កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




អំពីយើងខ្ញុំ

កាសែត (Ka-set) គឺជាវិបសាយព័ត៌មានមួយស្តីពីប្រទេសកម្ពុជា និង​ប្រជាជន​កម្ពុជា រស់នៅជុំវិញពិភពលោក។ កាសែត មាន​គោល​បំណង​ពង្រឹង​គុណ​ភាពសារព័ត៌មាន ដោយគោរព​តាម​ក្រម​សីលធម៌វិជ្ជាជីវៈ​អ្នក​យក​ព័ត៌មាន និងមានឯករាជ្យភាព មិន​ទទួល​រង​ការ​គាប​សង្កត់​ពី​សំណាក់​ក្រុម​នយោបាយ រឺសេដ្ឋកិច្ចណាមួយឡើយ។

សមាជិករបស់កាសែត  ប្រមូលផ្តុំទៅដោយសហគមន៍នៃអ្នកសារព័ត៌មាន ដែលរួមមានអ្នកយកព័ត៌មានអាជីព អ្នកជំនាញការ អ្នកអង្កេតការ និង អ្នក​ប្រើ​ប្រាស់អាំងទែរណែត ក្នុងគោលបំណងបង្ហាញនូវព័ត៌មានថ្មី និងឯករាជ្យ  ដែល​កើតមានឡើងជុំវិញប្រទេសកម្ពុជា។

គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដើម​ខែវិច្ឆិកា ឆ្នាំ២០០៧​ដោយ​អ្នក​យកសារ​ព័ត៌មាន​ជនជាតិ​កម្ពុជា បារាំង និងប៊ែលហ្ស៊ីក ចំនួនបួនរូប។ សមាជិករបស់កាសែត ភាគច្រើន ​សុទ្ធ​សឹង​ជា​អតីតបុគ្គលិក​បម្រើការ​នៅ​សារព័ត៌មាន​ប្រចាំថ្ងៃ កំបូដស័រ។ ​ក្នុង​គោល​បំណង​ចង់​បន្តផ្សព្វផ្សាយ​តម្លៃ​នៃ​សុចរិកភាព  និង​សេរីភាព​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ប្រទេសកម្ពុជា ​ក្រុម​ការងារ​នេះ​បាន​សម្រេច​ចិត្ត​បន្ត​ការងារ​របស់​ខ្លួន​នៅ​លើ​អាំងទែរណែត​ ដោយ​ប្រើប្រាស់​កាលានុវត្តភាព​ជា​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្រុមហ៊ុនសារព័ត៌មានកាសែត ចេញផ្សាយព័ត៌មានជាភាសាខ្មែរ និង​ភាសាបារាំង ដោយឥតគិតថ្លៃ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បាន​ទូលំទូលាយ និងការពារតម្លៃរបស់សហគមន៍។ សម្រាប់ពេលនេះ ប្រាក់​ចំណូល​របស់កាសែត បានមកពីអ្នកផ្សាយពាណិជ្ជកម្មលើវិបសាយ និង មូនិធិរបស់សមាជិកកាសែត និងអ្នកអាន។

លោកអ្នកអាចគាំទ្រគំនិតផ្តួចផ្តើមនេះបាន តាម​រយៈ​ការ​ជាវ​សេវាកម្ម​ផ្សេងៗ​របស់ កាសែត រឺជួយផ្សព្វផ្សាយវិបសាយ ka-set.info  ។

 

មូលហេតុអ្វីបានជាយើងជ្រើសរើសឈ្មោះ កាសែត (Ka-set)នេះ ?
ពីពាក្យខ្មែរ៧ (Khmer7) មក K7 : ប្រវត្តិរូបសញ្ញារបស់ កាសែត
គំនិតផ្តួចផ្តើមឯកជន បណ្តាញការងារ បណ្តាញសកលវិទ្យាល័យ និងមិនគិតកំរៃ
តម្លៃនៃការបង្កើត
ការគ្រប់គ្រប់ប្រកបដោយតម្លាភាព
ក្រុមហ៊ុនកាសែត និងសមាគម ខ្មែរ៧
ស្ថាបនិក
សមភាពក្រុមការងារទាំងអស់
លិខិតបញ្ជាក់ស្របច្បាប់
សូមអរគុណ

មូលហេតុអ្វីបានជាយើងជ្រើសរើសឈ្មោះ កាសែត (Ka-set)នេះ ?

   មូលហេតុសាមញ្ញនៃការជ្រើសរើសឈ្មោះ «កាសែត(Ka-set )» នេះ គឺដោយសារ « Ka-set» មានន័យថា « Journal » ប្រែជាភាសាខ្មែរថា «កាសែត»។  ពាក្យ កាសែត ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​យ៉ាង​យក​ចិត្តទុកដាក់​ដោយ​ក្រុមអ្នកយកព័ត៌មាន របស់កាសែត។ ពាក្យនេះក្លាយមកពីពាក្យ « gazette » នៃភាសាបារាំង ដែលជាសារព័ត៌មានបារាំងដំបូងគេ បង្កើត​ដោយ​លោក Théophraste Renaudot ក្នុងឆ្នាំ១៦៣១។ ចាប់តាំងពីពេលនោះមក បច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែរីកចម្រើនឡើងៗ គួរអោយគត់សំគាល់។ «កាសែត» គឺជាសារព័ត៌មានកម្ពុជា ដែល​មាន​គោល​បំណង​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំងការប្រើប្រាស់អាំងទែរណែត សម្រាប់​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​ព័ត៌មាននៅក្នុងប្រទេសកម្ពុជា។


ពីពាក្យខ្មែរ៧​ (Khmer7) មក​ K7 : ប្រវត្តិរូបសញ្ញារបស់កាសែត

    រូបសញ្ញារបស់ កាសែត មានអក្សរ K និងលេខ 7 ដែល​ក្នុង​ភាសាបារាំង​អានថា Ka-sept។ រូបសញ្ញាត្រូវបានខិតខំបង្កើតឡើងដោយលោក Steve Coleman ដែលអាចបញ្ជាក់បានអំពីការចាប់ផ្តើមដំណើរការគម្រោងមួយនេះ។ គំនិតនៃការបង្កើតវិបសាយមួយនេះ កើតមានឡើងនៅចុងខែកក្កដា ២០០៧ តាមរយៈការពិភាក្សារវាងអ្នកយកព័ត៌មានចំនួនប្រាំពីររូប។ ដើម្បី​គំា​ទ្រ​គំនិត​ផ្តួច​ផ្តើមនេះ សមាគមមួយឈ្មោះ ខ្មែរ៧(Khmer7) កំពុង​តែ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេសបារាំង។


គំនិតផ្តួចផ្តើមឯកជន បណ្តាញការងារ បណ្តាញសកលវិទ្យាល័យ និងមិន​គិតកំរៃ

   ក្នុងនាមជាក្រុមហ៊ុនសារព័ត៌មានឯកជនមួយ បច្ចុប្បន្ននេះ កាសែត មាន​ក្រុម​ការងារទាំងអស់ចំនួនដប់រូប ក្នុងនោះ ស្ថាបនិកចំនួនបួនរូប (អ្នក​និពន្ធ​ចំនួន​បីរូប និងអ្នកថតរូបមួយរូប) អ្នកយកព័ត៌មានចំនួនពីររូប អ្នក​បក​ប្រែ​មួយរូប អ្នកទទួលខុសត្រូវផ្នែកទីផ្សារមួយរូប អ្នកគ្រប់គ្រងវិបសាយមួយរូប និងអ្នកសម្របសម្រួលគម្រោងមួយរូប ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អ្នក​យក​ព័ត៌មាន​ឯករាជ្យនិងសហការីជាច្រើននាក់ផ្សេងទៀត។ ចាប់​តាំង​ពីការចាប់ផ្តើមដំណើរការមក កាសែត បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​អ្នក​ស្ម័គ្រចិត្ត ដោយម្នាក់ៗសុទ្ធតែមានសមត្ថភាពទៅតាមជំនាញរៀងៗខ្លួន។ តួយ៉ាង ការចេញផ្សាយវិបសាយ ka-set.info ជាលើក​ដំបូង​អាច​ប្រព្រឹត្ត​ទៅបាន ដោយ​សារ​តែ​មាន​ការចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​មិន​គិត​កំរៃ​របស់​ក្រុម​ការងារ​ស្ថាបនិក និង ប្រជាជនតាមជាតិសាសន៍ផ្សេងៗ ដូចជា​ប្រជាជនកម្ពុជា បារាំង បារាំង-ខ្មែរ អង់គ្លេស ប៊ែលហ្ស៊ីក ណូវែលហ្សេឡង់ អាមេរិក ជាដើម។

    កាសែត ពឹងផ្អែកលើបណ្តាញសកលវិទ្យាល័យ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​នឹងថ្នាក់អនុបណ្ឌិតគ្រប់គ្រងគម្រោង ដែល​រៀប​ចំ​ដោយ​​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (សភនវស) និងសាកលវិទ្យាល័យ​លីយ៉ុង ២ និងលីល១ នៃប្រទេសបារាំង​ ព្រម​ទាំង​វិទ្យាស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ទូរគមនាគមន៍ នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(សភពព) និង​និស្សិត​នៃ​ដេប៉ាតឺម៉ង់​ភាសាបារាំងនៃវិទ្យាស្ថានភាសាបរទេស (ស្ថិតក្នុង សភពព)។
ជា​ចុង​បញ្ចប់ ក្រុមការងាររបស់កាសែត គឺជាដៃគូសហការជាមួយក្រុមហ៊ុន​និង​​ស្ថាប័នជាច្រើន រួម​មាន​វិបសាយ​ព័ត៌មាន​ឯករាជ្យ ផ្លូវ​លេខ៨៩ និង​មជ្ឈមណ្ឌល​ធន​ធាន​សោតទស្សន៍ បុប្ផាណា។

ជាចុងបញ្ចប់ ក្រុមការងាររបស់កាសែត គឺជាដៃគូសហការជាមួយក្រុមហ៊ុន​និង​​ស្ថាប័នជាច្រើន រួម​មាន​វិបសាយ​ព័ត៌មាន​ឯករាជ្យ ផ្លូវ​លេខ៨៩ និង​មជ្ឈមណ្ឌល​​​ធន​ធាន​សោតទស្សន៍ បុប្ផាណា។


តម្លៃនៃការបង្កើត

   កាសែត បានរៀបចំកតិកាសញ្ញាស្តីពីតម្លៃ និងគោលការណ៍មួយ ដែល​គ្រប់​បុគ្គលិក​បម្រើការងារ សហការី និងដៃគូសហការទាំងអស់ ត្រូវ​តែ​គោរព​អោយ​បាន​ខ្ជាប់ខ្ជួន។ អត្ថបទច្បាប់នេះគូសបញ្ជាក់អោយឃើញពីទំនួលខុសត្រូវ និង​កាតព្វកិច្ច​របស់អ្នកយកព័ត៌មាន ការបែកចែកយ៉ាងច្បាស់រវាងការិយាល័យនិពន្ធ និងសេវាកម្មទីផ្សារ ព្រមទាំងមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។ អត្ថបទ​ច្បាប់​ទាំង​មូលនៃកតិកាសញ្ញានេះត្រូវបានដាក់នៅលើទំព័រវិបសាយរបស់កាសែត ជា​ភាសាបារាំង ភាសាខ្មែរ និងភាសាអង់គ្លេស កតិកាសញ្ញាស្តីគោលការណ៍និងតម្លៃរបស់កាសែត

 

ការគ្រប់គ្រងប្រកបដោយតម្លាភាព

   ជារៀងរាល់ឆ្នាំ កាសែត  ចង់បង្ហាញសាធារណៈនូវតួលេខជាក់លាក់របស់ខ្លួន ដើម្បីបញ្ជាក់ពីតម្លាភាព រវាងសមាជិកនិងអ្នកអាន។ ក្រុមការងារក៏ត្រូវការឆ្លើយតបរាល់សំនួរទាំងឡាយ ទាក់ទងនឹងដំណើរការការងារ បណ្តាញផ្សព្វផ្សាយព័ត៌មាន  និងហិរញ្ញប្បទានរបស់ក្រុមហ៊ុនផងដែរ។


ក្រុមហ៊ុនកាសែត និងសមាគមខ្មែរ៧

   ទន្ទឹមនឹងការបង្កើតក្រុមហ៊ុនសារព័ត៌មានកាសែត ដែលត្រូវបានអនុញ្ញាតិដោយក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលកម្ពុជា(លេខ ២២៨ ពម ចុះថ្ងៃទី ១៩ កុម្ភៈ ២០០៨) សមាគមបារាំងមួយ ឈ្មោះ ខ្មែរ៧ នឹងត្រូវបង្កើតនៅក្នុងប្រទេសបារាំង នាពេលខាងមុខ។ គោលបំណងរបស់សមាគមនេះ គឺជួយគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងអស់ ដែលចង់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេស និងពង្រីកការផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជន អោយបានទូលំទូលាយតាមដែលអាចធ្វើទៅបាន។


ស្ថាបនិក 

   លោក ដួង សុខា គឺជាអតីតអ្នកយកព័ត៌មាននៃសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ ផ្សាយជាភាសាបារាំងនិងខ្មែរ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧។ លោកបានសិក្សាផ្នែកសារព័ត៌មានរយៈពេលពីរឆ្នាំ នៅដេប៉ាតឺម៉ង់ភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកបានទទួលសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្រ្តបារាំង ក្នុងឆ្នាំ២០០៣ រួមជាមួយនឹងវិញ្ញាបនបត្រផ្នែកសារព័ត៌មាន និងផ្នែកបកប្រែ។ លោកកើតនៅឆ្នាំ១៩៨១ នាទីក្រុងភ្នំពេញ។ នៅឆ្នាំ២០០២ លោកបានចាប់ផ្តើមការងារជាពិធីករកម្មវិធីវិទ្យុ បន្ទាប់មកជាអ្នកយកព័ត៌មាន សម្រាប់កម្មវិធីទូរទស្សន៍។

 

    អ្នកស្រី ស្ទេហ្វានី ហ្សេ កើតឆ្នាំ១៩៧៣ នៅប្រទេសបារាំង។ អ្នកស្រីបានទទួលសញ្ញាបត្រពីវិទ្យាស្ថានសារព័ត៌មានបារាំង និងវិទ្យាស្ថានវិទ្យាសាស្រ្តនយោបាយGrenoble។ បន្ទាប់ពីចាកចេញពីប្រទេសអង់គ្លេស អ្នកស្រីបានមកប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ រួចមកបានក្លាយជានិពន្ធនាយកនៃអតីតសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ។ ចាប់តាំងពីឆ្នាំ ២០០៣មក អ្នកស្រីគឺជាអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តរជាតិប្រចាំប្រទេសកម្ពុជា។

 

   លោក ឡូរ៉ង់ ឡឺហ្គូអង់វិក កើតឆ្នាំ១៩៧៨ នៅប្រទេសបារាំង ។ លោកបាន​សិក្សា​ផ្នែកសារព័ត៌មាននៅវិទ្យាស្ថានសារព័ត៌មានបារាំង បន្ទាប់មក​សិក្សា​នៅ​វិទ្យាស្ថាននយោបាយ Aix-en-Provence។ លោកធ្លាប់បានបម្រើការងារ ជា​ច្រើនឆ្នាំ នៅក្នុងប្រទេសឡាវ គឺក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០១ សម្រាប់សារព័ត៌មាននិយាយភាសាបារាំង ហើយលោកក៏ជាអ្នកឆ្លើយឆ្លង​ព័ត៌​មាន​ ម្តងម្កាលប្រចាំទីភ្នាក់ងារសារព័ត៌មានបារាំង។ នៅឆ្នាំ២០០៤ លោកបាន​ត្រលប់​ទៅប្រទេសបារាំងវិញ ហើយលោកបានទទួលពានរង្វាន់ Varenne ដែល​ជាពាន​រង្វាន់អ្នកយកព័ត៌មានវ័យក្មេង។ លោកបានមករស់នៅក្នុងប្រទេសកម្ពុជា ចាប់​តាំង​ពីខែកញ្ញា ឆ្នំា២០០៥។ មុនដំបូង លោកបម្រើការងារជាអ្នកទទួល​គ្រប់​គ្រង​វិបសាយ នៅក្នុងអតីតសារព័ត៌មានប្រចាំថ្ងៃ កំបូដស័រ។

 

    លោក ចន វីង  កើតឆ្នាំ១៩៤៨ នៅប្រទេសប៊ែលហ្ស៊ីក។ លោកបានសិក្សាជំនាញខាងថតរូប នៅសាលា Beaux-Arts de la Cambre ក្នុងឆ្នាំ១៩៦៨ និងក្លាយជាអ្នកថតរូបឯករាជ្យនៅក្នុងឆ្នាំ១៩៧១។ លោកបានចូលរួមជាមួយនឹងទីភ្នាក់ងារ Vu នៅឆ្នាំ១៩៨៦ ហើយនៅក្នុងឆ្នាំនោះលោកបានទទួលជ័យលាភីរង្វាន់ Eugene Smith សម្រាប់ការងារមួយស្តីអំពីការគ្រប់គ្រងទឹក នៅ Sahel។ ចន្លោះឆ្នាំ ១៩៨៧ និង១៩៩៣ លោកបានសម្រេចការងារទាក់ទងនឹងជនភៀសខ្លួននៅលើពិភពលោក ដែលស្នាក់នៅ CNP នាទីក្រុងប៉ារីស។ លោកត្រូវបានជ្រើសរើសអោយបម្រើការនៅក្នុងទីភ្នាក់ងារMagnum នៅឆ្នាំ១៩៩៣ និងបានក្លាយជាសមាជិកនៅឆ្នាំ១៩៩៧។ លោកបានមករស់នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០ បន្ទាប់ពីលោកធ្លាប់បានមកទស្សនានៅឆ្នាំ១៩៨៩។ លោកបានបោះពុម្ភផ្សាយអត្ថបទដូចជា «ជនភៀសខ្លួន» «រយៈពេល២០ឆ្នាំនៅទីក្រុងភ្នំពេញ» « Peuples d’en haut» និង«Poids Mouche»។


សមភាពក្រុមការងារទាំងអស់

    ការិយាល័យនិពន្ធ
    Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir / +855 (0)17 473 977 (Mob.) / +855 (0)23 213 453 (Fax)
    អាន សុភ័ក្រ្ត: អ្នកបកប្រែ (ខ្មែរ/បារាំង)
    បូលីន ដាវីត: អ្នកយកព័ត៌មានឯករាជ្យ (ខ្មែរ/បារាំង/អង់គ្លេស)
    ឈាង បុប្ផា: អ្នកយកព័ត៌មាន (ខ្មែរ/បារាំង/អង់គ្លេស)
    ដួង សុខា: អ្នកនិពន្ធ (សហស្ថាបនិក) (ខ្មែរ/បារាំង)
    ស្ទេហ្វានី ហ្សេ: អ្នកនិពន្ធ (សហស្ថាបនិក) (បារាំង/អង់គ្លេស)

   ឡាច រតនា អ្នកបកប្រែ(ខែ្មរ ​/​ បារាំង)
   ឡូរ៉ង់ ឡឺហ្គូអង់វិក: អ្នកនិពន្ធ (សហស្ថាបនិក) (បារាំង/អង់គ្លេស)
    Oliveira Sarah: អ្នកនិពន្ធឯករាជ្យ (ខ្មែរ/បារាំង/អង់គ្លេស)
    Porée Anne-Laure: អ្នកនិពន្ធឯករាជ្យ (បារាំង/អង់គ្លេស)
    រស់ ឌីណា: អ្នកយកព័ត៌មាន (ខ្មែរ/បារាំង)
    ចន វីង: អ្នកថតរូប (សហស្ថាបនិក) (បារាំង/អង់គ្លេស/ហុល្លង់/អាល្លឺម៉ង់/អ៊ីតាលី/អេស្ប៉ាញ)

    ផ្នែកទីផ្សារ និង រដ្ឋបាល
    Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir / Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir / Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
    លី បណ្ឌិត: អ្នកទទួលខុសត្រូវផ្នែកទីផ្សារ (ខ្មែរ/អង់គ្លេស)
    Prévost Isabelle: អ្នកសម្របសម្រួលគម្រោង (បារាំង/អង់គ្លេស)

    ផ្នែកបច្ចេកទេស
    Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
    អាន សោភ័ន: អ្នកគ្រប់គ្រងវិបសាយ (ខ្មែរ/អង់គ្លេស)

 

   ការចេញផ្សាយវិបសាយ ka-set.info ជាលើកដំបូងត្រូវបានរៀបចំឡើងដោយក្រុមការងារ ស្ម័គ្រចិត្តមិនគិតកំរៃ មកពីទីក្រុងភ្នំពេញ ប៉ារីស និងឡុងដ៍ ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាបែបសេរី (CMS Open Source Joomla licence GNU/GPL)


លិខិតបញ្ជាក់ស្របច្បាប់

   កាសែត គឺជាក្រុមហ៊ុនសារព័ត៌មានមួយ ដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន តាមរយៈលិខិតអនុញ្ញាតិលេខ ២២៨ ពម ចុះថ្ងៃទី១៩ កុម្ភៈ ២០០៨។
កាសែត ស្ថិតនៅផ្ទះលេខ ១៩អឺ១ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
លោក ដួង សុខា គឺជាចាងហ្វាងការផ្សាយ
អ្នកស្រី ស្ទេហ្វានី ហ្សេ គឺជានិពន្ធនាយក
លោក ចន វីង និងលោក ឡូរ៉ង់ ឡឺហ្គូអង់វីក គឺជាសហរដ្ឋបាល


សូមអរគុណ

    កាសែត នឹងមិនអាចលេចចេញជារូបរាងបាន ប្រសិនជាគ្មានក្រុមការងារអភិវឌ្ឍន៍សម្ងាត់ និងមិនយកកំរៃ ដែលបានស្ថាបនាវិបសាយមួយនេះ និងបានជួយគាំទ្រគម្រោងនេះតាំងតែពីដំបូងមក។ សូមអរគុណចំពោះលោក Steve Coleman សម្រាប់រូបសញ្ញារបស់កាសែត Christine Chaumeau- Maud Lhuillier- Vanessa Ly- Vincent Boyet សម្រាប់ជំនួយរបស់ពួកគេនៅក្នុងប្រទេសបារាំង។ សូមអរគុណផងដែរ ចំពោះក្រុមការងារនៃអង្គការក្រៅរដ្ឋាភិបាល Internews ប្រចាំប្រទេសកម្ពុជា ទទួលបន្ទុកកម្មវិធី អេដស៍ និងប្រព័ន្ធផ្សព្វផ្សាយនិង  Arnaud Dubus អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុ RFI និងសារព័ត៌មាន Libération ប្រចាំប្រទេសកម្ពុជា។ សូមអរគុណ អ្នកស្រី បេ ពុច អ្នកបកប្រែឯករាជ្យ លោកឆ័យ ប៊ុនឈាង អ្នកបច្ចេកទេសព័ត៌មានវិទ្យានៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង Catherine Vermès  ហើយនឹងគ្រប់គ្នាដែលមានបំណងបន្តការជួយគាំទ្រគម្រោងនេះ នៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។ 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ

វ៉ិបសាយគួរឱ្យចាប់អារម្មណ៍

ការ​ព្យាករណ៍​អំពី​​សេដ្ឋកិច្ច​​ប្រទេស​កម្ពុជា​ពី​សំណាក់​​​អង្គការ​នានាៈ មេឃ​ស្រឡះល្អ រឺ​កំពុង​ជួប​ព្យុះ​ភ្លៀង?
«តូច ក្រីក្រ ឈឺ​ និង​ពុករលួយ» : ព័ត៌មាន​​​ទាំង​នេះ​អាច​បង្កើត​បាន​ជា​គំនូរ​ព្រាង​មួយ​​ តំណាង​​អោយ​ជនជាតិខ្មែរ​​មធ្យម​ម្នាក់ ​គូរ​ចេញ​ពី​​​​ទិន្នន័យ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​​ដោយ​​​អង្គការ​ជាតិ​និង​អន្តរ​ជាតិ​ជា​ច្រើន​​នៅ​កម្ពុជា។ ​​​​​​