កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សហជីពកម្ពុជាចង់រៀបចំបាតុកម្មមួយ ដើម្បីថ្កោល ទោសប្រទេសថៃ
១៤-០៨-២០០៨
លោករ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ និងលោក​ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ សីហា​នេះ ពី​គោល​បំណង​របស់​ខ្លួន​ ក្នុងការ​រៀប​ចំ​បាតុកម្ម​មួយនៅ​ទីក្រុង​ភ្នំពេញ​ នៅថ្ងៃទី​១៧ សីហា ដើម្បី​«ទាម​ទារ​អោយ​ប្រទេស​ថៃ​បញ្ឈប់ការ​ឈ្លាន​ពាន​​ទឹកដី​កម្ពុជា​ និង​ស្នើសុំ​អោយ​ទាហាន​ថៃ​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​វិញ»។

ប្រធាន​ទាំង​ពីររូបនេះ​បាន​ប៉ាន់​ស្មានថា​នឹង​មាន​អ្នកចូល​រួម​ចំនួន​៣០០នាក់ បើ​ទោះបីជា​សាលាក្រុង​មិន​ទាន់​យល់​ព្រម​ចំពោះ​សំណើ​រៀប​ចំ​បាតុកម្ម «អហឹង្សា» ​នេះ​ក៏​ដោយ។ ក្បួន​ដង្ហែ​​នឹង​ចាប់​ផ្តើម​ចេញពីអតីត​វិមាន​រដ្ឋសភាចាស់ ដោយ​ធ្វើ​ដំណើរ​ឆ្លងកាត់​មុខ​ស្ថានទូត​ថៃ​យ៉ាង​​ប្រុង​ប្រយ័ត្ន។

លោក​រ៉ុង ឈុន បាន​ពន្យល់​នៅ​ទីស្នាក់ការ​របស់​សហជីពសេរីកម្មករ​កម្ពុជាថា «យើង​ចង់​បង្ហាញប្រាប់​​ជនជាតិថៃថា ប្រជា​ជន​ខ្មែរ​មិន​មែន​នៅ​សង្ងំស្ងៀម​ដោយ​មិន​បាន​ធ្វើអ្វី​សោះ​នោះ​ទេ ហើយ​យើង​មិនសប្បាយ​ចិត្ត​ចំពោះ​ស្ថានការណ៍​បែប​នេះ»។ លោក​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ អោយដាក់ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​។

«យើង​មានគោល​បំណង​ស្រាយ​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ថា បាតុកម្ម​នេះ​មិនមែន​រៀប​ចំ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះទេ ហើយក៏​មិន​បានបម្រើ​ផល​ប្រយោជន៍​អោយ​គណបក្ស​នយោបាយ រឺ​ក្រុម​​ណាមួយ​ដែរ ប៉ុន្តែ វាស្តែង​ចេញ​ពី​ឆន្ទះ​ប្រជាពលរដ្ឋ​ដែល​យក​ចិត្ត​ទុក​ដាក់​ការពារ​អធិបតេយ្យភាព​ជាតិ»។

បាតុកម្មនេះគ្រោង​នឹង​រៀប​ចំ​ធ្វើឡើង​ នៅមុន​ថ្ងៃ​ជួប​ប្រជុំ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា​​និង​ថៃ ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ។​ សហជីព​បាននិយាយ​ការពារ​ខ្លួន​ថា​បាតុកម្ម​នេះ​​មិនមែនជាការ​បង្កជម្លោះ​នោះទេ។ ទោះ​ជាយ៉ាង​ណា ប្រធានសហជីព​ទាំង​ពីរ​បាន​និយាយ​​​ថា​ ​យើង​​មាន​សង្ឃឹម​តិចតួច​ណាស់​ពីការ​ចរចារ​នៅ​ថ្ងៃច័ន្ទខាង​មុខ​នេះ ព្រោះ​ការ​ចរចារ​ពី​រលើក​កន្លងមក​​មិនទទួល​បាន​ជោគជ័យ​អ្វី​ឡើយ​។

0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ