយនឹង​ជា​ប្រធានគណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ប្រាសាទ​ព្រះវិហារ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍ ទី​១៤ សីហា​នេះថា ព្រះរាជាណាចក្រ​ទាំង​ពីរ​បាន​យល់​ព្រ​​ម​​ដក​កម្លាំងទាហាន​​មួយផ្នែកខ្លះ​ មុនថ្ងៃ​ប្រជុំ​ពិភាក្សា​ថ្មីមួយ រវាង​ប្រមុខ​ការទូតទាំង​ពីរ​​ នៅ​ហួរហីន ប្រទេស​ថៃ នៅ​ថ្ងៃច័ន្ទ ទី​១៨ សីហា​ខាងមុខ​នេះ។
 
ការ​សម្រេច​ចិត្ត​រួ​មនេះ​ធ្វើឡើង​នៅថ្ងៃពុធ ទី​១៣ សីហា រវាង​មេបញ្ជាការ​​​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​កិច្ច​ប្រជុំ «ជាលក្ខណៈមិត្តភាព»​មួយ នៅខេត្ត​សុរិន្ទ ប្រទេសថៃ ដើម្បី​ផ្តល់​ឱកាស​ជោគ​ជ័យ​​ដ៏ល្អ​ប្រសើរ​មួយដល់​ការ​ចរចារ​ទាំង​នេះ។​​
 
នៅក្នុង​សន្និសីទកាសែត​មួយ លោក​នាង ផាត បាន​បញ្ជាក់ថា​ចំនួន​កម្លាំង​ទាហាន​នៃ​ប្រទេស​ទាំង​ពីរនឹង​ត្រូវ​កាត់​បន្ថយ អោយ«មានចំនួនអប្បបរមា​»។ លោក​​បាន​បដិសេធ​ប្រាប់​ពី​តួលេខ​ពិតប្រាកដ «ដើម្បីជៀសវាងនូវ​​រាល់​ជម្លោះ​ទាំងឡាយ» ហើយ​អាវុធ​ធុន​ធំ​អាច​នឹង​លែង​មាន​នៅ​​ត្រង់​តំបន់​ជម្លោះ​។
 
ទាហាន​ថៃនឹង​​ត្រូវ​ចាកចេញពី​វត្ត​ព្រះវិហារ ដែល​ស្ថិត​នៅ​ជើងភ្នំ​​ប្រាសាទ។ លោក​នាង​ ផាត​បាន​បន្ថែមទៀត​ថា​​ នៅទីនោះសព្វ​ថ្ងៃ​ ពួកគេ​​មានគ្នា​ប្រហែល​ជា​​២០០នាក់ ដែលនៅ​ប្រចាំការ ហើយ​ការ​បោះ​តង់​​​អនាធិបតេយ្យ​​ក្នុង​ព្រៃ​នឹង​ត្រូវ​បញ្ឈប់  ហើយចាប់ពីពេលនេះទៅ ទាហាន​​នឹង​​ត្រូវ​ប្រមូល​ផ្តុំ​​ជាក្រុម​ អោយ​មាន​របៀប​រយល្អ នៅក្នុង​ជំរុំ​។ លេណដ្ឋាន​​ដែលភាគី​ទាំង​ពីរបាន​ជីក​នឹង​ត្រូវ​លុប​​​ដី​បំពេញវិញ។ លោក​បាន​បញ្ជាក់ថា « ​ផ្នែក​យោធា បើ​ជីក​លេណដ្ឋាន មាន​ន័យថា​ត្រៀម​ប្រយុទ្ធ​​។ នេះគឺជា​សញ្ញា​មិន​ល្អ​ទេ!»។
 
ប្រតិបត្តិការដកកងទ័ពនេះ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ​ប្រទេស​​នីមួយ​ៗ។ តំបន់​ប្រាសាទ​ព្រះវិហារ នឹង​នៅសល់​ត្រឹមតែ​ «មនុស្ស​មួយ​ក្រុមតូច» បំពាក់​ដោយ​អាវុធធុន​ស្រាល ដែល​នឹង​រង់ចាំ​លទ្ធផល​នៃកិច្ច​ប្រជុំ​ថ្ងៃច័ន្ទ ទី​១៨ សីហា។​ លោកនាង ផាត បានចាត់​ទុក​ការ​សម្រេច​​បាន​នេះ​ថា​​ «​ជាជោគជ័យ​ សម្រាប់ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ