កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ព្រះវិហារៈ អ្នកការទូតកម្ពុជានិងថៃនឹងពិភាក្សាផ្លូវការ នៅថ្ងៃអង្គារ ទី១៩ សីហា
ដោយ រស់ ឌីណា   
Convertir en PDF បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៨-០៨-២០០៨

 

ការចរចារ​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​និង​កម្ពុជា​ស្តីពីជម្លោះ​នៅតំបន់​ប្រាសាទ​​ព្រះវិហារ និងកាន់តែទូលំទូលាយ​ជាង​នេះ ស្តី​ពីការ​បោះបង្គោល​ព្រំដែន​រវាង​ព្រះ​រាជាណា​ច​ក្រ​​ទាំង​ពីរ​​ នឹងចាប់ផ្តើម​នៅថ្ងៃអង្គារ ទី​១៩ សីហា នៅហួរហីន ប្រទេស​ថៃ បន្ទាប់​ពី​ជំនួប​មួយ​​រវាង​អ្នកការទូត​ទាំង​ពីរ ដែ​ល​គ្រោង​ធ្វើ​ឡើង​​នៅ​ថ្ងៃច័ន្ទ ទី​១៨ សីហានេះ។​

នៅ​​ព្រឹក​ថ្ងៃច័ន្ទនេះ មុន​នឹង​ចេញដំណើរបនិ្តច លោក​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​​កម្ពុជា​បាន​ប្រកាស​ថា​លោក​នឹង​ជួប​ប្រជុំ​ជាលក្ខណៈឯកជន​ ជាមួយ​នឹង​គណៈប្រតិភូកម្ពុជា​ នៅពេល​ទៅដល់​ប្រទេស​ថៃ នៅ​មុន​អាហារ​ពេលល្ងាច​ជាមួយនឹង​ភាគី​ថៃ ។ ដូចនេះ កិច្ច​ប្រជុំ​ផ្លូវ​ការ​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃអង្គារ។

យោង​តាម​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ គោលបំណង​ចំបង​នៃការ​ពិភាក្សា​នេះ​គឺ​ដើម្បី​​​ធ្វើ​ការ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញពី​តំបន់​ប្រាសាទ​ព្រះ​វិហារ​ទាំង​ស្រុង ដែល​មក​ទល់ពេល​នេះ​គេ​​សង្កេ​ត​​ឃើញថា​​ នៅមាន​ទាហាន​ថៃ​ដប់​នាក់​ប្រចាំការ​នៅ​ក្នុង​វត្ត​ព្រះវិហារ និង​២០នាក់​ទៀត​នៅ​​ជុំវិញ​​វត្ត​។ ​​ការ​ប្រជុំ​នេះ​​ធ្វើឡើង​បន្ទាប់​ពីជំនួប​លើក​ទីមួយ​ជាមួយនឹង​លោក Tej Bunnag រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​ថៃ កាលពី​ថ្ងៃទី​២៨ កក្កដា នៅខេត្ត​សៀម​រាប។

គណៈប្រតិភូកម្ពុជាក៏នឹង​ពិភាក្សា​ជាមួយ​នឹង​សមាជិក​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ ​ក្នុងការ​បោះ​បង្គោល​​​ព្រំដែន​ខ្មែរ-ថៃ និង​​​ចាប់​ផ្តើម​ប្រតិបត្តិការ​រួមគ្នា ក្នុងការ​ដោះមីន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ឈ្លាន​ពាន​ប្រាសាទ​តាមាន់​ពីសំណាក់ប្រទេសថៃ លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​លោក​ត្រៀម​នឹង​ស្វែងរក​វិធានការណ៍​មួយជាមួយនឹង​ប្រទេស​​ថៃ «ដោយ​យោង​តាម​ច្បាប់​និង​នីតិវិធី» នៅក្នុង​បរិយាកាស​ «ដ៏​មាន​ទំនុក​ចិត្ត​​ជាលក្ខណៈមិត្តភាព»មួយ។ លោក​​បាន​គូស​បញ្ជាក់ថា​ «យើង​បាន​ចាប់​ផ្តើម​ដក​កម្លាំង​ប្រដាប់អាវុធ​ចេញ​ពីវត្ត​ប្រាសាទ​ព្រះវិហារ​រួច​រាល់​ហើយ។ យើង​នឹង​ដក​កម្លាំងទាហាន​ចេញទាំង​ស្រុង នៅពេល​ក្រោយ ហើយ​​វា​នឹង​លែង​មាន​បញ្ហា​​នៅ​ប្រាសាទព្រះវិហារ​ទៀត​ហើយ។ ដូច្នេះ យើង​អាច​នឹង​ដឹក​នាំ​ការ​ពិភាក្សា​​មួយ​ផ្សេង​ទៀត ជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់»។

លោក​ហោ ណាំហុង បាន​អះអាងថា «កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​២៨ កក្កដា នៅខេត្ត​សៀមរាប អាច​នឹង​​ជាជំហាន​ដ៏សំខាន់​មួយ ឆ្ពោះ​ទៅរក​ដំណោះ​ស្រាយ​នៃ​ជម្លោះ​​របស់យើង។ ខ្ញុំ​ជឿជាក់ថា​កិច្ច​ប្រជុំ​នៅថ្ងៃទី​១៩ សីហានេះ នឹងវិវត្តន៍​ ឈាន​ទៅរក​ដំណោះស្រាយ​ទាំង​ស្រុង។ ប៉ុន្តែ យើង​​ត្រូវធ្វើ​ពី​មួយ​ជំហាន​ទៅមួយជំហាន​»។

ម្យ៉ាង​វិញទៀត រដ្ឋ​មន្ត្រី​ក្រសួងការបរទេសកម្ពុជា​នឹងត្រូវចូលជួប​​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក​Tej Bunnag ។ លោក​ហោ ណាំហុង បានគូស​បញ្ជាក់ថា «ប្រទេសថៃ​និង​ប្រទេសកម្ពុជា​គឺជា​ព្រះរាជាណាចក្រ​ជិត​ខាង […] ។ ដូច្នេះ ជម្លោះ​ព្រំដែន​គឺជា​រឿងធម្មតា ព្រោះ​ករណី​នេះ​ក៏​កើត​​មាននៅ​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ ពោល​គឺ​​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក​។ ជានិច្ចកាល យើង​អាច​ដោះ​ស្រាយ​​បញ្ហា​នេះ​បាន​តាម​រយៈ​​ច្បាប់។ ខ្ញុំ​នឹង​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​​ថៃ​ថា​ប្រទេស​យើង​ទាំង​ពីរ​នឹង​ដោះ​ស្រាយ​​បញ្ហានេះ​ ជាលក្ខណៈមិត្តភាព»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ